Loading...
Breaking News

ការតស៊ូពីបាត់ដៃទទេររហូតជោគជ័យ ទើបក្លាយជាមនុស្សអស្ចារ្យ៖ អតីត​ក្មេង​រើស​អេ​ត​ចាយ​ពឹងពាក់​លើ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ តស៊ូតរហូតរៀន​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​…………..

December 25, 2018

រាជធានី​ភ្នំពេញ៖ អតីត​ក្មេង​ស្រី​រើស​អេ​តចាយ​៣​នាក់ ដែល​រស់នៅ​និង​អាស្រ័យ​ជីវភាព​ជាមួយ​នឹង​គំនរ​សំរាម​កាលពី​ជាង​១០​ឆ្នាំ​មុន បានទទួល​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​ដោយ​ជោគជ័យ និង​បង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន ក្រោយ​ពី​ទទួល​បានការ​សង្គ្រោះ​ពី​លោក ស្កុ​តនី​សិន នាយក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ។ នៅ​ក្នុង​សម្លៀក​បំពាក់​ប្រកបដោយ​មោទនភាព គឺ​ឈុត​ទទួល​សញ្ញាបត្រ​មហាវិទ្យាល័យ កញ្ញា ឱ​ក ណៃ​ហៀ​ង និយាយ​ថា កាលពី​អំ ឡុ​ង​ឆ្នាំ​២០០៤ រូប​នាង​និង​បងស្រី​ត្រូវ​រស់នៅ​និង​ពឹងពាក់​លើ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ ពីព្រោះ​តែជីវភាព​គ្រួសារ​ក្រខ្សត់ ។ កាលនោះ​នាង​ទើបតែ​មាន​អាយុ​៩​ឆ្នាំ ហើយ​បងស្រី​អាយុ​១០​ឆ្នាំ ។ ក្នុង​មួយ​ថ្ងៃ​ៗ ពួក​នាង​ត្រូវ​ទៅ​រើស​អេ​ត​ចាយ​ដើម្បី​យក​មក​លក់​ដើម្បី​ដោះស្រាយ​ជីវភាព ។ ជា​ដៃ​ដ​ន្យ លោក ស្កុ​ត នី​សិន បាន​មក​លេង​កម្ពុជា​ជា​លើក​ដំបូង ហើយ​លោក​ក៏​មក​មើល​ស្ថានភាព​អ្នក​រស់នៅ​ជុំវិញ​តំបន់​ចាក់សំរាម ជួប​នាង​និង​បងស្រី ។ ពេល​នោះ លោក​ស្កុ​ត នី​សិន បាន​សួរ​ថា តើ​ប្អូន​ចង់​រៀន​ទេ? ហើយ​នាង​និង​បងស្រី​ឆ្លើយ​ដោយ​មិន​បង្អង់​ថា ចង់​ណាស់​តែ​គ្មាន​លទ្ធភាព​រៀនសូត្រ​ទេ ព្រោះ​អ្នក​ផ្ទះ​គ្មាន​លុយទិញ​សៀវភៅ និង​សម្លៀក​បំពាក់​ឱ្យ ។ ពេល​នោះ​លោក​ក៏​បាន​ប្រាប់​ថា បើ​ចង់​រៀន​ស្អែក​មក​ជួប​លោក​នៅ​កន្លែង​ដដែល ។ កញ្ញា ឱ​ក ណៃ​ហៀ​ង រៀបរាប់​ទៀត​ថា ដូច​តាម​ការ​ណាត់​មែន លោក ស្កុ​ត នី​សិន […]

Read More

សាហាវណាស់៖ ឃាតករ​ដៃ​ឆៅ ​ចាប់រំលោភហើយ​សម្លាប់ចោល ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ រួច​យក​សាកសព​ទៅ​បោះចោល​ក្នុង​ទឹកស្រះ …………..

