Loading...
October 24, 2018 – postkhnews
Breaking News

Day: October 24, 2018

ជីវិតមានឡើងមានចុះ៖ លោក ច័ន្ទ រិទ្ធមេធានី អតីតតារាសម្ដែងដ៏ល្បី ធ្លាក់ខ្លួនរត់កង់បី តែដាច់ខាតមិនសុំ……….…

October 24, 2018

ពិតជារឿងមួយពិតជានឹកស្មានមិនដល់ថា អតីតតារាសម្ដែងដ៏ល្បីល្បាញតាំងពីទសវត្ស ៨០-៩០ គឺលោក ច័ន្ទ រិទ្ធមេធានី បានបាត់មុខពីសិល្បៈ និងសព្វថ្ងៃលោកបានប្រកបរបរជាអ្នករត់កង់បី ដោយភរិយារបស់លោកប្រកបរបរជាអ្នកលក់ចាប់ហួយ។ ក្នុងនោះផងដែលអ្នកនាង ស៊ិន ឧត្តមផល្លា ជាម្ចាស់ហ្វេសប៊ុកផេក Movie Star Research បានទៅធ្វើការសម្ភាសន៍ អំពីជីវភាពរស់នៅផ្ទាល់របស់លោក ច័ន្ទ រិទ្ធមេធានី ដោយអ្នកនាងបានសរសេររ៉ាយរ៉ាប់ថា៖ លោក ច័ន្ទ រិទ្ធមេធានី សព្វថ្ងៃនេះ លោករស់នៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ក្រុងភ្នំពេញ ជាមួយគ្រួសារខាងប្រពន្ធ។ លោក ច័ន្ទ រិទ្ធមេធានី ពិតជាមានមុខរបរជាអ្នករត់កង់បី យ៉ាងពិតប្រាកដមែន ចំណែកភរិយារបស់លោក មានមុខរបរជាអ្នកលក់ចាប់ហួយ ចំណែកជីវភាពគឺសមរម្យ ។ លោក ច័ន្ទ រិទ្ធមេធានី បានថ្លែងថា ខាងក្រុមហ៊ុនផលិតកុន បានទាក់ទងមកលោក ដើម្បីថតភាពយន្ត ប៉ុន្តែលោកមិនទាន់ចង់ចូលប្រឡូកវិញ ដោយសារតែលោក ចង់រស់នៅក្នុងជីវិតមួយដែលសាមញ្ញ។ លោកបានថ្លែងបន្តទៀតថា លោកពិតជាមានការនឹករលឹកដល់មិត្តសិល្បករសិល្បការិនីរួមជំនាន់ ដែលធ្លាប់សម្តែងរួមគ្នាដូចជា អម្ពរ ទេវី, ទេព […]

Read More

ជួយស៊ែរផង បើមានអ្នកណាបាត់បងប្អូន!!! ប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្ដែតទឹកទន្លេ

October 24, 2018

ភ្នំពេញៈ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេ មកទើនៅចំណតកាប៉ាល់ទេសចរណ៍មួយ ក្រោយសណ្ឋាគារ ហ៊ីម៉ាវ៉ារី បង្ករជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពបុរសនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយមានអាយុប្រហែលជាង៣០ឆ្នាំ បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញអះអាងថា ស្លាប់ដោយការលង់ទឹក។ បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់នៅវត្តសំបួរមាស ក្នុងទឹកដីខណ្ឌដង្កោ តែបើគ្មានសាច់ញាតិទេនោះ សមត្ថកិច្ច នឹងសម្រេចបូជាហើយ ព្រោះសពមានសភាពហើយស្អុយទៅហើយនោះ ៕

Read More

បុរសចំណាស់ ដេកស្លាប់លើបង្គង ក្រោយពីឡើងឋានសួគ៌បានសម្រេចម្តង ជាមួយ​ស្រី​ស្នេហ៍​ ជាអ្នកលក់​សាច់​ឆ្កែម្នាក់..

