Loading...
June 17, 2019 – postkhnews
Breaking News

Day: June 17, 2019

ធ្វើដល់មន្ត្រី​នគបាល ចូលខារ៉ាអូខេ លាយថ្នាំជាមួយស្រាឲ្យនារីកំដរ ផឹករហូតស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់ ឃាត់ខ្លួនបាន ៤នាក់………………

June 17, 2019

កណ្តាល៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានចុះទៅឆែកឆេរទីតាំងខារ៉ាអូខេ «ម៉ីម៉ី» ក្រោយសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនមន្រ្តីនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ និងបក្ខពួកសរុប ៤នាក់ ពាក់ព័ន្ធការលាយថ្នាំជាមួយស្រាឲ្យនារីបម្រើខារ៉ាអូខេ «ម៉ីម៉ី» ផឹករហូតស្លាប់ និងធ្លាក់ខ្លួនឈឺ មានទាំងអំពើហិង្សាផងដែរ ក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ត្រង់ចំណុចបន្ទប់លេខ ៧៧៧៧ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមាន៤នាក់ ទី១៖ ឈ្មោះ អ៊ិច ចន្នី អាយុ១៩ឆ្នំា ស្លាប់ , ទី២៖ ឈ្មោះ សន ស្រីនា អាយុ២៦ឆ្នាំ កំពុងសង្គ្រោះបន្ទាន់ , ទី៣៖ ឈ្មោះ រ៉ា សំណាង អាយុ២១ឆ្នាំ រងគ្រោះ និងទី៤៖ ឈ្មោះ ជា សម្ផស្ស អាយុ១៨ឆ្នាំ រងគ្រោះ។ ចំណែកជនសង្ស័យមាន៥នាក់ ទី១៖ ឈ្មោះ ទឹម វឌ្ឍនៈ […]

Read More

សម្ដេច ស ខេង គាំទ្រឲ្យអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា

June 17, 2019

ភ្នំពេញ៖ នេះជាលើកដំបូងហើយ ដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានគាំទ្រឲ្យសហភាពអឺរ៉ុប (EU) កាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធពីកម្ពុជា (EBA) ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា។ ទោះបីជាសម្តេចប្រកាស គាំទ្រឲ្យកាត់ក៏ពិតមែន តែសម្តេចក៏បានបង្ហាញ ពីការសោកស្ដាយផងដែរ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្ត បាត់ដំបងអាណត្តិទី៣ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។ សម្ដេច ស ខេង មានប្រសាសន៍ថា “ខ្ញុំធ្លាប់និយាយហើយថា EBA បើគេកាត់ម្យ៉ាងវាប៉ះពាល់ម្យ៉ាង។ ប៉ុន្ដែយើងយកឱកាសហ្នឹងដើម្បីពង្រឹងខ្លួនយើងទៅជាចឹងក៏ល្អដែរ ប្រឹងប្រែងខ្លួនយើង កសាងស្រុក។ព្រោះដល់ពេលណាមួយគេកាត់ដដែលទេ គ្រាន់ថា បើគេកាត់មុនទៅខាតមួយឆ្នាំជាងតែប៉ុណ្ណឹង” ។ សម្ដេចបន្ដថា នៅពេលកម្ពុជាមានការ រីកចម្រើនខាងផ្នែកសេដ្ឋកិច្ចខ្ពស់ ក៏បណ្ដាប្រទេសនៅអឺរ៉ុប គង់តែកាត់ផ្ដាច់ EBA ពីកម្ពុជាផងដែរ។ សម្ដេចថា “ប៉ុន្ដែយើងនិយាយចឹងថា យើងមិនស្ដាយទេ គឺយើងស្ដាយ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមរបាយការណ៍នានា សេដ្ឋកិច្ចកម្ពុជា […]