December 25, 2018

ខេត្តតាកែវ៖ ជន​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ និង​សម្លាប់​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​នា​ពេល​ពេល​កន្លង​ទៅ​នេះ ខណៈ​ដែល​បាន​រត់គេច​ខ្លួន​បាន​មួយ​រយៈ នោះ​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បន្ត ។ ហេតុ​ការ​ចាប់ខ្លួន​ឃាតករ​ដៃ​ឆៅ​រំលោភ​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១២​និង​១៥​នាទី​ថ្ងៃត្រង់ ស្ថិត​ក្នុងភូមិ​ជម្ពូព្រឹក្ស ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ លោក ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​បានអោយ​ដឹង​ថា ជន​ដៃដល់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច​សម្លាប់​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​រួច​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​២១​ថ្ងៃ​ទៅ​ហើយ​លុះ​ភ្លេចខ្លួន​ក៏​បាន​វិល​ត្រឡប់​មក​វិញ​ក៏​ត្រូវ​ចាប់ខ្លួន​បាន​តែ​ម្តង​នៅ​ចំណុច​ក្លោ​ង​ទ្វា​វត្ត​ចំប៉ា​ដោយ​ជន​ដៃដល់​មានឈ្មោះ យ៉េន ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​រត់គេច​ខ្លួន​អស់​រយៈ​២១​ថ្ងៃ​មក​ហើយ ។ សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៣​នឹង​៤៥​នាទី​រសៀល កន្លង​ទៅ​នេះ​ជន​ដៃដល់​បាន​ចាប់រំលោភ​រួច​សម្លាប់​ទៅ​លើ​ក្មេង​រង​គ្រោះ​ឈ្មោះ ឆៃ លី​ការ ភេទ​ស្រី ​អាយុ​៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​រួច​យក​សាកសព​ទៅ​បោះចោល​ក្នុង​ទឹកស្រះ​ពី​ខាងលិច​ផ្ទះ​រួច​រត់គេច​ខ្លួន​បាត់ ៕

Read More

អ្នកនាង យ៉ុង ខេមរា អតីត​អ្នក​រាយការណ៍​ព័ត៌មាន​ទូរទស្សន៍​អប្សរា​ ត្រូវ​បាន​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជ​ក្រឹត្យ​ដំឡើង​ឋានន្តរសក្ដិ​ ឧត្តមសេនីយ៍​ត្រី​ផ្កាយ១ និង​ ក្លាយ​មេបញ្ជាការរងកងពលតូចលេខ៧០​ នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងគោក

December 25, 2018

ភ្នំពេញ​៖ អ្នកនាង​ យុង​ ខេមរា​ អតីត​អ្នក​រាយការណ៍​ព័ត៌មាន​ទូរទស្សន៍​អប្សរា​ ក្នុង​កម្មវិធី​ Apsara net ត្រូវ​បាន​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជ​ក្រឹត្យ​ដំឡើង​ឋានន្តរសក្ដិ​ឧត្តមសេនីយ៍​ត្រី​ និង​ ក្លាយ​មេបញ្ជាការរងកងពលតូចលេខ៧០​ នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងគោក​ ។ នេះ​បេី​យោង​តាម​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ​ដែល​ ទេីប​បាន​នៅ​ថ្ងៃទី​២៥​ ខែ​ធ្នូ​ នេះ​ ៕

Read More

ពុទ្ធោ!!! ដំរី​អាយុ ៤២ឆ្នាំ មួយក្បាល ជាប់​លើ​របង​ដល់​ដាច់ខ្យល់ ងាប់ បន្ទាប់ពី​ទៅ​ស៊ី​ដំណាំ​របស់​អ្នកភូមិ

