Loading...
October 22, 2018 – postkhnews
Breaking News

Day: October 22, 2018

គួរឲ្យសង្វេគណាស់ មានជំងឺជាប់ខ្លួនហើយមិនចង់ឲ្យម្តាយលំបាក ក៏សម្រេចចិត្តផ្តាច់ជីវិត បន្សល់ទុកនូវបណ្តាំចុងក្រោយអានហើយក្តុកក្តួលជាទីបំផុត…

October 22, 2018

យុវតីម្នាក់បានលាចាកលោកទៅហើយ ប៉ុន្តែមុនពេលដែលនាង ត្រូវឃ្លាតឆ្ងាយ ពីមនុស្សជាទីស្រលាញ់ ជាច្រើន ដូចជា ឪពុកម្តាយ បងប្អូន សាច់ញាតិ មិត្តភ័ក្រ្តិ លោកគ្រូអ្នកគ្រូ មិត្តរួមថ្នាក់ យុវតីរូបនេះ បានសរសេរ សារ នៅពេលដែលបានអានហើយ ប្រាកដណាស់ ថាទឹកភ្នែក ហូរដោយមិនដឹងខ្លួន។ នៅក្នុងខ្លឹមសារ ដែលយុវតី បានរៀបរាប់នោះមានដូចតទៅ ! “ពេលនេះកូនបានលាម៉ាក់ជាទីស្រលាញ់របស់កូនឆ្ងាយហើយ ឆ្ងាយឥតត្រឡប់មកវិញឡើយ អោយកូនសូមទោសម៉ាក់ផងដែលកូនមិនទាន់បានតបស្នងសងគុណចំពោះម៉ាក់។ មិនត្រឹមតែមិនទាន់បានសងគុណម៉ាក់ទេ កូនថែមទាំងបានធ្វើអោយម៉ាក់ស្រក់ទឹកភ្នែកឥតស្រាកស្រាន្ត កំឡុងពេលបង្កើតកូន និងជីវិតចុងក្រោយរបស់កូន។ កូនដឹងថាម៉ាក់ហត់នឿយ ឈឺចុកចាប់ ព្រោះម៉ាក់បានបាត់បង់កូនម្នាក់នេះ ព្រោះកូនដឹងថាម៉ាក់ស្រលាញ់កូនណាស់, កូនដឹងថាម៉ាក់ប៉ុន្មានថ្ងៃនេះបាយមិនបាន សម្រាន្តមិនលក់ ម៉ាក់យំ ម៉ាក់ភ័យ ម៉ាក់អាណិតកូន ពេលខ្លះម៉ាក់ញាំបាយលាយទឹកភ្នែក ញាំមិនឆ្អែត ម៉ាក់មានតែកូនមួយមិនដឹងប្រើអ្នកណា ដូចនេះម៉ាក់ត្រូវពេទ្យហៅអោយបង់លុយ ម៉ាក់រត់ទៅទិញថ្នាំ អោយកូន ម៉ាក់ជូតខ្លួនអោយកូន ប្តូរខោអាវអោយកូន ម៉ាក់ត្រូវអង្គុយនៅចំាមើលអេក្រង់គ្រប់គ្រងលើរៀងកាយកូនគ្រប់ពេលព្រោះខ្លាចមានបញ្ហាអ្វីមួយកើតឡើងលើរូបកូន ពេលជំងឺកូនរើឡើងម្តងៗម៉ាក់ភ័យ យំ ហៅគ្រូពេទ្យអោយមកមើលកូន ម៉ាក់ម្តងយំ-ម្តងសើច ស្ទើតែក្លាយជាមនុស្សម្នាក់ថ្មីមួយទៀត កូនអាណិតម៉ាក់ណាស់ នេះហើយជីវិតកូនទោល។ […]

Read More

បងអើយបងអីក៏ឆ្លាតម្លេះ៖ ឌុបកូនទៅចុះឈ្មោះចូលរៀន ឆ្លៀតលួចម៉ូតូអ្នកគ្រូទៅបាត់ ធ្វើដូចមិនទើសក្បាល់អ្នកណា ……………

