Loading...
June 23, 2019 – postkhnews
Breaking News

Day: June 23, 2019

ភ្ញាក់ផ្អើលមិនស្ទើ! អាងម្តាយធ្វើការនៅខុទ្ទកាល័យសម្តេច អុកឡុកផ្អើលប្រជាពលរដ្ឋ និងយកដុំថ្មគប់អ្នកកាសែត ដល់ពេលឃាត់ខ្លួនយកមកដល់ប៉ុស្តិ៍ទើបដឹងថាដោយសារតែមូលហេតុនេះសោះ (មានវីដេអូ)

June 23, 2019

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានបុរសម្នាក់ដែលត្រូវបានគេសង្ស័យថាជាកូនអ្នកធំ បានជិះរថយន្ត មួយគ្រឿង ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយក៏បានបង្កការអុកឡុកពេញផ្លូវម្តុំច្រមុះជ្រូកក្បាលថ្នល់ ទាញដំថ្មដេញវាយ និងគប់គេពេញផ្លូវ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ៩និង ៤០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បុរសអ្នកបើករថយន្តស៊េរីទំនើបម៉ាកកាមរីហាយប្រ៊ីជ ពណ៌ខ្មៅ ពាក់ស្លាលលេខ ភ្នំពេញ 2AB-7691 មានឈ្មោះថា ចាន់ ដារី ភេទប្រុស អាយុ ២០ឆ្នាំជាង ដោយមានម្តាយធ្វើការនៅខុទ្ទកាល័យសម្តេច។ មុនពេលកើតហេតុគាត់បានជិះម៉ូតូតាមដងផ្លូវ ខណៈនោះស្រាប់តែមានបុរសម្នាក់ បើករថយន្តម៉ាក កាមរីហាយប្រ៊ីជ ពណ៌ខ្មៅ ពាក់ស្លាលលេខ ភ្នំពេញ 2AB-7691 សង្ស័យផឹកស្រវឹងលើសកម្រិត និងប្រើប្រាស់ថ្នាំញៀន បើករថយន្តបញ្ច្រាសផ្លូវ ប៊ិះនឹងបុកគាត់ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចដែលឈរគោលដៅចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់ ឲ្យជួយឃាត់ដើម្បីធ្វើការត្រួតពិនិត្យបែរជាបុរសជើងខ្លាំងរូបនោះ ដែលគេស្គាល់ថា ជាកូនរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នោះ ចុះពីលើ រថយន្តឡាំប៉ាមកធាក់បុរសរូបនោះ២ជើង បង្កការភ្ញាក់ផ្អើលខ្លាំង និងបោះដៃតាមវិទ្យុទាក់ទងពីខាងសានាធិការក្រុង ផ្អើលដល់អ្នកសារព័ត៌មានចុះមកថតផ្តិតយករូបភាពព្រោះករណីនេះកើតឡើងនៅលើផ្លូវសាធារណៈ ស្រាប់តែបុរសជើងខ្លាំងរូបនោះ បានប្រមាថលើអ្នកសារព័ត៌មាន លើកដៃឲ្យក្តរ និងដោយយកដែក […]

Read More

គាំទ្រ100%! សម្តេចសខេង ប្រកាសចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបុគ្គលពាក់ព័ន្ធ ក្នុងឧបទ្ទវហេតុ រលំអគារ៧ជាន់ នៅព្រះសីហនុ……….

