Breaking News

Month: December 2018

រំភើប​ណាស់ នារីស្រស់ស្អាតជនជាតិម៉ាលេសុី ធ្វើដំណើរមកខ្មែរស្កាត់ជួបសាលិកជាថ្មីម្តងទៀត (មានវីដេអូ)

December 21, 2018

កុមារាកម្ពុជាមួយរូប គឺប្អូនប្រុស ធុន សាលិក ដែលជាកូនអ្នកសៀមរាប មានរបរលក់ដូរវត្ថុអនុស្សាវរីយ៍ អាចនិយាយជាង ១០ភាសា ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម និងមហាជនក្រៅប្រទេស។ ក្រោយពេលដឹងពីសមត្ថភាពដ៏អស្ចារ្យរបស់ប្អូន ក៏មានបណ្តាសប្បុរសជនជាច្រើនបានផ្តល់ជាជំនួយជាបន្តបន្ទាប់។ យ៉ាងណាមិញជាមួយនឹងភាពល្បីល្បាញនេះ គឺបានដោយសារតែនារីជនជាតិម៉ាឡេស៊ីមួយរូប ដែលបានថតវីដេអូដែលសាលិ បានបង្ហាញសមត្ថភាពចេះច្រើនភាសា ជាហេតុធ្វើឲ្យ សាលិក ត្រូវបានគេស្គាល់ពាសពេញពិភពលោក។ ក្នុងនោះផងដែលដោយការនឹករលឹក កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នារីជនជាតិម៉ាឡេស៊ីរូបនោះ ក៏បានត្រឡប់មកទឹកដីកម្ពុជាជាថ្មី ដោយដំណើរកម្សាន្តមកកម្ពុជាជាលើកទី២នេះ គឺកញ្ញាមានបំណងមកជួប សាលិក តែម្តង ហើយនឹងស្នាក់នៅរយៈពេល២ថ្ងៃ។ គេសង្កេតឃើញថាជំនួបជាថ្មីនេះ សាលិក បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ព្រមទាំងបានជូននូវបាច់ផ្កា និងឱបដោយការនឹករលឹក។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖ ប្រភព៖ KhmerNote

Read More

ចឹងតើបានចេះតែមានគ្រោះថ្នាក់មិនចេះចប់! មើលចុះ ឡានដឹកដី២គ្រឿងបើកប្រណាំងជែងគ្នាគ្មានខ្លាចគ្រោះថ្នាក់អ្នកដទៃសោះ (មានវីដេអូ)

December 21, 2018

កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីរថយន្តដឹកដី២គ្រឿងបានបើកប្រណាំងប្រជែងគ្នាយ៉ាងលឿននៅតាមផ្លូវប្រៀបដូចនៅក្នុងហ្គេម យ៉ាងគឃ្លើនគ្មានខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវអ្វីបន្តិចសោះ។ ប្រជាពលរដ្ឋសំណូមពរឲ្យកម្លាំងសមត្ថកិច្ចមេត្តាចាត់វិធានការ ដើម្បីស្វែងរកតៃកុងរថយន្តទាំង២នាក់នេះមកអប់រំ និងផ្តន្ទាទោសតាមផ្លូវច្បាប់៕ ប្រភព៖ KhmerNote

Read More

មិនគួរឲ្យជឿសោះ វាសនាមនុស្សមើលមិនឃើញមែន! អតីតពិធីករឆ្នើម ឡាយ អិន ក្រោយពីបាត់មុខមួយរយៈ បែរជាត្រូវសមត្ថកិច្ចចាប់ខ្លួន​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១គីឡូក្រាម…

