ស្ត្រីជើងខ្លាំងម្នាក់បើករថយន្តម៉ាស្តាមួយគ្រឿងចូលទៅក្នុងវត្ត វត្តសារាវ័ន្ដតេជោ បាញ់ជាច្រើនគ្រាប់សង្ស័យចង់ផ្គើននិងចង់សាក បទបញ្ជាសម្តេចតេជោទេដឹង ភ្នំពេញ៖ កាលពីវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ត្រីម្នាក់. មិនដឹងថាខឹងលោកឬខឹងអ្នកណា. បានបើករថយន្ដ Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ ស្ថិតនៅខណ្ឌដូនពេញ. រួចដកកាំភ្លើង បាញ់កាំភ្លើង ២គ្រាប់ឡើងលើ បង្កឲ្យមានការភ្ញាក់ផ្អើល ។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចឱទៅឃាត់ខ្លួននារីសង្ស័យនឫយកទៅសួរនាំ។ Ads សូមជម្រាបថា កាលពីព្រឹកថ្ងៃទី ៧មិថុនានៅក្នុងកិច្ចប្រជុំគណះរដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា និងព្រមានដកបុណ្យសក្តិចោល ព្រម ទាំងនាំ ជនទាំងឡាយណាពូកែបាញ់បោះសេរី ត្រូវចាប់ខ្លួនយកទៅកាត់ទោសតាមផ្លូវច្បាប់។ មហាជនរងចំាមើលថាតើជើងខ្លាំងម្នាក់នេះ មានវាសនាជាប់គុកបានដែរឬអត់។
Read Moreរូបថតចំនួន ២សន្លឹកអមជាមួយវីដេអូមួយ ត្រូវបានបុរសម្នាក់ បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី ៧ ឧសភា ម្សិលមិញ បង្ហាញពីក្មេងប្រុសម្នាក់ដេករង់ចាំទទួលការព្យាបាលរបួសបាក់ឆ្អឹងភ្លៅនៅផ្ទះគ្រូខ្មែរមួយកន្លែង។ ការបាក់ភ្លៅនេះបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកសាំងបុកកុមាររងគ្រោះនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនៅថ្ងៃទី ២១មេសា ឆ្នាំ ២០១៨ និងចាប់រថយន្តបង្កហេតុបាននៅឃុំកណ្តោលជ្រុំ ស្រុកខេត្តដដែល។ បន្ទាប់ពីឃាត់រថយន្តបាន ម្ចាស់រថយន្តព្រមសងសំណងទៅជនរងគ្រោះចំនួន ៦០០ដុល្លារ ប៉ុន្តែតាមការបញ្ជាក់របស់ម្ដាយក្មេងរងគ្រោះអះអាងថា គាត់បានទទួលតែ ២០០ដុល្លារប៉ុណ្ណោះ។ ក្នុងវីដេអូនោះស្ត្រីជាម្ដាយរៀបរាប់ប្រាប់គ្រូខ្មែរព្យាបាលគ្រិចថ្លោះថា លុយសំណងពីម្ចាស់រថយន្តគេព្រមឲ្យចំនួន ៦០០ដុល្លារ តែលុយនោះត្រូវបានប៉ូលិសប៉ុស្តិ៍ដូនតី និងប៉ុស្តិ៍កណ្ដោលជ្រុំដកទុកចំនួន ៤០០ដុល្លារដោយចែកគ្នាដាក់ហោប៉ៅ ២០០ដុល្លារម្នាក់ ដូច្នេះកុមាររបួសបាក់ភ្លៅបានតែ ២០០ដុល្លារប៉ុណ្ណោះ។ ចំនួន ២០០ដុល្លារនេះទៀតសោត ត្រូវស្រ្តីដដែលបន្តថា ត្រូវប្អូនរត់ការចុះឡើងៗអស់ ៦០ម៉ឺន ដូចនេះសល់ចុងក្រោយបានតែ ២០ម៉ឺនរៀលប៉ុណ្ណោះ។ ជនរងគ្រោះរស់នៅភូមិគោកល្វៀង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ តាមគណនីហ្វេសប៊ុកឈ្មោះគ្រូ ក្មេង ជាគ្រូខ្មែរព្យាបាលកុមាររងគ្រោះបានសរសេរបែបមិនពេញចិត្តថា «អយុត្តិធម៌សម្រាប់អ្នកក្រ ឡានបុកបាក់កំភ្លៅគេឲ្យ600$ ប៉ូលិសដកអស់ 400$បាត់ នៅប្អូន200$ ចុះឡើងៗសល់ 20ម៉ឺនរៀលតើសមអត់បងប្អូន»? ការបង្ហោះសារទាំងនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនខឹងសម្បារចំពោះប៉ូលិសទាំងពីរប៉ុស្ដិ៍ និងចង់ដឹងថា […]
Read Moreពិតជាមិនសមសោះប្រគេនស្បែកជើងមាសដល់ថ្នាក់ដឹកនាំ…… ន្ត្រីក្រសួងធម្មការ និងសាសនាអះអាងថា ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង បានធ្វើស្បែកជើងមាសមួយគូ ទម្ងន់មួយគីឡូកន្លះដើម្បីប្រគេនដល់មន្ត្រីជាន់ខ្ពស់សង្ឃ។ ព្រះសង្ឃឯករាជ្យ និងពលរដ្ឋរិះគន់ថា ការផ្ដល់ស្បែកជើងមាសនេះ នេះជាទង្វើដែលមិនសមស្របតាមធម៌វិន័យព្រះពុទ្ធសាសនា និងមិនបានជួយលើកកម្ពស់វិស័យសាសនា និងសង្គមនោះទេ។ អ្នកស្រីឧកញ៉ា សៀង ចាន់ហេង ដែលគេស្គាល់ថាជាឧកញ៉ាដែលមានទ្រព្យធន និងធ្លាប់មានជម្លោះដីធ្លីកន្លងមកជាមួយប្រជាពលរដ្ឋផងដែរនោះ ប្រាប់អាស៊ីសេរីថា ស្បែកជើងមាសមួយគូនេះ ធ្វើអំពីមាសទឹកដប់សុទ្ធ ហើយបាតស្បែកជើងផលិតនៅប្រទេសជប៉ុន។ ស្បែកជើងមួយគូនោះ ត្រូវបានប្រគេនដល់សម្ដេចព្រះឧត្តមបញ្ញា ដួង ផង់ ព្រះសង្ឃគណៈមហានិកាយ និងជាព្រះចៅអធិការ វត្តព្រែកប្រាំង ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។ អ្នកស្រីបញ្ជាក់ថា ការប្រគេនស្បែកជើងមាសនេះ គឺចង់លើកតម្កើងដល់ឋានៈ និងងាររបស់សម្ដេច ដែលស័ក្ដិសមនឹងទទួលបាននូវស្បែកជើងមាស។ អ្នកស្រីបញ្ជាក់បន្ថែមទៀតថា វាស្រេចតែទឹកចិត្តនិងសទ្ធាជ្រះថ្លារបស់បុគ្គលម្នាក់ៗប៉ុណ្ណោះក្នុងការធ្វើអ្វីមួយប្រគេនដល់ព្រះសង្ឃ ហើយព្រះសង្ឃក៏មិនបានបញ្ជាថា ឱ្យប្រគេនវត្ថុនេះ ឬវត្ថុនោះដែរ៖ «ចា! ស្បែកជើងមាសហ្នឹង បើខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាអ្នកធ្វើ ក៏អ្នកទាំងអស់គ្នាមិនជឿដែរ ព្រោះឃើញខ្ញុំថ្វាយបង្គំសម្ដេច។ តាមពិតស្បែកជើងហ្នឹងធ្វើអំពីមាសសុទ្ធ ទម្ងន់មួយគីឡូកន្លះ ហើយបាតវាមកពីប្រទេសជប៉ុន។ […]
Read Moreអ្នកវិភាគនយោបាយ ថាលោក ហ៊ុន សែន បង្កើតព្រឹត្តិការណ៍នំបញ្ចុក គឺគ្រាន់តែដើម្បី………. អ្នកវិភាគថា លោក ហ៊ុន សែន បង្កើតព្រឹត្តិការណ៍នំបញ្ចុកដើម្បីបង្វែងការចាប់អារម្មណ៍ អ្នកវិភាគនយោបាយ ថាលោក ហ៊ុន សែន បង្កើតព្រឹត្តិការណ៍នំបញ្ចុក គឺគ្រាន់តែដើម្បីបង្វែងការចាប់អារម្មណ៍ពីព្រឹត្តិការណ៍ធំៗពីរប៉ុណ្ណោះ ដែលខុសពីគណបក្សសង្គ្រោះជាតិ ដែលរៀបចំហូបបញ្ចុកជុំគ្នា ដើម្បីបង្ហាញពីភាពខ្លាំង និងការបន្តក្រោកតតាំង នឹងអាជ្ញាធរមូលដ្ឋាន ដែលធ្វើទុក្ខបុកម្នេញពួកគាត់ មិនឱ្យអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន។ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ព្រឹត្តិការណ៍ទាំងពីរនោះ រួមមានសាររបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលបង្ហោះនៅលើហ្វេសប៊ុក កាលពីថ្ងៃទី២ ខែមិថុនា ដែលលើកឡើងថា ដន្លងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុក ឡងឌី ស្លាប់ដោយសារលោក ហ៊ុន សែន ជាអ្នកសម្លាប់យ៉ាងពិតប្រាកដ។ ព្រឹត្តិការណ៍មួយទៀត គឺដំណើរទស្សនកិច្ចរបស់គណបក្សប្រតិភូស្វែងរកការពិតរបស់សហភាពអឺរ៉ុប ដែលចុះទៅស្រុកខ្មែរ ដើម្បីពិភាក្សាចុងក្រោយ រឿងព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា។ លោកបណ្ឌិត ឡៅ […]
Read Moreប្រទេសជឿនលឿន រីកចម្រើនថ្លៃថ្នូរ កត្តាគន្លឹះគឺពលរដ្ឋចេះឈឺឆ្អាលនឹងរឿងនយោបាយ រឿងសង្គមជាតិខ្លួន។ បើពលរដ្ឋអត់មានទម្លាប់បែបនេះទេ ទម្លាប់តែរឿងសប្បាយៗ រឿងតារាៗ ក្រៅពីនេះមិនចាប់អារម្មណ៍ នោះច្បាស់ណាស់។ ប្រទេសនោះនឹងមិនរីកចម្រើនស៊ីវីឡៃទៅមុខក្នុងគម្រូថ្លៃថ្នូរបានឡើយ។ មិនស្គាល់ប្រវត្តិសាស្រ្ត មិនសូវដឹងឮស្ថានភាពនយោបាយប្រទេសខ្លួន ខ្សោយមនសិការជាតិ បាត់ព្រលឹងជាតិ គ្មានការឈឺចាប់ លក្ខណៈពលរដ្ឋមិនសូវមានភាពស្វាហាប់ក្នុងបុព្វហេតុរួម។ ចិត្តមិនមុតមិនមាំទាំ រស់ផ្ញើវាសនាតែនឹងអ្នកនយោបាយ ចម្រើនតែរឿងពុករលួយ អយុត្តិធម៌សង្គម សេដ្ឋកិច្ចប្រទេសក៏មិនខ្លាំង មានដីខ្លួនឯងតែមិនមែនជាទីសុខសម្រាប់ខ្លួន បានត្រឹមឃ្លាតគ្នាទៅធ្វើការអោយគេនៅក្រៅស្រុកទាំងលានៗ។ ឆ្ងាយផ្ទះ ឆ្ងាយសម្បែង ប៉ុណ្ណោះឯង។ ស្រុកខ្មែរ បើមនុស្សខ្មែរមនសិការជាតិមិនខ្លាំងទេAds ហើយពលរដ្ឋមិនខ្លឹមមានគុណភាពទេ សង្គមនេះនឹងខ្សោយនៅក្រោមគេជារៀងរហូត អ្នកចាំពាក្យខ្ញុំចុះ។ ប្រភពអត្ថបទៈ Mossad Elli
Read Moreភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពនានាមកពីគណបក្សនយោបាយក្រៅរដ្ឋសភា ដែលចូលរួមការបោះឆ្នោត នឹងមានត្រឹមតែអាណត្តិនេះប៉ុណ្ណោះ។ នេះបើតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។ សមាជិកឧត្តមក្រុមប្រឹក្សាមកពីគណបក្សនយោបាយនីមួយៗ ត្រូវបានប្រគល់ឋានៈស្មើទេសរដ្ឋមន្ត្រីសម្រាប់ប្រធានប្រតិភូ និងស្មើរដ្ឋមន្ត្រីសម្រាប់អនុប្រធានប្រតិភូ។ ប្រធានប្រតិភូនៃគណបក្សនយោបាយនីមួយៗត្រូវបានប្រគល់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលថែមទៀតផង។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។ សមាជិកឧត្តមក្រុមប្រឹក្សពិគ្រោះ និងផ្តល់យោបល់ អាចចុះធ្វើសកម្មភាពពិនិត្យរាល់សកម្មភាពរបស់មន្ត្រីជាក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធម៌ថ្នាក់ក្រោមជាតិ ហើយក៏អាចកោះហៅមកសួរនាំលើរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងសកម្មភាពបម្រើសង្គមជាតិ និងប្រជាជនផងដែរ៕
Read Moreប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌុយរ៉ូ បានតែងតាំងរដ្ឋមន្ត្រីក្រសួងអគ្គិសនីថ្មី កាលពីថ្ងៃទី ៦ ខែមិថុនា ដោយជំនួសលោក Igor Gavidia ។ អតីតរដ្ឋមន្ត្រីរូបនេះ ទើបតែត្រូវបានរដ្ឋបាលលោកម៉ាឌុយរ៉ូ ជ្រើសតាំងឲ្យកាន់តំណែងនេះកាលពី២ខែមុន ខណៈប្រទេសវ៉េណេស៊ុយអេឡា បានជួបប្រទះនឹងវិបត្តិដាច់ភ្លើងទ្រង់ទ្រាយធំដែលបានអូសបន្លាយជាច្រើនសប្តាហ៍។ តាមរយៈបណ្តាញសង្គម Twitter មេដឹកនាំសង្គមនិយម លោក នីកូឡាស់ ម៉ាឌុយរ៉ូ បញ្ជាក់ឲ្យដឹងថា លោក Freddy Brito នឹងបន្តការងារស្តារប្រព័ន្ធអគ្គិសនីជាតិឲ្យបានពេញលេញក្នុងនាមជារដ្ឋមន្ត្រីអគ្គិសនី និងប្រធានក្រុមហ៊ុនអគ្គិសនីរដ្ឋ Corpolec ។ មានប្រវត្តិជាវិស្វករអគ្គិសនី លោក Brito ចូលកាន់តំណែងនេះ ជំនួសឲ្យអតីតរដ្ឋមន្ត្រីអគ្គិសនី លោក Igor Gavidia ដែលត្រូវបានតែងតាំងកាលពីថ្ងៃទី១ ខែមេសា ។ កាលនោះ លោក Gavidia មានគោលដៅចម្បងមួយ គឺ ដោះស្រាយបញ្ហាដាច់ភ្លើងឲ្យវិលត្រឡប់ដូចដើមវិញ។ យ៉ាងណាមិញ គេពុំឃើញលទ្ធផលច្រើនឡើយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន […]
Read Moreសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់មិញនេះ បានសម្តែងការសោកស្តាយតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច នូវការលើកឡើងរបស់លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ដែលបានហៅការធ្វើអន្តរាគមន៍របស់កងទ័ពវៀតណាម នៅកម្ពុជា ក្នុងអំឡុងទសវត្សរ៍ទី៨០ ជាការឈ្លានពាន។ សម្តេចបានហៅការលើកឡើងនេះ ថាជាការប្រមាថដល់កងទ័ពស្ម័គ្រចិត្តវៀតណាម និងជាការប្រឆាំងដល់ការរស់រានឡើងវិញរបស់ប្រជាជនកម្ពុជា ក្រោយរបបខ្មែរក្រហម។ លោក លី ស៊ានឡុង ពេលកំពុងជជែកជាមួយសម្តេច ហ៊ុន សែន ក្នុងពិធីមួយនាពេលកន្លងមក (រូបថត៖ សម្តេច ហ៊ុន សែន) ខាងក្រោមនេះ គឺជាសំណេររបស់សម្តេច ហ៊ុន សែន ដែល [ខ្លីៗ] សូមដកស្រង់ទាំងស្រុង៖ ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯឧ នាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ៣១ ខែឧសភាកន្លងទៅដោយលើកឡើងថា ” ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង […]