October 22, 2018

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅចំណុចផ្ទះម្ដាយ ស្ថិតក្នុងភូមិ ប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ជនជនសង្ស័យមានឈ្មោះ ជា ស័ក ទីលំនៅមិនពិតប្រាកដ រស់នៅក្នុងភូមិ ប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ប្រភពពីកន្លែងកើតហេតុបានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានជិះម៉ូតូតួប្រុស ពណ៌ខ្មៅ ១គ្រឿង គ្មានស្លាកលេខ ឌុបកូនប្រុសម្នាក់ទៅចុះឈ្មោះចូលរៀន នៅសាលាបឋមសិក្សាសុភី ស្ថិតក្នុងដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ខណៈពេលនោះ ក៏បានឃើញ ម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C- 4898 ជាកម្មសិទ្ធិអ្នកគ្រូបង្រៀនឈ្មោះ ជិន ផល្លា អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន […]

Read More

ជឿរឺមិនជឿ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល អះអាងថា​ ការបាក់ច្រាំងទន្លេនៅខណ្ឌច្បារអំពៅ បណ្តាលមកពីទឹកភ្លៀងធ្លាក់ខ្លាំង និងហូរច្រោះក្រោមដី

October 22, 2018

(ភ្នំពេញ)៖ ដោយសារតែមានភ្លៀងធ្លាក់មួយមេធំ កាលរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បណ្តាលឲ្យចេតិយចំនួន២ នៅក្នុងវត្តក្តីតាកុយ អាចនឹងបាក់រលំចូលក្នុងទន្លេ ហើយមួយចំនួនទៀត ក៏អាចប្រឈមនឹងការបាក់ស្រុតចូលទន្លេផងដែរ ប្រសិនបើអាជ្ញាធរមិនមានវិធានទប់ស្កាត់។ យោងតាមលោកស្រី យន់ សុផល ចៅសង្កាត់វាស្បូវ បានប្រាប់បណ្តាញ Fresh News នៅរសៀលថ្ងៃទី២១ ខែតុលានេះថា ភ្លៀងធ្លាក់មកយ៉ាងខ្លាំង ហាក់បីដូចជាខឹងតាំងពីកាលណាមកអញ្ចឹង។ ក្រោយពីភ្លៀងធ្លាក់ ទឹកហូរចុះយ៉ាងសន្ធឹក និងហូរច្រោះចុះទៅទន្លេ បណ្តាលឲ្យចេតិយចំនួន២ នៅក្នុងវត្តក្តីតាកុយ បានស្រុតដែលអាចប្រឈមធ្លាក់ចូលទន្លេបាសាក់ ហើយកាលពីថ្ងៃទី១៤ ខែតុលានេះ ដោយសារតែភ្លៀងធ្លាក់ចុះ ក៏បណ្តាលឲ្យបាក់ច្រាំង នៅខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋ២០ម៉ែត្រផងដែរ។ លោកស្រីបានបន្តថា ការបាក់ស្រុតច្រាំងទន្លេនេះ គឺអាចបណ្ដាលមកពីចរន្តទឹកហូរច្រោះនៅខាងក្រោម ម្យ៉ាងវិញទៀត ដីនៅចំណុចចេតិយស្រុតនោះ ជាប្រភេទដីល្បាយ ដែលព្រះចៅអធិការវត្តបូមខ្សាច់ដាក់កាលពី២ឆ្នាំមុន ហើយចេតិយនេះ បានសាងសង់នៅកៀកនឹងមាត់។ លោកស្រីថា ប៉ុន្តែពេលនេះ ម្ចាស់ចេតិយ៍បានបូមខ្សាច់ដាក់បំពេញវិញហើយ ដើម្បីទប់ស្កាត់កុំឲ្យស្រុតរលំចេតិយទាំងនោះ។ ជុំវិញការបាក់ច្រាំងទន្លេនេះ ប្រជាពលរដ្ឋខ្លះបាននិយាយ ដោយដាក់បន្ទុកទៅលើការបូមខ្សាច់ ឯអ្នកមួយចំនួនទៀតនិយាយបែបផ្សេងថា អាចបណ្តាលមកពីការច្រោះខ្សាច់ក្រោមចេតិយ ព្រោះថ្ងៃទី២០ ខែតុលា […]

Read More

ឈប់បារម្ភទៅ បន្លែ និងផ្លែឈើជាង១០តោន នាំចូលពីវៀតណាមចូលតាមចក្រអន្តរជាតិភ្នំដិនក្នុងមួយថ្ងៃៗ មានមន្រ្តីកាំកុងត្រូលត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថា គ្មានសារធាតុគីមី

