Loading...
June 15, 2019 – postkhnews
Breaking News

Day: June 15, 2019

កញ្ញា រ៉ូហ្សេត៖ អតីត​ចៅ​សង្កាត់​អូរចា មានជនមិនស្គាល់មុខ គោះទ្វារហាង៣ដងក្ឌាំងៗ សួររកមុខកញ្ញា ហើយបុរស់នោះក៏បាន………

June 15, 2019

នៅ​ល្ងាច​ម្សិលមិញ​ថ្ងៃ​ទី​១២ ​ខែ​មិថុនា ឆ្នាំ​២០១៩ ​មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ចូល​មក​គោះ​ទ្វារ​ហាង​ចំនួន​ ៣​លើក តាម​រក​កញ្ញា រ៉ូហ្សេត ​ដែល​ជា​អតីត​ចៅ​សង្កាត់​អូរចា ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ​តែ​មិន​បាន​ជួប​ទាំង ៣លើក​ ធ្វើ​ឲ្យ​កញ្ញា​មាន​ការ​សង្ស័យ ​និង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជា​ខ្លាំង។ ​បុរស​រូប​នោះ​មាន​កាត់​សក់​ខ្លី​ដូច​ទាហាន​ បាន​ជិះ​ម៉ូតូ​កង់​បី​មក​ឈប់​នៅ​មុខ​ហាង​លក់​នំ​បញ្ចុក​របស់​កញ្ញា រ៉ូហ្សេត ​រួច​គោះ​ទ្វារ​ខ្លាំង​ៗ​សួរ​រក​កញ្ញា រ៉ូហ្សេត ​ប៉ុន្តែ​លើក​ទី​មួយ​បាន​ជួប​បុគ្គលិក​ហាង ពួក​គេ​ក៏​បាន​ឆ្លើយ​ជំនួស​ថា រ៉ូហ្សេត មិន​នៅ​ទេ។ ​បន្ទាប់​មក ​ជន​នោះ​ក៏​បាន​ចេញ​ទៅ​វិញ ​មួយ​សន្ទុះ​ក្រោយ​មក​ជន​នោះ​ក៏​បាន​ត្រឡប់​មក​វិញ ​តែ​បុគ្គលិក​នៅ​តែ​ប្រាប់​ថា ​មិន​នៅ​ដដែល ​រហូត​ដល់​​​លើក​ទី​បី មក​មិន​ជួប​ទៀត​ក៏​ចេញ​ជា​រឿង​ហួស​ចិត្ត​ដូច​រៀប​រាប់​ខាង​ក្រោម៖ «ល្ងាច​មិញ​ក្រោយ​ពេល​បិទ​ហាង​បានបន្តិច បុរស​ម្នាក់​មិនដឹង​ធ្វើដំណើរ​ពីណា ​ចុះពី​កង់បី បាន​មកគោះ​ទ្វារ​ហាង​ខ្ញុំក្ឌាំង​ៗ។ បុគ្គលិក​ខ្ញុំពេលឮ​ហេតុ​អ៊ីចឹង ក៏បាន​ចេញ​ទៅសួរ​ថា ពូរក​នរណា​គេ?បុរស​មិន​ស្គាល់​មុខ​ហ្នឹង​ឆ្លើយ​ថា រ៉ូហ្ស៊េត នៅ​ណា?​ គាត់​មិន​នៅ​ទេ! បុគ្គលិក​ខ្ញុំតប។​ បុរស​នោះបែរ​ជាប្រតិកម្ម​ខ្លាំងៗ​ថា អ៊ីចឹង​មាន​កន្លែង​ណា​ដេក?? ប្រហែល​ជា​ជិតមួយ​ម៉ោង​ក្រោយ​មក បុរសនោះ​ក៏បាន​ត្រឡប់​មក​ទៀត។ បុគ្គលិក​ខ្ញុំ​និយាយ​ថា គាត់​មិន​នៅទេ! រួចបុរស​នោះក៏​ត្រឡប់​ទៅ​វិញ តែមិន​ត្រឡប់​ទៅឆ្ងាយ​ទេ គឺបាន​រកផ្ទះ​សំណាក់​ក្បែរ​ហ្នឹង​ដើម្បី​ដេក។ ​ ព្រឹក​ឡើង​ បុរសមិន​ស្គាល់​ហ្នឹង​ក៏​ត្រឡប់​មកម្តង​ទៀត។ សួរ​សំណួរ​ដដែល ​បុគ្គលិក​ខ្ញុំ​ក៏​សួរ​ថា […]

