Loading...
October 30, 2018 – postkhnews
Breaking News

Day: October 30, 2018

ទៀតហើយបងប្អូន ជៀសឲ្យឆ្ងាយពីស្ថានីយ៍លក់ប្រេងចំនួន៤នេះ ដែលលក់ប្រេងមិនគ្រប់បរិមាណ និងបន្លំគុណភាព…

October 30, 2018

(កំពង់ស្ពឺ)៖ មុខរបរគៃបំបាត់របស់ស្ថានីយ៍លក់ប្រេង នៅតែពេញនិយម បើទោះបីសមត្ថកិច្ច និងមន្ត្រីកាំកុងត្រូល មានការណែនាំអប់រំយ៉ាងណាក្តី។ ជាក់ស្តែងមន្ត្រីកាំកុងត្រូលខេត្តកំពង់ស្ពឺ នៅថៃ្ងទី៣០ ខែតុលា ឆ្នាំ២០១៨ បានបន្តរកឃើញស្ថានីយ និងដេប៉ូប្រេងនៅស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន០៤ទីតាំង បានលក់ប្រេងមិនគ្រប់បរិមាណ និងបន្លំគុណភាព។ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក ញូង វ៉ែន ជាអនុប្រធាននាយកដ្ឋាន សហការជាមួយសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ, គុណភាព និងតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ និងដេប៉ូមួយចំនួន០៩ ស្ថិតនៅស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការចុះពិនិត្យនេះ បានធ្វើឡើងក្នុងគោលបំណង ការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។ លោក ញូង វ៉ែន បានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ ផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែងដូចជា ធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពីកុងទ័រតាម ទំហំផ្សេងខុសគ្នាមានចំណុះ ០៥លីត្រ ១០លីត្រ […]

Read More

ក្តៅៗ លោកត្រាំនឹងបង្កើតច្បាប់ថ្មី លែងផ្តល់សញ្ជាតិអាមេរិកដល់កូនជនអន្តោប្រវេសន៍ ដែលមកកើតលើទឹកដីអាមេរិកទៀតហើយ

October 30, 2018

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ត្រូវគេ​រាយការណ៍​ថា គ្រោងនឹងចុះហត្ថលេខា​លើបទបញ្ជាប្រតិបត្តិ​មួយ ដែលនឹងលុបចោល​សិទ្ធិទទួលបាន​សញ្ជាតិ​ដោយស្វ័យប្រវត្តិ​ សម្រាប់ទារក​របស់ជនមិនមែនជា​ពលរដ្ឋ​​អាមេរិក ឬជន​​អន្តោ​ប្រវេសន៍​​​ខុស​ច្បាប់ ​ដែលកើតនៅ​លើទឹកដី​សហរដ្ឋអាមេរិក។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន Bloomberg នៅល្ងាច​​ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។ បើតាម Bloomberg លោក ដូណាល់ ត្រាំ បានថ្លែង​ក្នុងបទសម្ភាសន៍​មួយជាមួយកម្មវិធី Axios នៃប៉ុស្តិ៍ទូរទស្សន៍​អាមេរិក HBO យ៉ាង​ដូច្នេះ​​ថា «យើងគឺជា​ប្រទេសតែមួយគត់​លើពិភពលោក ដែលបុគ្គលណា​ក៏ដោយឲ្យតែមកដល់ ហើយ​មានកូន កូន​នោះ​នឹង​ទទួល​​បាន​​សញ្ជាតិជាពលរដ្ឋអាមេរិក​ដោយស្វ័យប្រវត្តិ។ វាគឺជារឿងគួរឲ្យ​អស់សំណើចខ្លាំង​ណាស់ ហើយរឿងនេះ​ត្រូវតែ​បញ្ចប់»។ គួរជម្រាបថា ការគូសបញ្ជាក់​បែបនេះ គឺជាការបង្ហាញពីជំហរ​កាន់តែតឹងរ៉ឹង​របស់លោក ត្រាំ ជុំវិញបញ្ហា​អន្តោប្រវេសន៍ នៅចំពោះ​មុខការ​បោះឆ្នោតសភាពាក់កណ្តាល​អាណត្តិ​ ដែលនឹងប្រព្រឹត្ត​ទៅនាថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ ដោយវាគឺជាការ​បោះឆ្នោតយ៉ាង​សំខាន់ក្នុងការសម្រេច​អំណាចនៅក្នុងសភាអាមេរិក។ ដើមសប្តាហ៍នេះ​រដ្ឋបាល លោក ត្រាំ ក៏បានប្រកាសបញ្ជូនទ័ព​ ៥,២០០នាក់ ទៅ​​កាន់ព្រំដែនភាគខាងត្បូង​ នាចុងសប្តាហ៍នេះផងដែរ នៅចំពោះមុខលំហូរចូលនៃជនភៀសខ្លួនពីព្រំដែន​ម៉ិចស៉ីកូ៕ ប្រភព៖ FreshNews

