Loading...
September 2019 – postkhnews
Breaking News

Month: September 2019

មិនធម្មតា! ខឹងសុំលុយ ឳពុកទិញថ្នាំញៀន អត់បាន ដុតផ្ទះចោល បណ្ដាលអោយឆេះផ្ទះ១១ខ្នង និងមនុស្សស្លាប់២នាក់…

September 17, 2019

ភ្នំពេញ​ ៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះដោយសារយុវជនម្នាក់ដែល​សុំ​លុយ​ឪពុក​មិន​បាន ​ក៏​ដុត​ផ្ទះ​ខ្លួន​ឯង​ចោល​ រាលដាល​ឆេះ​ដល់​ផ្ទះ​គេ​ផ្សេង​តែម្ដង។ ប៉ុន្តែ​អ្វី​ជា​អកុសល​នោះ ​ក្នុង​ហេតុការណ៍​នេះ ​បណ្ដាល​ឲ្យ​​ ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ ​ត្រូវ​ជា​ប្អូន ​និង​បុរស​ម្នាក់​ទៀត ត្រូវ​ជា​ឪពុក​របស់​ជន​បង្ក​ បាន​ស្លាប់។ ហេតុការណ៍​នេះ ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ទី​១៧ ខែ​​កញ្ញា ឆ្នាំ​២០១៩​​ ​​​ នៅ​ចំណុច​ភូមិឃ ​សង្កាត់​ច្រាំង​ចំរេះ២ ​ ខណ្ឌ​ឫស្សីកែវ​​​​ តាមបណ្ដោយផ្លូវជាតិលេខ៥។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 😡 តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ ​បាន​ឲ្យដឹង​ថា ដំបូង​ឡើយ​យុវជន​ញៀន​ថ្នាំ​ម្នាក់ ​បាន​សុំ​លុយ​ឪពុក​របស់​ខ្លួន ​ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ពុំ​បាន ក៏​កើត​ការ​ខឹងសម្បា​រហូត​ដុត​ផ្ទះ​ខ្លួន​ឯង​ចោល ​រាលដាល​ឆេះ​អស់​ផ្ទះ​​គេ​ផ្សេង​ទៀត​សរុប​ចំនួន១១​ខ្នង​តែម្ដង។ ប៉ុន្តែ​​អ្វី​ជា​ការ​សោកសង្រេង​បំផុត​នោះ ​ក្នុង​ហេតុការណ៍​នេះ ​បាន​បណ្ដាល​ឲ្យ​ឆេះ​​ស្លាប់​ប្អូន​ប្រុស​របស់​ខ្លួន​អាយុ​១៣​ឆ្នាំ​ម្នាក់, ​​រលាករបួស​បុរស​ម្នាក់​ទៀត ដែល​ទៅ​ជួយ​ក្មេង​ប្រុស ដែល​ស្លាប់​នោះ និង​ស្លាប់​ឪពុក​របស់​ខ្លួន​ ក្រោយ​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ។ ប្រភព​បន្ត​ថា ក្រោយ​ពី​មាន​​ហេតុការណ៍​នេះ ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌ​ឫស្សីកែវ និង​ស្នងការ​ក្រុង​ ​ រួម​នឹង​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន​ផង​ដែរ​ បាន​ចុះ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ​ហើយ​បាន​រលត់​ជា​ស្ថាពរ ​ក្នុង​រយៈពេល​១​ម៉ោង​ ក្រោយ​កើតហេតុ ​ដោយ​ប្រើប្រាស់​ឡាន​ទឹក​សរុប​២៧​គ្រឿង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ចំជាសាហាវមែន! មហាចោរ ជនជាតិចិន ចូលប្លន់ឆៅៗ នៅក្រុងកំពង់សោម យប់មិញ….

September 17, 2019

ព្រះសីហនុៈ ជនជាតិចិន១ក្រុម មានគ្នាប្រហែល៧នាក់ទៅ១០នាក់ បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេយីហោ “បុកឃីងហូមផាលីស” រួចធ្វើសកម្មភាពវាយទៅលើបុរសជនជាតិចិនដូចគ្នា ហើយ​ប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០$(ពីរពាន់ដុល្លារ)រួចគេចខ្លួនបាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១៖៥៧នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុង​ខារ៉ាអូខេ “បុកឃីងហូមផាលីស” (ជាប់របងមន្ទីរសុខាភិបាលថ្មី) ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រភពព័ត៌មាន បានឲ្យដឹងថា មុនដំបូងគេឃើញ ជនជាតិចិនមួយក្រុម បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុស ឆ្នាំកំណើត០២.០៦.១៩៩០ កាន់លិខិតឆ្លងដែនEE២២៩៣១៣៨ មុខរបបុគ្គលិក ផ្នែកចិតផ្លែឈើ រួចបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០$(ពីរពាន់ដុល្លា)រួចគេចខ្លួនបាត់ តាមរថយន្តម៉ាកឡិចស៊ី​ស៥៧០ពណ៌ខ្មៅ មិនចាំស្លាកលេខ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីពួកក្រុមជនជាតិចិនធ្វើសកម្មភាពវាយប្លន់យកប្រាក់ពីហាងខារ៉ាអូខេខាងលើរួចមក មិនបានប៉ន្មានម៉ោងផង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមជនជាតិចិនវាយប្លន់ខាងលើ បានចំនួន៦នាក់។បច្ចុប្បន្នជនសង្ស័យជនជាតិចិនខាងលើ ត្រូវកម្លាំងកងរាជអាវុធហត្ថ កំពុងសហការជាមួយកម្លាំងមន្ទីរជំនាញធ្វើការស្រាវជ្រាវ និងអនុវត្តតាមនិតិវិធីច្បាប់ Credit : Amapapa ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More