Loading...
June 28, 2019 – postkhnews
Breaking News

Day: June 28, 2019

លេងម៉ែនទែនហើយតើ!!ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​វៀតណាម លោកថាវៀតណាមចំនេញច្រើន ​ពីសង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន

June 28, 2019

កិច្ច​សម្ភាសន៍​ជាមួយ Fox Business កាលពីថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៩ លោក ដូណាល់ ត្រាំ បាន​លើកឡើង​យ៉ាង​ដូច្នេះថា៖ «ក្រុមហ៊ុន​ជាច្រើន បានរើ​ទៅវៀតណាម ប៉ុន្តែ​វៀតណាម​បានកេង​ចំណេញ​មកលើ​យើង អាក្រក់​ជាងចិន​ទៅទៀត។ ដូច្នេះ មាន​ស្ថានភាព​ដ៏គួរឱ្យចាប់​អារម្មណ៍​មួយ កំពុង​កើតមាន​នៅ​ទីនោះ»។ លោក ដូណាល់ ត្រាំ ពេលធ្វើទស្សនកិច្ចនៅវៀតណាមកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ទោះ​ជាយ៉ាង​ណា លោក​មិន​បាន​បញ្ជាក់ចំៗ​ទេ​អំពីការ​ដំឡើងពន្ធ​នេះ ដោយ​គ្រាន់តែ​និយាយ​ថា អាមេរិក​នឹង​ពិភាក្សា​ជាមួយ​វៀតណាម។ ជាមួយគ្នា​នេះ លោក​ក៏បាន​ព្រមាន​ដំឡើងពន្ធ​បន្ថែមទៀត​លើទំនិញ​ចិន ប្រសិន​បើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន នៅតែ​មិនអាច​សម្រេច​បាន។ កាល​ពី​ដើមខែ​មិថុនា​កន្លងទៅ​នេះ ធនាគារ​វិនិយោគ​ជប៉ុន Nomura បាន​ចេញផ្សាយ​របាយការណ៍​វិភាគមួយ​ដែលបង្ហាញ​ថា វៀតណាម គឺ​ជា​អ្នក​ឈ្នះ​ធំបំផុត​ក្នុសង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក គិត​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៩ ខណៈ​ដែល​មហាយក្ស​សេដ្ឋកិច្ច​ទាំង២​នេះ បាន​ដំឡើង​ពន្ធ​ទំនិញ​នាំចូល​ដាក់​គ្នាទៅ​វិញទៅ​មក។ សេដ្ឋកិច្ច​វៀតណាម បាន​កើនឡើង​ស្ទើរជិត ៨% នៃ GDP ដោយសារ​ការ​ផ្លាស់ប្តូរ​ផលិតកម្ម​ ពោលគឺ​ការ​រើ​រោងចក្រ​ពីចិន ទៅ​ដាក់​ផលិត​នៅ​វៀតណាម​វិញ ដើម្បី​បញ្ចៀស​នូវការ​ជាប់ពន្ធ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។ កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម ​កើតឡើង​ដោយសារ​តែប្រទេស​នេះ បាន​បង្កើន​ការនាំចូល​ទៅ​អាមេរិក […]

Read More

គួរអោយអាសូរណាស់!!!ទារិកាកម្សត់ទើបតែកើតបាន២ថ្ងៃ ត្រូវឪពុកម្តាយបោះបង់ចោលនៅមន្ទីរពេទ្យ ពេលនេះមានអ្នកចិត្តធម៌យកទៅចិញ្ចឹមហើយ