June 23, 2019

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងចាត់វិធានការជាក់ស្ដែងចំពោះបុគ្គលពាក់ព័ន្ធ ក្នុងឧបទ្ទវហេតុ រលំអគារ៧ជាន់ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ នៅខេត្ដព្រះសីហនុ។ យោងតាមសាររំលែកទុក ដល់ក្រុមគ្រួសារនិងញាតិមិត្តរបស់បងប្អូនជាជនរងគ្រោះ នៅក្នុងសោកនាដកម្មរលំបាក់អគារនៅព្រះសីហនុ នាថ្ងៃទី២៣ មិថុនា បានឲ្យដឹងថា” តាមរយៈយន្ដការអន្តរក្រសួង ខ្ញុំនឹងចាត់វិធានការជាក់ស្ដែងចំពោះមុខ ដទៃទៀត ដោយត្រូវបន្តជម្រុញស្រាវជ្រាវ និងស្វែងរកឲ្យឃើញ នូវដើមហេតុ ដែលនាំឲ្យកើត មានសោកនាដកម្ម ដ៏អណោចអធមនេះ ព្រមទាំងចាត់វិធានការ លើបុគ្គលពាក់ព័ន្ធ ដើម្បីទទួលខុសត្រូវតាមផ្លូវច្បាប់”។ សូមរំលឹកថា មកដល់ពេលនេះ មានមនុស្សស្លាប់ចំនួន១៨នាក់ និងរបួស២៤នាក់ នៅក្នុងឧបទ្ទវហេតុ រលំអគារ៧ជាន់នៅខេត្តព្រះសីហនុ៕

Read More

លោក កឹម សុខា បង្ហាញអារម្មណ៍ និងសើ្នឲ្យផ្តន្ទាទោសអ្នកទទួលខុសត្រូវ រកយុត្តិធម៌ជូនជនរងគ្រោះ និងដោយផ្តល់សំណង ករណីបាក់អគារ៧ជាន់ ហើយថែមទាំងឲ្យ …………

June 23, 2019

ភ្នំពេញ៖ តាមរយៈហ្វេសបុករបស់លោក កឹម សុខា​ បានសរសេររាប់រៀបថា «ខ្ញុំសូមអំពាវនាវឲ្យមានការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ដោយផ្តល់សំណង និងផ្តន្ទាទោសចំពោះអ្នកទទួលខុសត្រូវទាំងឡាយដែលពាក់ពន្ធ័ឲ្យបានសមរម្យ ហើយក៏សូមឲ្យរកមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ និងមានវិធានការបង្ការទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតមានដដែលៗតទៅទៀត»។ នេះជាសាររបស់លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៣មិថុនា។ លោក កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និង មិនអាចេញទៅណាឆ្ងាយពីផ្ទះ បានបង្ហាញសមានចិត្តយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីរន្ធត់ និងសោកស្តាយយ៉ាងខ្លាំងក្រៃលែងចំពោះកម្មករសំណង់ខ្មែរក្រីក្រ Ads ដែលទទួលរងគ្រោះស្លាប់និងរងរបួសយ៉ាងច្រើន ដោយបណ្តាលមកពីការរលំបាក់អគារសំណង់របស់ចិននៅខេត្តព្រះសីហនុ។ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះ និងក្រុមគ្រួសារសពទាំងអស់ដោយក្តីក្រៀមក្រំបំផុត»។ គិតត្រឹមម៉ោង១២កន្លះ ថ្ងៃទី២៣មិថុនានេះ សមត្ថកិច្ច រកឃើញអ្នកស្លាប់១៨នាក់ (ស្រី៤នាក់) និងអ្នករបួស២៤នាក់ (ស្រី២នាក់)។ ជាមួយគ្នានេះ សមត្ថកិច្ច បានចាប់ជនជាតិចិន៣នាក់ និង ខ្មែរម្នាក់ ទៅសួរនាំ ក្រោយរកឃើញថាពួកគេ ជាប់ពាក់ព័ន្ធនឹងការសាងសង់អគារនេះ៕

Read More

ជើងកន្រ្ទៃហោះ និងដុំថ្មហោះ ដេញកប់អ្នកព័ត៌មាន និងអ្នកដំណើរតាមផ្លូវ​ រត់ជាន់គ្នា សមត្ថកិច្ចខណ្ឌមានជ័យ១ក្រុមធ្វើការអត់កើត……….