Read More

ម៉ោងនេះថ្ងៃនេះ! កាលពី ៥៧ឆ្នាំមុន ប្រទេស​កម្ពុជាឈ្នះក្តី​លើ​ថៃ ​ដណ្តើមកាន់កាប់ប្រាសាទព្រះវិហារ​ ដោយប្រើកម្លាំងប្រដាប់អាវុធទាំងកម្រោល…………….

June 15, 2019

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​១៩៦២ ប្រទេស​កម្ពុជា​បានទទួល​ជោគជ័យ​រឿងក្តី​ប្រាសាទព្រះវិហារ​លើ​ប្រទេស​ថៃ​។ បើ​គិត​ត្រឹម​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៩នេះ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ចាស់​របស់​ខ្មែរ​មួយ​នេះ មាន​រយៈពេល​៥៧​ឆ្នាំ​ហើយ​។ ​ដើម្បី​រម្លឹក​ខួប​៥៧​ឆ្នាំ​នៃ​ជោគជ័យ​រឿងក្តី​ប្រាសាទព្រះវិហារ តាមរយៈសារព័ត៌មាន​ ThmeyThmey សូមលើក​យក​សំណេរ​របស់​លោក​បណ្ឌិត​ប្រវត្តិសាស្ត្រ ស៊ន សំណាង ទាក់ទងនឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រនេះ។ លោក​បានបញ្ជាក់ថា Ads កាលពី​ថ្ងៃទី​៦​តុលា​១៩៥៩ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ពាក្យបណ្ដឹង​ទៅ​​តុលាការអន្ដរជាតិ (Cour Internationale de Justice/International Court of Justice)​។ ពាក្យបណ្ដឹង​កាលនោះ មាន​ជាង​១០​ទំព័រ​។ ក្រោយពី​បានបង្ហាញ​អំពី​​មូលហេតុ​សព្វគ្រប់ ពាក្យបណ្តឹង​បានស្នើ​សុំឱ្យ​តុលាការ​ធ្វើការ​វិនិច្ឆ័យ​ដូចតទៅ​៖ ​ទី​១៖ ស្នើឱ្យ​រាជាណាចក្រ​ថៃ ដក​កម្លាំងប្រដាប់អាវុធ​របស់ខ្លួន ដែល​ចូល​មកកាន់​កាប់​ប្រាសាទព្រះវិហារ តាំងពី​ឆ្នាំ​១៩៥៤​នោះ ចេញពី​ប្រាសាទព្រះវិហារ និង ទី​២៖​ស្នើថា អធិបតេយ្យភាព​ដែនដី​លើ​ប្រាសាទព្រះវិហារ ជា​កម្មសិទ្ធិ​របស់​រាជា​ណា​ចក្រ​កម្ពុជា​។ ពាក្យបណ្ដឹង​នោះ​មានភ្ជាប់​នូវ​ឯកសារ​«​ឧបសម្ព័ន្ធ​» ​ជាច្រើន ហើយ​ឧ​បស​ម័​ន្ធ​ដែល​សំខាន់​ជាងគេ​បំផុត​នោះ​គឺ «​ផែនទី​ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​កំណត់​ព្រំដែន រវាង​ឥណ្ឌូចិន​និង​សៀម​» ​ដែល​ហៅថា “​ផែនទី​ឧបសម្ព័ន្ធ​១” (Annex I Map)​។ ​ ​រឿងក្ដី​ទាក់ទង​ទៅនឹង​ប្រាសាទព្រះវិហារ​ប្រ​ព្រឹ​ត្ដទៅ​អស់​រយៈពេល​ជិត​៣​ឆ្នាំ ហើយ​នៅ​ទីបញ្ចប់ នៅ​ថ្ងៃទី​១៥ មិថុនា ១៩៦២ តុលាការអន្ដរជាតិ​ក្រុងឡាអេ […]