June 28, 2019

ប្រិយមិត្តអ្នកអានមួយចំនួនធំច្បាស់ជាជ្រាបរួចមកហើយថាទារិកាកម្សត់ឈ្មោះ ប៉ែន ស្រីនាង ដែលទើបនឹងកើតបាន២ទៅ៣ថ្ងៃ​ ត្រូវសាច់ញាតិ បោះបង់ចោលនៅមន្ទីរពេទ្យកុមារជាតិ ដោយប្រភពពី Maarika T. Cambodia បានបញ្ចាក់ថាអ៊ុំបង្កើត បានយកមកបោះបង់ចោល ដោយយកលេសថាផ្ញើតែមួយភ្លែត ហើយក៏ត្រូវបានក្រុមគ្រូពេទ្យនៅទីនោះមើលថែរក្សាជាបណ្តោះអាសន្នដើម្បីប្រកាសស្វែងរកអ្នកចង់បានទារកនេះយកទៅចិញ្ចឹម។ យ៉ាងណាមិញក្រោយពីការប្រកាសស្វែងរកអ្នកចិញ្ចឹមទារិកាកម្សត់នេះ នៅមុននេះបន្តិចក៏មានប្រភពពី Srey Oun Keo បានឲ្យដឹងថា ទារិកាកម្សត់ឈ្មោះ ប៉ែន ស្រីនាង ត្រូវបានអ្នកចិត្តធម៌យកទៅចិញ្ចឹមហើយ។ ដោយប្រភពដដែលបានសរសេរយ៉ាងដូច្នេះថា៖ “សូមបញ្ជាក់តិចថាកូនស្រីមុននេះដែលpost មានប៉ាម៉ាក់ចិត្តធម៍ម្នាក់យកហេីយ ជូនពរអោយកូនស្រីជួបតែសំណាងល្អ ជួបតែមនុស្សល្អៗនិងសុខភាពល្អ”។ ក្រោយពីមានមនុស្សចិត្តធម៌យកក្មេងស្រីនេះទៅចិញ្ចឹមមានមហាជនជាច្រើនសម្តែងការត្រេកអរជាពន់ពេក៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ផ្គើននិងប្រសាសន៍សម្តេច​ ហ៊ុន សែន! អភិបាលរងស្រុកបាណន់​ លោក​ សំ​ ចន្ថា​ លបលួចសែនព្រេនជាមួយស្រីក្មេង​ ​ហេីយវាយធ្វេីបានប្រពន្ធ​រហូតព្យួរសេរ៉ូម ប្រពន្ធទ្រាំលែងបានក៏ ……………..

June 28, 2019

ខេត្តបាត់ដំបង៖ រឿងរ៉ាវស្នេហាត្រីកោណ នាសម័យសង្គមហ្វេសប៊ុកនេះបានកើតឡើងស្ទើរគ្រប់ទីកន្លែង រឿងខ្លះផ្ដើមចេញពីខាងភាគីបុរស ឯរឿងខ្លះទៀត ផ្ដើមចេញពីភាគីខាងស្រី ប៉ុន្ដែករណីផ្ដើមចេញពីខាងស្រីមិនច្រើនដូចខាងប្រុសនោះទេ ដែលបញ្ហានេះធ្វើឲ្យសង្គមគ្រួសារមួយបែកបាក់ប្រេះស្រាំ ព្រាត់ប្រាស់គ្នារកទីបំផុតគ្មាន។ ពេលនេះមានរឿងរ៉ាវបញ្ហាស្នេហាត្រីកោណបានកើតឡើងមកលើគ្រួសារលោកអភិបាលរងស្រុកបាណន់មួយទៀតហើយ បន្ទាប់ពីស្រ្ដីជាប្រពន្ធដើម បានសរសេរសារបង្ហោះនៅក្នុងបណ្ដាញសង្គមរបស់ខ្លួននិយាយរៀបរាប់ពីការឈឺចាប់ ដែល លោក សំ ចន្ថា ជាប្ដីរបស់នាងនិងមានតួនាទីជាអភិបាលរងស្រុកទៀតផង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ បានលបលួចបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីក្មេងនៅខាងក្រៅ រួចមករករឿងវាយធ្វើបាបប្រពន្ធខ្លួនរហូតធ្វើឲ្យនាងទ្រាំងមិនបាន ប្រកាសសុំឲ្យលោកប្ដីចេញមុខមកបញ្ចប់រឿងរ៉ាវជីវិតជាមួយគ្នាឲ្យបានឆាប់ចប់សព្វគ្រប់ ដើម្បីទុកឱកាសឲ្យភាគីម្ខាងៗមានសិទ្ធសេរីភាពក្នុងការរស់នៅបានសុខស្រួលខ្លះសម្រាប់ជីវិតតទៅថ្ងៃមុខ។ ស្ដ្រីជាប្រពន្ធបានលើកឡើងថា នាងខ្ញុំជាប្រពន្ធ តែងតែទុកពេលឲ្យកែខ្លួន តែនៅមិនព្រមកែ។ថែមទាំងលួចទៅសែនព្រេនជាមួយស្រីក្មេង មិនតែប៉ុណ្ណោះតែងតែមកធ្វេីបាបនាងខ្ញុំ ដោយអំពើហិង្សាគ្រប់រូបភាព មានទាំងធ្ងន់ មានទាំងស្រាល។ នាងធ្លាប់បានទៅដាក់ពាក្យបណ្តឹងដែរ តែបានត្រឹម ការសម្រក សម្រួលប៉ុណ្ណោះ ហេីយលោកម្នាក់នេះបានស្រែកថា គ្មានអ្នកអ្នកណាធ្វើអ្វីគេបានទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលខ្លះនាងខ្ញុំឈឺដេីរអត់រួច ហៅពេទ្យមកព្យួរសេរ៉ូម ពេលលោកនេះមកដល់ ទាលុយខ្ញុំអត់បានទាញសេរ៉ូមដាច់ចោល ហេីយថែមទាំងវាយធ្វើបាបនាងខ្ញុំពេលកំពុងឈឺទៀតផង ដោយបិទទ្វារជិតនាងខ្ញុំស្រែកហៅអ្នកជិតខាងឲ្យជួយតែគ្មានអ្នកណាឮទេ។ រួចបណ្តេញនាងខ្ញុំឲ្យចុះចេញពីផ្ទះ ព្រោះ គេត្រូវយក បងប្អូនគេ និងស្រីក្មេងគេនោះមកនៅលើផ្ទះនេះ ។មិនតែប៉ុណ្ណោះថែមទាំងបេីកដៃឲ្យស្រីក្មេងរបស់គេ ជេរប្រមាថនាងខ្ញុំ នៅពាក្យអសុរោះជាច្រើន។បន្ទាប់មកឲ្យ បងប្រុសរបស់គេ ដែលជាមន្ត្រីប៉ូលីសម្នាក់មកជេរដៀលនាងខ្ញុំនូវពាក្យ អាសអាភាស ជាច្រើន […]

