យុវជនសំរាម រួមគ្នាជាមួយអ្នកមកពីអង្គការផ្សេងៗ និងជនបរទេស ជប៉ុន បារាំង និងអាមេរិច មកបោសសម្អាត រើសសំរាម និងដាំផ្កា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ គេឃើញហ្វេសប៊ុកផេក យុវជនសំរាម បានធ្វើការ Live វីដេអូមួយពីសកម្មភាព យុវជនសំរាម រួមគ្នាជាមួយអ្នកមកពីអង្គការផ្សេងៗ និងជនបរទេស ជប៉ុន បារាំង និងអាមេរិច មកបោសសម្អាត រើសសំរាម និងដាំផ្កា ដែលជាគំរូល្អមួយក្នុងការជួយសំអាតបរិស្ថាន ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំលូបឹងត្របែក។ ក្នុងនោះគេក៏បានឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Teng Veasna Pages ក៏បានភ្ជាប់សារ និងរូបភាពបញ្ជាក់បន្ថែមឲ្យដឹងទៀតថា “ថ្ងៃនេះយុវជនយើងបានរួមគ្នាជាមួយបងប្អូនមកពីអង្គការផ្សេងៗរួមជាមួយជនបរទេសមកពីជប៉ុនបារាំងនិងអាមេរិចដើម្បីបោសសម្អាត រើសសំរាម និងដាំផ្កា រួមគ្នាថែរក្សាការពារបរិស្ថាន ដើម្បីកម្ពុជាស្អាតៗ”។ ក្រោយពីឃើញបែបនេះហើយបានធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរនូវទឹកចិត្តរបស់ពួកគាត់ ជាពិសេសនោះ ជនបរទេសដែលបានមកជួយសំអាតបរិស្ថាននោះ ថែមទាំងជួយឧបត្ថម្ភទឹកសុទ្ធ ដល់ក្រុមយុវជនសំរាមទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕ […]
Read Moreអស្ចារ្យណាស់! ផ្ទាំងថ្មដ៏ធំស្មានមិនដល់ ទំហំរហូត…..នៅខ្មែរយើងទេ អស្ចារ្យណាស់! ផ្ទាំងថ្មដ៏ធំស្មានមិនដល់ ទំហំរហូតទៅដល់៨ហិកតាគឺនៅខេត្តមណ្ឌលគីរីយើង យើងទំាងអស់គ្នាបានដឹងហើយថាប្រទេសកម្ពុជារបស់យើងជាប្រទេសដែលសំបូរទៅដោយសម្បត្តិធម្មជាតិជាច្រើនដែលបានផ្តល់សក្តានុពលយ៉ាងខ្លំាងដល់វីស័យទេសចរណ៏ជាពិពេលនូវតំបន់ភូមិភាគឥស្សាន្ត គឺខេត្តមណ្ឌលគីរីជាដើម ដែលសម្បូរទៅដោយរមនីយដ្ឋានធម្មជាតិ ទាក់ទាញ អ្នកទេសចរណ៍ចេញពីគ្រប់ច្រកល្ហកអោយទៅលំហែកាយដោយមិនចេះជិនណាយ។ ក្នុងអត្តបទនេះសូមណែនំាបងប្អូនដែលមានបំណងទៅលេងខេត្តមណ្ឌលគីរីសូមកំុភ្លេចទៅទស្សនាផ្ទាំងថ្មដ៏ធំស្មានមិនដល់ ទំហំរហូតទៅដល់៨ហិកតា បានបង្កើតឲ្យក្លាយជាភ្នំថ្មមួយ ដ៏ស្រស់ស្អាតបំផុតនៅកណ្ដាលព្រៃស្រោងរាប់ម៉ឺនហិកតា ក្នុងខេត្តមណ្ឌលគីរី ផ្ទាំងថ្មនោះ គឺមានឈ្មោះថា ភ្នំណាមលៀ។ ភ្នំណាមលៀ មានទីតាំងស្ថិតនៅក្នុងភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី មានចម្ងាយប្រមាណជិត ៥០គីឡូម៉ែត្រពីរួមខេត្ត។ ដើម្បីទៅដល់ទីតាំងភ្នំនេះ ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរតាមផ្លូវទៅទឹកជ្រោះប៊ូស្រា ដោយពេល នៅដល់ត្រង់ផ្លាករមនីយដ្ឋានទឹកជ្រោះប៊ូស្រានោះ ភ្ញៀវទេសចរណ៍នឹងឃើញផ្លូវបំបែកជា២ បន្ទាប់មកត្រូវជិះទៅតាមផ្លូវនៅខាងស្ដាំដៃ ដើម្បីបន្តដំណើរទៅស្វែងរកភ្នំណាមលៀ។ ធ្វើដំណើរតាមផ្លូវនោះប្រមាណជា១០នាទីទៀត អ្នកនឹងឃើញមានទីប្រជុំជនមួយ និងមានផ្លូវលំនៅខាងស្តាំមួយដាក់ផ្លាក ចូលទៅកាន់ភ្នំណាមលៀ។ តាមផ្លូវចូលទៅនោះ អ្នកដំណើរត្រូវជិះកាត់ចំការកៅស៊ូដាច់កន្ទុយភ្នែក ប៉ុន្តែចំនុចល្អនោះគឺ ថា អ្នកនឹងមានអារម្មណ៍សប្បាយរីករាយជាមួយនឹងទេសភាពនៅចំការកៅស៊ូផង ព្រោះដូចជាកំពុងស្ថិតនៅក្នុងព្រៃយ៉ាង ត្រជាក់ត្រឈឺងអញ្ចឹងដែរ។ មានរូបភាពខាងក្រោម៖