Read More

អំណាចសុរា! ផឹកស្រាស្រវឹងលែងស្គាល់អ៊ំមីង ជេរប្រមាថចុះឡើងក៏កើតជាហិង្សាប្រតាយប្រតប់គ្នាទាំងបីនាក់ក្មួយមីងមា

October 30, 2018

ភ្នំពេញ៖ កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២៩ តុលា ២០១៨ ចំណុចភូមិ រំដួលត្បូង សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ មានករណីហិង្សាមួយកើតឡើងចេញពីឈ្មោះ យ៉ែម ឧត្តមដួងច័ន្ទ ហៅប៉ាចេ ផឹកស្រាស្រវឹង ជេរប្រមាថទៅលើឈ្មោះ សឿង ចំរើន និងសឿង សៀម ដែលត្រូវជាអ៊ំ និងមីង ទើបបង្ករទៅជាហិង្សា វាយប្រតាយប្រតប់គ្នា ទៅវិញទៅមក របួសទាំងអស់គ្នា។ ជនរងគ្រោះទី១មានឈ្មោះ យ៉ែម ឧត្តមដួងច័ន្ទ ហៅប៉ាចេ ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិរំដួលជើង សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ របួលក្បាលបែកជាច្រើនកន្លែង ព្យាបាលនៅពេទ្យលោកសង្ឃ ។ ទី២ឈ្មោះ សឿង ចំរើន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិរំដួលត្បូង សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ របួសចិញ្ចើមខាងឆ្វេង ព្យាបាលនៅក្លីនិក ឡាំប៊ុនថន និងទី៣ឈ្មោះ សឿង សៀម […]

Read More

យួនបែជាអាជ្ញាធរខិតខំរកដីឲ្យនៅ តែពលរដ្ឋខ្លួនដែលជាខ្មែរបែជាត្រូវ​អាជ្ញាធរ​បណ្តេញចេញពីដីផ្ទះសម្បែង៖ ក្នុងនាមជាមនុស្សជាតិតែមួយ ក៏គួរណាស់តែមានមនុស្សធម៌​ និងគុណធម៌ខ្លះផង …………..