October 24, 2018

ភ្នំពេញៈ កាល​វេលា​ម៉ោង​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​ហេង ហេង បឹងត្របែក តាមផ្លូវ​ព្រះមុនីវង្ស ក្រុម៣០ ស្ថិតនៅ​ភូមិ៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមនរាជធានី​ភ្នំពេញ។ មានហេតុការណ៍​ការភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មានឈ្មោះ រុន សារឿន អាយុ៥៨ឆ្នាំ មុខរបរ​កម្ម​លីសែង ស្នាក់​នៅផ្ទះ​លេខ​៩២D ផ្លូវ១០៥ ភូមិ៦ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។ ចំណែក​ស្ត្រី​ដែលរួមភេទជាមួយមានឈ្មោះ ឡោ ស្រីមុំ អាយុ៤៩ឆ្នាំ ត្រូវជា​ស្រី​ស្នេហ៍ មានមុខរបរ​លក់​សាច់​ឆ្កែ ស្នាក់នៅ​ផ្ទះជួល ផ្លូវ១០១ ភូមិ៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។ មុន​កើត​ហេតុ គឺនៅ​វេលា​ម៉ោង៥ល្ងាច ​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​ឌុបស្ត្រី​ខាងលើ​មក​ចូលដេក ផ្ទះសំណាក់​ហេង ហេង​ នៅបឹងត្របែក ហើយ​ចូលដេក​នៅ​បន្ទប់​លេខ២០៥ ជាន់​ទី២ រហូត​បានរួម​ភេទ​បាន​សម្រេច​មួយ​លើក ក៏​ដេកលក់​ដល់​ម៉ោង១១ជិត​កណ្ដាលអធ្រាត្រ ​ក៏​ភ្ញាក់​ដឹងខ្លួន​មិនឃើញ​មិត្ត​ប្រុស​គាត់​ កម្រើក​ហើយក៏​ដាស់ និង​ហៅខ្លាំងៗ ដូចជា​មិន​ស្រួល ក៏​រត់​ចុះមក​ខាងក្រោម ហៅ​មេការ​ផ្ទះសំណាក់​ជួយ​ហៅ​កង់​បី​ឲ្យ​ដឹក​យកទៅ​មន្ទីរពេទ្យ ដែល​ជិត​ជា​គេ​បង្អស់ ក្រោយមក​ក៏​ដឹក​ប​ញ្ជូ​ន​ទៅដល់​មន្ទីរពេទ្យ​បាយ័ន ហើយ​គ្រូពេទ្យ​មក​ពិនិត្យថា […]

Read More

តារាស្រីថៃ janie Tienphosuwan ឆ្លងកាត់សង្សារ ១១នាក់ ទម្រាំបានជួបស្នេហ៏ពិត បានរៀបការតាមច្បាប់ …………..

October 24, 2018

តារាសម្តែង កញ្ញា ឌី សូនិត្តា ជាតារាស្រីមួយដួងដែលមាន ទេពកោសល្យសិល្បៈដ៏សម្បូរបែប ចេះទាំងនិពន្ធនិងបកស្រាយបទចម្រៀង ជាដើម។ រួមជាមួយទេពកោសល្យ និងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិកញ្ញា ឌី សូនិត្តា តែងតែត្រូវប៉ាន់ក្នុងការថតខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ។ ក្នុងនោះ ឌី សូនិត្តា បានបញ្ចេញមតិទាក់ទងនឹងព័ត៌មានដែលកំពុងកក្រើក ដែលបានសរសេរទាក់ទងនឹងអតីតគូស្នេហ៍ទាំង១១រូបដែលតារាសម្តែងថៃ នាង janie Tienphosuwan បានទាក់ទង។ ធ្វើឲ្យ ឌី សូនិត្តា បានសរសេរសារយ៉ាងវែងអន្លាយថា៖ “ហឹមមមម…..តារាស្រីថៃឆ្លងកាត់គូស្នេហ៍ ១១នាក់ ទម្រាំបានជួបហើយបានការ។ បើតារាខ្មែរវិញ ដឹងតែស្អុយឈ្មោះសុះសាច់នាង វីវរ ដាក់ឈ្មោះកាកីអោយទៀត ដៀលម៉ាឆ្ងាញ់ អត់ទាំងទីផ្សារការងារសិល្បៈអោយធ្វើទៀតមើលទៅ។ ហើយបើតារាគេមកដល់ស្រុកខ្មែរវិញ idol idol រត់ចង់ជាន់តារាខ្មែរឯងទៀត។ ហ្នឹងតារាខ្មែររៀបការត្រឹមត្រូវផងមួយចំនួន មិនមែនដូចតារាគេផង ហើយហ៊ានតែបែកគ្នាខុសមកពីតារាទាំងអស់ ហឹមមមមម… ខ្ចិលយាយ។ និយាយនេះដាក់អោយតែអ្នកជាន់ឈ្លីសាសន៍ឯងនិងតារាឯងទេចាស។ អត់បានថាអោយហ្វេន ឌីសូនិត្តាទេណា”៕

