Loading...
October 27, 2018 – postkhnews
Breaking News

Day: October 27, 2018

ដឹងការពិតហើយម៉េចបានចិនមកនៅកំពង់សោមច្រើន !តាមពិតខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ របស់ចិន ចងសម្ព័ន្ធមេត្រីភាព ជាខេត្តបងប្អូន

October 27, 2018

ភ្នំពេញ៖ ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តជាំងស៊ូនៃប្រទេសចិន បានចងសម្ព័ន្ធមេត្រីភាព ជាខេត្តបងប្អូននឹងគ្នា។ យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែ តុលានេះបានឲ្យដឹងថា “នៅ ក្នុងជំនួប ជាផ្លូវការមួយ នៅខេត្តជាំងស៊ូ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ នេះ លោកយន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ស្តីពីការបង្កើតសម្ព័ន មេត្រីភាពខេត្តបងប្អូន រវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ នៃសាធារណ:រដ្ឋប្រជាមានិតចិន”។ សូមបញ្ជាក់ថា ខេត្តព្រះសីហនុបច្ចុប្បន្ន កំពុងទទួលបានការអភិវឌ្ឍន៍ស្អេកស្កេះ ពីវិនិយោគិនចិន ហើយទៅថ្ងៃអនាគត ខេត្តព្រះសីហនុនឹងមានការអភិវឌ្ឍន៍រីកចម្រើន ដូចទៅនឹងរាជធានីភ្នំពេញដែរ៕

Read More

នោះកក្រើកហើយ !! លឺប្រធានាធិបតី ចិន ស៊ី ជិន ភីង ប្រាប់ កងទ័ព ទទួលបន្ទុកសមុទ្រ ចិន ខាងត្បូងឲ្យត្រៀមខ្លួនធ្វើសង្គ្រាម

October 27, 2018

ប្រធានាធិបតី ចិន ស៊ី ជិន ភីង បាន បញ្ជា ឲ្យ យោធា ចិន ដែល ទទួលបន្ទុក តំបន់ ភូមិភាគ ខាងត្បូង វាយតម្លៃ ស្ថានការណ៍ ចំពោះមុខ ឲ្យ ច្បាស់លាស់ និង ព្យាយាម បង្កើន សមត្ថភាព របស់ ខ្លួន ដើម្បី ដោះស្រាយ បញ្ហា បន្ទាន់ ។ លោក ស៊ី បញ្ជា ដូចនេះ នា ជំនួប ជាមួយ កងទ័ព ចិន នៅឯ ទីបញ្ជាការ សមរភូមិ ខាងត្បូង ដែល គ្របដណ្ដប់ សមុទ្រ ចិន ខាងត្បូង និង កោះ តៃវ៉ាន់ ។ ទាំង សមុទ្រ […]

Read More

លុបបឹងរួច ឥលូវកំពង់សោម ខ្វះទឹកប្រើប្រាស់បាត់ នេះរដូវវស្សាផង ! អាជ្ញាធរខេត្ត ព្រះសីហនុ ស្នើសុំឡានទឹកពីកំពង់ផែ ប៉ូលិស និង ប៉េអឹម ដើម្បីដឹកទឹកចែកប្រជាជន

October 27, 2018

ភ្នំពេញ៖ កាលពី ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ អាជ្ញាធរខេត្ត ព្រះសីហនុ តាមរយៈ លោក ឈិន សេង ងួន អភិបាលខេត្ត ស្តីទី បាន សរសេរ លិខិត មួយច្បាប់ ជូន អគ្គនាយក កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ជូន លោក ឧ ត្ត ម សេនីយ៍ ទោ ស្នងការ នគរបាល ខេត្ត និង លោក ឧ ត្ត ម សេនីយ៍ ត្រី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត ដើម្បី ស្នើសុំ ផ្តល់ ឡានទឹក ចំនួន ០១ គ្រឿង ( ក្នុង មួយអង្គ […]

Read More

អភិបាលស្រុកអន្លង់វែង​ លោក ហោជិនវីរៈ យុទ្ធ យកដីរដ្ឋ និង ដីរាស្រ្ដលក់ ត្រូវតុលាការចោទប្រកាន់ និងបានជូនដំណឹងទៅសម្តេច ស ខេង ………….

