Loading...
June 2019 – postkhnews
Breaking News

Month: June 2019

ធ្វើចឹងបានទៀត!! ជិះម៉ូតូដឹកកូនក្មេងនៅលើម៉ូតូហើយ បែរជាឆ្លៀតឈប់ម៉ូតូដើម្បីចុះលួចកញ្ចក់ឡានបានទៀត (មានវីដេអូ)

June 29, 2019

ការលួចកញ្ចក់ឡានបានក្លាយទៅជាប្រធានបទក្តៅនៅលើបណ្តាញសង្គម ខណៈដែលករណីនៃការលួចនេះបានកើតឡើង និងតែងតែបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើននាក់ដែលតែងតែបានទុកឡាននៅក្រៅផ្ទះរបស់ពួកគេនាពេលយប់ ដូចជាកាលពីពេលថ្មីៗនេះ ដែលមានករណីបាត់ កញ្ចក់ឡាននៅមុខការិយាល័យ TVFB ជាដើម។ ជាក់ស្តែងនៅពេលនេះគឺមានមួយករណីទៀតហើយ ដែលកាមេរ៉ាសុវត្ថិភាពមុខផ្ទះបានចាប់បានពីករណីចោរលួចកញ្ចប់ឡាន តែអ្វីដែលរឹតតែគួរឱ្យហួសចិត្តនោះគឺចោរលួចលើកនេះមានឌុបក្មេងមកតាមទៀត ដែលនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។យោងតាមការបង្ហោះវីដេអូរបស់គណនីហ្វេសបុកមួយដែលមានឈ្មោះថា S Pich Ratana បានបង្ហាញអំពីវីដេអូនៃសកម្មភាពចោរលួចកញ្ចប់ឡានរបស់នាង ដែលត្រូវបានថតបានដោយកាមេរ៉ាសុវត្ថិភាព ហើយនៅក្នុងនោះយើងឃើញក្រុមចោរបានជិះម៉ូតូមួយគ្នាបីនាក់ ដោយក្នុងនោះមានក្មេងម្នាក់នៅអង្គុយកណ្តាល ហើយនៅពេលដែលពួកគេជិះមកដល់ឃើញឡាន ក៏បានឈប់ម៉ូតូចុះលួចកញ្ចប់ឡានតែម្តង ដែល ករណីនេះបានធ្វើឱ្យមហាជនមានការរិះគន់យ៉ាងខ្លាំងព្រោះតែពួកគេកំពុងតែបង្ហាញនូវទង្វើអាក្រក់ដល់ក្មេងតូចដែលមិនទាន់ដឹងអី។ខ្លឹមសារទាំងស្រុងដែលគណនីហ្វេសប៊ុក S Pich Ratana ជាម្ចាស់រថយន្តបានបង្ហោះភ្ជាប់ជាមួយនឹងវីដេអូមានយ៉ាងដូច្នេះថា៖ «ដាក់រាល់ថ្ងៃអត់ដែលអី sister មកលេងដាក់ម៉ាល្ងាច ចែចោរកាច់យកកព្ចាក់ទាំងសងខាងក្លាហានណាស់jj”។ ក្រោយពីមានករណីនេះមានមហាជនសម្តែងការហួសចិត្តជាខ្លាំង ដោយធ្លាប់តែឃើញករណីនេះអ្នកធ្វើសកម្មភាពជាមនុស្សប្រុស តែនេះជាមនុស្សស្រីហើយថែមធ្វើសកម្មភាពចោរកម្មដែលជាគំរូមិនល្អចំពោះមុខក្មេង»៕ https://web.facebook.com/snow.pich/videos/2424353317616669/

Read More

តោះមកមើលទិដ្ឋភាព​ ឯកឧត្ដម​ គួច​ ចំរើន​ ដែលធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​កោតសរសើរ​ និង​គោរព​ស្រលាញ់​ពី​ប្រជាពលរដ្ឋ​

