Loading...
June 24, 2019 – postkhnews
Breaking News

Day: June 24, 2019

កំពង់សោម Update!ឯកឧត្តម ញឹម វណ្ណដា ត្រូវដកចេញចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន ទី១នៃ…ដោយសារ

June 24, 2019

បន្ទាប់ពីអាគារកំពុងសង់ថ្មីប្រភេទជាសណ្ឋាគារមួយកន្លែងនៅជិតកន្លែងលាងរថយន្ត អារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ដែលជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ ហើយបើតាមមន្ត្រីជំនាញនានាថ្លែងថា ការបាក់រលំនេះកើតឡើងដោយសារបញ្ហាបច្ចេសសំណង់។លោកអភិបាលខេត្តបានបន្តឲ្យដឹងថា លោកបានធ្វើការហាមឃាត់ទៅលើការសាងសង់អាគារដែលបាក់រលំនេះ២ដងហើយតែម្ចាស់សំណង់គេមិនព្រមស្តាប់និងសហការគ្នាជាមួយលោក ទើបមានករណីនេះកើតឡើង។ មុននេះបន្តិច ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសំរេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ៕ មានរូបភាពខាងក្រោម៖

Read More

ក្តុកក្តួលណាស់៖ ក្រោយអស់ដំណែងលោក យន្ត មីន បានបង្ហោះសារ១ក្នុង​គណនី Facebook ផេកផ្លូវការរបស់លោក សម្តែងនូវអារម្មណ៍ និងការសោក……………. ………….

June 24, 2019

ភ្នំពេញ៖ យោងតាមគណនី Facebook ផេកផ្លូវការ របស់លោក យន្ត មីន បានបង្ហោះនៅរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះថា លោកសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ បើការដឹកនាំកន្លងមកមាន ការខុសឆ្គងដោយប្រការណាមួយនោះ ដោយមានខ្លឹមសារទាំងស្រុងថា « ក្នុងឧបទ្ទវហេតុរលំអគារ៧ជាន់ក្នុងក្រុងព្រះសីហនុនេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងសុំការអភ័ទោសពីក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាការទទួលខុសត្រូវក្នុងឧប្បវហេតុនេះ ខ្ញុំបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីលាលែងពីតំណែងរួចហើយ ហើយសម្តេចក៏បានផ្តល់ការយល់ព្រមផងដែរ។ ខ្ញុំបាទ និងភរិយាសុំអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ទំនុកចិត្តដល់ខ្ញុំបាទ អោយមានឱកាសចូលរួមបំរើប្រជាពលរដ្ឋកន្លងមកនេះ។ សូមអរគុណចំពោះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្តល់ការទុកចិត្ត និងចង្អុលបង្ហាញដឹកនាំការងារកន្លងមក និងសូមអរគុណចំពោះសម្តេច ឯឧ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រៀមច្បង ក៏ដូចជាមិត្តភ ដែលតែងតែផ្តល់នូវការណែនាំ យោបល់ និងសហការការងារប្រកបដោយមនោសញ្ចេតនា និងការយោគយល់បំផុតដល់ខ្ញុំបាទ។ ជាមួយនេះ ខ្ញុំបាទសុំការអភ័យទោសពីសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម សម្តេច ឯឧ លោកជំទាវ ចំពោះកង្វះខាតនៃការបំពេញភារៈកិច្ចរបស់ខ្ញុំបាទកន្លងមកនេះ។ ខ្ញុំសុំការអភ័យទោស និងការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្នុងខេត្តព្រះសីហនុទាំងអស់ ចំពោះកង្វះខាតរបស់ខ្ញុំកន្លងមក ត្បិតអីខ្ញុំបានខំប្រឹងអស់ពីលទ្ធភាពហើយ។ […]

Read More

អបអរសាទរ!! ចៅហ្វាយខេត្តព្រះសីហនុថ្មី ដែលតែងតាំងដោយនាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា

June 24, 2019

ព្រះសីហនុ៖សម្តេចតេជាហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា​ ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាល ខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ វិញ។ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាល ខេត្តថ្មីចូលកាន់តំណែង។ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន ទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ៕ មានរូបភាពខាងក្រោម៖

Read More

គ្រាន់បើតិច!លោកអភិបាលខេត្តព្រះសីហនុ បានលាលែងពី…….