October 22, 2018

(តាកែវ)៖ នៅក្នុងការធ្វើតេស្តបឋមទៅលើបន្លែ និងផ្លែឈើជាច្រើនមុខ ដែលនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិភ្នំដិន ខេត្តតាកែវ មន្រ្តីជំនាញកាំកុងត្រូល បានអះអាងថា រកមិនឃើញមានសារធាតុគីមីលើបន្លែ ផ្លែឈើទាំងអស់នោះទេ។ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងថា មន្រ្តីជំនាញកាំកុងត្រូលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានសហការជាមួយស្ថាប័នពាក់ព័ន្ធប្រចាំការនៅច្រកទ្វារ បានធ្វើការត្រួតពិនិត្យទំនិញ នាំចូលពីប្រទេសវៀតណាម រួមមាន៖ ស្លឹកកាឆាយ ខាត់ណា ស្ពៃក្ដោប ផ្លៃឈើ និងប្រេងឆា ដោយបានធ្វើតេសបឋមរកសារធាតុគីមី ក៏ប៉ុន្តែជាលទ្ធផល មន្រ្តីជំនាញរកមិនឃើញ មានសារធាតុគីមីលើបន្លែផ្លែឈើទាំងនោះទេ។ លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបន្តថា ក្នុងមួយថ្ងៃៗ មានបន្លែ និងផ្លែឈើប្រមាណ៨ទៅ១២តោន បាននាំពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា តាមច្រកទ្វាអន្តរជាតិភ្នំដិន ហើយកន្លងមកមន្រ្តីជំនាញកាំកុងត្រូល បានធ្វើតេសត្តរកឃើញសារធាតុគីមីថ្នាំបាញ់សំលាប់សត្វល្អិតនៅលើ ស្លឹកខ្ទឹម ស្លឹកកាឆាយ ម្ទេស និងស្ពៃក្ដោប ហើយមន្រ្តីជំនាញ ក៏បានធ្វើការហាមឃាត់មិនឲ្យនាំចូលបន្លែទាំងអស់នោះតទៅទៀតដែរ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ បន្លែខាងលើត្រូវបានអនុញ្ញាតឲ្យចូលជាធម្មតាវិញ បន្ទាប់ពីមន្រ្តីជំនាញបានយកបន្លែខាងលើផ្ញើទៅអគ្គនាយកដ្ឋានកុងត្រូល ដើម្បីពិនិត្យរកសារធាតុគីមី ក៏ប៉ុន្តែបន្លែទាំងអស់នេះ មិនមានផ្ទុកសាធាតុគីមីនោះទេ។ បើតាមលោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ប៉ោ លាងគង់ បើទោះបីជាមន្រ្តីជំនាញពិនិត្យរកមិនឃើញមានសាធាតុកគីមីនោះ លើបន្លែផ្លែឈើនាំចូលពីប្រទេសវៀតណាមយ៉ាងណាក៏ដោយ ក៏មន្រ្តីជំនាញកាំកុងត្រូលនៅច្រកទ្វាអន្តរជាតិភ្នំដិន […]

Read More

សរសើរគាត់ទៅ បងប្អូនចិនយើងហ្នឹងចិត្តបានណាស់ ចូលខ្មែរកុំឲ្យខាត ឆ្លៀតវុិចថ្នាំញៀនតាមខ្លួនមកផ្ញើកូនខ្មែរទៀត…

October 22, 2018

ករណីគ្រឿងញៀញមួយត្រូវកម្លាំងប៉ូលិសអន្តោប្រវេសន៍ សហការជាមួយកម្លាំងគយ បានឃាត់ខ្លួនជនជាតិចិនម្នាក់ជាមួយថ្នាំញៀន ចំនួន១៩៩៤,៧២ក្រាម កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ខណៈធ្វើដំណើរចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍ច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេចំពោះករណីគ្រឿងញៀនខាងលើងនេះជនសង្ស័យមានឈ្មោះ YU WEI YI ជាជនជាតិចិន ព្រមជាមួយនិងលិខិតឆ្លងដែនដែលមានលេខលេខសំគាល់ 462923 ។ មុនពេលកើតហេតុ ជនសង្ស័យបានធ្វើដំណើរតាមជើងយន្តហោះ ចេញពីប្រទេសកម្ពុជា ឆ្លងកាត់ការត្រួតពិនិត្យរបស់សមត្ថកិច្ច នៅប៉ុស្តិ៍ច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ដោយមានការសង្ស័យ សមត្ថកិច្ចសុំធ្វើការត្រួតពិនិត្យជាក់ស្ដែង ឃើញមានសារធាតុញៀនប្រភេទមេតាំហ្វេតាមីន លាក់ក្នុងកញ្ចប់រុំជាប់នៅនឹងភ្លៅទាំងសងខាង និងដងខ្លួនសរុបចំនួន ០៤កញ្ចប់ មានទម្ងន់ចំនួន១៩៩៤,៧២ក្រាម ។ ជនសង្ស័យត្រូវបានបញ្ជូនទៅសមត្ថកិច្ចជំនាញខាងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Read More

