Loading...
October 23, 2018 – postkhnews
Breaking News

Day: October 23, 2018

ចប់ហើយស្រុកខ្មែរ ​គុយទាវ​ដែលបងប្អូនញាំរាល់ថ្ងៃមាន​ផ្ទុក​គីមី…

October 23, 2018

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ មន្ត្រី​សាខា​កាំ​កុង​ត្រូល​ខេត្ត​ព្រៃវែង បាន​សហការ​ជាមួយ​ម​ន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ​ទំ​និ​ញ ដែល​ដាក់តាំង​លក់​នៅ​ផ្សារ​សាមគ្គី​ក​អណ្តើក ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង​។ លទ្ធផល​ត្រួតពិនិត្យ បាន​រក​ឃើញ គុយទាវ​សរសៃរ​តូច ចំនួន​១២​គីឡូក្រាម មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ប៉ូ​រ៉ា​ក់ (Borax)។ ក្នុង​ការត្រួត​ពិ​និត្យ ម​ន្ត្រី​ជំនាញ​បានធ្វើ​វិភាគ​បឋម​ទៅលើ​សរសៃ​គុយទាវ នំ​បញ្ចុក នំ​បាញ់ហយ ត្រី​ប្រលាក់ ស្ករត្នោត សណ្តែក​ប​ណ្តុះ សរុប ៨ គំរូ ដោយ​ក្នុង​នោះ​មាន​បញ្ហា​តែ​លើ​សរសៃ​គុយទាវ​ប៉ុណ្ណោះ។ បន្ទាប់មក​ម​ន្ត្រី​កាំកុង​ត្រូលបានធ្វើ​ការណែនាំ​និង​ធ្វើ​កិច្ចសន្យា ផ្តិតមេដៃ ដល់​ម្ចាស់​ផលិត​គុយទាវ ដោយ​ធ្វើ​ការកែប្រែ​ក្នុង​ការផលិត និង​បានធ្វើ​កំណត់ហេតុ​ដកហូត​គុយទាវ យកទៅ​កំទេចចោល​។​ ​ម​ន្ត្រី​កាំកុងត្រូល បាន​បន្តថា ក្រៅពី​ការវិភាគ ម​ន្ត្រី​ជំនាញ​ក៏បាន​រកឃើញ ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ ប្រើប្រាស់​ចំនួន ១២.៦៥ គីឡូក្រាម បន្លែ​ម​ទៀត​។ ក្នុងឱកាស​នោះ ម​ន្ត្រី​កាំកុងត្រូល​ក៏បានផ្សព្វផ្សាយ​អប់​រំ​ណែនាំ​ដល់​អាជីវករ​ឲ្យ​ដឹង​អំ​ពី​សុវត្ថិភាព​ម្ហូបអាហារ ដោយ​បាន​ចែក និង​បិទ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ Poster ផងដែរ​៕

Read More

ហួសចិត្តណាស់ ពួកចិនមួយហ្វូងចុះពីលើកង់បីភ្លាម រត់ទៅនោមមុខផ្ទះគេយ៉ាងរំភើយ…(មានវីដេអូ)

October 23, 2018

កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូ ដែលបង្ហាញពីសកម្មភាពរបស់ពួកជនជាតិចិនមួយក្រុមបានជិះកង់៣មិនដឹងធ្វើដំណើរទៅណា ឬក៏ចេញពីកន្លែងកំសាន្តណាទេ បានចុះពីលើកង់៣ ហើយនាំគ្នាស្ទុះចុះទៅឈរនោមមុខផ្ទះគេយ៉ាងឥតសណ្តាប់ធ្នាប់ ដោយគ្មានខ្លាចក្រែងម្ចាស់ផ្ទះអ្វីបន្តិចទាល់តែសោះ។ យោងតាមម្ចាស់ផ្ទះបានឲ្យដឹងថា ក្រុមពួកចិនគ្មានសីលធម៌ទាំងនោះតែងតែមកនោមមុខផ្ទះរបស់គាត់ស្ទើររៀងរាល់យប់។ ពេលខ្លះគាត់ក៏ទៅទាន់ ហើយពេលខ្លះក៏ទៅមិនទាន់ ធ្វើឲ្យរូបគាត់ជាម្ចាស់ផ្ទះមានការពិបាកយ៉ាងខ្លាំង។ តាមរយៈខ្សែវីដេអូបានបញ្ជាក់យ៉ាងច្បាស់ ពេលវេលាកើតហេតុគឺនៅវេលាម៉ោង១០ និង៣៤នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ហើយប្រជាពលរដ្ឋសូមសំណូមពរឲ្យសមត្ថកិច្ចជួយទប់ស្កាត់ទង្វើអសីលធម៌របស់ក្រុមជនជាតិចិនទាំងនោះផង ព្រោះវាហាក់ដូចជាអាណាធិបតេយ្យ និងប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង៕