Read More

ទៀតហើយ! ស្រ្តីម្នាក់ យកកាំបិត កាប់ក្មេងប្រុសម្នាក់ ឡើងសុះសាច់ ជនសង្ស័យជាស្រីកំណាន់ចិត្ត ដែលមាន………….

June 15, 2019

នៅក្នុងពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយដោយសារតែ ជនសង្ស័យម្នាក់មានសតិមិនគ្រប់ យកកាំបិតធ្វើត្រី កាប់មកលើក្មេងប្រុសម្នាក់ដែលមានអាយុទើបតែ២ ឆ្នាំយ៉ាងសុះសាច់ នៅកន្លែងកើតហេតុ ។ហេតុការនេះបានកើតឡើងនៅថ្ងៃទៅ ១៤ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង ១៣.៣០នាទីចំណុច ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះ០២នាក់១-ឈ្មោះ ហ៊ុយ សុចាន់ ភេទប្រុស អាយុ០២ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកឪពុកម្ដាយ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ២-ឈ្មោះខេន គា ភេទប្រុសអាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិ-ឃុំកើតហេតុ ។ ជនសង្ស័យ០១ នាក់ (ឃាត់ខ្លួន) ឈ្មោះ ជួន សម័យ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែងមកស្នាក់នៅភូមិ-ឃុំកើតហេតុ (សតិមិនគ្រប់) ។ នៅមុនពេលកើតហេតុ៖ថ្ងៃ០៥ ខែមិថុនាឆ្នាំ២០១៩ឈ្មោះ រស់ សារឿន […]

Read More

អានរក៖ ខឹងប្រពន្ធខ្លួនស្ដី មុខមិត្ដភក្ដិកំពុងផឹកស៊ី ទាញដំបង់គប់ ត្រូវចំឪពុកបង្កើតខ្លួន បណ្ដាលឲ្យបែកចិញ្ចើម ហើយ…………..

June 15, 2019

កណ្ដាល៖ ខឹងនឹងប្រពន្ធខ្លួនជេរស្ដីនៅចំពោះមុខមិត្ដភក្ដិ ខណ:កំពុងផឹកស៊ី បុរសម្នាក់យកទំពួករនាស់គប់បញ្ចេញកំហឹង គំរាមប្រពន្ធ តែបែរជាត្រូវចំឪពុកបង្កើតរបស់ខ្លួន បណ្ដាលឲ្យរងរបួសបែកចិញ្ចើម ត្រូវនគរបាលស្រុកមុខកំពូលធ្វើការចាប់ខ្លួន កាលពីវេលាម៉ោង ១៧និង៣០នាទីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល។ ជនសង្ស័យឈ្មោះ បួន ផល្លី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (កូនបង្កើតជនរងគ្រោះ) ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ បួន សុផល ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ឪពុកបង្កើតជនសង្ស័យ) ។ វត្ថុតាងដកហូតបានមាន៖ ទំពួករនាស់ធ្វើអំពីឬស្សីចំនួន១ ប្រវែង០,៦០ ម ទំហំ ០, ៧០ ស.ម។ សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុជនសង្ស័យ ទិញស្រាយកមកផឹក ជាមួយបក្ខពួករបស់ខ្លួន នៅក្រោយផ្ទះរបស់ជនរងគ្រោះ លុះផឹកអស់ស្រាថ្នាំចំនួនកន្លះលីត្រ ប្រពន្ធជនសង្ស័យបានមកជេរស្តីបន្ទោស […]

