Loading...
July 2019 – postkhnews
Breaking News

Month: July 2019

អ្នកចូលចិត្តញាំម្ទេសប្រយ័ត្នផង៖ ក្រសួងកសិកម្មម៉ាឡេស៊ី «ឈប់ឲ្យនាំចូលម្ទេសពីវៀតណាម» ព្រោះផ្ទុកសារធាតុគីមីជ្រុលហួស និងបណ្តាយឲ្យ…….

July 31, 2019

គូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនអនុញ្ញាត ឱ្យមានការនាំចូលម្ទេសពីប្រទេសវៀតណាម ឡើយរហូតដល់ចុងឆ្នាំ២០១៩ ដោយសារតែក្រុមជំនាញបានរកឃើញ «សារធាតុគីមីលើសកម្រិត» ផ្ទុកនៅក្នុងម្ទេសដែលនាំចូលពីវៀតណម។ នេះបើតាមឧបនាយករដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន New Straits Times នៅរសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។ ឧបនាយករដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី លោក ស៊ី ត្សេត្ស៊ីន (Sim Tze Tzin) បានបញ្ជាក់ទៀតថា ការសម្រេចចិត្តដូចខាងលើនេះ គឺដោយសារតែម្ទេសក្រហមនាំចូលពីប្រទេសវៀតណាម ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុគីមីលើសកម្រិតដែលអនុញ្ញាត។ ប៉ុន្តែទន្ទឹមគ្នា លោក Sim បានសង្កត់ដែរថា ខាងរដ្ឋាភិបាលម៉ាឡេស៊ីនឹងលុបចោលបម្រាមនេះទៅវិញ បើសិនវៀតណាមបំពេញតាម លក្ខខណ្ឌដូចជា មានលិខិតបញ្ជាក់ពីគុណភាពម្ទេស ទៅតាមបទដ្ឋានស្ដង់ដារជាដើម។ គួរជម្រាបថា ម៉ាឡេស៊ីបាននាំចូលមេ្ទសពីវៀតណាមជាផ្លូវការកាលពីឆ្នាំ២០១៦ ហើយម៉ាឡេស៊ី កូរ៉េខាងត្បូង និងចិនគឺជាប្រទេសធំៗចំនួនបីដែលទិញម្ទេសពីវៀតណាម៕

Read More

សូមប្រុងប្រយ័ត្ន៖ មុននេះបន្តិចមាន ខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំដើមឈើ(ត្នោត) សង្កត់លើផ្ទះប្រជាពលរដ្ឋ និងបណ្តាលឱ្យក្មេង៣នាក់………

July 31, 2019

ខ្យល់កន្ត្រាក់មុននេះបន្តិច បណ្តាលឱ្យបាក់រលំដើមឈើ(ត្នោត) សង្កត់លើផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ(ក្រោយវត្តកៀនស្វាយក្នុង)បណ្តាលឱ្យក្មេង៣នាក់រងរបួស ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

Read More

លោក បេន ជាជនជាតិអាមេរិក!! លះបង់ជីវិតហ៊ឺហារ មកការពារព្រៃឈើកម្ពុជា កូនៗគាត់វិញមិនបានចូលសាលារៀន បានត្រឹមរៀនពីឪពុក ………..