June 23, 2019

ភ្នំពេញ៖ ​មានការផ្អើលយ៉ាងខ្លាំងមួយបានកើតឡើងទាំងព្រឹក ខណៈដែលបុរសម្នាក់ ផឹកស្រវឹង មានសារជាតិគ្រឿងញៀនក្នុងខ្លួនទៀត (ធ្វើតេស្តពិនិត្យទឹកនោម) បើករថយន្តស៊េរីទំនើបរេពេញផ្លូវ ប៊ិះនឹងបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូតាមដងផ្លូវ ថែមទាំងបើករថយន្តបញ្ច្រាសផ្លូវថែមទៀត ត្រូវបានបុរសរូបនោះប្តឹងសមត្ថកិច្ចដែលឈរគោលដៅចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់ ឲ្យជួយឃាត់ដើម្បីធ្វើការត្រួតពិនិត្យ បែរជាបុរសជើងខ្លាំងដែលគេស្គាល់ថា ជាកូនរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ ចុះពីលើរថយន្តឡាំប៉ាមកធាក់បុរសរូបនោះ២ជើង និងមានការបោះដៃតាមវិទ្យុទាក់ទង ពីខាងសេនាធិការក្រុង ផ្អើដល់អ្នកសារព័ត៌មានចុះមកថតយករូបភាព បែរជាបុរសរូបនោះ ស្ទុះយកដែក ដុំថ្ម និងយកស្បែកជើងដេញគប់មកលើអ្នកកាសែត៣ស្ថាប័ន ប្រមាថកិត្តិយសធ្ងន់ធ្ងរ នៅទីសាធារណៈ ប្រញាប់នាំគ្នារត់គេចចូលពីមុខរថយន្តនិងម៉ូតូរបស់ប្រជាពលរដ្ឋផ្អើលពេញផ្លូវតែម្តង។ ចំណែកប៉ូលិសចរាចរណ៍ដែលនៅកន្លែងកើតហេតុនោះវិញ អរឱបដៃមើល ទៅវិញ ព្រោះដឹងថាជាកូនអ្នកធំ​មិនហ៊ានប៉ះ លុះក្រោយមកទើបនាំខ្លួនបុរសរូបនេះទៅសាកសួរនៅប៉ុស្តិ៍។ ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសអ្នកបើករថយន្តស៊េរីទំនើបម៉ាក កាមរីហាយប្រ៊ីជ ពណ៌ខ្មៅ ពាក់ស្លាលលេខ ភ្នំពេញ 2AB-7691 មានឈ្មោះចាន់ ដារី ភេទប្រុស អាយុ ២០ឆ្នាំជាង ដោយមានម្តាយធ្វើការនៅខុទ្ទកាល័យសម្តេច។ ប្រភពព័ត៌មានពីបុរសម្នាក់ជាអ្នកជិះម៉ូតូតាមដងផ្លូវដែលរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់រថយន្តនេះ បានឲ្យដឹងថ […]

Read More

ផ្ទុះកំហឹងខ្មែរ១នគរ៖ ស្នើឲ្យសម្តេច ហ៊ុន សែន និងសម្តេច ស ខេង ដកតំណែងអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជាបន្ទាន់ និងថែទាំងស្នើរ……