Read More

ថ្មីទៀតហើយ៖ ប្ដីលេងល្បែងចាញ់​នៅភ្នំពេញ​អស់ដេីមលេងទៀត បែកគំនិតឱ្យប្រពន្ធលួចលុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង​ បានជាង១១ម៉ឺនដុល្លារ…….

June 28, 2019

(ព្រៃវែង)៖ កម្លាំងនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធ ពាក់ព័នន្ធករណីចោរកម្ម(កេងបន្លំលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង ) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវក្រុងព្រៃវែង។ សមត្ថកិច្ចបានឱ្យដឹងថាការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើដោយយោងតាមពាក្យបណ្តឹងរបស់ដើមបណ្ដឹងឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានសាខាAMK ព្រៃវែង។ ជនសង្ស័យឈ្មោះ សោម អង្គា ភេទស្រី អាយុ២៨ឆ្នាំ( ប្រធានហិរញឹក AMK) ប្ដីឈ្មោះ សុខ សុភារ៉ា អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីន នៅភ្នំពេញ ជាអ្នករៀបចំគំរោង ឲ្យប្រពន្ធយកលុយពីមីក្រូហិរវត្ថុ AMK។ ចំនួនទឹកប្រាក់ដែលជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ លួចបានចំនួន ១១៥៤០០$(ដប់មួយម៉ឺនប្រាំពាន់បួនរយ ដុល្លារអាមេរិក)។ មូលហេតុៈ ប្ដីចាញ់ល្បែង នៅភ្នំពេញក៏រៀបគំរោងឲ្យប្រពន្ធលួចតែម្ដង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ ប្រភព៖​ httpsswiftnewsdaily.com ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ថ្មីៗ ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន និងសមាជិករាប់ម៉ឺននាក់ ប្រារព្ធខួប៦៨ឆ្នាំថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