June 24, 2019

ភ្នំពេញ៖សម្តេចតេជោ ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បី លាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង ករណីដ៏រន្ធត់ធ្វើអោយផ្អើលពេញប្រទេសកម្ពុជា ខណៈដែលហេតុការណ៍គ្រោះថ្នាក់បាក់រលំអាគារ ៧ជាន់រាបដល់ដី នៅខេត្តព្រះសីហនុនេះកើតមានលើកដំបូងនៅកម្ពុជា ព្រោះតែស្រុកខ្មែរយើងមិនធ្លាប់មានគ្រោះរញ្ជួយដីដូចប្រទេសគេនោះឡើយ ប៉ុន្តែការបាក់រលំអាគារកំពស់ខ្ពស់នេះ កើតចេញពីការសាងសង់ខ្វះបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ បើទោះបីជារដ្ឋបាលខេត្តបានចុះធ្វើការហាមឃាត់២ដងរួចមកហើយក្តី ក៏មិនអាចអនុវត្តន៍ច្បាប់លើម្ចាស់អាគារដែលជាជនជាតិចិន មានប្រាក់រាប់លានដុល្លារនេះបានឡើយ។ ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់សម្តេចពីប្រទេសថៃ មកថា៖ “នៅក្នុងពេលដែលខ្ញុំចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃថ្ងៃទី ២២ មិថុនា នេះ ក៏មានឧប្បទ្ទេវហតុបាក់រលំអាគារសំណង់កំពុងសាសង់នៅក្រុងព្រះសីហនុ ដែលបណ្តាលអោយពលរដ្ឋស្លាប់ និងរបួសមួយចំនួន។ ជាបន្ទាន់នេះ ខ្ញុំបានបញ្ជាអោយអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះអាយុជីវិតពលរដ្ឋដែលត្រូវបានអាគារបាក់រលំសង្កត់ ហើយដែលមកទល់ម៉ោង៥:០០ល្ងាចនេះ គឺមានអ្នករបួសប្រមាណ ២៣នាក់ និងស្លាប់ ៧នាក់ ហើយដំណើរការសង្គ្រោះអាយុជីវិតពលរដ្ឋគឺកំពុងធ្វើបន្ត។ ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារកាធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលអោយមានគ្រោះថ្នាក់កើតឡើងបែបនេះ។ ទោះបីខ្ញុំជាប់ប្រជុំក៍ដោយក៍ខ្ញុំនៅ តែតាមដាននូវដំណើរការរុករក និងសង្រ្គោះដែលយប់នេះត្រូវធ្វើ ទាំងយប់បន្តទៀត។”

Read More

ក្តៅៗ៖ ទីបំផុតដូចចិត្តមហាជន អភិបាលខេត្តព្រះសីហានុ ព្រមចុះចេញពីដំណែង….អាណត្តិនៃការដឹកនាំរបស់ឯកឧត្តម រាស្ត្រទឹកភ្នែកមិនចេះចប់………………

June 24, 2019

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ។ ទន្ទឹមនឹងនេះ សម្តេចបានសម្រេចដក លោក ញឹម វណ្ណដា ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ «ក្នុងពេលបំពេញការងារនៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។ សម្តេចបានបញ្ជាក់បន្តថា៖ «ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ យុទ្ធនាការរុករក និងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង»។ សម្តេចតេជោ […]

Read More

ទស្សនៈមហាជន៖ អាណត្តិនៃការដឹកនាំរបស់លោក យន្ត មីន រាស្ត្រទឹកភ្នែកមិនចេះចប់ រឿងដីធ្លី រឿងផ្ទះ​ បញ្ហាពុករលួយ និងបទល្មើសក្នុងខេត្តកើតឡើងច្រើន ហើយថែម……….

June 24, 2019

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ គឺលោក យន្ត មីន តាំងពីដើមទីចូលកាន់ដំណែង ដល់បច្ចុប្បន្ន ហាក់មានលក្ខណះពិសេសខុសពី អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មុនៗ ប្រៀបដូចជាផ្ទាំងសុីបរបស់ប្រជាជនរិៈគន់ និងមានរឿងជាបន្តបន្ទាប់បញ្ហាដីធ្លី បញ្ហាបក្ខពួកនិយម បាត់បង់ប្រជាប្រិយធ្ងន់ធ្ងរ កង្វះខាតសមត្ថភាពដឹកនាំ ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តនេះជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រេចដកតំណែងអភិបាលរងខេត្តព្រះសីហនុ២រូប គឺលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនិងបញ្ហាពុករលួយរឿងដីធ្លី គឺមានប្រជាជនគាំទ្រយ៉ាងខ្លាំង រហូតដល់លើកឡើងផងដែរថា៖ បើសម្តេចបានដក លោក យន្ត មីន រឿងអាស្រូវទាំងឡាយ ជាមួយបញ្ហាវិវាទដីធ្លីអាចឈានដល់បញ្ចប់តាមនីតិវិធី នៃគំនិតថ្នាក់ដឹកនាំខេត្តថ្មីគិតតម្កល់ផលប្រយោជន៍ជាតិជាធំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធនិងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្មីៗនេះ ក៏មានអាខោនហ្វេសប៊ុកឈ្មោះថា៖ (យុទ្ធជន តេជោ) បានបង្ហោះនូវរឿងអាស្រូវដ៏ច្រើនរបស់លោក យន្ត មីន […]