June 23, 2019

ព្រះសីហនុ៖ អាគារកំពុងសង់ថ្មីប្រភេទជាសណ្ឋាគារមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ដែលជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ ហើយបើតាមមន្ត្រីជំនាញនានាថ្លែងថា ការបាក់រលំនេះកើតឡើងដោយសារបញ្ហាបច្ចេសសំណង់។ លោកអភិបាលខេត្តបានបន្តឲ្យដឹងថា លោកបានធ្វើការហាមឃាត់ទៅលើការសាងសង់អាគារដែលបាក់រលំនេះ២ដងហើយតែម្ចាស់សំណង់គេមិនព្រមស្តាប់និងសហការគ្នាជាមួយលោក ទើបមានករណីនេះកើតឡើង។ យ៉ាងណាមិញស្ត្រីជនជាតិចិនមួយរូបនិងអ្នកពាក់ពន្ធ័ចំនួន៣រូបផ្សេងទៀតដែលសមត្ថកិច្ចអះអាងថាជាអ្នកទទួលខុសត្រូវសំណង់អាគារដែលរំបាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយនាព្រឹកថ្ងៃ២២មិថុនា២០១៩នេះ ស្របពេលដែលប្រតបត្តិការសង្គ្រោះកំពុងធ្វើបន្តតាមរយៈកម្លាំងសរុបច្រើនរាប់រយនាក់។ សូមបញ្ចាក់ផងដែរថាសរុបមកដល់ពេលនេះមាននាក់ស្លាប់ចំនួន ១៧ និងរងរបួស២៤ នាក់ ដែលអ្នកស្លាប់ពេលនេះត្រូវបានគ្រួសារយកសពទៅធ្វើបុណ្យនៅស្រុកកំណើតខ្លះហើយ នៅសល់ខ្លះទៀតមិនទាន់មានសាច់ញាតិមកយកទៅធ្វើបុណ្យទេ ចំណែកអ្នករបួសត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យរដ្ឋដោយមិនអស់ប្រាក់ ។ អ្នកលេងហ្វេសប៊ុកជាច្រើនមិនអាចទទួលយកបានទេ ចំពោះការលើកឡើងរបស់ក្រសួងដែនដីដែលគ្រាន់តែបកស្រាយថា អគារដែលដួលរលំនៅខេត្តព្រះសីហនុ គឺអាជ្ញាធរបានហាមឃាត់ចំនួនពីរដងហើយ នៅតែបន្តសាងសង់រហូតធ្វើឲ្យមានឧបទ្ទវហេតុបង្កឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនបែបនេះ។ បើតាមការឲ្យដឹងពីក្រសួងគឺម្ចាស់សំណង់នេះ មានឈ្មោះ ជីង គ័ង ជាជនជាតិចិន ទីតាំងសាងសង់លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡា។ អាគារនេះជាប្រភេទសំណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់។ បន្ទាប់ពីហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងសោកសង្រែង នេះកើតឡើង អ្នកលេងហ្វេសប៊ុកជាច្រើនយល់ថា រឿងនេះគឺក្រសួងដែនដី និងអភិបាលខេត្តត្រូវតែទទួលខុសត្រូវដាច់ខាត ព្រោះតែទាំងអាជ្ញាធរនិងក្រសួងអសមត្ថភាពក្នុងការហាមឃាត់សំណង់គ្មានច្បាប់។ អ្នកលេងហ្វេសប៊ុកម្នាក់និយាយថា សង់រហូតដល់៩០ភាគរយ ហើយតែគ្មានច្បាប់ ចុះហាមពីរដងហើយ ប៉ុន្តែម្ចាស់មិនស្តាប់ តើមានវិធានការអ្វីផ្សេងបើការអនុវត្តខ្សោយអញ្ចឹង។ ការបាក់រលំនេះគឺឋិតក្រោមការទទួលខុសត្រូវរបស់មន្ទីររៀបចំដែនដី និងរដ្ឋបាលខេត្ត។ មិនតែប៉ុណ្ណោះនៅមានខមិនជាច្រើនទៀតដែលស្នើឲ្យដកលោកអភិបាលខេត្តយន្ត មីន ចេញពីតំណែងតែម្តងដោយសារតែ ភាពអាណាធិបតេយ្យកើតឡើងច្រើនដងពេកក្នុងខេត្តព្រះសីហនុ៕ ចុះបងប្អូនយល់យ៉ាងណាដែរ? […]

Read More

ក្មួយសម្តេចលោក ហ៊ុន ជា ទ្រាំលែងបានហើយ ព្រលះទៅក្រុមមន្ត្រីគ្រាប់ល្ពៅថា “សម្តេចលោកប្រឹងប្រែងណាស់…តែលោកមានដាវហើយបើមិនចេះកាប់ទេដើរចេញទៅ កុំឲ្យខាត…….