December 24, 2018

(ឥណ្ឌា)៖ ពិតជារឿងមួយគួរឲ្យខ្លោចចិត្ត នៅពេលដែលបានឃើញសត្វដំរីមួយក្បាល អាយុ ៤២ ឆ្នាំ បានជាប់នៅលើរបង រហូតដល់ដាច់ខ្យល់ស្លាប់ ដែលហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងតំបន់សួនសត្វឧទ្យានជាតិ Nagarhole តំបន់ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការសារព័ត៌មាន Dailymail ដែលចេញផ្សាយកាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨។ អ្នកស្រុកបាននិយាយថា ពីដំបូងឡើយ សត្វដំរីខាងលើ បានចូលទៅស៊ីដំណាំ មិនមានបញ្ហាអ្វីឡើយ តែនៅពេលត្រឡប់ចេញពីរបងមកវិញ ខ្លួនដ៏ធំរបស់វាស្រាប់តែជាប់នៅលើរបង មិនអាចផ្លោះរបងរួច ដោយជាប់គាំងនៅទីនោះតែម្ដងដល់វាងាប់ តែម្តង។ នៅថ្ងៃដែលវាងាប់ ដំរីមួយក្បាលនេះ មានអាយុ ៤២ ឆ្នាំ ហើយវាក៏ជាប្រភេទសត្វដំរី ដែលត្រូវបាន WWF (អង្គការក្រៅរដ្ឋាភិបាល ធ្វើការទៅលើបរិស្ថាន) ចាត់ចូលថា ជាប្រភេទសត្វដំរីជិតផុតពូជផងដែរ។ ការសាងសង់របងនៅក្នុងចំការ ដើម្បីហ៊ុមព័ន្ធមិនឲ្យដំរីចូលបំផ្លាញដំណាំ មួយនេះ ត្រូវបានរិះគន់ ដោយក្រុមអ្នកអភិរក្សនិងអ្នកបរិស្ថានដែលបានអះអាងថាការហ៊ុមព័ទ្ធនឹងនាំឱ្យសត្វដំរីងាប់។ យោងទៅតាមមន្រ្ដីព្រៃឈើចូលនិវត្តន៍ម្នាក់ ដែលមានឈ្មោះថា H.C. Kantharaju បានឲ្យដឹងថា អ្នកភូមិបានធ្វើរបងការពារសត្វដំរីមិនឲ្យចូលលុកលុយចំការ […]

Read More

ចរិកធូរថ្លៃណាស់! បើកឡានវ៉ាគេលើស្ពានមិនបាន បែរបើកញ្ចក់ឡានជេគេហើយ ជះទឹកដាក់គេទៀត (មានវីដេអូ)