Read More

សូមជួយចែករំលែកបន្ត រន្ធត់ណាស់ និយាយទូរស័ព្ទពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់៤នាក់ភ្លាមៗ…

October 23, 2018

នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ មានគ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់ប្រជាពលរដ្ឋចំនួន៤នាក់ និងបណ្តាលឲ្យរងរបួស២នាក់ នៅក្នុងរោង នៃការដ្ឋានដឹកដីមួយកន្លែង ផ្លូវចូលទៅវត្តសមាធិ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ករណីនេះកើតឡើងដោយសារមេឃកំពុងភ្លៀងស្រិចៗ​ ហើយកម្មករកំពុងជ្រកក្នុងរោង ពេលនោះមានកម្មករម្នាក់និយាយទូរស័ព្ទ ក៏ត្រូវរន្ទះបាញ់តែម្តង។ អ្នករងរបួសត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕ ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

Read More

មានដឹងទេ នៅក្នុងបទលាហើយស៊ូម៉ាត្រា អ្នកស្រី​រស់ សេរី​សុទ្ធាបានបង្កើតកំហុសមួយដែល…

October 23, 2018

បទ​ចម្រៀង «​លា​ហើយ​ស៊ូ​ម៉ា​ត្រា​» ក៏​មាន​ប្រវត្តិ​ស្រ​ដៀង​គ្នា​នឹង​បទ «​រាហូ​ចាប់​ចន្ទ​» ដែរ គឺ​សុទ្ធតែ​ដកស្រង់​ចេញពី​ប្រលោមលោក​រឿង​«​រាហូ​ចាប់​ចន្ទ​» ដូច​គ្នា គឺ​ចង់​ត្រដាង​ពី​ឆាក​ស្នេហា​ដ៏​ផ្អែមល្ហែម​មួយ​នៅ​លើ​កោះ​ស៊ូ​ម៉ា​ត្រា រវាង​រាហូ ជាមួយ​កុលាប​ឥណ្ឌូ​ណេ​ស៊ី​នោះ ។ យោង​តាម​សៀវភៅ «​កំណាព្យ​ស្នេហ៍​មាស​» របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន លើក​ឡើង​ថា អ្នក​ដែល​មិន​បានដឹង​រឿង​នេះ​ពិតប្រាកដ ស្មាន​តែ «​ស៊ូ​ម៉ា​ត្រា​» ជា​ឈ្មោះ​តួអង្គ​ស្រី ក៏​ទៅ​ជា​ដាក់​ឱ្យ​តួ​ប្រុស​ហៅ​ឈ្មោះ​តួ​ស្រី​ថា «​ស៊ូ​ម៉ា​ត្រា​» ទៅ​វិញ ។ សព្វថ្ងៃ​បទ «​លា​ហើយ​ស៊ូ​ម៉ា​ត្រា​» មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​សន្តាន​ចិត្ត​អ្នក​ស្តាប់​ទូទៅ គឺ​គេ​តែង​យក​បទ​នេះ​ច្រៀង​ឆ្លង​ឆ្លើយ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ។ ក្រុមហ៊ុន​ថត​ចម្រៀង​កាយវិការ ឬ​ខារ៉ាអូខេ​ក៏​យក​បទ «​លា​ហើយ​ស៊ូ​ម៉ា​ត្រា​» ទៅ​ថត​ដាក់​តួ​ឱ្យ​សម្តែង​មិនសូវ​ដែល​ខាន​ទេ ដោយ​គេ​ចាត់​ទុក​ថា ចម្រៀង​ឆ្លង​ឆ្លើយ​នេះ​ជា​និមិត្តរូប​នៃ​ពិភព​ស្នេហ៍​នៅ​លើ​ឆ្នេរ​ខ្សាច់​ដ៏​ប្រកបដោយ​ក្តី​ស្រមើស្រមៃ​លន្លង់លន្លោច​មួយ ។ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បញ្ជាក់​ថា មាន​កំណត់សម្គាល់​មួយ​ដែល​គួរ​ឱ្យ​សោកស្តាយ និង​ចង​ចាំ​ដែរ គឺ​ពេល​ដែល​ថត​នៅ​ស្ទូ​ឌី​យោ អ្នកស្រី​រស់ សេរី​សុទ្ធា បាន​ច្រៀង​ច្រឡំ «​ពាក្យ​» មួយ​ម៉ាត់​នៅ​ត្រង់​ល្បះ​បន្ទរ គឺ​ត្រង់​ពាក្យ​ថា «​វេញខ្សែ​នេត្រា​» បែរជា​ច្រៀង​ថា «​ដេញ​ខ្សែ​នេត្រា​» ទៅ​វិញ ។ នេះ​ជា​កំហុស​ដោយ​អ​ចេតនា​ពេល​ដែល​កំពុង​ថត​គ្មាន​អ្នក​ណា​ចាប់ភ្លឹក​ឡើយ មាន​តែ​លោក​គ​ង្គ […]