July 31, 2019

គួរអោយគោរពស្ងប់ស្ញែងណាស់!!! លះបង់ជីវិតហ៊ឺហារ មកការពារព្រៃឈើកម្ពុជា កូនៗគាត់ បានត្រឹមរៀនពីឪពុក មិនបានចូលសាលាទេ ។ លោក បេន ជាជនជាតិអាមេរិក សុខចិត្តលះបង់ទ្រព្យសម្បត្តិ និង សេចក្តីសុខផ្ទាល់ខ្លួន ចាកចេញពីប្រទេសកំណើត នាំប្រពន្ធកូន មករស់នៅក្នុងព្រៃយ៉ាងជ្រៅ នៅតំបន់ភ្នំត្នោត ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីការពារការកាប់បំផ្លាញព្រៃឈើ ។ លោកហ៊ានចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងបេសកម្មការពារព្រៃឈើនេះ រហូតអស់រលីងពីខ្លួន បច្ចុប្បន្នរស់នៅក្រោមការផ្ដល់ជំនួយពីបណ្ដាសប្បុរសជន ការវិភាគទាននិងប្រាក់លើកទឹកចិត្តពីភ្ញៀវទេសចរណ៍ដែលទៅទស្សនានៅតំបន់នោះ ។ កាលពីថ្មីៗនេះ ព្រះតេជគុណ ពក ពន្លឺ គង់នៅវត្តថាន់ នៅរាជធានីភ្នំពេញ បានទៅដល់ទីដែលលោក បេន កំពុងរស់នៅជាមួយប្រពន្ធកូនផ្ទាល់ ព្រមទាំងនាំយកថវិកាចំនួន ៥០០ ដុល្លារជូនលោក ។ តាមរយៈការសាកសួងពីព្រះតេជគុណ ពន្លឺ ឱ្យដឹងថា បច្ចុប្បន្នជីវភាពរបស់លោកអាចរត់រួច ប៉ុន្តែក៏មិនជា ល្អប្រសើរប៉ុន្មានឡើយ គ្រាន់តែថាមានម្ហូបអាហារគ្រប់គ្រាន់ មិនខ្វះខាតអ្វីទេ ។ មិនតែប៉ុណ្ណោះ លោក បេន នៅមានទឹកចិត្តចែករំលែកដល់ប្រជាជនក្រីក្រតំបន់នោះទៀតផង ។ ជារៀងរាល់ថ្ងៃក្មេងៗមិនតិចជាង ១០ […]

Read More

ថាមែនៗ៖ ទីបំផុត កម្មវិធី ‪ឋានសួគ៌ឬឋាននរក‬ បានចេញមុខសុំទោស និងទទួលស្គាល់កំហុស ហើយយល់ព្រមឲ្យ ………….

July 31, 2019

ភ្នំពេញ៖ បន្ទាន់ពីមានការរិះគន់ខ្លាំង ពីមហាជនទូទៅ Page Heaven or Hall Cambodia របស់កម្មវិធីទូរទស្សន៍ រស្មីហង្សមាស បានធ្វើការបកស្រាយ និងសុំទោសមហាជនដូចខាងក្រោម៖ សូមបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ មហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុក បាននាំគ្នាចែករំលែកវីដេអូ របស់កម្មវិធីទូរទស្សន៍ រស្មីហង្សមាស HD TV ក្នុងកម្មវិធី Heaven or Hall Cambodia ដោយមានការអញ្ចើញចូលរួមពីសំណាក់ លោក កៅ សីហា ដែលរូបលោកបានឆ្លើយដល់សំនួរទី៥ ក្នុងការទទួលប្រាក់រង្វាន់ចំនួន ១០០០ដុល្លារ។ ក្នុងសំនួរទី៥ សម្រាប់ឆ្លើយយកទឹកប្រាក់ ១០០០ដុល្លារ នេះផងដែរ ខាងកម្មវិធីក៏បានសួរមកកាន់រូបលោកថា៖”យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ក្នុងនោះផងដែរ ជម្រើសចម្លើយមានដូចជា៖”A ២ប្រភេទ, B ៣ប្រភេទ, C ៤ប្រភេទ និង D ៥ប្រភេទ”។ យ៉ាងណាមុិញ បន្ទាប់ពី លោក កៅ សីហា […]

Read More

អាសូរណាស់!ឡានដឹកកម្មកររោងចក្រ បុកគ្នាជាមួយឡានដឹកមាន់ បណ្តាលឲ្យមានអ្នករងរបួស៣៥នាក់ ព្រឹកមិញនេះនៅ…..

July 31, 2019

កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយបាននៅមុខការាស់សាំសូគីមិច​ ក្បែរសួនថ្មី​ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បង្កដោយឡានដឹកមាន់បុកគ្នាជាមួយនឹងឡានដឹកកម្មកររោងចក្របណ្តាលឲ្យមានអ្នករបួស៣៥នាក់​ ពេលនេះកំពុងសង្គ្រោះសម្រាបព្យាលបាននៅមន្ទីរពេទ្យ។ គួររំលឹកផងដែរកាលពីម្សិលមិញក៏មានករណីក្រឡាប់រថយន្តដឹកកម្មករដែរ នៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង​ដែលបណ្តាលឲ្យស្លាប់២នាក់​ និងរបួស៣១នាក់។

Read More

អាសូរណាស់!ឡានដឹកកម្មករបុកគ្នាជាមួយឡានដឹកមាន់ បណ្តាលឲ្យមានអ្នករងរបួស៣៥នាក់ ព្រឹកមិញនេះនៅ…..