December 21, 2018

អតីតពិធីករឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍ CTN​ លោក ហែម បូរិទ្ធ ហៅ ឡាយ អិន បានបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ ស្ទើរតែធ្វើឲ្យមហាជនភ្លេចមុខបាត់ទៅហើយ។ ប៉ុន្តែថ្មីៗនេះ ​អតីត​ពិធីករ​ទូរទស្សន៍​ល្បីរូបនេះ ត្រូវត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបឃាត់ខ្លួនជាមួយនឹង​ បក្ខពួក​៣នាក់​ទៀត​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១គីឡូក្រាម​។ ដោយកាលពីនៅរាត្រីថ្ងៃទី១៨ ពីម៉ោង២១ និង១០នាទី ដល់ម៉ោង២.៣០នាទីឈានចូលថ្ងៃទី១៩.១២ .២០១៨ កម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការនៅចំណុចមុខមជ្ឈណ្ឌលកំសាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយការបង្ក្រាបនេះគឺចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់១៥០ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់២២៤.៣៩ក្រាម និងអិចស្តាស៊ី១៥៦២គ្រាប់ ទម្ងន់ ៦០៩.៣៣ក្រាម, មេតំហ្វេតាមីន៣៧៤.៣៩ក្រាម ,អិចស្តាស៊ី៦០៩.៣៣ ក្រាម និង កាំភ្លើងខ្លី ១ដើម ម៉ាកឡុក៕ ប្រភព៖ KhmerNote

Read More

ក្តៅៗ! ទីបំផុត យាយសក់គ្រវីបានមកជួបទស្សនិកខ្មែរដូចការសន្យាហើយ

December 21, 2018

តារាហ្វេសប៊ុកល្បីប្រចាំប្រទេសថៃ Sitang Buathong ហៅ យាយ​គ្រវី​សក់ ដែល​មហាជន​ស្គាល់​តាម​រយៈ​​ការ​បង្ហាញ​ក្បាច់​រាំ​គ្រវី​​សក់​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ ព្រឹកនេះបាន​មក​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ហើយ ដោយមាន​តារា​សម្ដែង​រូប​ស្រស់​សង្ហា​​លោក Mike និងអ្នកគាំទ្រ មករង់ចាំទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែ​ម្តង។ គួររំលឹកផងដែលថា តារាល្បីឈ្មោះរូបនេះ បានបង្ហាញវត្តមានជាលើកដំបូងនៅកម្ពុជា ​ដើម្បី​ចូល​រួម​កម្មវិធី​មួយ​​ក្នុង​ក្លឹប​កម្សាន្ត​មួយ ព្រមទាំងជំនួបជួបជាមួយនឹងហ្វេនៗនៅ​កម្ពុជា​៕

Read More

គុកបានសម្រេច! ទំនេរពេកផុសទៅសុីរោងការគេ អមជាមួយកាំភ្លើងពីរដើម ត្រូវប៉ូលីសវាយខ្នោះទាំងយប់

December 21, 2018

នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ យុវជនម្នាក់ ដែលបាននថតកាំភ្លើងវែង-ខ្លី២ដើម បង្ហោះសំញែងតាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជនសង្ស័យដែលមានគណនី Facebook ឈ្មោះ ​Kongkia VS​ ហើយបង្ហោះរូបភាព​បង្អួតកាំភ្លើងសំញែងលើតាប្លូរថយន្តនោះមាន ឈ្មោះ លី វណ្ណៈ អាយុ២៧​ឆ្នាំ មានទីលំនៅនៅភូមិ១ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរធ្វើការនៅក្រសួងមហា​ផ្ទៃ។ បន្ទាប់ពីឃើញយុវជនខាងលើបង្ហោះរូបភាពសំញ៉ែងកាំភ្លើងភ្លាម កម្លាំងសមត្ថកិច្ចក៏បានចេញប្រតិបត្តិការស្រាវជ្រាវស្វែងរកយុវជននោះ រហូតរកឃើញយុវជននោះនៅមុខវត្តត្រពាំងព្រះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ហើយបាននាំមកអធិការដ្ឋាន និងត្រួតពិនិត្យឆែកឆេរ លើរថយន្តម៉ាកឡង់រ៉ូវ៉ែ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ 2U-​0199 ឃើញមានអាវុធ០២ដើម អាកាស្វាយវែង​០១​ដើម លេខ​៤៣៦២ បង់មួយគ្រាប់គ្មាន និងអាវុធខ្លី​០១ដើម ម៉ាក Pak លេខ​០៨១៦.០០១០៤៨ បង់០១ គ្រាប់០៦​។ ដោយឡែក អាវុធនេះជនសង្ស័យបានសារភាពថា កាំភ្លើងទាំងនោះជារបស់បងឈ្មោះ ហាក់ ប៉េងឃីម […]

Read More

សូមប្រុងប្រយ័ត្នផង! កុមារីម្នាក់ត្រូវវះកាត់ភ្នែក ដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយ ឲ្យកូនប្រើទូរស័ព្ទតាំងពីអាយុ២ឆ្នាំ

December 21, 2018

Dachar Nuysticker Chuayduang ជាឈ្មោះនៅលើហ្វេសប៊ុក បានចែករំលែកបទពិសោធន៍ផ្ទាល់របស់គាត់ដើម្បីព្រមានដល់ឪពុកម្ដាយដទៃទៀតថា កុំឱ្យកូនរបស់ពួកគាត់ប្រើឧបករណ៍អេឡិចត្រូនិកខ្លាំងពេក។ ដូចករណីរបស់ឪពុកជនជាតិថៃនេះផ្ទាល់ គាត់បានចាប់ផ្ដើមអនុញ្ញាតឱ្យកូនស្រីរបស់គាត់ប្រើស្មាតហ្វូន និង iPad ចាប់តាំងពីនាងមានអាយុ ២ ឆ្នាំ។ បន្ទាប់មក កូនស្រីរបស់គាត់បានបង្ហាញសញ្ញាញៀននឹងការប្រើប្រាស់ឧបករណ៍ទាំងនោះ។ ហើយនៅពេលណា Dachar យកទូរស័ព្ទចេញពីដៃរបស់កូនគាត់ នាងខឹងច្រឡោតយ៉ាងខ្លាំង។ ហើយចាប់តាំងពីពេលនោះមក កូនស្រីរបស់គាត់មានបញ្ហាភ្នែក។ Dachar ក៏បានឱ្យវ៉ែនតានាងពាក់ដោយសង្ឃឹមថា វានឹងជួយដោះស្រាយបញ្ហាភ្នែក។ យ៉ាងណាមិញ នៅអាយុ ៤ ឆ្នាំ នាងត្រូវបានវះកាត់ភ្នែក។ វេជ្ជបណ្ឌិតបាននិយាយថា កូនស្រីរបស់គាត់ពិការភ្នែក ឬគេហៅថា “Lazy eyes” នៅពេលដែលភ្នែកមិនដំណើរការជាមួយគ្នា ដែលបណ្តាលឱ្យភ្នែកម្ខាងមើលឃើញ ខណៈដែលភ្នែកម្ខាងទៀតមិនមើលឃើញ។ ជាលទ្ធផល នាងមិនត្រឹមតែពិការភ្នែកម្ខាងនោះទេ ថែមទាំងវៀចភ្នែកទៀតផង។ យ៉ាងណាមិញ ក្មេងស្រីវ័យ ៤ ឆ្នាំរូបនេះបានធ្វើការវះកាត់ ហើយការវះកាត់ក៏បានអនុញ្ញាតឱ្យនាងតូចអាចប្រើភ្នែកទាំង២បានធម្មតាវិញ៕ ប្រភព​៖ (khmeread)

Read More

អាសូរណាស់! អ្នកលក់លៀសហាលម្នាក់រអ៊ូថាមិនស្រួលខ្លួន ទៅផឹកខារ៉ាបាវ​ អស់មួយកំប៉ុងសោះ ក៏ដាច់ខ្យល់ស្លាប់ចោលប្រពន្ធកូន​