Read More

តោះស៊ែរចែកគ្នា!មុននេះបន្តិចមានករណី លិចទូកទេសចរមួយគ្រឿង នៅក្រុងព្រះសីហនុ

June 17, 2019

ក្រុងព្រះសីហនុដំណឹង​បឋម​៖ មានករណីលិចទូ​កទេសចរណ៍​មួយគ្រឿងរងការខូចខាតស្ទើរទាំងស្រុង នៅទីតាំងកំពង់ផែ​ជិត ​ ម្លប់ជ្រៃប៉ោកី​ ទល់មុខកាស៊ីណូឃ្វីនកូ ហេតុការណ៍នេះកើតឡើងនៅចន្លោះម៉ោង១២ថ្ងៃត្រង់ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។ តែចំពោះករណីនេះ នៅមិនទាន់ដឹងថា មានអ្នកណាខ្លះរងរបួស ឬក៏អត់នៅឡើយនោះទេ ។

Read More

អាណិតលោកពូណាស់! ឡានដឹកសំរាមប៉ះជាមួយម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូគៀបជើងជាប់កង់រថយន្ត បណ្តាលឲ្យដាច់រលះជើងឆ្វេង គួរឲ្យរន្ធត់ណាស់….

June 17, 2019

ឡានដឹកសំរាមប៉ះជាមួយម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូគៀបជើងជាប់កង់រថយន្ត បណ្តាលឲ្យដាច់រលះជើងឆ្វេង គួរឲ្យរន្ធត់ ខេត្តកំពត ៖ព័ត៌មានបឋម៖នៅវេលាម៉ោង ០៩:៣០នាទីព្រឹកថ្ងៃទី ១៦ ខែ មិថុនា​ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ឡានធុនធំដឹកសំរាមមួយបានប៉ះជាមួយម៉ូតូមួយគ្រឿង នៅចំណុចស្ពានថ្មី ស្ថិតនៅភូមិកំពង់បាយ ស្រុកទឹកឈូខេត្តកំពត។ គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើអោយបុរសវ័យចំណាស់ដែលជាអ្នកបើកបរម៉ូតូ គៀបជាប់ជើងក្នុងកង់ខាងមុខបណ្តាលឲ្យដាច់សាច់កំពួនជើងស្ទើរតែដាច់ រងរបួសធ្ងន់ត្រង់ជើងខាងឆ្វេងគួរឲ្យរន្ធត់។ យ៉ាងណាមិញក្រោយគ្រោះថ្នាក់នេះ បុរសវ័យចំណាស់ខាងលើត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯតៃកុងឡានដឹកសំរាមត្រូវបញ្ចូនខ្លួនធ្វើការសាកសួរនៅប៉ុស្តិ៍៕

Read More

ព្រោះស្នេហ៍លះបង់ពេកហើយ! និស្សិតបញ្ចប់បរិញ្ញាបត្រនៅក្រៅប្រទេស ប្រចណ្ឌនឹងសង្សា សម្រេចចិត្តចង.កសម្លាប់ខ្លួន ទាំង………..

June 17, 2019

ភ្នំពេញ៖ យុវជនម្នាក់ ចង.កសម្លាប់ខ្លួនឯងទាំងនៅវ័យក្មេង ព្រោះតែប្រចណ្ឌជាមួយសង្សារ ហេតុការណ៍នេះបងការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងបន្ទប់ផ្ទះលេខ៤០៨ ផ្លូវលំ ក្រុម៥ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ម៉ម ភក្ត្រា អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់បរិញ្ញាបត្រ នៅប្រទេសក្រៅ រស់នៅផ្ទះកើតហេតុ ។ តាមក្រុមគ្រួសារ បានឲ្យដឹងថា យុវជនរងគ្រោះ បានស្រឡាញ់គ្នាជាមួយនារីម្នាក់ឈ្មោះ ជ័យ សុខស្រីនាថ អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ អស់រយ:ពេល៦ខែមកហើយ ក្រោយពីពួកគេទាំង២នាក់ ស្រឡាញ់គ្នា តែសម្ព័ន្ធភាពស្នេហ៍ ហាក់ដូចជាមិនចុះសម្រុងគ្នា ដោយសារភាគីខាងប្រុស មានចិត្តមួយប្រចណ្ឌច្រើន ឈ្លោះគ្នាជាញឹកញាប់ រហូតមកដល់យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ មុនកើតហេតុ ពួកគេទាំង២នាក់ លេងឆាត ដោយប្រើវីដេអូខលជាមួយគ្នា ដោយសារអំណាចនៃចិត្តផ្ទុកពេញទៅដោយភ្លើងប្រចណ្ឌ កើតជារឿងជម្លោះគ្នាតាមទូរស័ព្ទ យុវជនខាងលើ បានប្រាប់ទៅសង្សារ ខ្លួនថា […]