June 29, 2019

ក្នុងសន្និសីទសារព័ត៌មាន ក្រោយការបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ ឯកឧត្តម គួច ចំរើន គឺជាមនុស្សមានសមត្ថភាព និងយល់ដឹងអំពីការងារគ្រប់គ្រងរដ្ឋបាល។ សម្តេចបានអះអាងថា ខេត្តព្រះសីហនុ គឺត្រូវមានអភិបាលដែលខ្លាំង ដូចឯកឧត្តម គួច ចំរើន ជាអ្នកគ្រប់គ្រង។ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ដែលនឹង​គ្រោងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ​ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ។ដោយឡែក​ ចំពោះ​ដំណឹង​សម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ​ បានធ្វើ​ឲ្យ​មានការ​គាំទ្រ​ពីប្រជាពលរដ្ឋជាច្រេីន​នៅខេត្ត​ព្រះសីហនុ​ ចំណែកឯ​ខេត្ត​កំពង់ចាម​វិញ​ ក៏បានសម្តែងនូវអារម្មណ៏សោកស្តាយផងដែរចំពោះការ​ចាកចេញ​របស់​ឯកឧត្ដម​ ។គួរ​រំលឹក​ផង​ដែរ​ថា​ ឯកឧត្តម​ គួច​ ចំរើន​ ធ្លាប់​បាន​មានការ […]

Read More

បើខ្មែរមិនស៊ែរ តើឲ្យនរណាមកស៊ែរ!! ប្រាសាទចតុមុខ ជាប្រាសាទមួយដែលស្ថិតនៅក្នុងប្រាសាទបាកាន…

June 29, 2019

ប្រាសាទចតុមុខជាប្រាសាទមួយដែលស្ថិតនៅក្នុងប្រាសាទបាកាន (ហៅព្រះខ័នកំពង់ស្វាយ) ក្នុងភូមិតាសែងឃុំរណសិរ្សស្រុកសង្គមថ្មីខេត្តព្រះវិហារ។ ប្រាសាទនេះមានរូបព្រះពុទ្ធទ្រង់ឈរបែរទល់ខ្នងគ្នាចំនួន៤ទិសនិងកម្រឃើញមានប្រាសាទនៅតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជាមានទម្រង់ដូចប្រាសាទនេះណាស់ ។បញ្ជាក់ប្រាសាទនេះទើបតែតភ្ជាប់ព្រះកេសរូបបដិមាចតុមុខនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ ការរៀបចំពិធីថ្ងៃនេះជាលើកទី២ហើយដែលពីលើកទី១លោកជំទាវកិត្តិសង្គហបណ្ឌិតបានអញ្ជើញក្រុងពាលីជួសជុលឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ ។ដោយឡែកនៅថ្ងៃនេះចាប់តាំងពីថ្ងៃចាប់ផ្តើមជួសជុលឡើងវិញមានរយៈពេលជិត៣ខែហើយដែលសំណង់បានរួចរាល់ប្រមាណជា៨០%។ការជួសជុលឡើងវិញនេះគឺជាការចូលរួមចំណែកក្នុងការថែរក្សានិងអភិរក្សនូវបេតិកភណ្ឌជាតិដែលជាស្នាដៃរបស់បុព្វបុរសយើងបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។ A

Read More

ពិភពលោកនេះប្រែប្រួលអស់ហើយ៖ ឯណា វប្បធម៍ ប្រពៃណី ទំនៀមទំលាប់ល្អ និងការគោរព ច្បាប់(នីតិភាពនៃការរួមភេទ ត្រូវបានកំណត់ គឺចាប់ពីអាយុ​១៥ ឆ្នាំឡើង) ………..