October 27, 2018

ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋស្នើរ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន មេត្តាជួយដាក់កំលាំងធ្វើអធិការកិច្ចចំពោះលោកហោជិនវរៈ យុទ្ធ អភិបាលស្រុកអន្លង់វែងផង។ ដែលកំពុងតែល្បីរន្ទឺសុះសាយពេញនគរ ថាដីបឹងរម្យនីយដ្ឋានផ្ទះតាម៉ុក យកធ្វើកម្មសិទ្ធិរបស់ខ្លួន ដីរដ្ឋ បូកនិង ដីព្រៃរបស់រដ្ឋ និងដីប្រជាពលរដ្ឋ ត្រូវបានឃុបឃិតជាមួយអ្នកមានអំណាចមួយក្ដាប់តូច​ និងសុរិយោដី យកលក់គ្មានសល់។ រហូតមានដីការរបស់សាលាដំបូងខេត្តឧត្ដរមានជ័យ កោះហៅអោយចូលខ្លួន បំភ្លឺជាបន្តរបន្ទាប់ដែលត្រូវបានប្រជាពលរដ្ឋ ជាម្ចាស់ដីប្ដឹងទៅតុលាការ ជាច្រើនករណីករព្រោះតែប្រើអំណាចចៅហ្វាយស្រុក ដើរំលោភយកដីគេឯងគ្រប់ទឹសទី។ ជាក់ស្ដែងនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០១៨នេះ លោកហោជិនវរះ យុទ្ធ ត្រូវចូលបំភ្លឺនៅសាលាដំបូងខេត្តឧត្ដរមានជ័យជុំវិញ សុំនំរឿង ថ្មីមួយផ្សេងទៀត ទៀត បន្ទាប់ពី លោកសេង ស៊ន់ ទៅតុលាការ ទាមទាជម្ងឺចិត្ត ៥០ម៉ឺនដុល្លា ដែលត្រូវបានសាលាដំបូងខេត្តឧត្ដរមានជ័យបញ្ជូនដីការ ជូនដំណឹងទៅក្រសួងមហាផ្ទៃ។ នេះករដោយសាតែអាងខ្លួនជាចៅហ្វាយស្រុក មានអំណាចគ្រប់គ្រាន់ ក្នុងការរំលោភយក ដីរាស្រ្ដ និង ដីរដ្ឋ តើអោយប្រទេសជាតិ ប្រជាពលរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលរំពឹងអីទៀត។ ដែលចៅហ្វាយស្រុកររូបនេះ កំពុងតែល្បីរន្ទឺ ថាគ្មានចៅហ្វាយ ស្រុកណាធ្វើដូចបានឡើយបើព្រាបធាប ទៅនិងចៅហ្វាយស្រុកនៅ ទូទាំង២៥រាជធានី […]

Read More

គិតមកត្រឹមពេលនេះខ្មែរយើង ជំពាក់លុយបរទេសជាង ៦.៨​ពាន់​លាន​ដុល្លារ ហើយគ្រោងខ្ចីគេបន្ថែមទៀតប្រមាណ ២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​