Read Moreគួរអោយអាណិតណាស់ក្មេងស្រីតូចអាយុ១៣ឆ្នាំម្នាក់ ដើរបេះផ្លែអំពិល បេះត្រកួនលក់ បានលុយមួយថ្ងៃ២ពាន់រៀល ទិញអង្ករបាន១គីឡូ ចិញ្ចឹម….. បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yean Srey Yan បានរៀបរាប់ថា “កូនៗលើកដៃសំពះដង្ហើយហៅបងប្អូនសប្បុរសជនមេត្តាជួយដល់ម្ដាយគាត់ផង គាត់ចង់ឲ្យម្តាយគាត់ជាសះស្បើយដូចមុន 🙏🙏🙏។ខេត្តកំពង់ឆ្នាំង៖ គ្រួសារក្រីក្រប្រពន្ធឈឺធ្ងន់ ប្ដីក៏ឈឺធ្វើការងារមិនកើត សព្វថ្ងៃបានកូនស្រីតូចអាយុ១៣ឆ្នាំម្នាក់ដើរបេះផ្លែអំពិល បេះត្រកួនលក់បានលុយ១ថ្ងៃ២ពាន់រៀល ទិញអង្ករបាន១គីឡូ ចិញ្ចឹមឪពុកម្តាយ និងបងប្អូន ពួកគាត់ដង្ហើយហៅសប្បុរជនជិតឆ្ងាយសូមមេត្តាជួយគ្រួសារគាត់ផងដោយក្តីអនុគ្រោះផង.!! ស្ថតិនៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង។ ប្រពន្ធឈ្មោះ ឃិ ចន្ទ័វាសនា អាយុ៣៧ឆ្នាំ កំពុងមានជំងឺជាទម្ងន់ ក្រាបនឹងកន្ទេលក្រោបដោយស្បែកនិងឆ្អឹងគ្មានលុយព្យាបាល រង់ចាំតែថ្ងៃស្លាប់ ចំណែកប្តីឈ្មោះទុន សំបុត អាយុ 40 ឆ្នាំ ក៏ឈឺធ្វើការអ្វីមិនកើតជាយូរខែមកហើយ មានកូនក្នុងបន្ទុក 5នាក់ ស្រីម្នាក់ ។ ប្តីកន្លងមកធ្វើជាកម្មករដើរលក់ក្អមឆ្នាំងជាមួយអ្នកស្រុក ១អាទិត្យបានលុយ៤ម៉ឺនរៀល តែប៉ុណ្ណោះ ចិញ្ចឹមគ្រួសារមិនគ្រប់ទេ ។ សព្វថ្ងៃនេះបានកូនស្រីម្នាក់ឈ្មោះ ហ៊ុល រស្មី អាយុ 13 ឆ្នាំ ដែលជារៀងរាល់ថ្ងៃនាងតែងតែដើរបេះផ្លែអំពិល […]
Read Moreសង្វេគណាស់! តារាម៉ូដែល ស្រីស្អាត កញ្ញា រ៉ាណា បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ… ពិតជាគួរឲ្យសោកស្ដាយ និងមានក្តីក្រៀមក្រំជាខ្លាំង ខណៈដែលស្រីស្អាត រ៉ាណា តារាម៉ូដែលដ៏ល្បីមួយរូប ត្រូវបានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ដែលធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិរួមទ្រនំក្នុងសិល្បៈជាច្រើន ស្ទើរតែមិនគួរឲ្យជឿ ព្រោះតែវាហាក់បីជាលឿនពេក ។ សូមជម្រាបផងដែរថា តារាបង្ហាញម៉ូដ កញ្ញា ណារ៉ា ត្រូវបានមហាជនមានការពេញចិត្តជាខ្លាំង នៅពេលនាងញញឹមម្តងៗ បានធ្វើឱ្យទស្សនិកជន លង់ស្រឡាញ់នាង និងដិតជាប់ក្នុងអារម្មណ៍តែម្តង ។ លេីសពីនេះទៀតនោះ នាងក៏ជា តារាម៉ូដែល ស្រីស្អាត ដែលមានទីផ្សារការងារជាច្រើន ហើយអ្នកដឹកនាំកម្មវិធីក្រុមហ៊ុនជាច្រើន បានមានការពេញចិត្តគួរសមផងដែរ។ តែអ្វីដែលសោកស្តាយនាពេលនេះ តារាម៉ូដែលដ៏ស្រស់ស្អាតរូបនេះ ត្រូវបានចាកចេញឆ្ងាយពីអារម្មណ៍ទស្សនិកជនជារៀងហូតហើយ។ គួរបញ្ជាក់ដែរថា តារាម៉ូដែល ស្រីស្អាត កញ្ញា រ៉ាណា បានទទួលមរណភាពទាំងវ័យក្មេង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដោយសារជំងឺគាំងបេះដូង ។
