Loading...
October 25, 2018 – postkhnews
Breaking News

Day: October 25, 2018

ជួយស៊ែរចែកគ្នាឲ្យដឹងផង ស្ទូចបានត្រីកំពតសមុទ្រ យកមកក្លែមស្រា ធ្វើឲ្យពុលប៊ិះស្លាប់ប៊ិញរស់

October 25, 2018

ខេត្តព្រះសីហនុ៖ បើតាមគ្រូពេទ្យអោយពេទ្យដឹងនៅព្រឹកថ្ងៃ២៥តុលា២០១៨ថា ពលរដ្ឋទាំង៣រូបនេះជាកម្មករសំណង់នៅម្តុំឆ្នេរព្រែកត្រែងក្នុងស្រុកស្ទឹងហាវ មានស្ថានភាពពុលធ្ងន់ធ្ងរនិងកំពុងទទួលការសង្គ្រោះបន្ទាន់។ ករណីនេះមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុអោយ ដឹងថា ពលរដ្ឋដែលរងគ្រោះ ពុលនេះ ជាកម្មករមកពីខេត្តផ្សេងដែលគាត់ពុំទាន់បានស្វែងយល់ពីប្រភេទមច្ឆាសមុទ្រដែលបរិភោគទៅពុល និងថាកន្លងមកក៍ធ្លាប់មានអ្នករងគ្រោះរហូតដល់ស្លាប់ដែរ ក្រោយពុលត្រីកាពតឬសត្វប្រឡាំងកាស។ ជុំវិញបញ្ហានេះខាងគ្រូពេទ្យបានអំពាវនាវអោយពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ដាច់ខាតកុំបរិភោគត្រីកំពតសមុទ្រនេះអោយសោះ បើពុលត្រូវប្រញាប់មករកគ្រូពេទ្យជួយសង្គ្រោះបន្ទាន់បំផុត ព្រោះថាអាការៈពុលត្រីកំពតនេះសាហាវណាស់ ជនរងគ្រោះអាចនឹងគាំងបេះដូងស្លាប់ប្រសិនបើកយឺតយូរក្នុងការនាំយកមកសង្គ្រោះ៕

Read More

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ភាពក្រីក្រ​នៅ​កម្ពុជា សល់​តែ​៩​ភាគរយ​ប៉ុណ្ណោះ​

October 25, 2018

រយៈពេល​ជិត​១០​ថ្ងៃ នៅ​បែលហ្ស៊ិក តួ​ក​គី និង ស្វី​ស សម្តេច ហ៊ុន សែន បាន​និយាយ​ច្រើន​ពី​បញ្ហានយោបាយ និង សេដ្ឋកិច្ចកម្ពុជា ទៅកាន់​បរទេស រួមទាំង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ​ទីនោះ​។ ចំពោះ​បញ្ហា​សេដ្ឋកិច្ច នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្តែង​មោទនភាព ដែល​ប្រជាពលរដ្ឋ​កម្ពុជា កាន់​តែមាន​ជីវភាព​ធូរធា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ទៅដល់​ស្វី​ស ដែលជា​ប្រទេស​ចុងក្រោយ​នៃ​ការចូលរួម​ប្រជុំ សម្តេច ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ថា កាល​ឆ្នាំ​២០០៤ អត្រា​នៃ​ភាពក្រីក្រ​នៅ​កម្ពុជា មាន​ដល់​ទៅ​៥៣​ភាគរយ​ឯណោះ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤ ក៏​ធ្លាក់​មក​នៅត្រឹមតែ​១៣.៥​ភាគរយ​។ រហូតមកដល់​ឆ្នាំ​២០១៨​នេះ កម្ពុជា ពុំទាន់​មាន​តួលេខ​ថ្មី ស្តីពី​អត្រា​នៃ​ភាពក្រីក្រ​នោះទេ​។ ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បញ្ជាក់ថា អត្រា​នៃ​ភាពក្រីក្រ បាន​ធ្លាក់ចុះ​ជាង​១​ភាគរយ ជា​រៀងរាល់ឆ្នាំ​។ ​ដូច្នេះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សន្និដ្ឋានថា រយៈពេល​៤​ឆ្នាំ​មកនេះ គឺ​ចាប់តាំងពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ យ៉ាងហោចណាស់ អត្រា​នៃ​ភាពក្រីក្រ​នៅ​កម្ពុជា អាច​នឹង​ធ្លាក់ចុះ​ប្រមាណ​៤​ភាគរយ​បន្ថែមទៀត​។ ប្រមុខ​រដ្ឋាភិបាល បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពេលនេះ អត្រា​នៃ​ភាពក្រីក្រ​របស់​យើង នៅសល់​ប្រហែល​៩​ភាគរយ​ប៉ុណ្ណោះ​»៕ ប្រភព៖ Thmey […]