October 30, 2018

មុនរុះរើផ្ទះគាត់គួរតែគិតផង ខុសត្រូវយ៉ាងណា ក្នុងនាមជា មនុស្សជាតិតែមួយ ក៏គួរតែមានមនុស្សធម៌​ និងគុណធម៌ខ្លះដែរ។​ ពួកលោកស្គាល់តែសេចក្តីសុខរហូតមកហើយ អស់លោកមិនដែលធ្លាប់ស្គាល់ រស់ជាតិជីវិតលំបាកវេនា ខ្វះជម្រកនាខែភ្លៀង ពួកលោកដេកក្នុងវិមានតដ៍សុខស្រួល តែប្រជាជនដែលត្រូវគេរំលោភយកដី ឈុះឆាយផ្ទះគាត់ចោលតើគាត់ដេកកន្លែងណា? ហេតុអ្វីបានជាអាជ្ញាធរមិនចាប់បញ្ជូនជនជាតិយួន ភាគច្រើនខុសច្បាប់ ឲ្យ​ត្រឡប់ទៅស្រុកវិញ ដូចដែលថៃចាប់បញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញ និងដូចដែលយួនបញ្ជូនអ្នកសុំទានខ្មែរ និងពលរដ្ឋខ្មែរត្រឡប់មកវិញដែរ។ ហេតុអ្វីបានជាអាជ្ញាធរប្រមូលជនជាតិយួនដែលរស់នៅលើទឹកឲ្យទៅរស់នៅលើដីគោកវិញ ជំនួសការបញ្ជូនទៅស្រុកយួនវិញ? ហេតុអ្វីច្បាប់អន្តោប្រវេសន៏អនុម័តដោយរដ្ឋសភាឆ្នាំ១៩៩៤ មិនព្រមអនុវត្ត? ហេតុអ្វីធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៏និងច្បាប់សញ្ជាតិ ដែលផ្តល់ការងាយស្រួលឲ្យយួនចូលសញ្ជាតិខ្មែរ? ប្រជាពលរដ្ឋខ្មែររាប់ពាន់គ្រួសារគ្មាន ដីធ្វើស្រែចំការ ដោយសារក្រុមហ៊ុនបណ្តេញចេញ អ្នកមានអំណាច និងឧកញ៉ារឹបអូសយក ស្ទើរគ្រប់ខេត្តក្រុង ដែលពលរដ្ឋរងនូវទឹកភ្នែកត្រូវបណ្តេញចេញពី ដីស្រែចំការ ពីផ្ទះសម្បែង បែរជាអាជ្ញាធរមិនដោះស្រាយ។ (ប្រភព៖ ហ្វេសបុក)

Read More

អ្នកលេងកាំបិតធានឡុង ប្រកាសផ្អាកខ្លួនពីពិភពគុណ ព្រោះត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ

October 30, 2018

(ពោធិ៍សាត់)៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយអាត់ បានចុះបង្រ្កាបមុខសញ្ញាអ្នកលេងកាំបិតធំ ដោយឃាត់ខ្លួនជនសង្ស័យ បានម្នាក់​ រួមទាំងវត្ថុតាង​ តែងតែបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ប្រតិបត្តិការខាងលើធ្វើឡើង បានធ្វើឡើងនៅវេលាម៉ោង៩៖៣០នាទីយប់ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ ត្រង់ចំណុចផ្ទះឈ្មោះ សុខ ដាលីន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ លោក​ យឹម​ ស៊ាង​ហៃ​ អធិការនគរបាលក្រុងពោធិ៍សាត់​ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះថា មុខសញ្ញាក្មេងទំនើងលេងកាំបិតធំ ត្រូវឃាត់ខ្លួនឈ្មោះ ឌឿន អានុន អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងដកហូតបានវត្ថុតាង (កាំបិតកែច្នៃ) ចំនួន៤ដើម។ លោកអធិការបន្តទៀតថា ប្រតិបត្តិការខាងលើធ្វើឡើងធ្វើឡើង​ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ជូនមានក្មេងទំនើងពីក្រុម​ កំពុងឌឺដងដាក់គ្នា ខណៈនោះកម្លាំងបានចុះទៅដល់​ ប៉ុន្តែក្រុមទាំងនោះ​ បានរត់គេចខ្លួនបាត់អស់នៅសល់ជនសង្ស័យ […]

Read More

អ្នកណាថាគ្មាននារីអ្នកមាន មករៀបការជាមួយនឹងបុរសអ្នកក្រ! មកមើលគំរូព្រះនាងម្ចាស់ជប៉ុន Ayako សុខចិត្តចោលតំណែងមករៀបការនឹងបុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន

October 30, 2018

(តូក្យូ)៖ នៅទីបំផុតព្រះនាងម្ចាស់ អាយ៉ាកុ (Ayako) បានរៀប​អាពាហ៍ពិពាហ៍ជាមួយ​លោក កេអ៊ិ ម៉ីរិយ៉ា (Kei Moriya) ហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ នៅឯទី​សក្ការៈមីអ៊ីជិ (Meiji Shrine) ក្នុងទីក្រុងតូក្យូ​ដែលនេះ​មានន័យថា ព្រះនាងបានសម្រេច​ចិត្តបោះបង់ចោលតំណែង​ជាព្រះនាង និង​ចាកចេញពីគ្រួសាររាជវង្ស​ជប៉ុនទៅរស់ជាជន​សាមញ្ញ ជាមួយបុរសដែល​ខ្លួនស្រឡាញ់។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។ ព្រះនាង Ayako មានព្រះជន្ម ២៨វស្សា ជាបុត្រីទី ៣ នៃបងប្អូនជីដូនមួយ​របស់ព្រះចៅអធិរាជ​ជប៉ុន អាគីហ៊ីតុ (Akihito) គឺព្រះអង្គម្ចាស់ តាម៉ាណាដូ (Takamado) ហើយព្រះនាងបានសម្រេចចិត្ត​រៀបការជាមួយ​លោក Kei Moriya មានអាយុ ៣២ឆ្នាំ និងជាបុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន Nippon Yusen។ ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន បន្ទាប់ពីពិធី​រៀបអាពាហ៍ពិពាហ៍ ព្រះនាងបាន​លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជា រីករាយណាស់​ដែលរៀបការជាមួយមនុស្ស​ដែលខ្ញុំស្រឡាញ់ និងបានឃើញ​មនុស្សជាច្រើន​ចូលរួម និងអបអរសាទរ​ដល់ពួកយើង»។ សែរាជវង្សជប៉ុន​ត្រូវបានផ្ដល់សេរីភាព ឱ្យរៀបការជាមួយមនុស្សដែលខ្លួនជ្រើសរើស។ ក៏ប៉ុន្តែ​បើតាមទំនៀមទម្លាប់រាជវង្សជប៉ុន ព្រះនាង Ayako […]

Read More

អ្នកមានស្រុកខ្មែរហ៊ានជះលុយធ្វើចឹងអត់ន៎! Pacquiao សង់ផ្ទះ ១០០០ខ្នងឲ្យប្រជាជនហ្វីលីពីនដែលក្រីក្រ អស់ទឹកប្រាក់ ១៥០លាន