June 28, 2019

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា រួមនិងសមាជិក សមាជិការាប់ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ រួមគ្នាប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៦៨ឆ្នាំ ថ្ងៃកំណើតបក្ស។ ពិធីអបអរសាទរដែលនឹងធ្វើយ៉ាងមហោឡារឹកនេះ នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ពិធីអបអរសាទរថ្ងៃកំណើតបក្សនៅថ្ងៃនេះ មានអ្នកចូលរួមចន្លោះពី៨ ទៅ១០ម៉ឺននាក់។ លោក ឈឹម ផលវរុណ បានឱ្យថា ក្នុងអង្គមេទ្ទិញអបអរខួបកំណើតបក្សនេះ នឹងរំលេចឱ្យឃើញនូវសំខាន់ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន។ បើតាមលោក ឈឹម ផលវរុណ បញ្ជាក់ថា គុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា មានដូចជាការចូលរួមទាមទារឯករាជ្យ រំដោះប្រទេសជាតិចេញពីប្រល័យពូជសាសន៍ ការស្វះស្វែងរកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម និងការប្រឹងប្រែងរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ក៏បានអះអាងដែរថា បច្ចុប្បន្នគណបក្សប្រជាជនប្រជាជនកម្ពុជាមានសមាជិក សមាជិកាប្រមាណ ៥លាននាក់ […]

Read More

ប្រពៃណាស់…គ្រាន់តែចុះពីព្រលានយន្តហោះភ្លាម ទទួលដំណឹងថាលោកយាយនៅភ្នំគូលេនមានជំងឺ ប្អូនប្រុស….

June 28, 2019

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយពីវត្តមានរបស់ប្អូនប្រុសតាំង គឹមឡេង ដែលប្អូនប្រុស បានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាព មនុស្សធម៏។ នាពេលកន្លងមក ប្អូនប្រុសក៏បានជួយដល់ជនទីទាល់ក្រជាច្រើន មិនថា​នៅតាមបណ្តាខេត្ត ឬក្រុងនោះទេ ឲ្យតែមានអ្នកជួបនូវការលំបាកគឺប្អូនប្រុសតែងតែចុះទៅជួយដល់ពួកគាត់ជានិច្ច។ ជាក់ស្តែងនៅក្នុងនៅថ្ងៃនេះ ប្អូនប្រុសគ្រាន់តែទទួលដំណឹងថា លោកយាយនៅភ្នំគូលេន អស់ស្បៀងអាហារភ្លាម ប្អូនប្រុស មកពីប្រទេសថៃភ្លាម ក៏បាននាំយកអង្ករនិងគ្រឿងបរិភោគ ទៅជូនដល់លោកយាយតែម្តង។ដោយឡែកនៅក្នុងគណនី ហ្វេសប៊ុករបស់លោកតាំង គឹមឡេង​ បានរៀបរាប់ថា “ដោយទទួលបានដំណឹងថាលោកយាយលោកតាលើភ្នំគូលេន កំពុងឈឺហើយអស់នៅអង្ករនិងគ្រឿង បរិភោគ ខ្ញុំបាទត្រឡប់ពីប្រទេសថៃនាំប៉ាម៉ាក់មើលសុខភាពរួចក៏បន្តពីភ្នំពេញមកសៀមរាបភ្លាមនាំយកសម្ភារះសម្រាប់ពួកគាត់ជរានៅលើភ្នំចំនួន20គ្រួសារ។ បើសិនជាបងៗចង់ជួយពួកគាត់បន្តអាចចូលរួមបានព្រោះពួកគាត់ខ្វះខាតពិតប្រាកដពុំសូវជាមានអ្នកឡើងមកជួយដូចអ្វីដែលល្បីៗតាមហ្វេសបុក😓🙏😭”។ មានវីដេអូ និង​រូបភាពខាងក្រោម Posted by តាំង គីមឡេង on Thursday, June 27, 2019

Read More

ខ្លួនជាមនុស្ស តែសន្តានមិនដឹងជាអ្វីទេ ! ពិការហើយ ត្រូវបង វៃ ធ្វើបាប រាល់ថ្ងៃស្ទើរស្លាប់….(មានវីដេអូ) ស៊ីហៀង – 1 ថ្ងៃ មុន 500