June 23, 2019

មកទល់នឹងពេលនេះគ្រោះថ្នាក់បាក់រលំអគារនៅខេត្តព្រះសីហនុមានមនុស្សស្លាប់កើនឡើងដល់១៧នាក់ និងអ្នករបួស២៤នាក់ ហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍ដ៌រន្ធត់នេះត្រូវបានអ្នកលេងហ្វេសប៊ុក មន្ត្រីនានា យល់ថាជាការទទួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធដែលអនុញ្ញាតឲ្យសាងសង់អគារខុសច្បាប់នេះឡើង។ Ads បន្ទាប់ពីមានការរិះគន់ព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុកលោក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសសម្តេចតេជោ ក៏មិននៅស្ងៀមដែរ។ លោកក៏បានសរសេរបន្ទោសដល់ក្រុមមន្ត្រីដែលទទួលខុសត្រូវក្នុងហេតុការណ៍នោះថា សម្ដេចលោកប្រឹងប្រែងណាស់ ដើម្បីការអភិវឌ្ឍន៏ប្រទេសជាតិ 🇰🇭 មួយនេះតែបែជាអស់លោកមិនប្រឹងហើយយកជើងរាទឹកទៀត លោកមានដាវហើយបើមិនចេះកាប់ទេដើចេញ កុំអោយខាត ពេលក្នុងការអភិវឌ្ឍន៌ ប្រទេសជាតិ​ 🇰🇭 ហ៊ុន​ជា​ 🇰🇭❤️🇰🇭

Read More

សូមបញ្ឈប់កូនៗរបស់អ្នកជាបន្ទាន់! របាយការណ៍អ្នកស្រាវជ្រាវជំងឺមហារីកពិភពលោកបង្ហាញថា​ ក្មេងៗដែលលេងទូរស័ព្ទច្រេីន​នឹងប៉ះពាល់ខ្លាំងដល់ខួរក្បាល​ និងភ្នែក​ ហេីយប្រឈមនឹងជំងឺមហារីក១២ប្រភេទ……..

June 23, 2019

សព្វថ្ងៃនេះនៅពេលជីវិតកាន់តែទំនើបប្រជាជនត្រូវការប្រើកុំព្យូទ័រ, ទូរស័ព្ទ, iPad … បន្តិចម្តងៗ ក្លាយជាទម្លាប់ដែល កុមាររងផលប៉ះពាល់។ វាងាយស្រួលក្នុងការមើលឃើញគ្រប់ទីកន្លែងដែលកុមារកំពុងញ៉ាំអាហារ និងលេងទូរស័ព្ទដូច្នេះវាមានភាពច្បាស់លាស់ដល់កម្រិតដែលកុមារប្រើវាច្រើនជាងមនុស្សពេញវ័យ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដំបូងយើងមិនដឹងថាតើវាមានអត្ថប្រយោជន៍ឬអត់ទេប៉ុន្តែវាប្រាកដជាបង្កើតទម្លាប់អាក្រក់សម្រាប់កុមារហើយនៅពេលដែលកុមារមិនបានលេងទូរស័ព្ទ កុមារទាំងនោះប្រាកដណាស់នឹងយំហើយនិងមិនព្រមញ៉ាំអាហារទៀតផង។ គុណវិបត្តិនៃការញ៉ាំរបស់កុមារចំពោះការប្រើប្រាស់បច្ចេកវិទ្យាលឿនពេកមិនបញ្ឈប់នៅទីនោះទេប៉ុន្តែមានផលវិបាកជាច្រើនដែលឪពុកម្តាយមិនអាចរំពឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះមូលនិធិស្រាវជ្រាវជំងឺមហារីកពិភពលោកបានផ្អែកលើខ្លួនមនុស្ស 200,000 នាក់នៅទូទាំងពិភពលោកនិងទិន្នន័យផ្សេងទៀតពីការស្រាវជ្រាវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិទ្យាសាស្ត្រជាង 80 មុនបានបង្ហាញថា កុមារភាពដែលទាក់ទងនឹងឧបករណ៍បច្ចេកទេសគឺទាក់ទងទៅនឹងជំងឺមហារីកសុដន់ ក្រពេញប្រូស្តាត ពោះវៀន ថ្លើម ក្រលៀន និងលំពែងនៅពេលពួកគេធំឡើង។ Ori6san លើសពីនេះទៀតបន្ទាប់ពីការប្រឈមនឹងជំងឺមហារីក 12 ប្រភេទនោះផលវិបាកភ្លាមៗដែលមនុស្សគ្រប់គ្នាច្បាស់គឺ បញ្ហាប៉ះពាល់ភ្នែកដែលកុមារសម្លឹងមើលទៅកាន់អេក្រង់ទូរស័ព្ទដោយការប្រើលើសម៉ោងត្រូវបានអាណាព្យាបាលអនុញ្ញាតឱ្យប្រើជារៀងរាល់ថ្ងៃនោះឯង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ដាក់ធ្ងន់ៗម្លេះឯកឧត្តម! អតីតអភិបាលក្រុងភ្នំពេញលោក កែប ជតិមា ថា៖ អគារសាងសង់ខុសច្បាប់ និងអត់គុណភាព ក្នុងខេត្តព្រះសីហនុ មិនមែនតែមួយណឹងទេ នៅមានច្រើនទៀត…………..