Read More

ជាប់គុកម្តងទៀតហើយចឹង៖ ចាប់ខ្លួនឧកញ៉ា សុខ ប៊ុន ករណីក្លែងលិខិតបន្លំយកដីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍​មួយនៅ……….

June 24, 2019

ភ្នំពេញៈ ឧកញ៉ា សុខ ប៊ុន ដែលល្បីល្បាញរឿងវាយស្រីសម្រាតសំពត់ ហើយត្រូវចាប់ញាត់គុកអស់មួយរយៈពេលខ្លីនោះ ត្រូវបានចាប់ខ្លួនម្ដងទៀត បញ្ជូនមកតុលាការ កាលពីព្រឹកថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១៩នេះ។ ប្រភពព័ត៌មានពីសាលាដំបូងរាជធសនីភ្នំពេញ បានអោយដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមនុស្សជំនិតៗ៥នាក់ទៀតបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ធ្វើការសាកសួរ ពាក់ព័ន្ធករណីក្លែងលិខិតបន្លំយកដីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍​មួយនៅក្រុងព្រះសីហនុ។ ជនសង្ស័យទាំង៦នាក់ រួមទាំងឧកញ៉ា សុខ ប៊ុន ត្រូវបានបញ្ជូនឡើងទៅកាន់អយ្យការអមតុលាការដោយមានការការពារពីមន្ត្រីអេស៊ីយូប្រមាណ២០នាក់ឯណោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

បែកធ្លាយខ្ទិចខ្ទី “ភិក្ខុ វ៉ាន វន្នី ចៅអធិការវត្ត ពោធិចិនតុង មានចង្ហាន់ប្រគេនដល់កុដិ ធ្វើឲ្យ​កក្រើកលើបណ្តាញសង្គមហ្វេសបុក …………

June 24, 2019

ប្រភពហ្វេសបុក៖សាសនាព្រះពុទ្ធត្រូវបានប្រជាជនកម្ពុជាគោរពតាំងពីយូឡុងណាស់មកហើយ ហើយក៏ជាសាសនាដ៏ផូផងមួយដែលប្រទេសមួយចំនួនលើពិភពលោកគោរពដែរ។កាធ្វើអោយសាសនាអាប់អោនគឺដោយសាបុគ្គលមួយចំនួនតូចដែលមិនបានលះបង់កេលេសតណ្ហាអស់ ហើយមកបួសដើម្បីជារបបទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលធ្វើឲ្យ​កក្រើកលើបណ្ដាញសង្គមមួយទៀតហើយ រឿងចៅអធិការវត្តពោធិចិនតុង ភិក្ខុ វ៉ាន វន្នី បួសចិញ្ចឹមស្រី ដេកអោបស្រីគ្មានខ្វល់ពីវប្បធម៍របស់ព្រះពុទ្ធសាសនា។ ដែលធ្វើឲ្យបងប្អូនក្នុងបណ្ដាញសង្គម ជេតិដាក់បណ្ដាសារគ្រប់គ្នា ខ្លះទៀតក៏សុំណូរពរ ឲ្យមានការបាប់ផ្សឹកលោកមួយនេះ។ យោងតាមគណនីហ្វេសប៊ុក«Vanny Seven» បានបង្ហោះរូបភាពច្រើនសន្លឹក ហើយបានសរសេររៀបរាប់ថា៖ «ហួសចិត្តតែម្ដងព្រះពុទ្ធសាសនាចាប់ផ្ដើមធ្លាក់បាកមុខដោយសាតែមានមនុស្សថោកទាបបែបនេះចូលទៅបួស ក្នុងព្រះពុទ្ធសាសនាហើយមានអាមនុស្សថោកទាបមួយចំនួនឃើញខ្ញុំផុសរូបនិងមិនបានទេចូលមកខមិនថាអោយខ្ញុំថាផុសនិងមិនចេះគិតទេអីទៅជាខ្ញុំអ្នកផុសនិងធ្វើអោយខួចព្រះពុទ្ធសាសនាទៅវិញល្មមយកខួក្បាលអស់លោកនិងគិតហើយថាអ្នកណាធ្វើអោយខួចឈ្មោះព្រះពុទ្ធសាសនាពិតនោះ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ Khmer news

Read More

ក្រោយប្រជាពលរដ្ឋរិះគន់អោយដកដំណែង អភិបាលខេត្ត ព្រះសីហនុ ស្រាប់តែសម្តេចតេជោ ឆ្លើយតបវិញថា….