December 24, 2018

ត្រី​ម្នាក់​មាន​ការ​ខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​ម្ចាស់​រថយន្ត​ Highlander ​បន្ទាប់​ពី​រថ​យន្ត​នោះ​បាន​ព្យាយាមបើក​វ៉ា​រថយន្ត​​របស់ខ្លួន​នៅ​លើ​ស្ពាន ​តែ​ដោយ​សារ​នៅ​លើ​ស្ពាន​ផ្លូវ​ស្ទះ​ រថយន្ត​​បើក​បាន​តែ​មួយ​ជួរ​ទៅ​ មួយ​ជួរ​មក​តែ​ប៉ុណ្ណោះ ​ហេតុ​ដូច​នេះ​គាត់​ព្យាយាម​មិន​ឲ្យ​រថយន្ត​​​ខាង​ក្រោយ​វ៉ា ខ្លាច​មាន​គ្រោះ​ថ្នាក់​។ ក្រោយ​ពី​រថយន្ត​ខាង​ក្រោយ​ព្យាយាម​វ៉ា​ទាំង​ផ្លូវ​ស្ទះ​មិន​បាន​ ​ពេល​មក​ដល់​ផ្លូវ​ទូលាយ​ ម្ចាស់​​ Highlander ក៏​បាន​បើក​កញ្ចក់​រថយន្ត​​​ជេរ​យកៗ​តែ​ម្តង ​ព្រម​ទាំង​ជះ​ទឹក​សុទ្ធ​​មក​លើ​រថយន្ត​​របស់​​ខ្លួន​​ទៀត​ផង។ យើង​តាម​គណនី​ហ្វេសប៊ុក​របស់​អ្នក​បើក​បរ​​​ត្រូវ​បាន​គេ​ជេ​រប្រមាថ​​ខាង​លើ ​បាន​​សរសេរ​រៀប​រាប់​នៅ​លើ​គណនី​ផ្ទាល់​ខ្លួន​ឈ្មោះ ​Chhayvimean Clo ថា ​«វ៉ា​គេ​ពី​លើ​ស្ពាន​មិន​បាន​ហើយ ​គេ​អត់​ឱ្យ​វ៉ា​នៅ​មក​បើក​កញ្ចក់​ជេរ​គេ​ ហើយ​នៅ​យក​ទឹក​ជះ​គេ​ទៀត​។ អ្នក​ចេះ​ដឹង​បើក​កញ្ចក់​ជេរ​គេ​យក​តែ​ម្ដង ​លើ​ស្ពាន​ស្ទះ ឱ្យ​ទៅ​ណា​រួច។ ផ្លូវ​លើ​ស្ពាន​ជិះ​បាន​រថយន្ត​ ១ ទៅ​មក​ចង់​ឱ្យ​ជិះ​ប៉ុន្មាន​ជួរ។ ប្រពន្ធ​លោក​ឯង មាន​ចំណេះ​ដឹង​ពេញ​ខ្លួន ឈ្លោះ​ត្រឹម​ខ្ញុំ​បាន​ហើយ មិន​បាច់​សួរ​ដល់​ឪ​ខ្ញុំ​ទេ ខ្ញុំ​អត់​បាន​អាង​ឪ​ខ្ញុំ​ទេ»។ ទង្វើ​បែប​នេះ​ពិត​អសីលធម៌​ពេក​ហើយ​មិន​ថា ​អ្នក​ប្រញាប់​ទៅ​ណា​នោះ​ទេ​ ក៏​ពុំ​គួរ​ប្រើ​អាកប្បកិរិយា​បែប​នេះ​នៅ​តាម​ទី​សាធារណៈ​នោះ​ដែរ ព្រោះ​វា​បង្ក​ឲ្យ​អ្នក​អាប់​ឱន​កិត្តិយស​ខ្លួន​ឯង​។ វីដេអូ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ ​ដែល​ជា​ជន​រង​គ្រោះ​ពី​ការ​ជេ​ប្រមាថ​ថត​បាន​ ហើយ​បាន​ឃើញ​ពី​ទង្វើ​របស់​អ្នក​បើក​បរ​នោះ​យ៉ាង​ច្បាស់។ ក្រោយ​ពី​បាន​ឃើញ​ពី​ទង្វើ​ដែល​ជន​បង្ក​ព្យាយាម​ជេ​រប្រមាថ​​​បែប​នេះ​ ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​មាន​ការ​ខឹង​សម្បា​ចំពោះ​ជន​នោះ​យ៉ាង​ខ្លាំង ​​ហើយ​បើ​យោង​តាម​ច្បាច់​ចរាចរណ៍​មាន​បំរាម​ជា​ច្រើន​ទាក់​ទង​នឹង​ការ​វ៉ា​ជែង​ព្រោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដែល​មាន​ដូច​ជា​ហាម​ជែង​នៅ​លើ​ស្ពាន ​ហាម​ជែង​ក្នុង​ស្ថាន​ភាព​ផ្លូវ​កោង​ និង​ហាម​ជែង​ក្នុង​ស្ថាន​ភាព​ផ្លូវ​មាន​ការ​លំបាក ​ឬ​មាន​គ្រលុក​ជា​ដើម ​ព្រោះ​អាច​បង្ក​ឲ្យ​អ្នក​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​បាន​គ្រប់​ពេល។ ការ​យល់​អធ្យាស្រ័យ​គ្នា​ក្នុង​ពេល​បើក​បរ​ គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ​យើង​ព្រោះ​វា​បាន​បង្ហាញ​ពី​អកប្បកិរិយា​នៃ​ភាព​ថ្លៃ​ថ្នូរ​របស់​អ្នក​ ហើយ​ការ​យោគយល់​ឲ្យ​គ្នា​នៅ​ពេល​បើក​បរ​អាច​ឲ្យ​អ្នក​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​បាន​យ៉ាង​ប្រសើរ៕ (អត្ថបទ៖ និស្ស័យ Angkor Fresh)

Read More

ញាក់សាច់តែម្តង! សរុបមួយឆ្នាំពេញ សមត្ថកិច្ចឃាត់បានយានយន្ដជាង៣,៥​០០គ្រឿង ដែលជិះបញ្ច្រាសនៅវិមានឯករាជ្យ

