Loading...
May 2019 – postkhnews
Breaking News

Month: May 2019

សូមប្រុងប្រយ័ត្នទាំងអស់គ្នាផង! រន្ទះឆ្នាំនេះកាចដល់ហើយ ត្រឹម៥ខែនេះ​ មានអ្នកស្លាប់៣៥ និងរបួស​៣២​នាក់ ដោយសារ​រន្ទះ

May 16, 2019

​គ្រោះធម្មជាតិ​រន្ទះបាញ់ បាន​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​៣៥​នាក់ និង​រងរបួស​៣២​នាក់ នៅ​ទូទាំងប្រទេស ដោយ​គិតពី​ខែមករា ដល់​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០១៩​។ នេះ​បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩​។ លោក កែវ វី បាន​ឲ្យ​ដឹងថា ក្រៅពី​មាន​មនុស្ស​ស្លាប់​និង​របួស គ្រោះធម្មជាតិ​នេះ ក៏បាន​បង្ក​ឲ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ និង​សត្វពាហនៈ​ងាប់​ផងដែរ​។ លោក បន្តថា រយៈពេល​នេះ​នៃ​ឆ្នាំ​២០១៨ មាន​មនុស្ស​ស្លាប់​និង​របួស​ច្រើនជាង ដោយមាន​អ្នកស្លាប់​៦៥​នាក់ និង​របួស​៤៦​នាក់​។ ​អ្នកនាំពាក្យ​រូបនេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​រាល់ពេល​មាន​ភ្លៀង​ធ្លាក់ និង​ឲ្យ​ប្រជាពលរដ្ឋ​តាមដាន​រាល់​ព័ត៌មាន អំពី​ករណី​ផ្សេងៗ​របស់​ក្រសួង​ធន​ធា​ទឹក និង​ឧតុនិយម ដើម្បី​បាន​ត្រៀមខ្លួន​ដឹង​នូវ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​កើតមាន​។ ​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ពី​វិធានការ​ដើម្បី​ការពារ​ខ្លួន នៅ ពេល​មាន​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​មាន​ដុំ​ទឹកកក ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ​។ ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស និស្សិត​ទាំងអស់ មិនត្រូវ​ជិះ​កង់​-​ម៉ូតូ​ពេល​មេឃ​កំពុង​ភ្លៀង​, មិនត្រូវ​និយាយ​ទូរ​សព្ទ​ពេលឮ​សំឡេង​ផ្គរ​, មិនត្រូវ​អង្គុយ​នៅក្រោម​ដើមឈើ​, ត្រូវ​រត់​ចេញពី​កន្លែង​ដែលមាន​ទឹក ឬ​វាលស្រែ​, ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ឧបករណ៍​ដែល​ធ្វើ​ពី​លោហៈ​និង​ឧបករណ៍​អគ្គិសនី​គ្រប់​ប្រភេទ​, […]