June 24, 2019

ករណីដ៏រន្ធត់ធ្វើអោយផ្អើលពេញប្រទេសកម្ពុជា ខណៈដែលហេតុការណ៍គ្រោះថ្នាក់បាក់រលំអាគារ ៧ជាន់រាបដល់ដី នៅខេត្តព្រះសីហនុនេះកើតមានលើកដំបូងនៅកម្ពុជា ព្រោះតែស្រុកខ្មែរយើងមិនធ្លាប់មានគ្រោះរញ្ជួយដីដូចប្រទេសគេនោះឡើយ ប៉ុន្តែការបាក់រលំអាគារកំពស់ខ្ពស់នេះ កើតចេញពី ការសាងសង់ខ្វះបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ បើទោះបីជារដ្ឋបាលខេត្តបានចុះធ្វើការហាមឃាត់២ដងរួចមកហើយក្តី ក៏មិនអាចអនុវត្តន៍ច្បាប់លើម្ចាស់អាគារដែលជាជនជាតិចិន មានប្រាក់រាប់លានដុល្លារនេះបានឡើយ។ ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់សម្តេចពីប្រទេសថៃ មកថា៖ “នៅក្នុងពេលដែលខ្ញុំចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃថ្ងៃទី ២២ មិថុនា នេះ ក៏មានឧប្បទ្ទេវហតុបាក់រលំអាគារសំណង់កំពុងសាសង់នៅក្រុងព្រះសីហនុ ដែលបណ្តាលអោយពលរដ្ឋស្លាប់ និងរបួសមួយចំនួន។ ជាបន្ទាន់នេះ ខ្ញុំបានបញ្ជាអោយអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះអាយុជីវិតពលរដ្ឋដែលត្រូវបានអាគារបាក់រលំសង្កត់ ហើយដែលមកទល់ម៉ោង៥:០០ល្ងាចនេះ គឺមានអ្នករបួសប្រមាណ ២៣នាក់ និងស្លាប់ ៧នាក់ ហើយដំណើរការសង្គ្រោះអាយុជីវិតពលរដ្ឋគឺកំពុងធ្វើបន្ត។ ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារកាធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលអោយមានគ្រោះថ្នាក់កើតឡើងបែបនេះ។ ទោះបីខ្ញុំជាប់ប្រជុំក៍ដោយក៍ខ្ញុំនៅ តែតាមដាននូវដំណើរការរុករក និងសង្រ្គោះដែលយប់នេះត្រូវធ្វើ ទាំងយប់បន្តទៀត។” ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺ មហាជនដែលជាប្រជាពលរដ្ឋខ្មែរ ស្ទើរទូទាំងប្រទេស បានធ្វើការរិះគន់ និងសំណូមពរដល់សម្តេចតេជោ អោយធ្វើការដកដំណែងអភិបាលខេត្តព្រះសីហនុ ដែលមិនអាចធ្វើការហាមឃាត់ម្ចាស់អាគារ ដ៏ខ្ពស់នេះបាន រហូតមានគ្រោះថ្នាក់ស្លាប់នឹងរបួសកម្មករ ជាជនជាតិខ្មែរច្រើននាក់។ ក្នុងការបកស្រាយក៏ដូចជាឆ្លើយតបពីសំណាក់មហាជន សម្តេចតេជោ […]

Read More

Update ថ្មីៗ!សាកសពម្នាក់ទៀត ត្រូវបានរកឃើញក្នុងគំនរអគារ ធ្វើឲ្យអ្នកស្លាប់កើនឡើង២៥នាក់ និងរបួស២៤នាក់

June 24, 2019

(ព្រះសីហនុ)៖ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង៨៖៣៨នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២៥នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។ តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩នាក់ ក្នុងនោះស្លាប់ចំនួន២៥នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ដល់មាតុភូមិកម្ពុជាវិញ មិនបានប៉ុន្មានម៉ោងផង ក៏ធ្វើដំណើរទាំងយប់ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព នៃការជួយសង្គ្រោះមនុស្សចេញពីគំនរអគារដែលបាក់រលំអគារ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងព្រះសីហនុ៕ ប្រភព : Fresh News មានរូបភាពខាងក្រោម៖

Read More