October 30, 2018

(ម៉ានីល)៖ អតីតកីឡាករប្រដាល់សកលជើងឯកពិភពលោក Manny Pacquiao បានយកលុយចំនួន ១៥០លានដុល្លារ ដែលទទួលបានពីការប្រកួតចាញ់កីឡាករអាមេរិក Floyd Mayweather ទៅសង់ផ្ទះ ១០០០ខ្នងឲ្យ ប្រជាជនក្រីក្រហ្វីលីពីន។ តាមរយៈគេហទំព័រ Amazyble បានចេញផ្សាយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះថា កីឡាករនិម្មិតរូប និងជា អ្នកនយោបាយរូបនៃប្រទេសហ្វីលីពីនបច្ចុប្បន្នផងនោះ បានយកថវិកាមួយចំនួន ក្នុងចំណោមថវិកាសរុប ១៥០លានដុល្លារ បន្ទាប់ពីប្រកួតចាញ់ Floyd Mayweather ដោយពិន្ទុកាលពីខែកញ្ញា ឆ្នាំ២០១៥ យកទៅសាងសង់ផ្ទះចំនួន ១០០០ខ្នង ចែកជូនប្រជាជនហ្វីលីពីន ដែលគ្មានផ្ទះសម្បែងរស់នៅ។ កីឡាករវ័យ ៣៧ឆ្នាំដែលប្រកបអាជីពប្រដាល់ ២១ឆ្នាំមកនេះបានថ្លែងថា «ខ្ញុំសប្បាយចិត្តណាស់ ចំពោះការចំណាយ លុយក្នុងហោប៉ៅផ្ទាល់ខ្លួន សង់ផ្ទះឲ្យប្រជាជនខ្ញុំរស់នៅក្នុងខេត្ត Sarangani ហើយខ្ញុំនៅតែបន្តសកម្មភាពនេះដដែល ដោយគ្មានពាក្យរអ៊ូរទាំឡើយ ហើយក៏សុំអំពាវនាវឲ្យអ្នកមានទ្រព្យឯទៀតចូលរួមសកម្មភាពមនុស្សធម៌នេះផងដែរ»។ សូមបញ្ជាក់ផងដែរ នេះជាលើកទី១ ហើយសម្រាប់ Pacman ដែលធ្វើសកម្មភាពមនុស្សដែលមិនអាចកាត់ថ្លៃបាន ហើយវាស័ក្តិសមទៅនឹងអ្វីដែលរូបគេធ្លាប់បានលើកឡើងដែរថា «ការចូលប្រឡូកក្នុងឆាកនយោបាយ ក៏ជាការចូលរួម ចំណែកក្នុងជួយអភិវឌ្ឍន៍ និងប្រជាជនរបស់គេផងដែរ»។ សូមបញ្ជាក់ផងដែរថា Manny […]

Read More

គ្មានទំនួលខុសត្រូវសោះ! រថយន្តក្រុមហ៊ុនកាពីតូល បុកក្មេងស្រីម្នាក់រងរបួសធ្ងន់ រួចអ្នកបើកបររថយន្តគេចខ្លួនបាត់ មិនទទួលខុសត្រូវ

October 30, 2018

(ពោធិ៍សាត់​)៖​ រថយន្តទេសចរណ៍ដឹកអ្នកដំណើរ​ របស់ក្រុមហ៊ុនកាពីតូល បានបើកបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ក្មេងស្រីម្នាក់​ អ្នកបើកបររត់គេចខ្លួនបាត់​ មិនទទួលខុសត្រូវ។ ហេតុការណ៍​នេះ​ បានកើតឡើងនៅវេលាម៉ោង​១០​៖៥០នាទីព្រឹក​ ថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០១៨​ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧១,១៧២ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក​ ឯម​ រុន​ អធិការនគរបាលស្រុកក្រគរ​ បានឲ្យដឹងភ្លាមៗនេះថា​ គ្រោះថ្នាក់ចរាចរណ៍ខាងលើ​ បង្ករដោយរថយន្តម៉ាក HYUNDAI ពាក់ផ្លាកលេខ ភ្នំពេញ 3B-6062 ពណ៌ក្រហមលាយស ធ្វើចរាចរណ៍ពីកើតពីលិច។ លុះមកដល់ចំណុចកើតហេតុ​ បានបុកម៉ូតូម៉ាកគុប ៩០ ផ្លាកលេខ ត5057​ភ.ព1 ពណ៌ខៀវលាយស ធ្វើចរាចរណ៍ពីកើតទៅលិច​ ស្របទិសគ្នា​ បើកបរដោយឈ្មោះ អូន អូម៉ា អាយុ១៦ឆ្នាំ ភេទស្រី រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ហើយនោះ អ្នកបើកបររថយន្តរបស់ក្រុមហ៊ុន​កាពីតូល បានរត់គេចខ្លួនបាត់ មិនទទួលខុសត្រូវឡើយ។ បច្ចុប្បន្ន​វត្ថុតាងរថយន្ត​ […]

Read More

រងចាំមើលទាំងអស់គ្នា៖ តើកញ្ញា វ៉ាន់ នីឡា អាចទទួលបានយុត្តិធម៏ ឬអត់? ស្អែកនេះ ​សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា​ររឿង ដែលអតីតសង្សារទម្លាយរូបអាក្រាត ………