June 23, 2019

សោ ធ នា ដក្ម បាក់ អគារ សង្កត់ មនុស្ស ស្លាប់ រហូតដល់ ១៧ នាក់ និង របួស ២៤ នាក់ ត្រូវ បាន ក្រសួង ដែនដី បំភ្លឺ ថា មក ពី សំណង់ អគារ នោះ សាងសង់ គ្មាន ច្បាប់ អនុញ្ញាត ហើយ ខុស បទដ្ឋាន បច្ចេកទេស។ ទន្ទឹម នឹង នេះ ដែល លោក អភិបាលខេត្ត យន្ត មីន បាន បកស្រាយ ថា ក្នុងអំឡុងពេល ការសាងសង់ នោះ អាជ្ញាធរ ចុះទៅ ហាម ២ ដង ដែរ […]

Read More

ស្វីតណាស់! ក្នុងថ្ងៃខួបកំនើតឧត្តមភរិយា លោក ខេមរៈ សេរីមន្ត ទម្លាយរូបភាពផ្អែមល្ហែមនៅក្រៅប្រទេសជាច្រើនសន្លឹកថែមទំាងបញ្ចេញសារចាក់ដោតដល់បេះដូង១ថា…….!

June 23, 2019

ភ្នំពេញ៖ប្រិយមិត្តពិតជាស្គាល់និងជ្រាបច្បាស់ជាពិសេមិត្តយុវវ័យក៌ដូចជាហ្វេនៗ កំពូលតារាចំរៀងល្បី លោក ខេមរៈ សេរីមន្ ត ដែល មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្ត ទទួលបានការ គំាទ្រយ៉ាងខ្លំាងពីសំណាក់មហាជនកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ ដែលលោកតែងតែមានអ្វីប្លែកៗបង្ហាញទៅកាន់អ្នកគាំទ្រជានិច្ច ស្របពេលដែលរូបរាងកាន់តែសង្ហាខ្លាំងឡើង។ជាមួយគ្នានេះដែរ ឃើញថាសមត្ថភាពច្រៀងនៅក្នុងបទចាស់ៗរបស់លោកពិតជាពីរោះខ្លាំង និងច្រៀងបានយ៉ាងល្អគួរឲ្យសរសើរតែម្តង មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រពិតជាពេញចិត្ត ទប់ការសរសើរមិនបាននោះទេ៕បច្ចុប្បន្នតារាប្រុសរូបនេះ បានទទួលបានចំ ណង ដៃ កូនប្រុសស្រី៣នាក់រួចមកហើយ ដែលកូនទី៣ទើបតែសំរាលបានផងដែរ។ យ៉ាងណាមិញកាលពីចូលឆ្នំាថ្មីសិរី មង្គល២០១៩ កន្លងផុតទៅថ្មីៗនេះមាន តារាជាច្រើនបាននាំគ្នាបង្ហាញក្តីស្រលាញ់ទៅកាន់គូស្នេហ៍ ប្រពន្ធកូនយ៉ាងមានក្តីសុខយ៉ាងគួរឲ្យចាប់អារម្មណ៍ ដែលក្នុងនោះ ក៏មានតារារូបនេះផងដែរ។ក្រោយពីសម្រាកពីការងារ លោកក៏បាន ផ្តល់ក្តីសុខយ៉ាងពេញលេញទៅកាន់ភរិយា ជាទីស្រលាញ់ទាំងសរសៃនៅខ្ចី នាំនាងដើរលេងអោបថើបគ្នាយ៉ាងផ្អែមល្ហែម នៅលើឡានស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លាររបស់ខ្លួន។បន្ទាប់ពីបានឃើញសកម្មភាពដ៏ផ្អែមល្ហែមបែបនេះ អ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល ព្រោះថានេះជាលើកទី១ដែលលោក និងភរិយា បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងបែបនេះ មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើនក៏បាននាំគ្នា សរសើរដល់លោក ដែលជាស្វាមីល្អ តែងតែនៅក្បែរ មើលថែភរិយា និងផ្តល់សេចក្តីសុខឲ្យនាងជានិច្ច៕ប៉ុន្តែថ្ងៃនេះផងដែរពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងដោយលោក ខេមរៈ សេរីមន្ត បានទម្លាយរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកនៅក្រៅប្រទេសនៅក្នុងថ្ងៃខួបកំនើតភរិយាលោកនៅថ្ងៃនេះដោយភ្ញាចប់ជាមួសារមួយថា៖ ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ភរិយាសម្លាញ់សូមអោយអូនមានសុភាពល្អនឹងសុភមង្គលជារៀងរហូត(រូបកាល4,5ឆ្នាំមុន)ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