June 29, 2019

ហ្វេសប៊ុក៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថាស្នេហា ចាស់ឫក្មេង អាស្រ័យលើចិត្តរបស់អ្នកទាំងពីរ ថាតើយើងអាចរស់នៅជាមួយគ្នាអស់មួយជីវិតតារបៀបណា ដូច្នោះមិនថាចាស់ឫក្មេងក៏អាចសាងសុភមង្គលបានគ្រប់គ្នា អាចនិយាយបានថាជាគូរ ឬនិស្ស័យផងដែល ហើយក៏មិនសំខាន់ក្មេងឫចាស់នោះទេ សំខាន់ការស្រលាញ់គ្នា និងសាងសុភមង្គលលុះអវសាន្ត។ ប៉ុន្តែយ៉ាងណាក៏ដោយក៏ត្រូវគោរព ច្បាប់ វប្បធម៍ ប្រពៃណី ទំនៀមទំលាប់ល្អ​ ដែលបានចែងចង់ក្រង និងការអនុវត្តន៍ ពីបុរុំបុរាណមកដែល។ ករណីមិនទាន់គ្រប់អាយុ អាជ្ញាធរក៏មិនអាចចេញលិខិតអនុញ្ញាតឲ្យរៀបអាពាណ៍ពិពាណ៍បានដែរ។ តាមច្បាប់នីតិភាពនៃការរួមភេទ គឺចាប់ ពីអាយុ​១៥ ឆ្នាំឡើង ប្រសិនបើការរួមភេទក្រោមអាយុ១៤ឆ្នាំចាប់ទុកថាជា អនីតិជន ដែលមិនទាន់គ្រប់អាយុ អាចមានបទល្មើស ទៅលើភាគីណាអាយុច្រើនជាងចាប់ពី១៤ឡើង(មាត្រា ៣៨, ៣៩,១៦០ និងមាត្រា២៣៩ នៃក្រមព្រណ្មទណ្ឌ) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងក្រលេកទៅមើលហ្វេសប៊ុករបស់ Srey Tern បានបង្ហោះសារមួយដែលធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល ដោយសារតែមើលទៅពួកគាត់នៅក្មេង តែគាត់បានរៀបការនិងគ្នា ។ នេះជាការរៀបរាប់របស់មិត្តរបស់គាត់” សូម្បីតែ ការបងប្រុសខ្លួនអែងក៏អត់ដឹងបើមិនអូននិចឆាតមកប្រាប់ ប្អូនសុំទោសណាដែលអត់បានទៅការបងជូនពរអោយបងទាំង2ស្រលាញ់គ្នាររហូតណាមានក្ដីសុខអោយបានច្រើនៗនៅជាមួយគ្នារអោយមានក្ដីសុខណាញ៉ុមចង់ទៅការបងណាស់តែមិនដឹងថាបងការជូនពរអោយស្រលាញ់គ្នារដល់ចាស់កោងខ្នងណាបងប្រុសជាទីស្រលាញ់មើលថែប្អូនថ្លៃញ៉ុមអោយល្អណា”។ យ៉ាងណាមិញក៌មានមហាជនជាច្រើនបានខំមិននិងជូនពរគូរស្នេហ៌ទំាង២មានក្តីសុខផងដែរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Read More

សាលាររៀនមួយ នៃតំបន់ដាច់ត្រយ៉ាល ខេត្តក្រចេះ ដំបូលធ្លុះធ្លាយ ក្តារខៀនពុកផុយ គ្មានបន្ទប់ទឹក ហើយថែម…………