Read More

រំភើបជំនួសតាចេកណាស់ កំពុងតែខ្វះខាតខ្លាំងស្រាប់តែមានក្រុមហ៊ុន​មួយធ្វើ​រឿងគួរឲ្យភ្ញាក់ផ្អើល​មួយ​ដាក់…

October 25, 2018

ថ្មីៗ​នេះ​ដោយ​ឃើញ​ពី​ភាព​ខ្វះ​ខាត​របស់​តារា​កំ​ប្លែង​ជើងចាស់ តា​ចេក ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ហ្សូ​រ៉ាស់ បាន​ឧបត្ថម្ភ ម៉ូតូ​១​គ្រឿង ភ្ជាប់​នឹង​រ៉ឺម៉ក​ថ្មីសន្លាង ព្រម​ទាំង​ភេសជ្ជៈ​ជា​ច្រើនកេស​ទៀ​ត ដល់​តា​ចេក ដោយ​សង្ឃឹមថា​វា​អាចជួយ សម្រាល​ការ​លំបាក និង​ការ​ខ្វះខាត​ដល់​លោតា​ចេក និង​ជា​មធ្យោបាយ​សម្រាប់​អូស រ៉ឺម៉ក​ទៅ​លក់​ភេសជ្ជៈ​។ ក្នុង​នាម​ជាភេសជ្ជៈ​ប៉ូវ​កម្លាំង​ហ្សូ​រ៉ា​ស់ ​ដែល​ចម្រាញ់​ចេញពី​មើម​ខ្ជាយ​ខ្មៅ ទឹក​ឃ្មុំ និង​វីតាមីន​ជាច្រើន​មុខ​​ ក្នុង​នោះ ​លោកតា ចេក បាន​បង្ហោះ​សារ អរគុណត្រឡប់​ទៅវិញ​ និង​ប្រាប់​ទាំងអស់គ្នា​ថា​៖​ “​ថ្ងៃ​នេះ​ខ្ញុំស​ប្បាយ​ចិត្តណាស់​ដោយ​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ហ្សូ​រ៉ា​ស់​ ដោយ​លោក​បាន​ឃើញ​ក្រុមគ្រួសារ​ខ្ញុំ​ ជួប​ការ​លំ​បាក​ខ្វះ​ខាត​​មធ្យោបាយ​សម្រាប់​អូស​រ៉ឺ​ម៉ក​ទៅ​លក់​ភេសជ្ជៈ ពីព្រោះ​ម៉ូតូ​ក៏​ចាស់​ ហើយ​ឆេះ​ ២ដង រួច​ទៀត។ បើ​ស​ន្សំ​លុយ​ទិ​ញ​មិន​ដឹង​ថ្ងៃ​ណា​បានដែរ​ មកដល់​ថ្ងៃ​នេះ​ក្រុមហ៊ុនភេស​ជ្ជៈ​ប៉ូវ​កម្លាំង​ហ្សូ​រ៉ា​ស់​បាន​ជួយ​ភេ​ស​ជ្ជៈ ​១០​កេះ​រួមទាំង​ម៉ូតូ​១​គ្រឿង​ភ្ជាប់​នឹង រ៉ឺម៉ក​ថ្មី​សន្លាង​ដល់​ខ្ញុំ​ជា​មធ្យោបាយ​ ក្នុង​ការ​អូស​ទៅ​លក់​ក្រុមគ្រួសារ​ខ្ញុំ​សប្បាយរីករាយ​ខ្លាំងណាស់​”។ ចង់​ដឹង​ច្បាស់​ថា​យ៉ាងណានោះ​តាមដានវីដេអូខាងក្រោម៖ ប្រភព៖ Sabay