Read More

ថោកទាប៖ ខំការពារទ្រព្យសម្បត្តិសាលា បែជាព្រួតវាយធ្វើបាប យកជើងជាន់ក្បាលផង យកខ្សែមកចងស្លាបសេកផង……….

June 17, 2019

កំពត៖ យោងតាមគណនីFacebook ឈ្មោះ គ្រូបង្រៀនមហាព្រហ្ម បានបង្ហោះពីការឈឺចាប់ នៃការព្រួតវាយធ្វើបាប យកជើងជាន់ក្បាលផង យកខ្សែមកចងស្លាបសេកផង គ្មានអ្នកជួយសោះ ដោយសារតែលោក បានព្យាយាម ការពារទ្រព្យសម្បត្តិសាលារៀន ។ ក្នុងនោះគណនីខាងលើបានលើកឡើងថា ៖ នេះឬតម្លៃគ្រូបង្រៀន! សូមបងប្អូនជួយshareម្នាក់មួយមក។ នេះហើយលទ្ធផលទទួលបានពីការអភិវឌ្ឍសាលាបឋមសិក្សាមហាព្រហ្មកន្លងមក។ ត្រូវអ្នកលក់ដូរតាមរោងល្ខោនព្រួតវាយ ប្រជាពលរដ្ឋបានត្រឹមបញ្ជោះថែម ។ (វៃវាឲ្យងាប់ទៅ)នេះជាសម្ដីមេភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត គ្មានសមត្ថកិច្ចឬអាជ្ញាធរណាជួយដោះស្រាយទេ សូម្បីតែអធិការស្រុកឈូក ។ ជនល្មើសជាច្រើនបានរួចខ្ញួន ឯខ្ញុំក្លាយជនមានកំហុសនិងដេកពេទ្យយ៉ាងកម្សត់។តើខ្ញុំខុសអី គ្រាន់តែការពារទ្រព្យសម្បត្តិសាលា ហេតុអីក៏ពួកគេមិនយល់បែរជាមកប្រមាថខ្ញុំដូចសត្វធាតុ ខ្ញុំឈឺចាប់ណាស់! គេវាយនាយកសាលាម្នាក់ទាំងហ្វូង យកជើងជាន់ក្បាលផង យកខ្សែមកចងស្លាបសេកផង គ្មានអ្នកជួយសោះ ចុងក្រោយបានពូធី គាត់ដូរចិត្តមកជួយខ្ញុំក្នុងហ្វូងមនុស្សវិញ កុំអីប្រហែលស្លាប់ព្រោះមានទាំងកាំបិត និងដែកបំពង់ទីបផង ពិតជាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ៕ ទាំងនេះជាការលើកឡើងរបស់ម្ចាស់គណនីFacebookឈ្មោះ គ្រូបង្រៀនមហាព្រហ្ម ខាងលើ ដោយមានការShare ចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គមផងដែរ៕