Read More

ម្តាយអប្រិយ៍! បង្ខំកូនស្រីមិនទាន់គ្រប់អាយុឲ្យរួមភេទជាមួយគេ ដើម្បីប្រាក់បន្តិចបន្តួច មិនតែប៉ុណ្ណោះនៅឆ្លៀតយកកូនទៅលក់បន្តដើម្បីបម្រើ…

October 23, 2018

ខេត្តក្រចេះ ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រី​ម្នាក់ត្រូវ​​នគរបាល​កំណត់​ថា​ ​ជា​មេខ្លោង​​រកស៊ី​រត់​​ព​ន្ធ​មនុស្ស​ឆ្លង​ដែន​ ​យកប្តី​​នៅ​​ក្រៅប្រទេស និង​ក៏​ធ្លាប់​បាន​លក់​កូនស្រី​បង្កើត​របស់​ខ្លួន​ចំនួន​៣​នាក់ទៀតផង ​ដូច​ជា​​បង្ខំ​ឱ្យ​​នាង​លក់​ព្រហ្មចារី និង​​​បញ្ឆោត​​យកនាងទៅ​លក់​ដោយយក​ប្តី​នៅ​ប្រទេស​ចិន​ជា​ដើម​នោះ​។ ស្ត្រី​រូប​នេះ​ ​ត្រូវ​បាន​នគរបាល​​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​​តិ​​ជនឃាត់ខ្លួន​ និង​បញ្ជូន​ខ្លួន​ទៅ​​សាលា​ដំបូង​ខេត្ត​​នៅ​​រសៀល​ថ្ងៃ​ទី​២២ តុលា នេះ ​ដើម្បី​​ចំណាត់ការ​​បន្ត​តាម​​ផ្លូវច្បាប់​ ។ សេចក្តីរាយការណ៍បន្តថា ស្ត្រី​ជា​ម្តាយ​​គ្មាន​​មេត្តាធម៌​​រូប​នេះ ​ឈ្មោះ ឌី ចាន់​ធី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ​ត្រូវ​​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជន​ខេត្តក្រចេះ​ចាប់ខ្លួន​បាន​នៅ​ខេត្ត​រតន​គីរី កាលពី​ថ្ងៃ​ទី​១៨ តុលា ក្រោយ​ពី​មានការ​ចុះ​ស្រាវជ្រាវ​និង​រក​ឃើញ​ថា មាន​ជាប់​សង្ស័យ​ជា​មេ​ខ្លោង​ជួញដូរ​មនុស្ស​ឆ្លង​ដែន ​។ ​ជុំវិញ​រឿងហេតុ​ដែល​ស្ត្រី​​មេ​ខ្លោង​ជួញដូរ​មនុស្ស​ និង​ជួញដូរ​កូនស្រី​ខ្លួនឯង​នេះ ត្រូវ​បានលោកស្រី​ស្នងការ​រង​បញ្ជាក់​​​ទៀត​ថា កាលពី​អំឡុង​ប៉ុន្មាន​ឆ្នាំ​មុន ​ស្ត្រី​សង្ស័យ​រូប​នេះ​ធ្លាប់​បាន​លក់​ព្រហ្មចារី​កូនស្រី​បង្កើត​ខ្លួនឯង​ម្នាក់ ​ពេល​នាង​ទើបតែមាន​អាយុ​១៤​ឆ្នាំ​នៅឯ​ខេត្តបាត់ដំបង​ ។ ក្រោយ​លក់​ព្រហ្មចារី​កូនស្រី​ទាំង​មិន​ទាន់​គ្រប់​អាយុ​ បាន​ត្រឹម​មួ​យស​ប្តា​ហ៍ ស្ត្រី​រូប​នេះ​​បាន​បង្ខំ​នាង​ឲ្យនាងទៅ​​រកស៊ី​ផ្លូវភេទ​បន្ត​ទៀត ដោយ​​រូបគេ​នៅ​ជា​​អ្នក​​ហៅ​ម៉ូយ​ក្នុង​មួយ​ថ្ងៃ​ៗ ​គឺ​មាន​ភ្ញៀវ​ចាប់ពី​៥​ទៅ​៦​នាក់​ ដែល​បាន​ចូលរួម​ភេទ​ជាមួយ​នាង​។ បើ​តាម​លោកស្រី​ស្នងការ​រង​ បាន​សម្រង់​ចម្លើយនារី​ជា​កូនស្រី​ ដែល​រង​គ្រោះ​ទាំង​៣​នាក់នេះ​ ឱ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​អត់ទ្រាំ​នឹង​ការ​កៀបសង្កត់​នេះ​លែង​បាន​ នាង​ជា​កូន​បាន​រត់គេចខ្លួនរ​សាត់អណ្តែត​រហូត​បាន​ទៅ​យកប្តី​នៅ​ប្រទេស​ចិន​មួយ​រយៈ ​។ ក្រោយ​ពី​​​ម្តាយ​​បានដឹង​ថា​ កូនស្រី​​គេចខ្លួន​បាន​ទៅ​យកប្តី​នៅ​ប្រទេស​ចិន គាត់​បាន​បោក​បញ្ឆោតកូនស្រី​របស់​ខ្លួន​​​២​នាក់​ទៀត ដោយ​ម្នាក់​មាន​អាយុ​២៣​ឆ្នាំ […]