December 24, 2018

(ភ្នំពេញ)៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ អាជ្ញាធរ និងសមត្ថកិច្ច សហការគ្នាឃាត់បានយានយន្ដសរុបចំនួន ៣,៥៣២គ្រឿង ដែលបើកបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ របាយការណ៍របស់រដ្ឋបាលខណ្ឌដូនពេញ ដែលអង្គភាព Fresh News នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងចំណោមយានយន្ដដែលសមត្ថកិច្ចឃាត់បាននោះរួមមាន ម៉ូតូ ចំនួន៣,០៣៥គ្រឿង, កង់បី ចំនួន៣៦៧គ្រឿង និងរថយន្ដ ចំនួន១៣០គ្រឿង។ សូមជម្រាបថា សមត្ថកិច្ច និងអាជ្ញាធរ តែងតាំងដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ចំពោះអ្នកបើកបរទាំងឡាយណា ដែលជិះបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលវិមានឯករាជ្យ។ ពាក់ព័ន្ធបញ្ហានេះ កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ធ្លាប់បានប្រតិកម្មផងដែរ ចំពោះសកម្មភាពនៃការបើកបរ ដែលគ្មានយល់ពីច្បាប់ និងស្លាកសញ្ញាយ៉ាងដូច្នេះ ហើយការបើកបរនេះ ក៏អាចប្រឈមនឹងគ្រោះថ្នាក់ផងដែរ៕​

Read More

ដឹងតែគ្រប់ទឹកហើយ! ក្រុមហ៊ុនដ៏ធំមួយរបស់ចិន ចង់មកបោះទុនវិនិយោគចិញ្ចឹមបង្កងនៅកម្ពុជា

December 24, 2018

(ចិន)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទលោក វេង សាខុន នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញបន្តដឹកនាំគណប្រតិភូក្រសួង ទៅជួបពិភាក្សាការងារជាមួយ លោក Yulin Zheng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hubei Laker Group នៅឯទីស្នាក់ការកណ្តាលក្រុមហ៊ុន នាទីក្រុង Qiangjiang ខេត្ត Hubei ប្រទេសចិន ដែលគោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីគម្រោងវិនិយោគវារីវប្បកម្មបង្កងនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។ លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថាការវិនិយោគរបស់ក្រុមហ៊ុននៅប្រទេសចិនជួបបញ្ហាប្រឈមពីរធៀបនឹងកម្ពុជាគឺ ១.អាកាសធាតុនៅចិនមានស៊ីតុណ្ហភាពត្រជាក់ខ្លាំងនៅរដូវរងារ ដែលធ្វើឲ្យបង្កងមិនអាចលូតលាស់បាន និង ២.ពលកម្មសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ដែលធ្វើឲ្យតម្លៃផលិតផលសម្រេចមានកម្រិតខ្ពស់។ ហេតុដូចនេះក្រុមហ៊ុនមានបំណងចង់ទៅបោះទុនវិនិយោគលើការចិញ្ចឹម និងកែច្នៃបង្កងនៅកម្ពុជាដោយស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជាជួយគាំទ្រដល់គម្រោងនេះ។ លោករដ្ឋមន្រ្តី បានសម្តែងក្តីត្រេកអរ និសូមស្វាគមន៍គម្រោងវិនិយោគវារីវប្បកម្មបង្កងនៅកម្ពុជា ដោយការវិនិយោគនេះអាចជួយជំរុញកំណើនជីវភាពកសិករ និងសេដ្ឋកិច្ចជាតិ។ លោករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុនចាត់បុគ្គលិកជំនាញចុះទៅពិនិត្យ និងសិក្សាពីទីតាំងដែលមានសក្តានុពលនៅកម្ពុជា ដោយសហការជាមួយរដ្ឋបាលជលផល និងរៀបចំសេចក្តីព្រាងអនុស្សារណៈយោគយល់រវាងក្រុមហ៊ុន និងក្រសួង ដើម្បីឈានទៅអនុវត្តគម្រោងវិនិយោគនេះឲ្យបានឆាប់នាពេលខាងមុខនេះ។ សូមជម្រាបថា […]