July 31, 2019

កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយបាននៅមុខការាស់សាំសូគីមិច​ ក្បែរសួនថ្មី​ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បង្កដោយឡានដឹកមាន់បុកគ្នាជាមួយនឹងឡានដឹកកម្មកររោងចក្របណ្តាលឲ្យមានអ្នករបួស៣៥នាក់​ ពេលនេះកំពុងសង្គ្រោះសម្រាបព្យាលបាននៅមន្ទីរពេទ្យ។ គួររំលឹកផងដែរកាលពីម្សិលមិញក៏មានករណីក្រឡាប់រថយន្តដឹកកម្មករដែរ នៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង​ដែលបណ្តាលឲ្យស្លាប់២នាក់​ និងរបួស៣១នាក់។

Read More

ក្តៅៗ៖ លោក តាំង គឹមសួ ទ្រាំមិនបាន និងអ្នកនាង ថៃ ស្រីនាង Online Shop សិចស៊ី ដោយបានសរសេររៀបរាប់លើហ្វេសបុកថា……..

July 30, 2019

តាមរយៈ ហ្វេសបុករបស់លោក Tan Kimsour ដោយការទ្រាំពុំបាន ហើយមុននេះបន្តិចបានស៊ែរ និងសរសេររៀបរាប់ទៅលើឈ្មោះ Page ថៃ ស្រីនាង Online Shop ថា៖ ស្រីម្នាក់នេះជាប់ទោសដោយសារទង្វើដ៏ថោកទាបនេះ ហាមអាណិត។ បើចំពោះខ្ញុំបុណ្យឲ្យតែជាប់គុកទេពីបទជាន់ឈ្លីតម្លៃស្ត្រីខ្មែរនិងពីបទរួមចំណែកបង្កឲ្យមានអំពើចាប់រំលោភ។ សូមបញ្ញាក់ថា៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីអំពើហិង្សា បានកើតឡើងលើកញ្ញា ថៃ ស្រីនាង ជាតារាលក់ផលិតផលដ៏ល្បីល្បាញ និងស៊ីចស៊ីម្នាក់ តាមONLINE ដោយបុរសជាសង្សាររបស់នាងឈ្មោះ ទឹម សាវុធ កើតឆ្នាំ១៩៧៣ តែងតែប្រើអំពើហិង្សាដាក់លើរូបនាងជាញឹកញាប់ ដោយការវាយតប់ ទះ ចាប់ក្បាលបោកនិងជ្រុងគ្រែរហូតបែកមុខ បែកមាត់ ហើមមុខ ហើមមាត់៕

Read More

ករណី ​វាយប្រយុទ្ធគ្នា រវាងក្រុមបងធំ​ក្នុងគុក មានអ្នកស្លាប់កើនដល់៥៧នាក់​ និងជាង១២នាក់ទៀតត្រូវបានកាត់ក្បាល ពេលនេះប៉ូលីសកំពុង……….