Read More

កម្មក្រាស់! កើតមកឈ្មោះល្អពេក មិនដឹងរកសុីអី សម្រេចចិត្តដេកគិតក្នុងគុកមួយរយៈសិន…

October 23, 2018

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៩:៣០នាទី កម្លាំល្បាត ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានឃាត់ខ្លួនជនជនសង្ស័យចំនួន០២នាក់ឈ្មោះ កេីត សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ហាយ រ៉ាវីត ភេទប្រុស អាយុ១៥ឆ្នាំ ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលេី ការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺសម្រាប់ប្អូនប្រុសឈ្មោះកើត សំណាង សង្ឃឹមថាពេលប្អូនចេញមកវិញ មេត្តាកែប្រែជីវិតប្អូនឲ្យសាកសមនឹងឈ្មោះដែលឪពុកម្តាយដាក់ឲ្យផង កុំឲ្យមានករណីដូចបែបនេះទៀត៕ សូមជូនពរ!!! ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

Read More

នៅសល់តែប៉ុនក្រចកទៀត៖ សំណាងក្នុង មួយលាន គ្រោះថ្នាក់ ………

October 23, 2018

គ្រោះថ្នាក់មេីលមិនឃេីញទេសូមបងប្អូនប្រុងប្រយត្ន័ ហេតុការណ៍នេះ កេីតឡេីងកាលពីព្រឹកមិញ សំណាងក្នុងមួយលានគ្រោះថ្នាក់ ឡានធំចាប់ប្រ្វាំងមិនសុី ក៏រអិលថយក្រោយ ពេលកំពុងឡេីងចំនោទ បានថយមកបុកឡានខាងក្រោយ តែសំណាងល្អប្រាំ្វងចាប់សុីវិញពេលដែរសសៃដែកបានបំបែកកញ្ចក់ឡានធ្លុះជិតបះដល់មុខតៃកុងឡាន ។ **ប្រយត្ន័ឡានធំអោយមែនទែនបង កុំសូវបេីក្រោយគៀកពេក ពេលឡេីងចំណោត ឬចុះចំណោត ។

Read More