Read More

ទីបំផុតដឹងពីទីតាំង ដែលនារីស្រស់ស្អាតម្នាក់ងូតទឹកស្រាតនោះហើយ…

October 25, 2018

ភ្នំពេញៈ អភិបាលក្រុងព្រះសីហនុបានអះអាងថា រូបស្ត្រីបរទេសដែលងូតទឹកស្រាតរត់លេងនៅទឹកសមុទ្រ គឺមិនមែននៅសមុទ្រខេត្តព្រះសីហនុនោះទេ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់បណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះរូបភាពស្ត្រីបរទេសស្រាតងូតទឹករត់លេងនៅក្នុងសមុទ្រ ដោយមានមនុស្សជាច្រើននាំសម្លឹងមើលដោយមិនព្រិចភ្នែក។ រូបស្ត្រីងូតទឹកស្រាតនៅក្នុងសមុទ្រ ត្រូវបានអ្នកលេងហ្វេសប៊ុកបង្ហោះចែកចាយពីមួយទៅមួយដោយបានរិះគន់អំពីវត្តមានជនជាតិចិននៅខេត្តព្រះសីហនុ។ ប៉ុន្តែការពិតរូបនេះ គឺមិនមែននៅក្នុងសមុទ្រនៃខេត្តព្រះសីហនុនោះទេ៕ ប្រភព៖ សង្គម និង យុត្តិធម៌

Read More

មហាមិត្តកាន់តែប្រហើនឡើងៗ ហើយ៖ ជាតិចិន ៤នាក់ ប្រើដំបងវាយរថយន្ត នគបាល ខេត្តព្រះសីហនុ រត់ចែកជើងគ្នា ………….

October 25, 2018

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាជនជាតិចិនក្រោយធ្វើសកម្មភាព ប្រើដំបងវាយរថយន្ត១គ្រឿង របស់មន្រ្តីនគរបាល ខេត្តព្រះសីហនុ ដែលកំពុងបើក បណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅវេលាម៉ោង០០និង១០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកាស៊ីណូយ៉ាឌូលី ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។ បន្ទាប់ពីបានទទួលដំណឹងភ្លាមៗនោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានការសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួន បានជនសង្ស័យទាំង៤នាក់ យកមកស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ៖ ទី១-ឈ្មោះ FU SONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ QING ZHEG GUO ភេទប្រុស អាយុ […]

Read More

សុំសរសើរពិតជាខ្លាំងមែន! មហាមិត្តចិន4នាក់សាកថ្វីដៃប៉ូលីសខ្មែរ ប្រើដំបងវាយរថយន្តមន្រ្តីនគរបាលខេត្តព្រះសីហនុ

October 25, 2018

ព្រះសីហនុ ៖ ជនសង្ស័យ ០៤នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពប្រើដំបងវាយរថយន្ត ០១គ្រឿង ដែលកំពុងបើកបណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅវេលាម៉ោង០០និង១០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកាស៊ីណូយ៉ាឌូលី ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីបានទទួលដំណឹងភ្លាមៗនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានការសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង ០៤នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង ០៤នាក់នេះ ៖ ទី១-ឈ្មោះ FU SONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ QING ZHEG GUO ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ […]