October 30, 2018

ភ្នំពេញ៖ ​សំណុំរឿងតារាចម្រៀងវ័យក្មេងរូបសម្រស់ស្រស់ប្រិមប្រីយ៍ កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ​នឹងត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស ដែលបានប្រព្រឹត្តិដោយអតីតសង្សារជាមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៥។ កញ្ញា វ៉ាន់ នីឡា ដែលជាជនរងគ្រោះក្នុងសំណុំរឿងនេះ បានតាមរយៈអង្គភាព Fresh News នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់សាលាឧទ្ធរណ៍ បន្ដផ្ដល់យុត្តិធម៌ឲ្យខ្លួនដូចសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ ដោយសាលាដំបូងបានផ្ដល់យុត្តិធម៌ដូចក្ដីបំណង ហើយនាងមានការពេញចិត្តជាខ្លាំង ចំពោះការផ្ដន្ទាទោស ទៅលើអតីតសង្សាររបស់នាង ពីសំណាក់តុលាការ។ តារាចម្រៀងវ័យក្មេងរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ស្អែកនេះសាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា លើសំណុំរឿងរបស់នាងខ្ញុំ ហើយនាងខ្ញុំក៏សូមអំពាវនាវ ដល់សាលាឧទ្ធរណ៍ ជួយបន្ដផ្ដល់យុត្តិធម៌ដល់នាងខ្ញុំ ដូចសាលាដំបូងរាជធានីភ្នំពេញដែរ»។ សូមរំលឹកថា ​តារាចម្រៀង វ៉ាន់ នីឡា បានទទួលនូវពន្លឺយុតិ្តធម៌ពីសាលាដំបូងរាជធានីភ្នំពេញ ដោយជនជាប់ចោទ​ ត្រូវជាអតីតសង្សាររបស់ខ្លួន គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស […]

Read More

នៅទីបំផុត បុរសអុីស្រាអែលដែលរងចោទពីបទបង្ហោះវីដេអូរួមរក្សគ្នាជាមួយសង្សារ ត្រូវតុលាការដោះលែងទៅវិញហើយ

October 30, 2018

(ភ្នំពេញ)៖ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីបង្ហោះរូបអាសអាភាស និងវាយអតីតសង្សារ បុរសជនជាតិអ៊ីស្រាអ៊ែលម្នាក់ ត្រូវបាន លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដោះលែងវិញនៅល្ងាចថ្ងៃដដែល។ នេះបើយោងតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ។ បើតាមសមត្ថកិច្ចបានដឹងថា ជនសង្ស័យមានឈ្មោះ Tom Stienments អាយុ៣៣ឆ្នាំ ជនជាតិអ៊ីស្រាអែល។ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីប្រើហិង្សា និងបង្ហោះរូបអាសអាភាសរបស់ជនរងគ្រោះជាសង្សារ។ ជាការកត់សម្គាល់ នៅពេលបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ នារីរងគ្រោះ ក៏បានធ្វើសន្និសីទកាសែត នៅមុខសាលាដំបូងរាជធានីភ្នំពេញផងដែរ ដើម្បីអំពាវនាវរកយុត្តិធម៌ ដែលខ្លួនបានរងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តពីសំណាក់ជនសង្ស័យជាសង្សារ។ ប៉ុន្តែទីបំផុត ជនរងគ្រោះនៅតែរងគ្រោះ ព្រោះជនសង្ស័យត្រូវបានដោះលែងឲ្យមានសេរីភាព។ នារីរងគ្រោះ បានបង្ហាញការព្រួយបារម្ភខ្លាចអតីតសង្សាររបស់នាង តាមធ្វើបាបបន្តទៀត ក្រោយត្រូវបានដោះលែងបែបនេះ៕ ប្រភព៖ FreshNews

Read More