Loading...
April 4, 2019 – postkhnews
Breaking News

Day: April 4, 2019

ម៉េចចឹង! ម៉ូតូ និងកង់បីឥណ្ឌា គ្រោះថ្នាក់តិចតួចសោះ ចាំបាច់បង្កជាហឹង្សាវាយគ្នាផ្អើលពេញផ្លូវធ្វើអី

April 4, 2019

បុរស២នាក់បានឈ្លោះគ្នាបង្កជាហឹង្សាវាយគ្នាផ្អើលពេញផ្លូវក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំនុច មុខអគ្គនាយកដ្ឋានពន្ធដារ ក្បែរស្ពានអាកាស៥មករា រឺស្ពានអាកាសតិចណូ។ ហេតុការណ៍នេះដែរ គេមិនដឹងច្បាស់ទេថា តើភាគីណាមួយជាអ្នកខុសរឺត្រូវ ប៉ុន្តែសកម្មភាពរបស់បុរសទាំង២រូបនេះត្រូវបានមហាជននាំគ្នារិះគន់ថា មានរឿងតិចតួចសោះ គឺតែនិយាយគ្នាអោយស្រួលបួល មិនគួរណាវាយគ្នាយ៉ាងអាណាធិបតេយ្យយ៉ាងនេះសោះ។ ទោះជាយ៉ាងក្តីមហាជនបានសំណូមពរដល់ អ្នកបើកបរនៅលើដងផ្លូវទាំងអស់មេត្តាចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ហើយមានរឿងអីគួរនិយាយគ្នានិងដោះស្រាយដោយសន្តិវិធី វាប្រសើរជាងប្រើប្រាស់ហឹង្សាដាក់គ្នាទៅវិញទៅមក ព្រោះវាគ្មានចំណេញអ្វីនោះ តែវាអាចនាំអោយរឿងកាន់តែធំឡើងៗទៅវិញ៕ ប្រភព៖ khmernote

Read More