Read More

​ពលករខ្មែរ ៥ពាន់នាក់ និងទៅ​ធ្វើ​ការ​នៅ​ប្រទេស​ស្ដេច​ប្រេង​គុយវ៉ែត​ជា​លើក​ដំបូង ខណៈចិនนមកស្រុកខ្មែរ ៨ម៉ឺននៅចុងឆ្នាំនេះ

October 25, 2018

ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋ​ម​ន្ត្រី​ក្រសួង​ការងារ និង​ប​ណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា នៅ​ឆ្នាំ​២០១៩ កម្ពុជា​នឹង​បញ្ជូន​ព​លករ​របស់ខ្លួន​ចំនួន ៥​ពាន់​នាក់ ទៅ​បម្រើ​ការងារ​លើក​ដំបូង​នៅ​ប្រទេស​គុយ​វ៉ែត​។ ​ក្នុង​កិច្ចពិភាក្សា​ដែល​ធ្វើឡើង​ជាមួយ​លោកស្រី Hend Subaih B ALSUBAIH រដ្ឋ​ម​ន្ត្រី​ក្រសួងស​ង្គ​ម​កិច្ច និង​ការងារ និង​ជា​រដ្ឋ​ម​ន្ត្រី​ទទួលបន្ទុក​កិច្ចការសេដ្ឋ​កិច្ច​នៃ​ប្រទេស​គុយ​វ៉ែត នា​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​ការងារ ប្រមុខ​ក្រសួង​ការងារ​របស់​កម្ពុជា និង​គុយ​វ៉ែត បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត លើ​វិស័យ​ការងារ និង​ប​ណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ហើយ​វិនិយោគិន​គុយ​វ៉ែត ក៏​មាន​បំណង​ចង់​ស្វែង​រក​ឱកាស​វិ​និ​យោគ​នៅ​កម្ពុជា​ផងដែរ​។​ ឯកឧត្តម អ៊ិត សំហេង បាន​ថ្លែង​យ៉ាង​ដូ​ច្នេះ​ថា «​កម្ពុជា​នឹង​រៀបចំ​កម្លាំង​ពល​កម្ម​របស់ខ្លួន ដែល​បានជ្រើសរើស​គ្រប់​លក្ខខណ្ឌ​ចំនួន ៥​ពាន់​នាក់ ជា​លើក​ដំបូង ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​គុយ​វ៉ែត ហើយ​កម្លាំង​ពល​កម្ម​នេះ ជា​កម្លាំង​ពល​ក​ម្មគ្រប់​ផ្នែក​ផ្នែក ទាំង​ផ្នែក​សេវា ឧស្សាហកម្ម និង​កសិកម្ម​។​ ​រដ្ឋ​ម​ន្ត្រី​ក្រសួង​ការងារ​បាន​បន្តថា ប្រសិនបើ​ស្ថានភាព​នៅ​ប្រទេស​គុយ​វ៉ែត​ល្អប្រសើរ ស្របទៅនឹង​អ្វី​ដែល​ព​លករ​កម្ពុជា​ទ​ទួល​យកបាន មាន​លក្ខខណ្ឌ​ការងារ​ល្អ ប្រាក់​ឈ្នួល​សម​រម្យ​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​នឹង​ជំរុញឱ្យមាន​ការបញ្ជូ​ន​នេះ​ឱ្យបាន​កាន់តែច្រើន​។​ ​ចំពោះ​លក្ខខណ្ឌ​ជ្រើសរើស​ព​លករ​ទៅ​បម្រើ​ការងារ នៅ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូ​ព៌ាមួយ​នេះ លោក​រដ្ឋ​ម​ន្ត្រី​ក៏​បាន​បញ្ជាក់ដែរថា […]

Read More

ពិតជាថោកទាបមែន៖ ប្រើល្បិច​បោកធ្វើ​ឱ្យ​នាង​ អស់ទាំងខ្លួនប្រាណ អស់ទាំង​ទ្រព្យ…………….