December 21, 2018

ភ្នំពេញៈ បុរស​វ័យ​៥០ឆ្នាំ​ មានជំងឺ​សរសៃប្រសាទប្រចាំកាយម្នាក់​ ដែល​ជាអ្នក​រុញរទេះ​លក់លៀសហាល​បានស្លាប់ចោលប្រពន្ធកូនយ៉ាង​អណោច​អធ័ម​ បន្ទាប់​ពីមកជួយធ្វើស្រែម្តាយ​ក្មេកនៅឯស្រុក​ ហើ​យ​​មាន​អាការៈ​មិន​សូវ​ស្រួល​ខ្លួន ​រួចបានផឹក​ភេសជ្ជៈ​ខារ៉ាបាវ​អស់​មួយ​កំប៉ុង​ ស្រាប់តែដាច់ខ្យល់ស្លាប់តែម្ដង។ ហេតុការណ៍នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលឡើ​ង​កាល​ពី​វេលាម៉ោង​១២​​កណ្តាល​​​អធ្រាត្រ​ឈានចូលថ្ងៃ​សុក្រ ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ផ្ទះ​លេខ​១៨៣​ ផ្លូវ​លំ​ ភូមិ​រោង​ចក្រ​ សង្កាត់​គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ សពបុរស​រងគ្រោះ​ឈ្មោះ កៃ ប៉ាន់ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកលក់លៀសហាល​ ស្នាក់នៅកន្លែងកើ​តហេតុខាងលើ​ មានស្រុកកំណើតភូមិ ក្រាំងល្វា ឃុំតាម៉ងជ្រុំ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ប្រពន្ធឈ្មោះ ហ៊ុន ជេស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកលក់លៀសហាល​ ស្នាក់នៅជាមួយគ្នា​ មានស្រុកកំណើត ភូមិពិល ឃុំមានជ័យ ស្រុករំដួល ខេត្តស្វាយរៀង មានកូន៥នាក់ ស្លាប់៤នាក់ នៅសល់កូនស្រីម្នាក់ឈ្មោះ ប៉ាន់ កញ្ញា អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៤។ បើ​តាមស្ត្រីជាប្រពន្ធ​បាន​រៀបប្រាប់ថា កាលពី២ទៅ៣ថ្ងៃ មុនពេលកើតហេតុ ​ប្តីរបស់គាត់បានទៅជួយធ្វើ​ស្រែម្តាយក្មេក​នៅខេត្តស្វាយរៀង​ […]

Read More

ក្តៅហើយ!​ លោកឧកញ្ញាម៉ុងឬទ្ធី ត្រូវជំទាវម្នាក់បកអាក្រាតថា ដឹកដីឆ្នេរសមុទ្រ យកទៅលក់អោយបរទេស បំផ្លាញឆ្នេរស្រុកឯង…(មានវីដេអូ)

December 20, 2018

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មានលោកជំទាវម្នាក់ ជាម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ouk Dara បានបង្ហោះសារមួយថា៖ “ឆ្លៀតពេល វេលាបន្តិច មកមើលដី សមុទ្ររបស់ខ្ញុំដែលបានទិញក្នុងឆ្នាំ 2004 នៅកែវផុស ពេលមកដល់ បើកឡានចូលមិនរួច ព្រោះ ក្រុមហ៊ុន ម៉ុង ប្ញទ្ធី បិទផ្លូវ យកដុំថ្ម ដាក់ទទឹង ផ្លូវ តេម្តង នេះជាសារជាតិ របស់គាត់ បើនរណាមានដីក្បែរគាត់ៗសុំទិញបើមិនលក់គឹគាត់ធ្វើអញ្ចឹង ដឹកដីឆ្នេរសមុទ្រ យកទៅលក់អោយបរទេស បំផ្លាញឆ្នេរស្រុកឯង ដើម្បីផលប្រយោជន៍សួនតួ ព្រៃកោងកាង តាមមាត់ព្រែកបំផ្លាញ់គ្មានសល់ ។”។ ក្រោយពីឃើញបែបនេះហើយ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបង្ហោះសារតបមួយវិញទាំងក្តៅចិត្តកាលពីម្សិលមិញនេះ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ថា៖ “ញុំ​មិនចង់ជ្រលក់មាត់​ជាមួយ​មនុស្ស​ដែលដេី​អែបអប​យកមុខ​មាត់​ មកគំរាម​កំហែង​ប្រជាជន​ក្រីក្រ​តូច​តាច​បានយូៗ​ទៅ​មកលង​ដល់ម៉ុង​ ឫទ្ធី​ទៀតលងខ្ញុំ​​ច្រើន​លេីកច្រេីនសាហេីយឃេីញ​មិនតបត​កុំនិកស្មាន​ថាខ្ញុំខ្លាចអោយសោះ​ មានFacebook ដូច​តែគ្នាទេ​​លេីកនេះមកលងខ្ញុំលេងចំៗ​ឈ្មោះតែម្តង​​ ពីមុនមកមិនដែលបង្ហោះ​FACEBOOK​ អីចឹង​ទេ​ ។ ប្រីយមិត្ត​ប្រហែល​ជាស្គាល់មុខគាត់​ច្បាស់ហេីយ​មេីលទៅ​ថាគាត់ជា​អ្នកណា​ តេីគាត់ដែលបានយកលុយផ្ទាល់ខ្លួន​ទៅ​ជួយ​កសាង​ ​អភិវឌ្ឍន៍​​ព្រះរាជាណាចក្រ​កម្ពុជា​នៅតំបន់​ណាអោយពិតប្រាកដ​ដូច​ខ្ញុំ​ដែឬអត់ទេ​ […]

Read More

គួរឲ្យសរសើរណាស់! អតីតប្រធានាធិបតីអាមេរិក លោកអូបាម៉ា មិនប្រកាន់ខ្លួនតែងខ្លួនជាតាណូអែល ដើរចែកអំណោយដល់កុមារៗ នៅមន្ទីរពេទ្យ (មានវីដេអូ)

December 20, 2018

លោកបារ៉ាក់អូបាម៉ា បាននាំមកនូវក្ដីរីករាយដ៏ច្រើនសន្ធឹកសន្ធាប់ដល់កុមារក្រីក្រនៅមន្ទីរពេទ្យជាតិកុមារនៅវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃពុធនេះ។ អតីតប្រធានាធិបតីរូបនេះបានស្លៀកពាក់សំលៀកបំពាក់បុណ្យណូអែល ស្ពាយបង្វេចអំណោយពីក្រោយ ជាមួយនិងការច្រៀងចម្រៀង Christmas អមដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកាមន្ទីរពេទ្យ ឪពុកម្តាយនិងកូនក្មេងៗរាប់ពាន់នាក់ ក្នុងកំឡុងពេលធ្វើទស្សនកិច្ចរបស់លោក ហើយលោកត្រូវបានទទួលការស្វាគមន៍យ៉ាងរីករាយ និងកក់ក្តៅពីពួកគេ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅថ្ងៃនេះ អតីតប្រធានាធិបតីលោកអូបាម៉ាបានចូលស្វាគមន៍អ្នកជំងឺគ្រប់ៗគ្នានៅតាមបន្ទប់របស់ពួកគេ ហើយបានឱ្យអំណោយមួយចំនួនក្នុងឱកាសអបអរមុនថ្ងៃបុណ្យណូអែលនេះដល់ពួកគេមួយចំនួន។ ជាងនេះទៅទៀត គាត់បានចំណាយពេលខ្លះជាមួយឪពុកម្តាយ និងបងប្អូនរបស់កុមារដែលកំពុងចំណាយពេលថ្ងៃឈប់សម្រាកនៅក្នុងមន្ទីរពេទ្យនេះ ហើយគាត់ក៏បានថតសារខ្លីមួយ សម្រាប់ប្រព័ន្ធទូរទស្សន៍របស់មន្ទីរពេទ្យដែលជូនពរដល់អ្នកជំងឺផ្សេងៗដែលគាត់មិនអាចទៅទស្សនាបាននៅថ្ងៃនេះ៕ ប្រភព៖ KhmerNote

Read More

ក្តៅៗ៖ លោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់មុននេះបន្តិច ខណៈដែលកូនប្រុសរបួសធ្ងន់ ……………

December 20, 2018

កំពង់ឆ្នាំង៖ យោងតាមសេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ លោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិកែវ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង បណ្ដាល​ឱ្យលោកស្រីទទួលមរណៈភាព ចំណែកកូនប្រុសរបស់គាត់របួសបាក់ជើង ។ យ៉ាងណាមិញ នៅមិនទាន់មានព័ត៌មានលម្អិតនៅឡើយទាក់ទងនឹងករណីនេះ ហើយក្រុមការងារយើងនឹងចុះផ្សាយបន្ត បន្ទាប់ពីទទួលបានព័ត៌មានលម្អិត ៕

Read More