Read Moreយោងតាមផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ និងដោយមានការសម្របសម្រួលពី លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តសៀមរាប នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយឯក ជា ពៅ បានអនុញ្ញាតឱ្យធ្វើការសហការជាមួយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាប ចុះធ្វើការបង្ក្រាបជាក់ស្តែង បានជនសង្ស័យចំនួន៣នាក់នៅរសៀល ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ ទាក់ទងនឹងការជួញដូរអាវុធខុសច្បាប់តាមបណ្ដាញសង្គមហ្វេសប៊ុក។ ជនសង្ស័យទី១ ឈ្មោះ ជា ហ៊ាបហ៊ ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើតស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ជាអ្នកនាំចូល នាំចេញ និងកែឆ្នៃអាវុធ ទី២ ឈ្មោះ លី តាំងឆេង ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត ឃុំសាលាកំរើក ស្រុក/ខេត្តសៀមរាប ជាអ្នកជួញដូរអាវុធ […]
Read Moreភ្នំពេញ ៖កាលពីថ្មីនេះៗមានការសែលតគ្នាជាច្រើន ជាមួយមង្គលការគូរស្នេហ៌មួយគូរជាប្រុសដូចគ្នានោះរឿងរ៉ាវដ៏គួរភ្ញាក់ផ្អើលខ្លាំងពីអ្នកលេងបណ្តាញសង្គម ប៉ុន្តែពុំមែនជាថ្មីសម្រាប់ករណីនេះឡើយ ស្របពេលបុរសវ័យក្មេងសាច់សល្អរាង២រូបបានដឹកដៃគ្នាចូលរោងជ័យក្រាបក្បាលចំពោះមេបាចាស់ទុំ កាលពីថ្ងៃទី០៥ មិថុនា តាមរយៈការបង្ហាញឲ្យដឹងលើគណនីឈ្មោះ Vo leak online។ទោះជាយ៉ាងណាក៌ដោយបច្ចុប្បន្ននេះ គេសង្កេតឃើញគូរស្នេហ៌ច្រើនគូរដែលដែលស្រលាញ់ប្រុសដូចគ្នា និងរៀបការសាងគ្រួសារក្តី តែកន្លងទៅមង្គលការអ្នកដូចគ្នាបានកើតឡើងជាបន្តបន្ទាប់ ខណៈប្រភពខាងលើក៏បានចូលរួមអបអរគូស្នេហ៍ ភរិយាប្តី ថ្មីថ្មោងតោងស្បៃគ្នាដោយសំណេរខ្លីថា «ជូនពរបងទាំងពីរស្រលាញ់គ្នាជារៀងរហូតណា»។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ
Read Moreប្រភពហ្វេសបុក៖ ឈ្មោះ phorn chetra បានសរសេររៀបរាប់ថា ខ្ញុំបាទ សូមអំពាវនាវទៅកាន់បងប្អូនសប្បុរសជន រស់នៅក្នុងឬក្រៅប្រទេស សូមមេត្តាជួយជារទេះរុញ នឹងស្បៀងអាហារសំរាប់ក្មេងតូចនេះផង។ ត្បិចអីគ្រួសារក្មេងនេះក្រីក្រណាស់ គ្មានលុយទិញរទេះរុញនឹងស្បៀងអាហារសំរាប់កូនគាត់ ក្មេងប្រុសនេះ ពិការ៣ឆ្នាំមកហើយ ដូចនេះសូមបងៗជួយគាត់ផង..!!! បញ្ចាក់ក្មួយប្រុសរស់នៅ ភូមិបាយសំណុំ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ឬបងប្អូនអាចទំនាក់ទំនងមកក្រុមការងារខ្ញុំបាទ ផ្នែកទទួលជំនួយនឹងផ្ដល់ពត៌មាន តាមរយះលេខ: 096 998 8938, 085 600 076 សូមអរគុណ…!!!!