Read More

មិនបាច់ទៅរកឯណាឆ្ងាយទេ តាមពិតនៅក្បែរបង្កើយសោះ ឱសថធម្មជាតិព្យាបាលជំងឺរបេង

October 24, 2018

ជាដំបូងសូមមកស្វែងយល់ពីជំងឺរបេងជាមុនសិន រោគរបេង(Tuberculosis-TB)គឺជារោគឆ្លង ឬជាមេរោគមួយបានបណ្តាលមកពីមេរោគម្យ៉ាង ដែលចូលទៅក្នុងសួតរបស់អ្នកតាមរយៈការដកដង្ហើម។ វាមានមេរោគTBពីរយ៉ាងគឺ ៖របេងឆ្លង និងរោគរបេង ។ របេងឆ្លងជារោគម្យ៉ាង ដែលអ្នកមានរោគរបេងមួយចំនួនតូចរស់នៅរបស់អ្នក ប៉ុន្តែវាមិនទាន់ធ្វើឱ្យអ្នកកើតរបេងនៅឡើយទេត្បិតប្រព័ន្ធធ្វើឱ្យអ្នកសុំារោគក្នុងខ្លួនរបស់អ្នកកំពុងតែរារាំងមេរោគកុំឱ្យបណ្តាលមានបញ្ហាផ្សេងៗទៀតដែរ។អ្នកតែងស្រួលខ្លួន គឺអ្នកមិនមានឈឺថ្កាត់អ្វីទេ ហើយអ្នកក៍មិនអាចចំឡងមេរោគរបេងទៅអ្នកផ្សេងទៀតដែរ ។ ប្រសិនបើអ្នកមានរបេងឆ្លង ហើយប្រព័ន្ធធ្វើឱ្យអ្នកសុំាមេរោគនៅក្នុងខ្លួនរបស់អ្នកក្លាយជាខ្សោយ នោះរបេងឆ្លងរបស់អ្នកអាចបង្កើតទៅជារោគរបេង ហើយជួនកាលគេហៅថា«គ្មានសកម្មភាព» ឬ«កំពុងដេកលក់»។ រោគរបេង គឺជារោគម្យ៉ាង ដែលអ្នកមានរោគរបេងយ៉ាងច្រើនរស់នៅក្នុងខ្លួនរបស់អ្នកហើយមេរោគនោះ ក៍បណ្តាលឱ្យអ្នកកើតរបេង។តាមធម្មតាអ្នកមិនស្រួលខ្លួនទេជាញឹកញយ អ្នកអាចចម្លងមេរោគរបេងពីអ្នកដ៍ទៃទៀត។ រោគរបេងអាចរកឃើញនៅក្នុងអវយវៈ ជាច្រើននៃខ្លួនប្រាណរបស់អ្នក ប៉ុន្តែតែតាមធម្មតាវាប៉ះពាល់សួតរបស់អ្នក។អការៈ(សញ្ញាសំគាល់រោគ) ជាទូទៅបំផុតនៃរោគរបេងគឺធ្វើឱ្យអ្នកក្អក គ្រុន មិនឃ្លានអាហារ ស្រកទំងន់ ហិតហៃកំឡាំង បែកញើសពេលយប់ និង អស់កម្លាំងកំហែងណាស់។ មេរោគរបេងវាឆ្លងរាលដាលទៅមនុស្សផ្សេងៗទៀតនៅពេលអ្នកណាម្នាក់កើតរោគរបេងសួតហើយក្អក ឬកណ្តាស់បញ្ចេញមេរោគរបេងនោះទៅតាមខ្យល់អាកាស។ មនុស្សដែលរស់នៅជាមួយ ធ្វើការជាមួយ ឬចំណាយពេលយ៉ាងច្រើនជាមួយអ្នកកើតរបេង ជននោះអាចដកដង្ហើមចូលមេរោគ របេងហើយបានឆ្លងរោគរបេង ។ ហើយមេរោគរបេងនេះពុំអាចឆ្លងដោយសារការកាន់ម្ហូបចំណី ឬវត្ថុអ្វីផ្សេងទៀតឡើយ។ ត្រយ៉ូងចេកសំបូរជាតិកាល់ស្យូម ជាតិសរសៃ ប្រូតេអ៊ីន ផូស្វ័រ ជាតិដែក ស្ពាន់ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីនអ៊ី។ សារជាតិទាំងនេះជួយទប់ស្កាត់ការលូតលាស់នៃបាក់តេរី […]