June 29, 2019

កាលពីថ្ងៃទីម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dada Tueella បានបង្ហោះសារថា “នាងខ្ញុំរំដួលលិច ទឹកសូមថ្លែងអំណរគុណចំពោះទឹកចិត្តបងៗ ក្រុម មេធិមមហាសេដ្ឋី ដែលបានចូលរួមឧបត្ថម្ភជាថវិការចំនួន ១១១១$ ដើម្បីជួយក្មេងៗក្រីក្រនិងសាងសង់សាលាមួយបន្ទប់ជូនក្មេងៗដើម្បីសិក្សារទីតាំងនៅ សាលាបឋមឧ.ប អូរត្រូន នៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ សាលាដែលខ្វះខាតខ្លាំងដាច់ស្រយ៉ាល និងសង់បន្ទប់ទឹកមួយបន្ទប់ ជូនដល់ក្មេងបានសិក្សារ 🙏❤️ជំនួយនេះបានមកតាមរយះបង Sting Change 🙏🙏❤️។ សូមជូនពរដល់ក្រុមការងារនិងក្រុមគ្រួសារមានជោគមានជ័យ សុភមង្គលកើតមានជាដ៏រាបជាមួយទឹកចិត្តប្រកបដោយភាពជ្រះថ្លានេះផងដែរ 🙏🙏🙏🙏😘😘😘 រួមគ្នាដើម្បីព្រះនគរយើង 👏👏🥰🥰🥰🙏🙏🙏។ អាស្រ័យហេតុនេះបើពុកម៉ែ បងប្អូនណាចង់ចូលរួមបរិច្ចាកថវិការដើម្បីជួយដល់ពលរដ្ឋក្រីក្រ អាចូលរួមតាមរយៈនាងខ្ញុំបានចា៎សំរាប់ការទំនាក់ទំនងបរិច្ចាកថវិការ Tel: 0962919393។ សង្ឃឹមថាពុកម៉ែបងប្អូននិងចូលរួមបរិច្ចាកជាមួយនិងនាងខ្ញុំ ទោះនាងខ្ញុំខ្វះខាតប៉ុន្តែបេះដូងនាងខ្ញុំពេញហ៊ាមិនខ្វះខាតរឿងជួយខ្មែរដូចគ្នានោះទេ 🙏🙏🙏 សូមអរគុណទុកជាមុន រំដួលលិចទឹក និងចាំទទួលរាល់ជំនួយពីបងប្អូនគ្រប់គ្នា តិចក្តីច្រើនក្តីដោយក្តីរំភើបនិងអំណរគុណបំផុត 🙏❤️❤️🙏🙏”។ ទន្ទឹមនឹងនេះ ម្ចាស់គណនីហ្វេសប៊ុក ក៏សង្ឃឹមថា និងមានបងប្អូន ចូលរួមបរិច្ចាគថវិការ ដើម្បីជួយសាងសង់សាលា ឲ្យប្អូនៗបានរៀនសូត្រស្រួលផងចុះ៕

Read More

នាយកមន្ទីរពេទ្យកុមារជាតិ៖ កុមាររាគញឹកញាប់ពេក ធ្វើឲ្យប្រព័ន្ធការពារចុះខ្សោយ ព្យាបាលមិនត្រឹមត្រូវគ្រោះថ្នាក់ដល់ជីវិត

June 29, 2019

(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងថា ជំងឺរាកធ្ងន់ធ្ងរញឹកញាប់ពេក បណ្ដាឱ្យកុមារកង្វះចំណីអាហារ បាត់បង់សារធាតុចិញ្ចឹមផ្សេងៗ និងប្រូតេអ៊ីនក្នុងខ្លួនច្រើន ហើយពេលណាដែល ក្រពះ ពោះវៀន មិនស្រូបសារធាតុចិញ្ចឹមគ្រប់គ្រាន់ ក្មេងប្រែប្រួលទៅស្គម គ្មានកម្លាំងទ្រទ្រង់ខ្លួន ប្រព័ន្ធការពារក៏ចុះខ្សោយ ហើយការចុះខ្សោយក្មេងងាយរងនឹងជំងឺផ្សេង និងគ្រោះថ្នាក់ផ្សេងៗទៀត។ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងបន្ដថា ជំងឺរាកនេះនឹងធ្វើឱ្យការចងចាំ សតិបញ្ញា និងបញ្ហាផ្សេងៗ នឹងកើតឡើងទៅតាមកម្រិតដែលក្មេងខ្វះខាតចំណីអាហារ កង្វះអាហារូបត្ថម្ភ ដូច្នេះយើងត្រូវព្យាបាលការកង្វះអាហារូបត្ថម្ភជូនគាត់ ។ លោកវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា «យើងត្រូវសម្គាល់ថា រាក លាមករាវ ជុះច្រើនដង រាកក្ដៅខ្លួន/អត់ក្ដៅខ្លួន រាកច្រើនទៅធ្វើឱ្យស្រេកទឹក ស្លក់ភ្នែក ស្បែកជ្រួញ ប្រហើរផត សម្រាប់ក្មេងតូចៗ សភាពបែបនេះ ក្មេងនោះកំពុងតែកង្វះជាតិទឹកច្រើនហើយ ដូចនេះ ត្រូវប្រញាប់បញ្ជូនគាត់មកមន្ទីរពេទ្យ មកទទួលការព្យាបាលត្រឹមត្រូវ បើមិនដូច្នេះទេ វាអាចគ្រោះថ្នាក់ដល់ស្លាប់បាន បើសិនជាអត់ព្យាបាល ជាពិសេស ក្មេងក្រោមអាយុ២ឆ្នាំ»។ នាយកមន្ទីរពេទ្យកុមារជាតិ ថ្លែងបន្ថែមថា កាលណារាកក្អួតយូរ […]