Read More

លោកតាន់គីមសួរ ជួបរឿងហួសចិត្តជាមួយប៉ូលីស…ជិះមកដល់ពាក់កណ្តាលស្តុបលោតភ្លើងទឹកក្រូចសោះ បែរជាហៅឲ្យឈប់ កុំតែមានកាម៉េរាមើលកុំអី…(មានវីដេអូ)

December 24, 2018

ថ្មីៗនេះលោកតាន់គីមសួរបានបង្ហោះសារហួសចិត្តមួយខណៈដែលលោកត្រូវប៉ូលីសឃាត់ឲ្យឈប់ ក៏ព្រោះតែលោកជិះមកដល់ពាក់កណ្តាលស្តុបភ្លើងលោតពណ៌ទឹកក្រូច បែរជាប៉ូលីសយល់ថាលោកបានបំពានភ្លើងសញ្ញាចរាចរ។ លោកបានលើកឡើងយ៉ាងដូច្នេះថា ជឿថាមិនតិចនាក់ហើយទេដែលបានឆ្លងកាត់រឿងដូចនេះ។ ចាប់សិន ចាំនិយាយគ្នាតាមក្រោយ អាចរឹតបែបនេះកាលបានចោលអស់។ មិនមែនចង់រករឿងលោកបងប៉ូលិសទេ តែបើមិនធ្វើអ៉ីចឹងទេ មិនអាចកែអាទម្លាប់នេះបានទេ។ សូមទស្សនាវីដេអូទាំងអស់គ្នា បើនេះជាកំហុសរបស់ខ្ញុំ ខ្ញុំនឹងទៅធ្វើការសុំអភ័យទោសចំពោះមុខបងៗប៉ូលិសទាំងនោះ។ ហើយបើខ្ញុំមិនខុសទេ លោកបងប៉ូលិសទាំងនេះគួរតែទៅសិក្សាបន្ថែមទៀតពាក់ព័ន្ធផ្នែកច្បាប់ចរាចរណ៍។

Read More

អភិបាលរងខេត្តកំពង់ស្ពឺ សារភាពថាលោកពិតជាបានគំរាមចាប់អ្នកកាសែតដាក់គុកមែន បន្ទាប់​​​​​​​​​​​​ពីអ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​សារព័ត៌ បាន​​​​​​​​​​​​​ចុះថតផ្ដិតយក​​​​​​​​​​​រូប ពលរដ្ឋចំនួន១៩​គ្រួសារផ្ទុះការ​​​​​​​​​​​​​​​​​​​​​​​​តវ៉ារឿងជុំវិញ ​​​​​អាជ្ញាធរធ្វើការឈូសឆា​យដីរបស់ពួកគាត់ ……………..