Read More

ញាក់សាច់ បិទទីតាំងផលិតស្រាសជាង៧០០កន្លែងនៅក្រចេះ ក្រោយមានករណីពុលស្រាស ស្លាប់ និងធ្លាក់ខ្លួនឈឺជាង៨០នាក់

October 24, 2018

(ក្រចេះ)៖ សិប្បកម្មផលិតស្រាស ដែលគ្មានច្បាប់អនុញ្ញាតជាង៧០០ទីតាំង នៅទូទាំងខេត្តក្រចេះ ត្រូវបានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅផ្អាកសកម្មភាព ធ្វើអាជីវកម្មជាបណ្ដោះអាសន្ន ក្នុងចំណោមទីតាំងសរុប៧៦១កន្លែង នៅទូទាំងខេត្តក្រចេះ។ នេះបើយោងតាមប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្ដក្រចេះ លោក នី ឆុន បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ។ លោក នី ឆុន បានបញ្ជាក់ថា ការផ្អាកអាជីវកម្មសិប្បកម្មផលិតស្រាសទាំងនេះ ដោយឈរលើមូលហេតុមានករណីពុលស្រាស និងធ្លាក់ខ្លួនឈឺ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីប៉ុន្មានថ្ងៃមុននេះ ប៉ុន្ដែបើគិតត្រឹមព្រឹកនេះ មន្ទីររបស់លោក និងអាជ្ញាធរពាក់ព័ន្ធ បានផ្អាកអាជីវកម្ម បានជាង៤០០កន្លែង ហើយយុទ្ធនាការនឹងបន្ដធ្វើបន្ដទៀត។ យ៉ាងណាក៏ដោយ ប្រធានមន្ទីររូបនេះ បានអះអាងផងដែរថា កាលផ្ដល់លិខិតអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះ មិនទាន់កំណត់នោះឡើយ ពោលលុះត្រាតែម្ចាស់សិប្បកម្មផលិតស្រាសទាំងនេះ ត្រូវបានមន្ទីរជំនាញទទួលស្គាល់ និងយល់ព្រមតាមបទដ្ឋានបច្ចេកទេសនៃការផលិតជាមុនសិន។ លោក នី ឆុន បានបន្ដផងដែរថា​ មានសិប្បកម្មតិចតួចប៉ុណ្ណោះ ក្នុងចំណោម៧៦១កន្លែង ត្រូវបានទទួលស្គាល់ និងមានលិខិតអនុញ្ញាត […]

Read More

អបអរសាទរ ពេលនេះបវរកញ្ញាកម្ពុជាកំពុងមានពិន្ទុដាច់គេ សូម​មហាគ្រួសារខ្មែរជួយបន្តបោះឆ្នោតគាំទ្ររហូតដល់ស្អែកនេះ ដែលជាថ្ងៃប្រកាសលទ្ធផល

October 24, 2018

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ បេក្ខនារីបវរកញ្ញាកម្ពុជា គឺកញ្ញា ឌី លីកា (Dy Lika) បានឈ្នះដាច់គេតាមរយៈការបោះឆ្នោតលើ App Star Phone នៃវគ្គប្រកួត Miss Popular របស់កម្មវិធីបវរកញ្ញាអន្តរជាតិ ២០១៨ ឬ Miss Grand International 2018 ក្នុងចំណោមបវរកញ្ញា១០រូប។ បើតាមចំណាត់ថ្នាក់លើទំព័រ Facebook «Miss Grand International»​ ត្រូវបានផ្សាយរយៈពេលប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា បវរកញ្ញាដែលបានជាប់ចំនួន១០នាក់ (Top 10) ក្នុងវគ្គ Miss Popular គិតត្រឹមថ្ងៃទី២៣ ខែតុលា តាមលំដាប់ថ្នាក់លេខ១ ដល់លេខ១០ រួមមាន៖ បវរកញ្ញាកម្ពុជា, បវរកញ្ញាឥណ្ឌូនេស៉ី, បវរកញ្ញាវៀតណាម, បវរកញ្ញាឥណ្ឌា, បវរកញ្ញាម៉ាឡេស៉ី, បវរកញ្ញាហ្វីលីពីន, បវរកញ្ញាប៉េរូ, បវរកញ្ញា Puerto Rico, បវរកញ្ញា Ecuador, […]