Read More

មានមុខមាត់ណាស់កូរ៉េខាងជើង!!ណាស់លោក ដូណាល់ ត្រាំ ចង់ជួបមុខលោក គីម ជុងអ៊ុន តែ២នាទីក៏បាន មុនហោះទៅវ៉ាស៊ីនតោនវិញ

June 29, 2019

(អូសាកា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះ បាននិយាយថាលោកពិតជា ចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅចុងសប្ដាហ៍នេះ នៅឯតំបន់ព្រំដែនគ្មានយោធា (DMZ) រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩។ ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ កើតមានឡើងនៅចំពេលមានការសន្និដ្ឋាន ជាបន្តបន្ទាប់ថាកាលបរិចេ្ឆទនៃជំនួបលើកទី៣រវាងលោក និងលោក គីម ជុងអ៊ុន អាចនឹងត្រូវប្រកាស ឱ្យដឹងក្រោយប្រធានាធិបតីអាមេរិករូបនេះ បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង។ នៅក្នុងសារមួយ បង្ហោះលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់ជួបលោកប្រធានគីម នៅឯតំបន់ ព្រំដែនគ្មានយោធា (DMZ) ដើម្បីចាប់ដៃគាត់ និងនិយាយពាក្យសួស្ដី!…ហើយបើអាចយើងនឹងបាន ឃើញមុខគ្នាទៅវិញទៅមកតែ២នាទីក៏បាន»។ គួរជម្រាបថា លោក ដូណាល់ ត្រាំ ដែលកំពុងស្ថិតនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ដើម្បី ចូលរួមកិច្ចប្រជុំ […]

Read More

លេងម៉ែនទែនហើយតើ!!ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​វៀតណាម លោកថាវៀតណាមចំនេញច្រើន ​ពីសង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន

June 28, 2019

កិច្ច​សម្ភាសន៍​ជាមួយ Fox Business កាលពីថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៩ លោក ដូណាល់ ត្រាំ បាន​លើកឡើង​យ៉ាង​ដូច្នេះថា៖ «ក្រុមហ៊ុន​ជាច្រើន បានរើ​ទៅវៀតណាម ប៉ុន្តែ​វៀតណាម​បានកេង​ចំណេញ​មកលើ​យើង អាក្រក់​ជាងចិន​ទៅទៀត។ ដូច្នេះ មាន​ស្ថានភាព​ដ៏គួរឱ្យចាប់​អារម្មណ៍​មួយ កំពុង​កើតមាន​នៅ​ទីនោះ»។ លោក ដូណាល់ ត្រាំ ពេលធ្វើទស្សនកិច្ចនៅវៀតណាមកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ទោះ​ជាយ៉ាង​ណា លោក​មិន​បាន​បញ្ជាក់ចំៗ​ទេ​អំពីការ​ដំឡើងពន្ធ​នេះ ដោយ​គ្រាន់តែ​និយាយ​ថា អាមេរិក​នឹង​ពិភាក្សា​ជាមួយ​វៀតណាម។ ជាមួយគ្នា​នេះ លោក​ក៏បាន​ព្រមាន​ដំឡើងពន្ធ​បន្ថែមទៀត​លើទំនិញ​ចិន ប្រសិន​បើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន នៅតែ​មិនអាច​សម្រេច​បាន។ កាល​ពី​ដើមខែ​មិថុនា​កន្លងទៅ​នេះ ធនាគារ​វិនិយោគ​ជប៉ុន Nomura បាន​ចេញផ្សាយ​របាយការណ៍​វិភាគមួយ​ដែលបង្ហាញ​ថា វៀតណាម គឺ​ជា​អ្នក​ឈ្នះ​ធំបំផុត​ក្នុសង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក គិត​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៩ ខណៈ​ដែល​មហាយក្ស​សេដ្ឋកិច្ច​ទាំង២​នេះ បាន​ដំឡើង​ពន្ធ​ទំនិញ​នាំចូល​ដាក់​គ្នាទៅ​វិញទៅ​មក។ សេដ្ឋកិច្ច​វៀតណាម បាន​កើនឡើង​ស្ទើរជិត ៨% នៃ GDP ដោយសារ​ការ​ផ្លាស់ប្តូរ​ផលិតកម្ម​ ពោលគឺ​ការ​រើ​រោងចក្រ​ពីចិន ទៅ​ដាក់​ផលិត​នៅ​វៀតណាម​វិញ ដើម្បី​បញ្ចៀស​នូវការ​ជាប់ពន្ធ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។ កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម ​កើតឡើង​ដោយសារ​តែប្រទេស​នេះ បាន​បង្កើន​ការនាំចូល​ទៅ​អាមេរិក […]