ផ្ញើជូនអ្នកក្រាស់លើ ពេជ្រសូលីកាផង ពេលនេះសង្សារផ្កាយពីរឲ្យនាងចូលសិល្បៈវិញហើយ…

October 22, 2018

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានភ្លើងខៀវ ពីគូស្នេហ៍ជាមន្រ្តីយោធាពាក់ផ្កាយពីរលើស្មា បើកផ្លូវឲ្យចូលក្នុងវិស័យសិល្បៈ វិញរួចមក តារាចម្រៀងបែបយុវវ័យ មានទឹកមុខក្រមិចក្រមើម គួរឲ្យស្រឡាញ់ កញ្ញា ពេជ្រ សូលីកា បានបង្ហាញវត្តមានភ្លែតតែម្ដង ក្នុងផលិតកម្មរស្មីហង្សមាស ជាមួយនឹងអតីតតារារួមទ្រនំ​ជាមួយគ្នា គឺលោក ណុប សម្បត្តិនីកូ ហៅនីកូ ដែលការបង្ហាញមុខនៅពេលនេះ គឺជាលើកទី២ហើយ សម្រាប់ ពេជ្រ សូលីកា នៅក្នុងទ្រនំហង្សមាស។ គេនៅចាំបានថា សម្រាប់តារាស្រីដែលទើបតែ មកលោតហក់ក្នុងវិស័យសម្ដែង និងចម្រៀងឡើងវិញ ពេជ្រ សូលីកា ធ្លាប់បានចូលជ្រកកោន នៅក្រោមដំបូលផលិតកម្មរស្មីហង្សមាស ម្ដងរួចមកហើយ ប៉ុន្តែត្រូវហង្សមាសបញ្ឈប់ទាំងកណ្តាលទី កាលពីឆ្នាំ២០១០​ ខណៈដែលបទចម្រៀងថតសម្តែង ជាមួយលោក ឆន សុវណ្ណរាជ បានចំនួន១វ៉ុល​ (Solo Album) មិនត្រូវបានផលិតកម្មនេះបញ្ចោញឡើយ ពោលគឺរយៈពេលជាង៧ឆ្នាំមកនេះ។ អ្នកតាមដានសកម្មភាពសិល្បៈ បានឲ្យដឹងថា ទោះជាយ៉ាងណា ការឈានជើងមកជាន់ទឹកដីហង្សមាស​សារជាថ្មី របស់ស្រីស្រស់មានសំណាងធំ មានគូស្នេហ៍ជាមន្រ្តីពាក់ផ្កាយ ពេជ្រ សូលីកា នាពេលនេះ នាងមិនទាន់ត្រូវបានហង្សមាស ប្រគល់ឲ្យថតបទចម្រៀងឡើងវិញនោះទេ […]

Read More

ថ្លើមធំណាស់ បងយួនឯង៖ មករស់នៅលើដី​ ស្មែ ខុសច្បាប់ហើយ ហ៊ានធ្វើចោរទៀត ……………….