December 24, 2018

តកំពង់ស្ពឺ៖ លោក សរ សុពុត្រា​ អភិបាល​​​​​​​​​រង ខេត្តកំពង់ស្ពឺ ​​​​​​​​​​​​​​​​​​បានប្រាប់បណ្ដាញ​​​​​​​​​សារព័ត៌​​​​​​​​​​​​​​​​មាន ថា​​​​​​​​​​​​​​​លោកពិត​​​​​​​​​ជា​​​​​​​​​​​​​​​​​​​​​​​បានសរសេរតាមគ្រុប​​​​​​​​​​​ ប្រាក​​​​​​​​​​ដមែន។ លោ​​​​​​​​​​​​​កថាគ្រុប​​​​​​​​​​​​​​​​​​នោះ ជាគ្រុប​​​​​​​​​​​មន្ត្រីរាជ​​​​​​​​​​​​​​​​ការ ហើយរឿងនេះ​​​​​​​​​​​​​​​​​​​​​​​​​ ជារឿងផ្ទៃក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ក៏ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំមិននឹ​​​​​​​​​​​កស្មានថា​​​​​​​​ បែកសា​​​​​​​​​យមក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចឹង​​​​! ។ លោកប្រាប់​អង្គភាព សៀមរាបប៉ុស្ដិ៍ ថា​ការពិតគា​ត់រើសដា​​​​​​​​​​​​​​​​​​​​​​​ក់ខ្លួន ហើយគា​​​​​​​​​ត់ព្យាយាមយ​​​​​​​​​​កខ្លឹមសា​​​​​​​​​​​រដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងគ្រុបអង្គភាព​​​​​​​​​ទៅផ្សព្វផ្សាយដោយ​​​​​​​​មិនមានកា​​​​​​​​​​​​​​​រអនុញ្ញាតពីប​​​​​​​​​ងអភិបា​​​​​​​​​​​​​​​​​​​លខេត្ត គឺជា​​​​​​​​​​​​​​​​​ទង្វើខុសគុ​​​​​​​​​​​ណធម៌មួ​​​​​​​​​​​យរួច​​​​​​​ទៅហើយ។ខ្ញុំនិយា​យសំ​​​ដៅទៅ​​​​​​​​​​​​​​​បុគ្គល ឬ ក្រុមដែ​​​​​​​​​​​​​​​​​​​​លប្រព្រឹត្តនូវ​​​​​​​​​​​​​​​​​ទង្វើក្បត់​​​​​​​​វិជ្ជាជីវៈ។ យោងតាម​គេហទំព័រមួយ​​បានផ្សាយថា ​​​​​​​​​ការលើក​​​​​​​​​​ឡើងរបស់រ​​​​​​​​​លោក ស​​​​​​​​​​​​​​​រ សុពុត្រា បែប​​​​​​​​​​​​​​​​​​​នេះ បន្ទាប់​​​​​​​​​​​​ពីអ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​សារព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​មួយក្រុម បាន​​​​​​​​​​​​​ចុះថតផ្ដិតយក​​​​​​​​​​​រូបភាព ​​​​​​​​​​​​​​​​​​​​​ករណីប្រជាពលរដ្ឋ ចំនួន១៩​គ្រួសារផ្ទុះការ​​​​​​​​​​​​​​​​​​​​​​​​តវ៉ារឿងជុំវិញ ​​​​​អាជ្ញាធរធ្វើការឈូសឆា​យដី នៅភូមិ​​​​​​​​​​​​​​​​​​​​​​​​សំពៅ សង្កាត់ច្បារ​​​​​​​​​​​​​​​​​មន ក្រុងច្បារម​​​​​​​​​​​​​ន ខេត្តកំព​​​​​​​​​​​​​ង់ស្ពឺ កាល​​​​​​​​​​​​​​​ពីថ្ងៃទី១៧​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខែធ្នូឆ្នាំ២០១៨​​​​​​​​​​​​​​កន្លងមកនោះ​​​​​​​​​​​​​​​​ ដោយព​​​​​​​​​​​​លរដ្ឋថា រំលោភ​​​​​​​​​​​​​យកដីពួកគាត់​​​​​​​​​​ ដោយមិន​​​​​​​​​មានដំ​​​​​ណោះស្រាយ។ បើទោះបីជាមាន​ការអះអា​ងបែ​​​​​​​​​​​​​​បនេះក្ដី លោក វ៉ី សំ​​​​​​​​ណាង​​​​​​​​​​​ អភិបាល​​​​​​​​​​​​​​​​​​​​​​​​​ ខេត្តកំពង់ស្ពឺ ​​​​​​​​​​​​​​មិនអាចទា​ក់ទង ​​រកការបំភ្លឺ​​​​​​​​​បាននៅ​​​​​​​​​​​​​​​​​​​​​ឡើយទេ។ លោក សរ ​​​​​​​​​សុពុត្រា បន្តថា​មិនមាន​​​​ករណីរំលោ​​​​​​​​​ភយក​​​​​​​​​​​​​​​​​​ដីពលរដ្ឋនោះទេ ដីទាំងនោះ​ ជារបស់រដ្ឋបា​​​​​​​​លខេត្ត […]

Read More

ប្រយ័ត្នស្រីៗ៖ ទៅស៊ីការអត់ចង់ដៃនៅកោះពេជ្រហើយ ថែមទាំងទៅពួនលួចថតស្រីៗចូលបន្ទប់ទឹកទៀត………………