October 27, 2018

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០១៨ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ជំពាក់​បំណុល​សាធារណៈ​ពី​បរទេស មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ៦.៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​នៅ​ឆ្នាំ ២០១៩ រដ្ឋា​ភិបាល​កម្ពុជា គ្រោង​នឹង​ខ្ចី​ប្រាក់​ពី​ដៃ​គូ​អភិវឌ្ឍន៍​បរទេស ក្នុង​កម្រិត ១៤០០​លាន SDR ឬ ស្មើ​នឹង​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថាន​ភាព​បំណុល​កម្ពុជា ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៩ ដែល​ទើប​ត្រូវ​បាន​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា សម្រេច​អនុម័ត នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ២៦​ខែ​តុលា​នេះ​។ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ ២០១៩ បង្ហាញ​​ថា បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ជំពាក់​បរទេស​គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០១៨ រួម​មាន ៤៨.៣​ភាគ​រយ បំណុល​ចិន, ២៩​ភាគ​រយ ជា​បំណុល​ទ្វេ​ភាគី​ផ្សេង​ទៀត, ៩.១​ភាគរយ ជា​បំណុល​ចាស់​ដែល​កំពុង​ចរចា​ដោះ​ស្រាយ, ៥.២ភាគរយ ជំពាក់​កូរ៉េ​ខាង​ត្បូង, ៤.៤ភាគរយ ជំពាក់​ជប៉ុន និង ៤​ភាគ​រយ ជា​បំណុល​ទ្វេ​ភាគី​។ ហើយ​នៅ​ឆ្នាំ ២០១៩​ខាង​មុខ រដ្ឋា​ភិបាល​កម្ពុជា ក៏​គ្រោង​កំណត់​ពិដាន​ក្នុង​ការ​ខ្ចី​ថ្មី ក្នុង​កម្រិត ១៤០០​លាន SDR ឬ គិត​ជា​ទំហំ​ទឹក​ប្រាក់​ប្រមាណ […]

Read More

ជួយប្រាប់គ្នាឲ្យដឹងផង អ្នករស់នៅខណ្ឌពោធិ៍សែនជ័យសូមត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌនេះ នៅយប់ថ្ងៃទី៣១ ខែតុលា

October 27, 2018

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួននៅសង្កាត់ចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ រយៈពេលខ្លីប្រមាណ៤ម៉ោង ដោយសារតែអ្នកជំនាញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖

Read More

ដូចក្នុងរឿងចឹង៖ សមត្ថកិច្ចឃាត់ខ្លួន ក្រុមបងធំ ៤នាក់ នៅប៉ោយប៉ែត ពាក់ព័ន្ធករណី ……..

October 27, 2018

ប៉ោយប៉ែត៖ នៅវេលាម៉ោង០១និង៣០នាទី រំលងអធ្រាតឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយទទួលបទបញ្ជាពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងអ.ហក្រុង ចំនួន០៥នាក់រថយន្តមួយគ្រឿងដឹកនាំដោយលោកវរសេនីយ៍ត្រី យឹម ស៊ីណា បានចុះល្បាតការពារសន្តិសុខ ក្នុងភូមិសាស្ត្រក្រុងទៅដល់ចំណុចម្ដុំផ្សាររ៉ាចាស់ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ ជនសង្ស័យ: ១-ឈ្មោះ យឿន យ៉េង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ អ៊ុន សំណាង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅផ្សារហ៊ុយឡេង ភូមព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣-ឈ្មោះ រី រ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិប៉ោយប៉ែត […]

Read More

ហួសចិត្តណាស់ ប្រហែលជារឿងខ្មែរអន់ពេកបានជារោងកុនមួយលើកថ្ងៃដាក់បញ្ចាំង ហើយ​​ដាក់​បញ្ចាំង​រឿង​ថៃ​វិញ…​