Read More

សាហាវណាស់ ខឹង​មេការ​មិន​បើក​លុយ​ឲ្យ និង​មានទំនាស់​គ្នា ពេល​ផឹកស៊ី​ ព្រួត​គ្នា​វាយ​សម្លាប់​…

October 24, 2018

សៀមរាបៈ កាលពីវេលា​ម៉ោង២២ៈ០០នាទី​ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅ​ក្រុមទី៣២ ភូមិ៥ សង្កាត់​លេខ៤ ក្រុង-ខេត្ត​ព្រះសីហនុ។​ មាន​ករណី​ហិង្សា​ មាន​ស្ថាន​ទម្ងន់ទោស​ បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់ ​ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន៣នាក់ ។ ជនរងគ្រោះ​ឈ្មោះ ​តាំង​ បូរ៉ា​ ភេទ​ប្រុស​ អាយុ៣៦ឆ្នាំ​ មុខរបរ​មេការ​សំណង់​ ស្នាក់​នៅតាម​ការដ្ឋាន​សំណង់ មាន​ស្រុកកំណើត​ភូមិ ជីក្រែង​ ឃុំ​ជីក្រែង​ ស្រុក​ជីក្រែង ខេត្តសៀមរាប។ រងរបួស​ក្បាល ថ្ងាស​និង​មុខជា​ទម្ងន់​ ហើយ​បាន​ស្លាប់​ ក្រោយពេល​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ចម្ការ​ចេក​ ក្រុងព្រះសីហនុ។ ជនសង្ស័យ​ទាំងបី​រួមមាន​ឈ្មោះ ភោគ សុផាត ភេទ​ប្រុស អាយុ៣០ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រិ​ញ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប។ ទី២.ឈ្មោះ អុ​យ អឿន ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ នៅ​ខេត្តបាត់ដំបង។ទី៣.ឈ្មោះ ឈ​យ ឃ្មុំ ភេទ​ប្រុស អាយុ​ប្រហែល៣០ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុ​កំណើត​នៅ​ភូមិ​ស្តៅ ឃុំ​អន្លង់​សំណរ […]

Read More

អុកឡុកនៅកំពង់សោមស្ទើរ ឥឡូវមហាមិត្តចិនមកឈ្លោះគ្នាថែមនៅប៉ោយប៉ែត បាញ់ផ្អើលពេញក្រុងទាំងយប់…

October 24, 2018

ខេត្តបន្ទាយមានជ័យ ៖ ស្នូរ​បាញ់​ដោយ​កាំភ្លើង​ជា​ច្រើន​គ្រាប់ ដោយ​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ជម្លោះ​រវាង​ជនជាតិ​ខ្មែរនិង​ចិន​ដែល​ប្រដាប់​ដោយ​បំពង់​ទីប​និង​ដែក​រៀង​ៗ​ខ្លួនតែ​ក្រោយ​ការ​ប្រឈម​នោះ ក្រុម​ខ្មែរ​គេច​អស់​នៅ​សល់​តែ​ក្រុម​ចិន ។ ក្នុង​ការ​បង្ក្រាប​ជនជាតិ​ចិន​ជាង​១០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល​និង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បង្ក្រាប​និង​ឃាត់ខ្លួន​នៅ​នឹង​កន្លែង ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ជម្លោះ​នេះ​ច្បាស់លាស់​ទេ ។ ករណី​ខាងលើ​ដែល​ឈាន​ដល់​ការ​ផ្ទុះអាវុធ​និង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជិត​១​រំលង​អធ្រាត្រ​ចូល​ព្រឹក​ថ្ងៃ​ទី​២១ តុលា លើ​ដងផ្លូវ​បេតុង​ជិត​បុរី​ហ្គោ​ត​ឡាក់ ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ តាម​ប្រភព​ព័ត៌មាន​ថា ជនជាតិ​ចិន​ដែល​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​នេះ មាន​ចំនួន​១៣​នាក់ ។ តាម​ប្រភព​ថា មុន​កើតហេតុ​នេះ​ជនជាតិ​ចិន​ទាំងនេះ​មាន​ជម្លោះ​ជាមួយ​ខ្មែរ​មួយ​ក្រុម ប៉ុន្តែ​មិនដឹង​មូលហេតុ​ពិតប្រាកដ​ទេ ដែល​ខ្លះ​ថា​អាច​ដោយសារ​រឿងស្រី តែ​ក្រុម​ខ្មែរ​ដែល​មាន​ជម្លោះ​នោះ​គេចខ្លួន​អស់ ។ ប្រភព​បន្ត​ថា ដំបូង​ជនជាតិ​ចិន​មាន​គ្នា​៤​ទៅ​៥​នាក់​ទេ លុះ​មាន​ជម្លោះ​កើតឡើង​ក៏​បាន​ទូរស័ព្ទ​ហៅ​គ្នា​មក​កាន់តែ​ច្រើន ប្រដាប់​ដោយ​បំពង់​ទីប​និង​ដែក​ស្ទើរ​គ្រប់​ដៃ សូ​ម្បី​សមត្ថកិច្ច​ដែល​ចូល​បង្ក្រាប ក៏​ពួក​គេ​ហាក់​មិន​ស្តាប់​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក ទើប​ឈាន​ដល់​ការ​បំផ្ទុះ​អាវុធ​ឡើង​លើ​គំរាម​ជា​ច្រើន​គ្រាប់ ។ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​លម្អិត​ពី​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទេ ព្រោះ​ទូរស័ព្ទ​ទាក់ទង​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល ។ លោក ព្រំ ពិសិដ្ឋ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​ពេល​នេះ​កំពុង​សាក​សួរ​ពី​ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​នៅឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នោះ​ដែរ ព្រោះតែ​ភាគី​ពាក់ព័ន្ធ​ម្ខាង​ទៀត​ជា​ខ្មែរ​បាន​គេចខ្លួន​អស់ ។ លោក​បន្ត​ថា ករណី​នេះ​មិន​ទាន់​ឈាន​ដល់​អំពើ​ហិង្សា​បង្ក​របួស​ស្នាម​លើ​បុគ្គល​ណាមួយ​នៅឡើយ​ទេ ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កំណើន​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ជា​សំបុក​កាស៊ីណូ​ក៏​មិន​តិច​ដែរ […]