October 22, 2018

ភ្នំពេញ៖ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ​ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក ដែលកំពុងបន្តសកម្មភាពយាមល្បាតក្នុងភូមិសាស្ត្រដើម្បីរក្សាសន្តិសុខ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាក់ស្ដែង ជាចោរលួចទ្វារដែក និងពាក់ព័ន្ធគ្រឿងញៀន ជាជនជាតិវៀតណាម្នាក់ និងខ្មែរចំនួន២នាក់ ដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន ជាមួយថ្នាំញៀន៥កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ​ នៅ២ទីតាំង និង២ករណីផ្សេងគ្នា។ បើតាមការបញ្ជាក់របស់ លោកអធិការនគរបាលខណ្ឌឬស្សីកែវ មុនឈានដល់ការបង្ក្រាបជនសង្ស័យ ជាចោរលួចទ្វារដែក និងជាអ្នកប្រើប្រាស់គ្រឿងញៀន ឈ្មោះ ហុក រ៉េហត្រា​ អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ជនអានាថា) ដកហូតបានទ្វារដែកចំនួន១ផ្ទាំង, ដែកអន្ទាចំនួន១ និងជណ្តើរដែកចំនួន២ ខាងលើនេះ គឺបានអនុវត្តឡើង​បន្ទាប់បន្តសកម្មភាពយាមល្បាតក្នុងភូមិសាស្ត្រ ដើម្បីរក្សាសន្តិសុខ និងទទួលបានពាក្យបណ្ដឹងភ្លាមៗ ពីជនរងគ្រោះឈ្មោះ ខៀវ វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរបើកសិប្បកម្មផ្សារដែក ស្នាក់នៅចំណុចផ្ទះកើតហេតុលេខ១៥៥C តាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ​។ លោកអធិការ បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យជាចោរលួចទ្វារដែក […]

Read More

ជួយស៊ែរឲ្យអ្នកចូលចិត្តទិញឥវ៉ាន់នៅម៉ាតដឹងផង កុំឃើញទំនើប ហើយគិតថាគ្មានខូចគុណភាពអោយសោះ មើលឲ្យច្បាស់កុំឲ្យស្តាយក្រោយ…

October 22, 2018

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ក្រៅពីបន្តប្រចាំការនៅផ្សារជម្ពូវ័ន សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញ វេចខ្ចប់ស្រាប់នៅតាមម៉ាតមួយចំនួនជាអាទិ៍ផ្សារ Star Mart នៅកំណាត់ផ្លូវសហព័ន្ធរុស្សី និងផ្សារ One and One ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្រ្តីកាំកុងត្រូលបានបន្តថា «ជាលទ្ធផល ពិនិត្យឃើញមានទំនិញមួយចំនួនខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត និងស្នើ សុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ»។ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនោះ រួមមាន៖ នំកូនក្មេងម៉ាក Koh-Kae សណ្តែកដីកញ្ចប់ម៉ាក Koh-Kae ម៊ីកំប៉ុង ស្ករគ្រាប់ Cool Air។ មន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់។ ដោយឡែក ចំពោះការឃ្លាំពិនិត្យមើលថ្លៃលក់ប្រេងសាំង និងម៉ាស៊ូតនៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈនានា ក្នុងភូមិសាស្រ្តខណ្ឌសែនសុខវិញ គឺប្រេងសាំង […]

Read More

មហាចោរដូរបាយនេះប្រហើន៖ ចាប់នាង​ចងទាំងព្រឹក​​ ហើយប្លន់យកទ្រព្យសម្បត្តិ សូម្បីតែលុយនាងសន្សំ ២៥,០០០​រៀល ក្នុងកូនជ្រូកដីក៏មិនទុកឲ្យ ១កាក់ដែរ …………