Read More

លើសពីអាណិត! គ្មានអ្នកណាម្នាក់ចង់រស់នៅក្នុងសភាពបែបនេះទេ វាសនាមនុស្សក៏មិន…………

June 15, 2019

ក្នុងលោកតែមួយតែវាសនាខុសគ្នា។ គ្មានអ្នកណាម្នាក់ចង់រស់នៅក្នុងសភាពបែបនេះទេ ស្អប់ភាពក្រស្អប់ចុះ តែកុំស្អប់ខ្ពើមអ្នកក្រអី។ យើងជាមនុស្សដូចគ្នាទេ ហើយវាសនាមនុស្សក៏មិនទៀងដែរ ត្រូវចេះជួយគ្នាទៅវិញទៅមក និងប្រព្រឹត្តតែអំពើល្អ ទើបជីវិតយើងមានក្តីសុខ៕ ប្រភពហ្វេសបុក

Read More

បុរសញៀនថ្នាំ៤នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់រំលោភបូក និងធ្វើទារណ្ឌកម្មយ៉ាងព្រៃ ទៅលើសត្វឆ្កែ១ក្បាល បណ្តាយឲ្យ​ស្លាប់បាត់បង់ជីវិត………..

June 15, 2019

សត្វឆ្កែឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីវាត្រូវបានបុរសញៀនថ្នាំ៤នាក់ នាំគ្នាចាប់រំលោភសេពបូកយ៉ាងព្រៃផ្សៃ។ ហេតុការណ៍ដ៏ហួសចិត្តមួយនេះបានកើតឡើងក្នុងតំបន់ដាច់ស្រយ៉ាលមួយក្នុងប្រទេសឥណ្ឌា។ សត្វឆ្កែដែលបានស្លាប់នោះជាសត្វចិញ្ចឹមរបស់គ្រួសារក្នុងតំបន់ខាងលើនេះ។ សត្វឆ្កែត្រូវបានគេប្រទះឃើញដេកសន្លប់នៅលើដងផ្លូវ និងមានឈាមហូរតាមរន្ធគូទយ៉ាងខ្លាំង។ ដោយសារតែវាជាករណីចម្លែកទើបអ្នកភូមិបានថតហេតុការណ៍នេះ និងបង្ហោះក្នុងបណ្តាញសង្គម ដើម្បីឲ្យក្រុមអ្នកការពារសិទ្ធិរបស់សត្វក្នុងប្រទេសឥណ្ឌាបានចុះមកត្រួតពិនិត្យ និងជួយសត្វឆ្កែនេះ។ ក្រុមសកម្មជនការងារសិទ្ធិសត្វក៏បាននាំសត្វឆ្កែមួយក្បាលនេះទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ តែក្រោយមកវាក៏បានស្លាប់ ព្រោះតែរបួសធ្ងន់ធ្ងរពេក។ ក្រោយការស៊ើបអង្កេតក្រុមការងារសិទ្ធិសត្វបានរកឃើញថា ឆ្កែមួយក្បាលនេះត្រូវបានបុរសញៀនថ្នាំ ៤ នាក់នាំគ្នារំលោភ និងធ្វើទារណ្ឌកម្មរហូតដល់ស្លាប់តែម្តង។ ពេលនេះបុរសទាំង ៤ នាក់នោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ដើម្បីធ្វើការអប់រំ និងមិនឲ្យពួកគេទទួលនៃការប្រើប្រាស់គ្រឿងញៀន និងបង្កបញ្ហាដល់សង្គម៕

Read More

ចាប់រំលោភកូនក្រមុំគេបានសម្រេច រត់ទៅបួស ប្តូរឈ្មោះជាច្រើនលើកច្រើនសារ នៅក្នុងទីវត្តអារាម …………..