Read More

ត្តៅៗ៖ តុលាការនិងដោះលែងលោក ផែង វណ្ណៈ នៅថ្ងៃស្អែក ដោយអនុវត្តទោស……………

June 17, 2019

តុលាការផ្តន្ទាទោសលោក ផែង វណ្ណៈ ១ឆ្នាំ តែអនុវត្តទោសត្រឹម២ខែ១៥ថ្ងៃ ត្រូវដោះលែងនៅថ្ងៃស្អែក ភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា នេះ លោក លី សុខលេង ប្រកាសសាលក្រមផ្តន្ទាទោសលោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីល្បាញមួយរូប ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តទោសត្រឹម២ខែ១៥ថ្ងៃប៉ុណ្ណោះ និង ពិន័យ៤លានរៀលចូលថវិការដ្ឋ ពាក់បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤មាត្រា៤៩៥និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ គិតរយៈពេលនៃការឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ គឺ លោក ផែង វណ្ណៈ នឹងត្រូវដោះលែងអោយមានសេរីភាព ឡើងវិញ នៅថ្ងៃទី១៨ ខែមិថុនា ស្អែកនេះ ។ ទន្ទឹមនេះដែរ តុលាការក៏បានផ្តន្ទាទោសលោក ផែង វណ្ណៈ ដោយពិន័យជាប្រាក់ចំនួន២លានរៀល និង សងសំណង១០០រៀល […]

Read More

ចែករំលែកដើម្បីទាំងអស់គ្នា!ល្បិចបោកថ្មីរបស់បុរសជនជាតិស្បែកខ្មៅ និងស្រីស្នេហ៍ បង្កើត Facebook ក្លែងក្លាយបោកប្រាស់ប្រជាពលរដ្ឋ, ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង….

June 17, 2019

ព័ត៌មានលម្អិតបង្ហាញពីល្បិចរបស់បុរសជនជាតិស្បែកខ្មៅ និងស្រីស្នេហ៍ បង្កើត Facebook ក្លែងក្លាយបោកប្រាស់ប្រជាពលរដ្ឋ, ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អំពាវនាវដល់មហាជន សូមកុំមានចិត្តលោភលន់ (Video inside) (ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនជាតិស្បែកខ្មៅម្នាក់ រួមជាមួយស្រីស្នេហ៍ ជាជនជាតិខ្មែរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីឆបោកតាមរយៈការទំនាក់ទំនង ក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។ ជនសង្ស័យឈ្មោះ NWOSU MARTINS អាយុ៣១ឆ្នាំ ជនជាតិអាហ្រ្វិកខាងត្បូង និង ស្រីស្នេហ៍ឈ្មោះ កាន ឡានីន ហៅស្រីអូន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បានបង្កើតអាខោន ហ្វេសប៊ុកក្លែងបន្លំ ទំនាក់ទំនងមកជនរងគ្រោះឲ្យទុកចិត្តនិងសន្យា ផ្ញើលុយមកជនរងគ្រោះ បន្ទាប់មកប្រើល្បិចឲ្យជនរងគ្រោះចេញថ្លៃសេវានិងពន្ធផ្សេងៗ ដោយផ្ញើតាមវីងជាបន្តបន្ទាប់ចំនួន០៣លើក (លើកទី១ចំនួន ៥៥០$, លើកទី២ចំនួន ៥,៣០០$ និងលើកទី៣ចំនួន ៤,៧០០$ )។ ដោយមានការសង្ស័យ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោយពេលទទួលពាក្យបណ្តឹង កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ […]

Read More

ប្រិយមិត្តគាំទ្រទេ?បើ កូនៗត្រូវឡើងតុលាការតតាំងក្តីជាមួយនឹងឪពុកបង្កើតដែលមានចិត្តតិរិច្ឆានរំលោភខ្លួនរាប់ភ្លេច…