Read More

រដ្ឋាភិបាល​ ចាត់ទុកពលករ​ចំណាក​ស្រុក​ដែល​ធ្វើការនៅក្រៅ​ប្រទេសថា​ជាវីរជនរបស់​ជាតិ

May 16, 2019

រដ្ឋាភិបាល ​លើក​ឡើង​ថា ​ពលរដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​គឺ​ជា​វីរជន​ដែល​បាន​ផ្ដល់​ប្រយោជន៍​ដល់​ជាតិ​ជា​ច្រើន​ ។ ​ ​ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៩ ខែឧសភា ម្សិលមិញ ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ កម្ពុជា​កំពុង​បណ្ដុះ​បណ្ដាល​ពលករ​ខ្លួន​ពី​កម្លាំង​​ពលកម្ម​ដែល​ប្រើ​កម្លាំង​បាយ​ទៅ​ជា​ពលកម្ម​ជំនាញ ដែល​ធ្វើ​ឲ្យ​មាន​ប្រៀប​លើ​ទីផ្សារ​ការងារ​ទូទៅ។ សេចក្ដីថ្លែងការណ៍នោះ​ក៏​បាន​ដកស្រង់​ប្រសាសន៍​របស់​​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ លោក អ៊ិត សំហេង ថា​ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់​គឺ​ជា​ វីរជន​របស់​ជាតិ​ ដែល​បាន​បញ្ជូន​ប្រាក់​មក​កាន់​មាតុភូមិ​ជាង ​២.៣ពាន់លានដុល្លារ​ជា​រៀងរាល់​ឆ្នាំ និង​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​រីក​ចំរើន​ និង​សន្តិភាព ជា​មួយ​រដ្ឋាភិបាល​ដូច​សព្វ​ថ្ងៃ​។ ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​សរសេរ​ថា៖ «នៅ​ក្នុង​បរិបទ​នេះ​ រាជរដ្ឋាភិបាល បាន​និង​កំពុង​ប្រឹងប្រែង ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​បណ្ដា​ប្រទេស​ជា​មិត្ត​ជា​ច្រើន ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ទាំង​ផ្នែក​ច្បាប់ បច្ចេកទេស សមត្ថភាព និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត សម្រាប់​ផល​ប្រយោជន៍​ និង​សិទ្ធិ​របស់​ពលករ​ខ្មែរ​ ដែល​លោក​កំពុង​បំពេញ​ការងារ​នៅ​ឯ​ក្រៅ​ប្រទេស​»។ ​បើ​តាម​រដ្ឋាភិបាល​ បច្ចុប្បន្ន​ កម្ពុជា​មាន​ពលករ​ចំណាក​ស្រុក​ជាង​១លាន​ ២សែន​នាក់​ ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដែល​រួម​មាន ​ប្រទេស​ កូរ៉េ ជប៉ុន ថៃ ម៉ាឡេស៊ី សិង្ហបុរី ហុងកុង ជាដើម។ នា​ពេល​ថ្មី​នេះ ​រដ្ឋាភិបាល​ទើប​តែ​​តែ​បាន​ចុះ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលករ​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អារ៉ាប់​ដែល​រួម​មាន​ ប្រទេស​ គុយ​វ៉ែត កាតា និង​អារ៉ាប៊ីសាអ៊ូឌីត បើ​ទោះ​បី​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​ការងារ​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​ពលករ​ក្នុង​ប្រទេស​អារ៉ាប់​ទាំង​នេះ​ក្ដី៕VOD ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ជួយស៊ែរដើម្បីលើកទឹកចិត្តផង! ពេលនេះខ្មែរក្រោម​ខំ​តស៊ូមតិ​ឲ្យ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​លើ​ទឹក​ដី​កម្ពុជា​ក្រោម