Read More

បន្ទាប់ពីជួបហេតុការណ៌នេះរួចស្រាប់តែ ឧកញ៉ា ហ៊ុន ជា បានបង្ហោះសារថាអោយចំៗ បែបនេះថា……

June 23, 2019

ព្រះសីហនុ៖ប្រិយមិត្តជ្រាបច្បាស់រួចហើយព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅអាគារដែលកំពុងដំណើរការសាងសង់កម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា សំណង់អគារនេះមានទំហំទទឹង១៥ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់ បានប្រមាណ៧០ ទៅ៨០ភាគរយមានការបាក់ រលំនោះយ៉ាងណាមិញបើតាមមន្ត្រីជំនាញនានាថ្លែងថា ការបាក់រលំនេះកើតឡើងដោយសារបញ្ហាបច្ចេសសំណង់៕សូម បញ្ជាក់​ថា​តា​មកា​ពិត​សំណង់​អាគារ​នេះ ត្រូវ​បាន​ក្រសួង​រៀប ចំ​ដែនដី ចុះ​ហាមឃាត់​ចំនួន ២​ដង​រួច​មក​ហើយ ប៉ុន្តែ​ម្ចាស់ ដែល​ជា​ជនជាតិ​ចិន​មិន​ព្រម​ស្តាប់ ហើយ​នៅ​តែ​បន្ត​សាងសង់ ដោយ​ចិត្ត​ឯង​។ ម្ចាស់​សំណង​ខា​លើ​មានឈ្មោះ ជិ​ង គ័ង បាន​សាសង់​អគារ​នេះ​លើ​ផ្ទៃដី ៥៨៣​ម៉ែត្រក្រឡា សាសង់ ដោយ​ការ​ប្រើ​ឆ្អឹង​ដែក​៕សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធការសាងសង់ យកទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្តចាត់ការតាមនីតិវិធីច្បាប់៕យ៉ាងណាមិញដោយសារស្ថានភាពធ្ងន់ធ្ងរ កម្លាំងអន្តរាគមន៍ត្រូវបានបញ្ជូនបន្ថែមពីរាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការជួយកាយគំនរអាគារសំណង់សណ្ឋាគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុជាច្រើននាក់ផ្សេងទៀតរងរបួស ប្រភព៖ http://khmertopnews.com/25942/ មានរូបភាពខាងក្រោម៖

Read More