October 25, 2018

ខេត្តកំពង់ឆ្នាំង៖ ពាក្យចាស់​ពោល​ថា «​ឈើ​កោង​វល្លិ​ព័ទ្ធ មនុស្ស​ខ្ចាត់ព្រាត់​កុំ​យក​ខ្លួន​បៀត​» ។ យ៉ាងណា ម៉ិ​ញ ស្ត្រី​ម្នាក់​រស់នៅ​ស្រុក​បរិបូរណ៍ បាន​ចាញ់បោក​បុរស​ម្នាក់​ដែល​មក​ស្នាក់​នៅ​ក្នុងភូមិ ហើយ​ល្បួង​សុំ​ក្តី​ស្នេហ៍​ពី​នាង ដោយ​ឱ្យ​អ្នក​ជិតខាង​ចូល​ចែចូវ ប៉ុន្តែ​ទីបំផុត​រៀប​សែនព្រេន​បាន​តែ​បី​ខែ ក៏​បោក​យក​ម៉ូតូ​ពី​នាង​អស់​១​គ្រឿង និង​ចិ​ញ្ជៀ​ន​មាស​​១​វង់ គេចខ្លួន​បាត់​តែ​ម្តង ។ ក្នុង​ពាក្យបណ្តឹង​នារី​រង​គ្រោះ​អាយុ​៤០​ឆ្នាំ ដែល​ប្តឹង​ទៅ​លោក​មេឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ បាន​រៀបរាប់​ថា កាលពី​ជាង​៣​ខែ​មុន មាន​បុរស​ម្នាក់​ឈ្មោះ​ រិ​ទ្ធ អាយុ​៤៣​ឆ្នាំ បាន​ស្នាក់​នៅផ្ទះ​ឈ្មោះ​ ពូ ​សុត មីង ​អុ​ន នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។ ក្រោយមក​បាន​ឈ្មោះ​ រិ​ទ្ធ មក​សុំ​ស្រឡាញ់​នាង ដោយ​ឱ្យ​ចាស់ទុំ​ចូល​ចែចូវ និង​ប្រាប់​ថា រូបគេ​គ្មាន​ប្រពន្ធ​កូន​ទេ ហើយ​មានផ្ទះ​សំបែង​នៅ​ខេត្តកណ្តាល។ កាល​ណោះ​នាង​ក៏​យល់ព្រម ហើយ​ពួក​យើង​ក៏​បាន​រៀបចំ​សែនព្រេន​យក​គ្នា​ជា​ប្តី​ប្រពន្ធ ។ នារី​រង​គ្រោះ​បន្ត​ថា ការ​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​ ៣​ខែ ​ធ្វើ​ឱ្យ​នាង​ទុកចិត្ត ប៉ុន្តែ​អ្វី​ៗ ​មិន​ដូច​ការ​គិត​របស់​នាង​ឡើយ គឺ​បុរស​ឈ្មោះ​ រិ​ទ្ធ​ នោះ​បាន​បោក​យក​ខ្លួន​នាង​ហើយ យក​ទាំង​ទ្រព្យសម្បត្តិ​របស់​នាង​ទៀត ។ នៅ​ក្នុង​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ ខែតុលា […]

Read More

នោះចាក់ចំបេះដូងហ្វ៊េនបាល់ទាត់ខ្មែរហ្មង លោកLeonardoថា ការហៅកីឡាករជា idol នៅពេលដែលប្រកួតចាញ់ជាវប្បធម៌ទន់ជ្រាយ ហើយគួរតែផ្លាស់ប្តូរទម្លាប់នេះបើ​ចង់​ឲ្យ​បាល់ទាត់​រីក​ចម្រើន…