May 16, 2019

វ៉ាស៊ីនតោន — ក្រុមអ្នក​តស៊ូ​មតិ​ខ្មែរកម្ពុជា​ក្រោម បាន​បន្ត​ការតស៊ូមតិ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ នៅក្នុង​ពេល​ពួកគេ​ប្រុងប្រៀប​រៀបចំ​សន្និសីទ​ធំ​មួយ​ក្នុង​ប្រទេស​ហូឡង់ ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ឲ្យ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​ជោគវាសនា​ដោយ​ខ្លួនឯង​និង​សេរីភាព ហើយ នឹង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​រស់​នៅ​លើ​ទឹកដី​ខ្មែរ​ដែល​បារាំង​កាត់​ឲ្យ​ទៅ វៀតណាម​គ្រប់គ្រង​កាលពី​ឆ្នាំ​១៩៤៩។ ក្រុម​មេដឹកនាំ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​បាន​ថ្លែង​នៅ​សប្តាហ៍​នេះ​ថា ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់នៅ​ជុំវិញ​ពិភពលោក​និង​ក្រុម​អ្នកជំនាញ​នានា នឹង​ជួប​ប្រជុំគ្នា​នៅក្នុង​ទីក្រុង ឡាអេ ​ប្រទេស​ហូឡង់​នៅដើម​ខែមិថុនា​ឆ្នាំ២០១៩​ខាងមុខ​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ ពិភពលោក​លើក​ទី២ ​ដែល​ផ្តោតលើ «សិទ្ធិ​ខ្មែរក្រោម​ក្នុងការ​សម្រេច​ជោគ​វាសនា ដោយ​ខ្លួនឯង‍»​ ក្នុង​ពេល​ជាមួយគ្នា​ដែល​មាន​ការប្រារព្ធ​ខួបលើក​ទី៧០ ​នៃ​ការបាត់បង់ ទឹកដី​កម្ពុជា​ក្រោម។ ​ការបន្ត​កិច្ចប្រឹង​ប្រែង​តស៊ូមតិ​លើ​ឆាក​អន្តរជាតិ​ គឺដើម្បី​ធ្វើឲ្យ​មានសេរីភាព ​និង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ដែល​បារាំង បាន​កាត់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការគ្រប់​គ្រង​របស់​វៀតណាម​កាលពី​៧០ឆ្នាំ​មុន​ផង​ដែរ។ ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅសប្តាហ៍​នេះ ​ដើម្បីជួប​ប្រជុំ​ជា មួយ​ក្រុម​មន្ត្រី​ក្រសួង​ការបរទេស​ និង​ទីភ្នាក់ងារ​អន្តរសាសនា​អាមេរិក​ដើម្បី​បន្តការ តស៊ូមតិ ​និង​ជម្រាប​ពីស្ថានភាព​សិទ្ធិមនុស្ស ​និង​ សេរីភាព​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោមផង​នោះ​ លោក​ ប្រាក់ សេរីវុឌ្ឍ​ ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​បាន​ថ្លែង ប្រាប់ ​VOA ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ការ​តស៊ូមតិ​លើ​ឆាក​អន្តរជាតិ​នេះគឺ​ធ្វើ​ឡើង តាមច្បាប់​និង​បែប​អហិង្សា។ «ហើយ​យើង​ក៏មិន​ចង់​ធ្វើអ្វី​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បងប្អូន​ខ្មែរក្រោម​ដែរ​ យើង​ធ្វើតាម រយៈការទូត​អន្តរជាតិ​ តាមផ្លូវ​ច្បាប់​អន្តរជាតិ​ដោយ​សន្តិវិធី‍»។ លោក ​ប្រាក់ សេរីវុឌ្ឍ​បាន​អះអាង​ថាអ្វី​ដែល​លោក​ធ្វើ​ចលនា​លើ​ឆាក​អន្តរជាតិ​គឺ​ដើម្បី ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ និង​ពលរដ្ឋ​ខ្មែរ ​បាន​យល់​ពី​សិទ្ធិ​របស់ខ្លួន​ ហើយ​ហ៊ាន​ចូលរួម​តវ៉ា និង​ទាមទារ​ការបាត់​បង់​ទឹកដី​និង​សិទ្ធិ​ផ្សេងៗ​ […]