October 27, 2018

(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ តារាសម្ដែងស្រី អ្នកនាង សារាយ សក្ខណា បានសម្ដែងប្រតិកម្ម​ ក៏ដូចជាសម្ដែងការហួសចិត្ត នៅលើបណ្ដាញសង្គមរបស់ខ្លួន ទៅលើរោងភាពយន្ត ក្នុងប្រទេសកម្ពុជា ខណៈដែលរោងភាពយន្ត បានធ្វើការផ្អាកដាក់បញ្ចាំង​ភាពយន្តខ្មែរ រឿង «បិសាច​គំនូរ» ដែលខាងផលិតកម្ម​ខំផ្សព្វផ្សាយថា នឹងដាក់បញ្ចាំង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តែខាងរោងភាពយន្ត បែរជា​លើកថ្ងៃបញ្ចាំង ដោយយកភាពយន្តថៃ មកចាក់បញ្ចាំងជំនួសវិញ ដែលមូលហេតុនេះ ធ្វើឲ្យអ្នកនាង សារាយ សក្ខណា លើកឡើងថា ហាក់ដូចជាមើលងាយ និងមិនឲ្យតម្លៃភាពយន្ត​ខ្មែរ ដែលជាជាតិសាសន៍របស់ខ្លួន តែបែរជាទៅលើកតម្កើង​ភាពយន្តបរទេសជំនួសវិញ។ ដោយយោងតាមគណនីហ្វេសប៊ុក របស់តារាសម្ដែង​កូនមួយ អ្នកនាង សារាយ សក្កណា បានសម្ដែងការហួសចិត្ត យ៉ាងដូច្នេះថា «​លឺហើយហួសចិត្តម៉ង នេះហៅថាខ្មែរមិនឲ្យតំលៃខ្មែរ ខ្មែរមើលងាយខ្មែរហើយ ខាងផលិតកម្មខំផ្សាយថា នឹងដាក់បញ្ចាំងរឿង (​បិសាច​គំនូរ​) នៅថ្ងៃ ទី១ ខែ១១ នេះហើយ តែបែរជាខាងរោងកុន ឲ្យលើកថ្ងៃបញ្ចាំងទៅវិញ ហើយមូលហេតុខាងរោងកុន គឺត្រូវយកថ្ងៃនឹងបញ្ចាំងរឿងថៃវិញ ចង់សើចណាស់ខ្ញុំ […]

Read More

លេងមែនទែនហើយ ប្រជាពលរដ្ឋស្នើឲ្យដោះមីនមួយគ្រាប់នៅខេត្តព្រះសីហនុដែលចេះតែ ធ្វើឲ្យខូចផ្លូវគ្រប់ទីកន្លែង លុបបឹង លុបសមុទ្រ…

October 27, 2018

ប៉ុន្មានខែចុងក្រោយនេះយើងឃើញថា ខេត្តព្រះសីហនុមានបញ្ហាអសនិ្តសុខ អណាធិបតេយ្យជាច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការត្អូញត្អែរ និងរិះគន់យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរក៏មានការលើកឡើងតាមហ្វេសប៊ុករបស់បងប្រុស Ros Sokha ដែលសរសេរថា៖ ខេត្តព្រះសីហនុ មានមីនមួយគ្រាប់ដែលខាងក្រុមដោះមីនកម្ពុជា cmac មិនអាច ដោះ ឬដកបាន មីននេះបង្ករអោយ ដាច់ភ្លើង ដាច់ទឹក ខូចផ្លូវគ្រប់ទីកន្លែង លុបបឹង លុបសមុទ្រ ។ល។ តើមានអ្នកជំនាញណាមួយអាចដកឬដោះបាន? ត់ើបងប្អូនយល់យ៉ាងណាដែរចំពោះការលើកឡើងនេះ សូមជួយផ្តល់យោបល់ផង! អរគុណ

Read More

យុវជន មេរោគសង្គម៖ ខ្លាំងណាស់ គ្រាន់តែគេមើលមុខ កាប់មួយតាំងតោចំ.ក ………….

October 27, 2018

កណ្ដាលៈ កាលពីវេលាម៉ោង១៥ៈ០០នាទី ថ្ងៃទី២៦.១០.២០១៨ នៅចំណុចផ្លូវជាតិលេខ៦ មុខផ្ទះឈ្មោះ ហេង សាវ៉ាងភូមិវត្តចាស់ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ ឈ្មោះ អំ វន្ថា ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរសិស្ស មានរបួស១កន្លែង នៅលើ.ក ខាងក្រោយ។ ជនសង្ស័យ២នាក់ ១.ឈ្មោះ ជួន ម៉ារីណូ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរសិស្សថ្នាក់ទី១០ថ្ មី(ឃាត់ខ្លួន)។ ២.ឈ្មោះ ហៅ (ក្រិត) ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរជាងកាត់សក់ (គេចខ្លួន)។ វត្ថុតាងចាប់យកៈ ១.កាំបិតប៉័ងតោ១ ផ្លែដែកប្រវែង២១.៨ ស.ម ដងឈើប្រវែង ១៣ ស.ម មានរុំស្កុតព៌ណខ្មៅ មានចង្កំដែក១។ មុនពេលហេតុម៉ោង០៣ៈ០០នាទី […]

Read More