Read More

គួរអោយអាសូរណាស់!!!ទារិកាកម្សត់ទើបតែកើតបាន២ថ្ងៃ ត្រូវឪពុកម្តាយបោះបង់ចោលនៅមន្ទីរពេទ្យ ពេលនេះមានអ្នកចិត្តធម៌យកទៅចិញ្ចឹមហើយ

June 28, 2019

ប្រិយមិត្តអ្នកអានមួយចំនួនធំច្បាស់ជាជ្រាបរួចមកហើយថាទារិកាកម្សត់ឈ្មោះ ប៉ែន ស្រីនាង ដែលទើបនឹងកើតបាន២ទៅ៣ថ្ងៃ​ ត្រូវសាច់ញាតិ បោះបង់ចោលនៅមន្ទីរពេទ្យកុមារជាតិ ដោយប្រភពពី Maarika T. Cambodia បានបញ្ចាក់ថាអ៊ុំបង្កើត បានយកមកបោះបង់ចោល ដោយយកលេសថាផ្ញើតែមួយភ្លែត ហើយក៏ត្រូវបានក្រុមគ្រូពេទ្យនៅទីនោះមើលថែរក្សាជាបណ្តោះអាសន្នដើម្បីប្រកាសស្វែងរកអ្នកចង់បានទារកនេះយកទៅចិញ្ចឹម។ យ៉ាងណាមិញក្រោយពីការប្រកាសស្វែងរកអ្នកចិញ្ចឹមទារិកាកម្សត់នេះ នៅមុននេះបន្តិចក៏មានប្រភពពី Srey Oun Keo បានឲ្យដឹងថា ទារិកាកម្សត់ឈ្មោះ ប៉ែន ស្រីនាង ត្រូវបានអ្នកចិត្តធម៌យកទៅចិញ្ចឹមហើយ។ ដោយប្រភពដដែលបានសរសេរយ៉ាងដូច្នេះថា៖ “សូមបញ្ជាក់តិចថាកូនស្រីមុននេះដែលpost មានប៉ាម៉ាក់ចិត្តធម៍ម្នាក់យកហេីយ ជូនពរអោយកូនស្រីជួបតែសំណាងល្អ ជួបតែមនុស្សល្អៗនិងសុខភាពល្អ”។ ក្រោយពីមានមនុស្សចិត្តធម៌យកក្មេងស្រីនេះទៅចិញ្ចឹមមានមហាជនជាច្រើនសម្តែងការត្រេកអរជាពន់ពេក៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ផ្គើននិងប្រសាសន៍សម្តេច​ ហ៊ុន សែន! អភិបាលរងស្រុកបាណន់​ លោក​ សំ​ ចន្ថា​ លបលួចសែនព្រេនជាមួយស្រីក្មេង​ ​ហេីយវាយធ្វេីបានប្រពន្ធ​រហូតព្យួរសេរ៉ូម ប្រពន្ធទ្រាំលែងបានក៏ ……………..