Read More

ញាក់សាច់! កូរ៉េខាងជើងប្រហារជីវិតមន្ត្រី៤រូប ក្រោយជំនួបជាមួយអាមេរិកបរាជ័យនៅហាណូយ

May 16, 2019

យោង​តាម​សារព័ត៌មាន​រដ្ឋ​ព្យុងយ៉ាង​ឲ្យ​ដឹង​ថា មន្ត្រី​ទាំង​៤​នាក់​សុទ្ធ​តែ​មក​ពី​ក្រសួង​ការបរទេស​ដោយ​ពួកគេ​ត្រូវ​បាន​បាញ់​ដោយ​កាំភ្លើង​ដើម្បី​ប្រហារ​ជីវិត។ ជាមួយគ្នា ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ធ្វើ​ឲ្យ​បែក​ធ្លាយ និង​លក់​ព័ត៌មាន​ទាក់​ទង​នឹង​នុយក្លេអ៊ែរ​ទៅ​ឲ្យ​អាមេរិក​មុន​ថ្ងៃ​នៃ​ជំនួប​កំពូល​រវាង​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ។ ការ​កាត់​ទោស​ប្រហារ​ជីវិត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កណ្ដាល​ក្រុង​ព្យុងយ៉ាង និង​ឃ្លាំ​មើល​ដោយ​ផ្ទាល់​ពី​សំណាក់​សមាជិក​គណបក្ស​ពលករ​កូរ៉េ (WPK) និង​កងទ័ព​ប្រជាជាតិ​កូរ៉េ​ផង​ដែរ។ ជាមួយគ្នា​ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៀត គឺ​ប្អូន​ស្រី​របស់​លោក​គីម ជុងអ៊ុន​ អ្នក​ស្រី Kim Yo-jong ក៏​ត្រូវ​បាន​ដក​តួនាទី​មួយ​ពី​គណបក្ស​កូរ៉េខាងជើង​ក្រោយ​ពេល​ដែល​បរាជ័យ​ជំនួប​កំពូល​នៅ​វៀតណាម​ផង​ដែរ៕ sabay

Read More

មិនធម្មតា! ចិន គ្រោងវិនិយោគ ដាំដើមឈើឡើងវិញ នៅកម្ពុជា

May 16, 2019

ភ្នំពេញ៖ ដើម្បីរក្សាបាននូវបរិស្ថាន​ ក៏ដូចជាអាកាសាធាតុល្អ មិត្តចិន តាមរយៈក្រុមមហ៊ុន Beijing Fushide Investment Management Ltd and East Consulting Management Ltd មានគម្រោងវិនិយោគ លើវិស័យ ដាំដើមឈើឡើងវិញ នៅកម្ពុជា។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងកសិកម្ម។ ថ្លែងនៅក្នុងជំនួបពិភាក្សាការងារ ដើម្បីស្វែងយល់ ពីឱកាសវិនិយោគ លើវិស័យកសិកម្មនៅកម្ពុជា ជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ប្រធានក្រុមមហ៊ុន Beijing Fushide Investment Management Ltd and East Consulting Management Ltd បានឲ្យដឹងថា” ក្រុមហ៊ុនលោក មានមុខជំនួញជាច្រើន ហើយចំពោះមុខនេះ លោកមានបំណងចង់វិនិយោគ លើវិស័យដាំឈើ ដើម្បីនាំទៅប្រទេសចិន” ។ […]

Read More

គាំទ្រ!!! រដ្ឋាភិបាល នឹងធ្វើបណ្ណសមធម៌ឲ្យអ្នកសុំទាន ដើម្បីព្យាបាលជំងឺមិនអស់លុយ

May 16, 2019

រដ្ឋាភិបាលកម្ពុជា កំពុងពន្លឿនការផ្តល់បណ្ណសមធម៌ ដល់អ្នកសុំទាន ដើម្បីឲ្យពួកគេ បានទទួលសេវាព្យាបាលជំងឺដោយមិនបង់ប្រាក់។ ក្រសួងព័ត៌មាន ផ្សាយថា គោលបំណងរបស់រដ្ឋាភិបាល គឺដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ពួកគេ។ ក្រសួងព័ត៌មាន បានសរសេរពីប្រសាសន៍របស់លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន យ៉ាងដូច្នេះថា «រដ្ឋាភិបាល បានគិតគូរដល់អ្នកក្រីក្រ ពិសេសអ្នកសំទានតាមផ្លូវ ដោយបានធ្វើជាបណ្ណសមធម៌ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគេ ពេលមានជំងឺ ចូលពេទ្យសម្រាកព្យាបាល ដោយឥតគិតថ្លៃ ហើយអ្នកទៅ កំដរក៏រដ្ឋផ្តល់ជាថវិកាជូនផងដែរ»។ លោក ខៀវ កាញរីទ្ធ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ជាមួយថ្នាក់ដឹកនាំក្រសួង នាចុងខែមេសា ឆ្នាំ២០១៩នេះ។ ក្រសួងព័ត៌មាន សរសេរពីសម្តីរបស់លោក ខៀវ កាញារីទ្ធ ទៀតថា «គោលនយោបាយនេះ មានសារៈសំខាន់ណាស់ ដើម្បីផ្តល់សេវាថែទំាសុខភាពសាធារណៈជូនប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពព្យាបាលជំងឺ»៕ thmeythmey