Read Moreជាទូទៅយើងតែងតែដឹងហើយថា សត្វព្រាបគឺជាសត្វមួយដែលត្រូវបានគេប្រើប្រាស់សម្រាប់ការនាំសារ ពីកន្លែងមួយទៅកន្លែងមួយកាលពីសម័យបុរាណ ហើយមកដល់សម័យនេះដោយសារតែមានប្រព័ន្ធទូរស័ព្ទ ក៏ដូចជាប្រព័ន្ធអ៊ីនធើណែត បានធ្វើឱ្យការនាំសារតាមរយៈសត្វព្រាបត្រូវបានគេបោះបង់ចោល។ យ៉ាងណាក៏ដោយមានមនុស្សខិលខូចមួយចំនួនបានកេងចំណេញពីវិធីទាំងនេះ ដោយពួកគេបានប្រើប្រាស់សត្វព្រាបដើម្បីជាឡប់ឡែបិទបាំងសកម្មភាពចែកចាយគ្រឿងញៀនរបស់គេទៅវិញ។ ជាក់ស្តែងដូចជារូបថតប៉ុន្មានសន្លឹកដែលត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះអញ្ចឹង។ តាមរយៈរូបថតទាំងនោះ យើងឃើញថាសត្វព្រាបនោះត្រូវបានគេភ្ជាប់ថង់មួយនៅនឹងខ្លួនរបស់វាដោយនៅក្នុងថង់នោះគឺសុទ្ធតែជាគ្រាប់ថ្នាំគ្រឿងញៀន ដែលត្រូវបានប៉ូលីសចាប់បាន។ នេះអាចចាត់ទុកថាជាវិធីថ្មីមួយនៃការចែកចាយគ្រឿងញៀនដែលជនខិលខូចបានបង្កើតឡើង ប៉ុន្តែយ៉ាងណាក៏ដោយ ល្បិចទាំងនេះគឺមិនអាចគេចផុតពីដៃរបស់សមត្ថកិច្ចនោះទេ។ យ៉ាងណាក៏ដោយ ប្រភពម្ចាស់រូបថតមិនបានបញ្ជាក់ថារឿងនេះកើតឡើងនៅក្នុងប្រទេសណានោះទេ។
Read Moreភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី»ទាំងកណ្តាលអាធ្រាត្រ រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់។ ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤០០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចអ្នកលេងកម្សាន្តក្នុងក្លឹបនេះភាគច្រេីនជនជាតិចិន និងវៀតណាម។ ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។ សូមបញ្ជាក់ថា ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕
Read Moreភ្នំពេញៈ កាលពី អំឡុង ខែឧសភា អង្គភាព ប្រឆាំង អំពើ ពុករលួយ (ACU) ទទួល បាន ពាក្យ បណ្ដឹង ចំនួន ៣១ ពាក់ព័ន្ធ ករណី ប្រព្រឹត្ត អំពើ ពុក រលួយ ប៉ុន្តែ ក្នុងចំណោម ពាក្យបណ្ដឹង ទាំងនោះ រក ពុំ ឃើញ មាន អំពើ ពុករលួយ ឡើយ។ នេះ បើតាម សេចក្ដី ជូន ដំណឹង ស្ដីពី កិច្ច ប្រជុំ លើក ទី៤៦ អាណត្តិ ទី២ នៃ ក្រុម ប្រឹក្សា ជាតិ ប្រឆាំង អំពើ ពុករលួយ កាលពី ថ្ងៃទី […]
Read More