June 15, 2019

កំពង់ចាម៖ បុរសល្មោភកាមម្នាក់ បានចាប់រំលោភកូនក្រមុំគេបានសម្រេច រួចទៅលាក់ខ្លួនពួនអាត្មា ដោយប្តូរឈ្មោះ រស់ក្រោមដំបូលព្រះពុទ្ធសាសនា តែចុងក្រោយនៅតែសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ទាល់តែបាន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជនសង្ស័យមានឈ្មោះថា អ៊ុំ សុផុន ហៅលឿង សុផុន ហៅលឿង កែវមុនីរតនៈ អាយុ៤១ឆ្នាំ ស្នាក់នៅភូមិកើតហេតុ និងមានស្រុកកំណើតនៅភូមិត្រាំង ឃុំថ្មពួន ស្រុកព្រៃឈរ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះធ្លាប់បានធ្វើសកម្មភាពចាប់រំលោភកូនក្រមុំគេ ដែលរស់នៅចំណុចវត្តព្រះលានថ្មពូន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ។ ក្រោយពីបានធ្វើសកម្មភាពរួចហើយ ជនសង្ស័យបានរត់គេចខ្លួន ហើយបានប្តូរឈ្មោះ ជាច្រើនលើកច្រើនសា ដោយសម្ងំជ្រកនៅក្នុងទីវត្តអារាម បួសជាសង្ឃ លុះនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានកងកំលាំងចាប់បញ្ជូនខ្លួន ប្រគល់ជូនការិយាល័យធម្មការស្រុក និងព្រះអនុគណស្តីទីស្រុកព្រៃឈរ នៅវត្តក្រឡោង ភូមិក្រឡោង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ចាត់ការតាមវិន័យសង្ឃ (ផ្សឹក) រួចបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់តែម្តង៕

Read More

យី អាកូនតិរិច្ឆាន៖ ខឹង ឪពុកបង្កើតស្តីបន្ទោសរឿងផឹកស៊ី ទាញដងចបវាយ៤ដំបង បណ្តាលឲ្យ​…………

June 15, 2019

ភ្នំពេញ៖ នៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទី នៅផ្ទះលេខ២១២ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យឈ្មោះ ខឹម វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះកើតហេតុ។ ជនរងគ្រោះឈ្មោះ អៀង ភន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះកើតហេតុ។ សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹង នៅផ្ទះកើតហេតុ ពេលនោះជនរងគ្រោះជាឪពុកបង្កើត ត្រលប់មកពីរត់ម៉ូតូឌុបវិញ ក៏បានស្តីបន្ទោសជនសង្ស័យថា៖​ ហ្អែងគ្មានសិទ្ធផឹកស៊ី ស្រែកឡូឡាក្នុងផ្ទះនេះទេ ព្រោះហ្អែងមានប្រពន្ធកូន នៅខេត្តបាត់ដំបងហើយ។ ពេលនោះជនសង្ស័យខឹង ក៏បានយកដងចបវាយជនរងគ្រោះ៤ដំបង ត្រូវចំខ្នង៣ដំបង និងត្រូវប្រអប់ដៃឆ្វេង១ដង Ads រួចគេចខ្លួនបាត់ លុះព្រឹកឡើងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះ ក៏មកដាក់ពាក្យបណ្តឹងសមត្ថកិច្ច។ រហូតដល់ម៉ោង០៩និង៣០នាទីថ្ងៃដដែល […]

Read More

ឯកអគ្គរដ្ឋទូត​ជប៉ុន បាន​ឆ្លើយតប​យ៉ាងខ្លី​ ​ទៅនឹង​សំណួរ​! ហេតុអ្វី​បានជា​​ជប៉ុន​មានការ​អភិវឌ្ឍ​ន៍​ខ្លាំង? ដោយបានបាន​ឆ្លើយថា………..