Read More

លោក សុខ ទូច ថានៅថៃ និងវៀតណាមអត់ EBA ផងម៉េចពលរដ្ឋនៅគេមានការងារធ្វើ

May 16, 2019

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ច្រានចោលសារជាថ្មីទៀតចំពោះការលើកឡើងថា ពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ពលរដ្ឋកម្ពុជាបាត់បង់ការងារធ្វើ ហើយលោកក៏បានលើកឡើងថា នៅថៃ និងវៀតណាមមិនមាន EBA ទេ។ លោក សុខ ទូច លើកឡើងនៅក្នុងកិច្ចពិភាក្សាតុមូលមួយនៅព្រឹកនេះថា បើទោះជាកម្ពុជាអត់ ប្រពន្ធអនុគ្រោះពន្ធ EBA កម្ពុជានៅតែមានការងារធ្វើធម្មតា។ ​ លោក សុខ ទូច៖ «អ្នកវិភាគថា បើសិនជាអត់ EBA មនុស្ស ៧សែននាក់អត់ការងារធ្វើ។ អត់ទេ! ខ្ញុំបាននិយាយលើកមុនហើយ ខ្ញុំមិនចង់និយាយទៀតទេ ប៉ុន្តែ ខ្ញុំចង់ប្រាប់ម្តងទៀតថា រដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើបញ្ហា ៥។​» កំណែទម្រង់ស៊ីជម្រៅទាំង៥ ដើម្បីឱ្យអ្នកវិនិយោគនៅតែចាប់អាម្មណ៍កម្ពុជានោះ លោកសុខ ទូចលើកឡើងដូចជា ធ្វើឱ្យប្រសើរឡើងនូវផ្លូវដឹកជញ្ជូន កាត់បន្ថយនីតិវិធីស្មុគស្មាញ និងការបង់លុយក្រៅផ្លូវការ ជាដើម។ ​ លោក សុខ ទូច ក៏បានចោទសួរទៀតថា នៅប្រទេសថៃ និងប្រទេសវៀតណាម មិនមានប្រព័ន្ធអនុគ្រោះពន្ធទេ តើពលរដ្ឋនៃប្រទេសនេះមានការងារធ្វើឬអត់? លោក សុខ ទូច៖ «មានអ្នកវិភាគខ្លះថា ឱ្យតែដក […]

Read More

ក្មេងៗឥឡូវសាហាវមែន! ថតរូបក្តៅសាច់ បង្ហោះផ្តាំទៅសង្សាចាស់ថាបើចំណាយជារកសង្សារថ្មីហើយមិចមិនរកអោយ…!

May 16, 2019

កាលពីថ្មីៗ នេះមាននារីក្មេងរូបស្រស់ម្នាកបាន បង្ហោះរូបដ៏សិចស៊ី និងសារយ៉ាងខ្លីទៅកាន់សង្សាចាស់ថា ” បើចំណាយជារកសង្សារថ្មីហើយមិចមិនរកអោយស្អាតជាងខ្ញុំខ្លះទៅ ” ដែលធ្វើអោយផ្ទុះការចែករំលែកតៗគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុក។ សូមទស្សនារូបភាពខាងក្រោម៖