October 22, 2018

ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយកើតឡើងទាំងព្រឹក ក្រោយ​​ក្មេង​ស្រី​ម្នាក់ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​៣​នាក់ ​(មាន​​ស្រី​ម្នាក់)​ ចូលទៅក្រៀកនាង​ក្នុងផ្ទះ ហើយ​បាន​​យក​ខ្សែ​លី​ឡុ​ង​(​ខ្សែ​គោ​)​មកចាប់​​ចងដៃ​ចងជើងនាង​​ដូច​អន្សមជ្រូក និង​យក​អាវ​យឺត​​មក​ចង​​មាត់កុំឱ្យស្រែក ហើយនាំនាង​​ចង​​ផ្អឹប​​នឹង​សសរផ្ទះ ទើប​ពួកគេ​​​​រើ​កកាយ​ពេញ​​ក្នុងផ្ទះ​​ដោយ​​យក​បាន​​ទ្រព្យ​អស់​មួយ​​ចំនួន​ហើយ​គេចខ្លួន​បាត់​ដោយ​​សុវត្ថិភាព ។ ហេតុការណ៍​​នេះ​ កើតឡើង​​នៅប្រហែល​ម៉ោង​០៧​ព្រឹក​​ថ្ងៃ​ទី​២២ តុលា ​ស្ថិត​​ក្នុងផ្ទះ​ក្មេង​ស្រី​រង​គ្រោះ ​ភូមិ​ប​វេ​ល​​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ខណៈ​នាង​ប្រុង​​បិទ​ទ្វារ​ផ្ទះ​ដើម្បី​ចេញ​ទៅ​សាលារៀន ។ សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ ឈ្មោះ​រូ រ៉ូ​ស្សា អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ចំណុច​កើតហេតុ ។ រីឯ​ក្រុម​ជនសង្ស័យ​ មិន​ត្រូវ​បាន​ស្គាល់​នោះ​ទេ តែបើ​តាម​សម្តី​ក្មេង​ស្រី​រង​គ្រោះ​ថា ក្រុម​ចោរ​ទាំង​​៣​នាក់នេះ​ ហាក់​បាន​​សំងំ​នៅ​ក្បែរ​ៗ​ផ្ទះ​នាង​ជា​យូរ​ដែរ​​ហើយ ប៉ុន្តែ​នាង​មិន​បាន​ចាប់អារម្មណ៍​អ្វី​ទៅ​លើ​ពួក​គេ​នោះ​ទេ ។ ប្រភព​បន្ត​ថា ក្នុង​ពេល​ដែល​បាន​ចាប់​នាងចងនៅ​​នៅ​មួយ​កន្លែងហើយ ជនទាំងនោះ​​បាន​រើ​កកាយ​​ពេញ​ក្នុង​ផ្ទះ ។ ហើយ​ពួក​គេ​បាន​យក​កូនជ្រូក​ដី​ទៅ​បោក​​​ប្រមូល​យក​ប្រាក់​​សន្សំ​ក្នុង​កូនជ្រូក​ដី​​នោះ​ចំនួន​២​ម៉ឺន​៥​ពាន់​រៀល និង​យក​បាន​ចិញ្ចៀន​៣​វង់ (​ស្មើ​៥​​ជី​) ហើយ​​​នាំ​គ្នា​គេចខ្លួន​​ ​តែ​ម្តង ។ នេះ​បើ​តាម​ការ​អះអាង​ពី​ក្មេង​ស្រី​រង​​គ្រោះ​រូប​​នេះ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សាកសួរ​​ក្មេង​ស្រី​រង​គ្រោះ ដើម្បី​ស្រាវជ្រាវ​​ដើម្បី​​កំណត់មុខសញ្ញា​​​​ចាប់ចោរ​ទាំង​​៣​នាក់​​​នោះ ។

Read More

ជួយស៊ែរបន្តផង ភាគច្រើនកូនខ្មែរមិនសូវបានស្គាល់ទេ កុំច្រលំថាប្រាសាទបរទេសឲ្យសោះ នេះជាប្រាសាទខ្មែរយើងពិតជាស្រស់ស្អាតនិងប្លែកគួរឲ្យចាប់អារម្មណ៍ណាស់…

October 22, 2018

ប្រាសាទចតុមុខ ជាប្រាសាទមួយដែលស្ថិតនៅក្នុងប្រាសាទបាកាន (ហៅព្រះខ័នកំពង់ស្វាយ) ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នា ចំនួន៤ទិស និង កម្រឃើញ មានប្រាសាទ នៅតំបន់ផ្សេងទៀត ក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះណាស់ ។ បញ្ជាក់ប្រាសាទនេះទើបតែតភ្ជាប់ព្រះកេស រូបបដិមាចតុមុខនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ការរៀបចំពិធីថ្ងៃនេះ ជាលើកទី២ហើយ ដែលពីលើកទី១ លោកជំទាវកិត្តិសង្គហបណ្ឌិតបានអញ្ជើញក្រុងពាលីជួសជុល ឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ ។ដោយឡែកនៅថ្ងៃនេះចាប់តាំងពីថ្ងៃចាប់ផ្តើមជួសជុលឡើងវិញមានរយៈពេល ជិត៣ខែហើយ ដែលសំណង់បានរួចរាល់ប្រមាណជា៨០%។ការជួសជុលឡើងវិញនេះ គឺជាការចូលរួម ចំណែកក្នុងការថែ រក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់បុព្វបុរសយើងបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។ ប្រភព៖ Sovanna Kem

Read More