July 30, 2019

បរទេស៖ (Update News) យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នា​រវាងក្រុមបងធំ​នៅក្នុងពន្ធនាគារ​នៅប្រទេសប្រេស៊ីល បានកើនដល់៥៧នាក់ ហើយក្នុងចំណោម មានអ្នកទោស១៦នាក់ ត្រូវបានគេកាត់ក្បាល។​ មន្ត្រីពន្ធនាគារចំនួន២នាក់ ដែលត្រូវបានចាប់ជំរិតដោយក្រុមអ្នកទោស នៅក្នុងការប៉ះទង្គិចគ្នាត្រូវបានដោះលែងវិញហើយ។ ​គួរបញ្ជាក់ថា ការវាយប្រយុទ្ធគ្នានេះ បានកើតឡើងដំបូងដោយក្រុមបងធំ ឈ្មោះ Comando Classe A បានគប់ភ្លើងចូលក្នុងគុករបស់ក្រុមបងធំមួយទៀតឈ្មោះ Red Command។ អំពើហិង្សានេះ បានកើតឡើង នៅវេលាម៉ោង៧ព្រឹក (ម៉ោងក្នុងស្រុក​ម៉ោង​១០ ព្រឹក)​រហូត​បានបញ្ចប់នៅវេលាថ្ងៃត្រង់​។ គួរជម្រាបថា​ ការប៉ះទង្គិចគ្នារវាងក្រុមទំនើងនៅក្នុងពន្ធនាគារ តែងតែកើតមានឡើងជាញឹកញាប់«កុប្បកម្ម»។ ប្រទេសនេះ គឺជាប្រទេសធំជាងគេ លំដាប់ទី៣ ក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកទោស ច្រើនជាងគេបំផុត នៅលើពិភពលោក ជាមួយនឹងអ្នកទោសប្រមាណ៧០០,០០០នាក់ ហើយការដាក់អ្នកទោស លើសចំណុះនេះ គឺជាបញ្ហាយ៉ាងធំ បណ្តាលឲ្យកើតមានអំពើហិង្សា។ គួររំលឹកថា កាលពីខែឧសភាកន្លងទៅ, មនុស្ស៤០នាក់ ត្រូវបានគេសម្លាប់ក្នុងថ្ងៃតែមួយ នៅពន្ធនាគារ៤ទីតាំងផ្សេងគ្នា ស្ថិតក្នុងទីក្រុង Manaus រដ្ឋ […]

Read More

បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រកាសបដិសេធលិខិតជ្រើសរើសទ័ព ចំនួន៣,០០០នាក់ និងអះអាថានោះជាលិខិតក្លែងក្លាយ

July 30, 2019

(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញមកច្រានចោល និងចាត់ទុកថា លិខិតប្រកាសជ្រើសរើសកងទ័ព ចំនួន៣,០០០នាក់ ដែលត្រូវបានចែកចាយនោះ ជាលិខិតក្លែងក្លាយ។ បញ្ជាការដ្ឋានកងទ័ពជើងគោក តាមរយៈបណ្ដាញព័ត៌មាន Fresh News ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ កុំមានការភ័ន្ដច្រឡំចំពោះលិខិតដែលចែកចាយនោះ និងជៀសវាងចាញ់បោកជនខិលខូចមួយចំនួន៕ ប្រភព Fresh News

Read More

លោក មាស រិទ្ធី បានចេញមុខបកស្រាយ រឿងដែលកំពុងផ្ទុះការរិះគន់ខ្លាំង ក្នុងកម្មវិធីទូរទស្សន៍ រស្មីហង្សមាស……….

July 30, 2019

ទីបំផុត អស់ការសង្ស័យហើយ ពេលនេះលោកមាស រិទ្ធី បានចេញមុខបកស្រាយ រឿងដែលកំពុងតែកក្រើកនៃសំនួរសួរថា កម្ពុជាចែកផ្លូវគោកប៉ុន្មានប្រភេទ ។ ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ កម្មវិធីទូរទស្សន៍ រស្មីហង្សមាស HD TV ក្នុងកម្មវិធី Heaven or Hall Cambodia បានយកសំនួរមួយមកសួរ ទៅកាន់លោក កៅ សីហា ដែលមានខ្លឹមសារថា៖”យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ក្នុងនោះផងដែរ ជម្រើសចម្លើយមានដូចជា៖”A ២ប្រភេទ, B ៣ប្រភេទ, C ៤ប្រភេទ និង D ៥ប្រភេទ”។ ទន្ទឹមនឹងនេះផងដែរ លោក កៅ សីហា បានគិតយ៉ាងល្អិតល្អន់រួចរាល់អស់ហើយ រូបលោកក៏បានជ្រើសយកចម្លើយ A ២ប្រភេទ ផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែបែរជាចម្លើយរបស់កម្មវិធី ដោយបានផ្តល់មកវិញ គឺចម្លើយ B ៣ប្រភេទ ទៅវិញ ដោយតាមការបកស្រាយរបស់កម្មវិធីគឺ ផ្លូវជាតិ ផ្លូវខេត្ត […]

Read More