Read More

ចាក់ដោតណាស់!​ កម្មវិធីទូរទស្សន៍មួយនៅកូរ៉េផ្សាយថា នៅវៀតណាមចាយលុយដុង ថៃចាយលុយបាត ចុះខ្មែរមានលុយរៀលដែរម៉េចក៏ចាយដុល្លារ…(មានវីដេអូ)

May 16, 2019

ទូរទស្សន៍ដ៏ល្បីល្បាយរបស់កូរ៉េមួយដែលអ្នកដែលចូលចិត្តទស្សនារឿងភាគកូរ៉េធ្លាប់បានស្គាល់រួចមកហើយនោះគឺ ប៉ុស្តិ៍ទូរទស្សន៍ KBS World TV បានធ្វើការផ្សាយនូវកម្មវិធីមួយឈ្មោះថា Battle Trip ដែលធ្វើការជជែកកំសាន្ត និងចែករំលែកបទពិសោធន៍នៅក្នុងដំណើរកំសាន្តទៅកាន់ប្រទេសនានា។ នៅក្នុងកម្មវិធីនោះមានពិធីករម្នាក់លើកឡើងថា នៅវៀតណាមគេប្រើប្រាស់លុយដុង នៅថៃគេប្រើលុយបាត តែនៅកម្ពុជាវិញគេសង្វាតចាយលុយដុល្លារ។ ត្បិតតែកម្ពុជាមានលុយរៀលជារូបិយបណ្ណផ្ទាល់ខ្លួន ប៉ុន្តែគេនៅតែនិយមចាយលុយដុល្លារ៕ ចុះបងប្អូនយល់យ៉ាងណាដែរ? ប្រភព៖ កូនខ្មែរនៅកូរ៉េ 

Read More

រដ្ឋមន្ត្រីក្រសួងកសិកម្ម ពន្យល់ថាមូលហេតុដែលវៀតណាមបំផ្លាញផ្លែស្វាយស្រស់ខ្មែរ៦តោន ដោយសារតែ…

May 16, 2019

(ភ្នំពេញ)៖ ឆ្លើយតបចំពោះព័ត៌មានដែលបណ្តាញសង្គម Facebook មួយចំនួនផ្សព្វផ្សាយថា «អាជ្ញាធរប្រទេសវៀតណាមកម្ទេចស្វាយស្រស់កម្ពុជា ដែលមានអត្ថន័យថា ស្វាយខ្មែជាង៦ពាន់តោន បម្រុងនាំចូលទៅវៀតណាមត្រូវបានចាប់រួចកំទេចចោល ដោយចាទថាខុសច្បាប់ ខណៈវៀតណាមនាំចូលបន្លែផ្លែឈើគីមីទាំងឡានចូលកម្ពុជាគ្មាន អ្នកណាអើពើ» នោះ, នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីនេះកើតឡើងតាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩មកម្ល៉េះ ហើយផ្លែស្វាយដែលវៀតណាមចាប់នោះ មានតែចំនួនជាង៦តោនប៉ុណ្ណោះ ដែលនាំចូលដោយគ្មានឯកសារត្រឹមត្រូវ មិនដល់៦ពាន់តោនទេ។ លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «តាមការពិតតាមរយៈឯកសារកំណត់ហេតុជាភាសាវៀតណាម និងបកប្រែក្រៅ ផ្លូវការជាភាសាជាតិឃើញថា ស្វាយមានចំនួនតែ៦៦៦០គីឡូក្រាមតែប៉ុណ្ណោះ (ជាង៦តោន) ដែលបានដឹកចេញដោយគ្មានឯកសារអ្វីទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក តាមការបញ្ជាក់ឱ្យដឹងពីប្រធាននាយកដ្ឋាន ភូតគាមអនាម័យវៀតណាម លោក Le Son Ha (ទំនាក់ទំនងតាម Messenger) វេលាម៉ោង០៤៖៤៣នាទី រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នេះថា ចាប់ពីខែមេសា ឆ្នាំ២០១៩ […]

Read More