June 28, 2019

ខេត្តបាត់ដំបង៖ រឿងរ៉ាវស្នេហាត្រីកោណ នាសម័យសង្គមហ្វេសប៊ុកនេះបានកើតឡើងស្ទើរគ្រប់ទីកន្លែង រឿងខ្លះផ្ដើមចេញពីខាងភាគីបុរស ឯរឿងខ្លះទៀត ផ្ដើមចេញពីភាគីខាងស្រី ប៉ុន្ដែករណីផ្ដើមចេញពីខាងស្រីមិនច្រើនដូចខាងប្រុសនោះទេ ដែលបញ្ហានេះធ្វើឲ្យសង្គមគ្រួសារមួយបែកបាក់ប្រេះស្រាំ ព្រាត់ប្រាស់គ្នារកទីបំផុតគ្មាន។ ពេលនេះមានរឿងរ៉ាវបញ្ហាស្នេហាត្រីកោណបានកើតឡើងមកលើគ្រួសារលោកអភិបាលរងស្រុកបាណន់មួយទៀតហើយ បន្ទាប់ពីស្រ្ដីជាប្រពន្ធដើម បានសរសេរសារបង្ហោះនៅក្នុងបណ្ដាញសង្គមរបស់ខ្លួននិយាយរៀបរាប់ពីការឈឺចាប់ ដែល លោក សំ ចន្ថា ជាប្ដីរបស់នាងនិងមានតួនាទីជាអភិបាលរងស្រុកទៀតផង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ បានលបលួចបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីក្មេងនៅខាងក្រៅ រួចមករករឿងវាយធ្វើបាបប្រពន្ធខ្លួនរហូតធ្វើឲ្យនាងទ្រាំងមិនបាន ប្រកាសសុំឲ្យលោកប្ដីចេញមុខមកបញ្ចប់រឿងរ៉ាវជីវិតជាមួយគ្នាឲ្យបានឆាប់ចប់សព្វគ្រប់ ដើម្បីទុកឱកាសឲ្យភាគីម្ខាងៗមានសិទ្ធសេរីភាពក្នុងការរស់នៅបានសុខស្រួលខ្លះសម្រាប់ជីវិតតទៅថ្ងៃមុខ។ ស្ដ្រីជាប្រពន្ធបានលើកឡើងថា នាងខ្ញុំជាប្រពន្ធ តែងតែទុកពេលឲ្យកែខ្លួន តែនៅមិនព្រមកែ។ថែមទាំងលួចទៅសែនព្រេនជាមួយស្រីក្មេង មិនតែប៉ុណ្ណោះតែងតែមកធ្វេីបាបនាងខ្ញុំ ដោយអំពើហិង្សាគ្រប់រូបភាព មានទាំងធ្ងន់ មានទាំងស្រាល។ នាងធ្លាប់បានទៅដាក់ពាក្យបណ្តឹងដែរ តែបានត្រឹម ការសម្រក សម្រួលប៉ុណ្ណោះ ហេីយលោកម្នាក់នេះបានស្រែកថា គ្មានអ្នកអ្នកណាធ្វើអ្វីគេបានទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលខ្លះនាងខ្ញុំឈឺដេីរអត់រួច ហៅពេទ្យមកព្យួរសេរ៉ូម ពេលលោកនេះមកដល់ ទាលុយខ្ញុំអត់បានទាញសេរ៉ូមដាច់ចោល ហេីយថែមទាំងវាយធ្វើបាបនាងខ្ញុំពេលកំពុងឈឺទៀតផង ដោយបិទទ្វារជិតនាងខ្ញុំស្រែកហៅអ្នកជិតខាងឲ្យជួយតែគ្មានអ្នកណាឮទេ។ រួចបណ្តេញនាងខ្ញុំឲ្យចុះចេញពីផ្ទះ ព្រោះ គេត្រូវយក បងប្អូនគេ និងស្រីក្មេងគេនោះមកនៅលើផ្ទះនេះ ។មិនតែប៉ុណ្ណោះថែមទាំងបេីកដៃឲ្យស្រីក្មេងរបស់គេ ជេរប្រមាថនាងខ្ញុំ នៅពាក្យអសុរោះជាច្រើន។បន្ទាប់មកឲ្យ បងប្រុសរបស់គេ ដែលជាមន្ត្រីប៉ូលីសម្នាក់មកជេរដៀលនាងខ្ញុំនូវពាក្យ អាសអាភាស ជាច្រើន […]

Read More