Read Moreពិតជាភ្ញាក់ផ្អើរ សួស វីហ្សា និងថមមី ភ្ជាប់ពាក្យព្រឹកនេះ!បណ្តាលអោយ….. ភ្នំពេញ៖ ក្រោយបានឆ្លងកាត់ពេលវេលាជាច្រើនជាមួយគ្នា តារាចម្រៀងស្រី កញ្ញាសួស វីហ្សា និងលោកថមមី បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យនៅក្នុងថ្ងៃនេះ ដើម្បីរឹតចំណងស្នេហាពួកគេកាន់តែខ្លាំងឡើង។ ដំណឹងមួយនេះបានធ្វើឲ្យបណ្តាល អ្នកគាំទ្រជាច្រើនពិតជារំភើបយ៉ាងខ្លាំង ក្រោយស្ងាត់ៗនាង និងគូស្នេហ៍ បានសម្រេចភ្ជាប់ពាក្យនៅក្នុងថ្ងៃនេះ ខណៈពេលដែលមិនធ្លាប់បង្ហើបពីថ្ងៃជោគជ័យរបស់ខ្លួនពីមុនមក។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងថ្ងៃពិសេសមួយនេះ នាងក៏បានធ្វើការតុបតែងខ្លួនយ៉ាងស្រស់ស្អាតបំផុត នៅក្នុងសម្លៀកបំពាក់បែបបុរាណ ក្រោយមានការលេចធ្លាយរូបភាពមួយចំនួននៅក្នុងព្រឹកនេះ ស្របពេលដែលពិធីកំពុងតែធ្វើឡើងយ៉ាងអធិកអធមមានភ្ញៀវកិត្តិយសជាច្រើនចូលរួម។ បន្ថែមពីនេះទៅទៀតអ្នកគាំទ្រពិតជារំភើបនៅក្នុងចិត្ត និងបានចូលរួមអបអរដល់ពួកគេ ដែលបានតស៊ូស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំ ពេលនេះក៏មានដំណឹងល្អយ៉ាងដូច្នោះ៕ ប្រភពពី Khmerload សូមទស្សនារូបភាពខាងក្រោមនេះ៖
Read More«ទូកខ្មោច» គឺជាចំណងជើងនៃភាពយន្តឯកសារមួយលាតត្រដាងពីខ្សែជីវិតពិតដ៏លំបាករបស់ពលករខ្មែរ ភូមា ឡាវ និងថៃ ដែលត្រូវគេបង្ខំឱ្យធ្វើការដូចទាសករនៅលើទូកនេសាទថៃ។ នេះគឺជាភាពយន្តឯកសារស៊ើបអង្កេតរយៈពេល ៦ឆ្នាំរបស់អង្គការមូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករ ហៅកាត់ថា (LPN) ចង់ដឹងតោះស្តាប់ មើលវីដេអូខាងក្រោម មានរូបភាព និងវីដេអូ ប្រភពពី RFA Khmer «ទូកខ្មោច» «ទូកខ្មោច» គឺជាចំណងជើងនៃភាពយន្តឯកសារមួយលាតត្រដាងពីខ្សែជីវិតពិតដ៏លំបាករបស់ពលករខ្មែរ ភូមា ឡាវ និងថៃ ដែលត្រូវគេបង្ខំឱ្យធ្វើការដូចទាសករនៅលើទូកនេសាទថៃ។ នេះគឺជាភាពយន្តឯកសារស៊ើបអង្កេតរយៈពេល ៦ឆ្នាំរបស់អង្គការមូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករ ហៅកាត់ថា (LPN)… Posted by RFA Khmer on Thursday, June 6, 2019
Read More