June 28, 2019

ហ្វេសប៊ុក ៖ នៅក្នុងពេលថ្មីៗនេះបាន កើតមានការភ្ញាក់ផ្អើល មួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែបែកធ្លាយវីដេអូមួយឃ្លីប បានបង្ហាញពីក្តីរងទុកវេទនារបស់ ប្អូនប្រុសពិការម្នាក់ដែលត្រូវបងវាយធ្វើបាបជារៀងរាល់ថ្ងៃ គ្មានប្រណីដៃទោះបីជាគ្នាជាជនពិការក៏ដោយ។ យោងទៅតាមគណីហ្វេសប៊ុកមួយដែលមានឈ្មោះថា សកម្មជន ហ្វេសប៊ុក បានធ្វើការលើកឡើងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា “#មើលហើយអាណិតចង់ខ្លោចចិត្ត!!!#សូមលោកអភិបាលខណ្ឌពោធិ៍សែនជ័យជួយមើលករណីនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលោកបានប្រាប់យើងខ្ញុំជាសកម្មជនហ្វេសប៊ុកឲ្យបានដឹងថា មានករណីបងបានវាយធ្វើបាបប្អូនបង្កើតជាជនពិការយ៉ាងសាហាវព្រៃផ្សៃ សឹងរាល់ថ្ងៃ..មើលទៅគួរឲ្យអាណោចអាធ័មណាស់នៅខាងត្បូងរង្វង់មូលចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។”។ សូមទស្សនាវិដេអូខាងក្រោម៖ Posted by សកម្មជន ហ្វេសប៊ុក on Tuesday, June 25, 2019

Read More

យី!គាត់នៅក្នុងផ្ទះសំណាក់ទេតើ… សម្ងំបានយូរគ្រាន់បើ ធ្វើដូចអត់មានរឿងអីចឹង

June 28, 2019

ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតផ្ទុះជាអំពើហិង្សាវាយតប់គ្នា បណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់ ចំណែកភាគីបង្កបានព្យាយាមរត់គេចខ្លួនអស់រយៈពេល៦ថ្ងៃ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។ ករណីអំពើហិង្សាខាងលើ បានកើតឡើង តាំងពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះសំណាក់យីហោ ពេជ្រ សុទ្ធ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លុះមកដល់រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននាំយកមកសាកសួរ។ ជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៅ វិចិត្រ អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ ចំណែកជនរងគ្រោះ មានឈ្មោះហៃ ដេត អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យ និងជនរងគ្រោះ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា បន្ទាប់មកជនសង្ស័យក៏បានបង្កហិង្សាវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល រហូតមកដល់រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ទើបត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួននាំយកទៅសាកសួរ […]

Read More

កុំចេះតែហ៊ាន!!អត់លុយចូលដណ្តឹង ពង្រត់កូនស្រីគេទៅបាត់ ត្រូវបានឪគេ……..

June 28, 2019

ខេត្តប៉ៃលិន ៖ យុវជនម្នាក់បានទាក់ទងស្នេហាជាមួយយុវតីម្នាក់ រហូតឈានដល់ពង្រត់គ្នាចេញពីផ្ទះអស់មួយរយៈ ក៏ត្រូវឪពុកម្តាយខាងស្រីតាមរកឃើញ នាំត្រឡប់មកវិញ បន្ទាប់មកខាងប្រុសនាំចាស់ទុំចូលស្តីដណ្តឹង តែមិនទាន់មានថ្លៃបណ្ណាការឱ្យនៅឡើយ លុះក្រោយមក ក៏បែរជាក្រឡាស់សម្តីថា គ្មានលុយទៅវិញ ហើយមិនបានប៉ុន្មាន ស្រាប់តែយុវជនរូបនោះបានមកពង្រត់យុវតីជាគូស្នេហ៍ទៅបាត់ទៀត ទើបឪពុកម្តាយខាងស្រីសម្រេចប្តឹង សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តាមរកកូនស្រីរបស់គាត់ត្រឡប់មកវិញផង និងតាមប្រមាញ់ចាប់ខ្លួនយុវជនជាគូស្នេហ៍កូនស្រី យកមកចាត់ការតាមច្បាប់ផងដែរ។ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។យុវតីដែលត្រូវប្រុសស្នេហ៍ពង្រត់ចេញពីផ្ទះ២ដង មានឈ្មោះសៀន វ៉ន អាយុ១៥ឆ្នាំ ជាអតីតសិស្សរៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សា ស ខេង អូរតាវ៉ៅ មានឪពុកឈ្មោះជុំ ភក្តី អាយុ៣៥ឆ្នាំ ម្តាយឈ្មោះឆាត ឃឿន អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ចំណែកជនសង្ស័យដែលពង្រត់កូនស្រីគេចេញពីផ្ទះ មានឈ្មោះល័ក្ខ ហៅម៉ូន អាយុ២៥ឆ្នាំ មានលំនៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅភូមិបាណោក ឃុំតាលាស់ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ តាមសម្តីឪពុកបង្កើតខាងស្រី […]

Read More