June 17, 2019

អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកអង្គការ អាហ្វីស៊ីប មើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ ត្រូវបានមហាជនជាច្រើនគាំទ្រនូវទង្វើសប្បុរសធម៌របស់អ្នកស្រីជាពន់ពេក។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អ្នកស្រី ម៉ម សុម៉ាលី បានបង្ហាញនូវករណីគួរឲ្យតក់ស្លុត ដោយអ្នកនាងបាននាំក្មេងដែលរងគ្រោះទៅតុលាការតតាំងក្តីជាមួយនឹងឪពុកបង្កើតដែលជាជនសង្ស័យក្នុងបទល្មើសរំលោភ។ ដោយអ្នកស្រីបានសរសេរសារយ៉ាងក្តុកក្តួលថា៖ “អារម្មណ៏មួយដែលឈឺចាប់បំផុតដែលនាងខ្ញុំជួបរយៈពេលជិត២៥ឆ្នាំនេះ ពុកបង្កេីតរំលោភកូនៗបង្កេីត រាប់រហូតភ្លេចថាមិនដឹងប៉ុន្មានដង កូនៗត្រូវឡេីងក្តីស៊ូនឹងពុកខ្លួន ប្រឈមមុខនឹងពុកដែលបានបង្កេីត ពុកដែលធ្លាប់ថ្នាក់ថ្នម ពុកដែលធ្លាប់ការពារ ប្រែក្លាយមកជាពុកដែលរំលោភ ពុកដែលគំរាម ពុកដែលបានសំលឹងឃេីញហេីយខ្លាច វាប្រៀបបាននឹង មច្ឆុរាជដែលមកយកជីវិតកូនៗ។ ភាពឈឺចាប់ដែលយេីងស្មានមិនត្រូវគិតមិនដល់ កូនអេីយបេីអាចម៉ែម្នាក់នេះសុំឈឺជំនួស សូមចុកចាប់ជំនួស តែការពិតនៅតែជាការពិត ម៉ែមិនអាចឈឺជំនួសកូន មិនអាចឃាត់កូនមិនអោយឈឺ មិនអាចជំនួសកូនក្នុងការឈឺចាប់ម៉ែមានតែទឹកភ្នែកឈរអោបកូនដោយភាពឈឺចាប់ ខ្ញុំហត់ហេីយ ចង់ឈប់ហេីយ និយាយមិនចេញទេពេលនេះ មានតែទឹកភ្នែកហូរ។ តោះកូនៗទៅមណ្ឌលយេីងវិញ យេីងទៅផ្ទះយេីង ផ្ទះតូចដែលកក់ក្តៅ អរគុណលោកតុលាការខេត្តដែលបានផ្តល់ភាពកក់ក្តៅ Tan Kimsour Monica DollyKa Keat ប៉ែន ចំរ៉ុង Kimcheat Hun អរគុណ Saryda Saryda”៕

Read More

ជួយស៊ែរអោយគ្រួសារគាត់បានដឹងផង! ប្រទះឃើញសពនារីម្នាក់ អណ្ដែតទឹកមិនទាន់ដឹងមូលហេតុ ចម្ងាយខាងត្បូងស្ពានបាឡេប្រហែល ៣០០ ម៉ែត្រ

June 17, 2019

ភ្នំពេញ: សពនារីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្ដែតទឹក តាមបណ្តោយមាត់ទន្លេសាប ចម្ងាយខាងត្បូង ស្ពានបាឡេប្រហែល ៣០០ ម៉ែត្រ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយម៉ាត់ទន្លេសាបត្រើយខាងកើត ភូមិដើមរគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ សពនារីខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ស្លៀកខោជើងខោហ្គេន ពណ៌ខ្មៅ ពាក់អាវយឺតដៃវែង ផ្កាប់មុខអណ្តែតទឹក តាមមាត់ទន្លេសាបត្រើយខាងកើត។ តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា សពខាងលើ ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេទីតាំងខាងលើ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច មកស្រង់ឡើងគោកដើម្បីពិនិត្យ។ បច្ចុប្បន្នសពនារីខាងលើ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ នៅវត្តថ្មីក្នុងខណ្ឌជ្រោចង្វារ ដើម្បីពិនិត្យ និងរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Read More