December 24, 2018

ភ្នំពេញ៖ បុរសម្នាក់ ត្រូវម្ចាស់ដើមការឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗ ខណៈពេលបុរសនោះបានបន្លំខ្លួនជាភ្ញៀវចូលរួមកម្មវិធី ហើយថែមទាំងចូលទៅសម្ងំនៅក្នុងបន្ទប់ទឹកស្រីយកទូរស័ព្ទលួចថតរូបគេពេលចូលបន្ទប់ទឹកថែមទៀត ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៣ ខែធ្នូ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ អាគារA សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បុរសរោគចិត្តដែលសម្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ដុង បាន ហៅហេង អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ មានស្រុកកំណើតនៅភូមិស្រីស ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ក្រុងកំពង់ចាម។ តាមប្រភពព័ត៌មានពីម្ចាស់ដើមការ សុំមិនប្រាប់អត្តសញ្ញាណបានប្រាប់ឱ្យដឹងថា មុនកើតហេតុគឺមានបុរសម្នាក់ទៅចូលរួមកម្មវិធីមង្គលការកូនគាត់ ពេលនោះពួកគាត់ក៏មិនបានចាប់អារម្មណ៍ ព្រោះនឹកស្មានថាជាភ្ញៀវដែលអញ្ជើញមកត្រឹមត្រូវ តែអ្វីដែលគួរឱ្យសង្ស័យនោះ គឺបុរសខាងលើបានដើរតាមស្រ្តីម្នាក់ ជាបងប្អូនម្ចាស់ដើមការ ខណៈពេលគាត់ចូលទៅបន្ទប់ទឹក ស្រាប់តែបុរសខាងលើចូលទៅតាមទាំងគាត់មិនបានដឹងទេ លុះពេលនៅក្នុងបន្ទប់ទឹកស្រាប់តែបុរសនោះឱនមើលគាត់តាមប្រឡោះជញ្ជាំងខាងក្រោម ធ្វើឱ្យស្រ្តីនោះសង្ស័យក៏សម្លឹងមើលវិញស្រាប់តែឃើញបុរសនោះកាន់ទូរស័ព្ទលួចថតគាត់ ទើបគាត់ទូរស័ព្ទហៅប្តីចូលមកដល់ប្តីគាត់បានគោះទ្វារហៅ តែបុរសនោះមិនព្រមបើកទ្វារ បុរសជាប្តីបានឡើងមើលតាមជញ្ជាំងសម្លឹងមើលឃើញបុរសនោះនៅក្នុងបន្ទប់ទឹកមនុស្សស្រីក៏ឃាត់ខ្លួនតែម្តង។ នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើបានសារភាពថា ខ្លួនមកការនោះគឺគេមិនបានអញ្ជើញទេ តែគាត់មកដោយសារជូនភ្ញៀវមកការគេនៅអគារB ហើយភ្ញៀវហៅគាត់ឱ្យចូលទៅហូបជាមួយគាត់ រហូតដល់ស្រវឹងគាត់ដើរទៅបន្ទប់ទឹក ស្រាប់តែឆ្លងចូលដល់អគារA ដោយមិនដឹងខ្លួន ក៏ដើរចូលទៅបន្ទប់ទឹក តែមិនបានមើលថាជាបន្ទប់បុរសរឺ ក៏បន្ទប់នារីនោះទេ ស្រាប់តែមានរឿងរ៉ាវនេះកើតឡើងតែម្តង។ ទោះជាយ៉ាងនេះគ្រាន់តែជាពាក្យសម្តី ដោះសាររបស់បុរសរោគចិត្តខាងលើតែប៉ុណ្ណោះ ក្រោយកើតហេតុម្ចាស់ដើមការមិនចង់វែងឆ្ងាយ ក៏ប្រគល់បុរសរោគចិត្តខាងលើទៅឱ្យខាងសមត្ថកិច្ចធ្វើការណែនាំនឹងអប់រំ​ កែខ្លួនធ្វើជាមនុស្សល្អឡើងវិញ […]

Read More