June 15, 2019

ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ពលរដ្ឋ​ក​ម្ព​ជា​ដែល​បាន​សួរ​លោក​ថា ហេតុអ្វី​បានជា​ប្រទេស​ជប៉ុន​មានការ​អភិវឌ្ឍ​ន៍​? លោក Horinouchi Hidehisa បាន​ឆ្លើយ​យ៉ាងខ្លី​ថា «​ធនធានមនុស្ស​»​។ ​លោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បកស្រាយ​តាមរយៈ​«​វិ​ឌី​អូ ៦០​វិនាទី​ពី​លោក​ទូត​ជប៉ុន​» ថា ពលរដ្ឋ​កម្ពុជា​តែងតែ​សួរ​រូបលោក​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍន៍​របស់​ប្រទេស​ជប៉ុន​។ ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ពលរដ្ឋ​ក​ម្ពុ​ជា​លោក​បាន​សួរថា ៖« ខ្ញុំ​តែងតែ​ឆ្លើយតប​វិញ​ថា​ដោយសារ​ធនធានមនុស្ស​»​។ ​ដោយសារតែ​ចង់​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​ដែរ​នេះ ទើប​រដ្ឋាភិបាល​ជប៉ុន​តែងតែ​ផ្តល់ជំនួយ​ភាគច្រើន បាន​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​។ ជាក់ស្ដែង​ថ្មី​នេះ ជប៉ុន​បានផ្ដល់​ជំនួយ​លើ​គម្រោង​វិទ្យាស្ថាន​គរុកោសល្យ ដែល​នឹង​ផ្តល់​ការអប់រំ​រយៈពេល​៤​ឆ្នាំ​តាម​ស្តង់ដា​អន្តរជាតិ​ដល់​សិស្ស​កម្ពុជា ដែល​បានបញ្ចប់​ថ្នាក់​វិទ្យាល័យ ដើម្បី​ឲ្យ​ក្លាយជា​គ្រូបង្រៀន​បឋមសិក្សា និង​អនុវិទ្យាល័យ​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ ​លោក Horinouchi Hidehisa បាន​និយាយថា​៖«​ខ្ញុំ​សង្ឃឹមថា​ប្រទេស​កម្ពុជា​នឹង​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​បន្ថែមទៀត​តាមរយៈ​ធនធានមនុស្ស​កម្ពុជា​»៕ ប្រភព៖ ថ្មីថ្មី

Read More

សាហាវពេកហើយ៖ ទំនាស់ពាក្យសម្តី ទាញកាំបិតប៉័ងតោដេញកាប់ប្រពន្ធ ចំកចំនួន៤កាំបិតបណ្តាលឲ្យស្លាប់ភ្លាម ……………

June 15, 2019

ត្បូងឃ្មុំ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជនល្មើសក្នុងអំពើឃាតកម្មកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងឃោឃៅ កាលពីថ្ងៃម្សិលមិញ ពេលនេះសមត្ថកិច្ចនគរបាលជំនាញបានធ្វើការបង្ក្រាបបានហើយ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចតាមចិញ្ចើមផ្លូវជាតិលេខ៧ មុខផ្ទះឈ្មោះ សំ សឿន ភេទប្រុស ភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានជនសង្ស័យឈ្មោះ ភាព ម៉ាយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោដេញកាប់លើជនរងគ្រោះ ឈ្មោះ ជុំ ធារី ភេទស្រី អាយុ១៧ឆ្នាំ ត្រូវជាប្រពន្ធ ចំកចំនួន៤កាំបិតផ្នែកខាងឆ្វេង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ដោយសារតែទំនាស់ពាក្យសម្តីក្នុងគ្រួសារ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។ លុះដល់ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦និង២០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងវរសេនាតូចគាំទ្ រ កាំភ្លើងធំ (យោធភូមិ២) ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ ធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ភាព ម៉ាយ […]

Read More