October 25, 2018

(ភ្នំពេញ)៖ ក្រោយចូលកាន់តំណែងគ្រូធំរបស់ក្លឹបភ្នំពេញក្រោន អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo បានដាក់សំណើរគួរឲ្យភ្ញាក់ផ្អើលមួយដល់អ្នកគាំទ្រកម្ពុជា ដោយលោកស្នើឲ្យបញ្ឈប់ការហៅកីឡាករថា Idol ហើយកីឡាករផ្ទាល់ ត្រូវបញ្ឈប់ការបង្ហាញនូវភាពទន់ជ្រាយលើបណ្ដាញសង្គម ដើម្បីជំរុញឲ្យវិស័យបាល់ទាត់មានការរីកចម្រើន និងមានការប្រកួតប្រជែងកាន់តែមានគុណភាព។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្លឹបភ្នំពេញក្រោន កាលពីម្សិលមិញថា លោក Leonardo បាននិយាយថា «សូមឲ្យអ្នកគាំទ្រទាំងអស់ ឈប់ហៅកីឡាករជា Idol ៗៗៗ ទាំងមិនទាន់ចប់ការប្រកួត។ បើនៅប្រេស៊ីល គេអត់បាន Post អ្វីទាំងអស់ ពេលគេចាញ់ការប្រកួត… តែនៅកម្ពុជា និយមប្រើបណ្ដាញសង្គមពេក ឲ្យតែចាញ់កីឡាករច្រើនប្រើពាក្យ សុំទោសៗៗ ហើយអ្នកគាំទ្រចូលមក អត់អីទេៗ Idol។ កន្លែងហ្នឹង យើងអត់ត្រូវការសុំទោស ព្រោះយើងចាញ់ការប្រកួត យើងត្រូវមានសម្ពាធ ហើយត្រូវការប្រឹងបន្ថែម ដើម្បីបោះជំហ៊ានទៅមុខ»។ ការលើកឡើងបែបនេះ ដោយសារកន្លងមក លោកសង្កេតឃើញអ្នកគាំទ្រកម្ពុជា ភាគច្រើនបានផ្ដល់តម្លៃដល់កីឡាករជ្រុលពេក រហូតហៅកីឡាករថាជា Idol ទាំងតែការប្រកួតបរាជ័យ។ ត្រង់ចំណុចនេះ លោកបានលើកឧទាហរណ៍ពីលីគម៉ាឡេស៊ី ដោយម៉ាឡេស៊ីមានអ្នកគាំទ្រ តែគេមិនទទួលយកការចាញ់ ឬសរសើរកីឡាករ ពេលធ្វើមិនបានល្អនោះទេ ដែលធ្វើឲ្យកីឡាកររបស់ពួកគេ មានការខិតខំប្រឹងបន្ថែម […]

Read More

មិនធម្មតា ឃើញស្ងាត់ៗ តែពេលនេះលោកសាន ផានិត ចេញប្រតិកម្មយ៉ាងខ្លំាងចំពោះខ្លោងទ្វារពេទ្យលោកសង្ឃ…

October 25, 2018

កាលពីពេលថ្មីៗនេះ មានការចែកចាយនូវរូបភាពជាច្រើនរបស់ខ្លោងទ្វារមន្ទីរពេទ្យព្រះកុសុមៈ​ រឺមន្ទីរពេទ្យលោកសង្ឃ ដែលធ្វើឲ្យមហាជនធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអក្សរចិនដែលដាក់ពីលើអក្សរខ្មែរដែលជាម្ចាស់ស្រុកទៅវិញ។ ក្នុងនោះដែរលោក សាន ផានិត​ ដែលជាអតីតតារាចម្រៀងដ៌ល្បី បានប្រតិកម្មយ៉ាងខ្លាំងចំពោះខ្លោងទ្វារនោះដែរ ដោយលោកបានលើិកឡើងថា កណ្តាលដើមទ្រូងរាជធានីភ្នំពេញ មន្ទីរពេទ្យលោកសង្ឃបច្ចុប្បន្ន។ ដូច្នេះសូមអ្នកទាំងអស់គ្នាមេត្តាពិចារណាតាមការគួរ!

Read More