Read More

ក្រៅពីល្បីរឿងកាប់បំផ្លាញព្រៃឈើ ឧកញ៉ា ណូ មេឆ្នោតដ៏ធំប្រចាំក្រុងភ្នំពេញ អាចបញ្ជាសមត្ថកិច្ចបង្ក្រាបកូនកញ្ច្រែង មិនកត់ឆ្នោតឲ្យខ្លួនបានថែមទៀត…

October 24, 2018

ភ្នំពេញៈ ក្រៅពីល្បីរឿងកាប់បំផ្លាញព្រៃឈើ និងរកស៊ីឆ្នោតវៀតណាមខុសច្បាប់ ឧកញ៉ា ណូ ត្រូវបានគេរាយការណ៍មកថា អាចបញ្ជាសមត្ថកិច្ចឲ្យបង្ក្រាបកូនកញ្ច្រែងណា ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ ឧកញ៉ារូបនេះ ប្រើលុយប្រើអំណាច ជួលនាយទាហានឈ្មោះ ម៉ៅ អ៊ុច ឲ្យដើរអុកឡុកអ្នករកស៊ីលក់ឆ្នោតស្របច្បាប់ ហើយត្រូវបានមេប៉ូលិសក្រុងភ្នំពេញ លោកផ្កាយ៣ ស ថេត បញ្ជាឲ្យចាប់ខ្លួន។ បើតាមប្រភពច្បាស់ការណ៍ ប្រាប់អង្គភាពសារព័ត៌មាន Cam Post ដោយសុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា ឧកញ៉ា ណូ បច្ចុប្បន្ន គឺជាមនុស្សមានទាំងអំណាច និងលុយ កំពុងបើកឆ្នោតវៀតណាមខុសច្បាប់ នៅគ្រប់ខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ លើសពីនេះទៀត លោកឧកញ៉ារូបនេះ ក៏អាចប្រើលុយជួលសមត្ថកិច្ច ឲ្យចុះបង្ក្រាបកូនកញ្ច្រែងណា ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួន ហើយថែមទាំងជួលទាហាន ឲ្យដើរអុកឡុកអ្នករកស៊ីលក់ឆ្នោតស្របច្បាប់ទៀតផង។ ជាក់ស្ដែង ករណីថ្មីៗនេះ ក្រុមលោក ម៉ៅ អ៊ុច ដែលគេដឹងថា ជាមន្ត្រីយោធា និងជាកូនចៅរបស់លោកឧកញ៉ា ណូ បានចុះទៅចាប់កូនកញ្ច្រែងតាមផ្សារ ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួនយ៉ាងអនាធិបតេយ្យ បង្កការអុកឡុក និងរំខានដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ […]

Read More