Loading...
October 14, 2018 – postkhnews
Breaking News

Day: October 14, 2018

មិនធម្មតាទេបវរកញ្ញាខ្មែរយើង ស្រីស្រស់ ឌីលីកា បង្ហាញពីភាពស្វាហាប់និងជឿជាក់យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ

October 14, 2018

កាលពី​រាត្រី​ថ្ងៃ​សុក្រ ទី ១២ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ កម្មវិធី​ប្រកួត​សម្រស់ Miss Grand International 2018 បាន​បោះជំហាន​មកដល់​វគ្គ​ប្រកួត ជ្រើសរើស​ឈុត​តំណាង​ជាតិ​ដែល​ល្អផ្តាច់គេ ដោយ​តម្រូវឱ្យ​បេ​ក្ខ​នារី​តំណាង​ប្រទេស ៧៦ មកពី​ជុំវិញ​ពិភពលោក គ្រង​ឈុត​ប្រចាំ​ជាតិ​ខ្លួន​បង្ហាញ​ដល់​មហាជន និង គណៈកម្មការ ។​ ​ខណៈដែល​មានការ​បង្ហាញ​នូវ​ឈុត​ប្រចាំ​ជាតិ​នោះដែរ សម្រាប់​បេ​ក្ខ​នារី​តំណាងឱ្យ​ប្រទេស​កម្ពុជា គឺ​កញ្ញា ឌី លីកា ក៏បាន​គ្រង​ឈុត​ប្រចាំ​ជាតិ​កម្ពុជា​ដែលមាន ឈ្មោះ «​ទេពី​ស្រី​សួគ៌​បវរ​ឦសាន​បុ​រៈ​» បង្ហាញ​ដល់​សាធារណជន​បានឃើញ​ផងដែរ ជាមួយនឹង​ភាពស្រស់ស្អាត​នៃ​នារី​ខ្មែរ​របស់​នាង ដែលមាន​ភាពទន់ភ្លន់ និង សុភាពរាបសា ។ តាមរយៈ​ការបង្ហាញ កញ្ញា ឌី លីកា ធ្វើបាន​យ៉ាង​ល្អ និង ជឿជាក់​បំផុត​នៅលើ​ឆាក​មួយ​នោះ ហើយ​កញ្ញា​ក៏​ទទួលបាន​ការចាប់អារម្មណ៍ និង ការលើកសរសើរ​ជាច្រើន​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក្នុងប្រទេស​ផងដែរ ។​ ​យ៉ាងណាមិញ បើទោះជា​កញ្ញា ឌី លីកា ធ្វើ​បានល្អ​ខ្លាំង​ប៉ុនណា​ក្តី ប៉ុន្តែ​ក៏​នៅតែ​ត្រូវការ​ការជួយជ្រោមជ្រែង​ពី​មហាជន​ខ្មែរ​ទូទាំងប្រទេស ពិសេស​ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ដើម្បី​បោះឆ្នោត​ដល់ក​ញ្ញា​ឈានទៅ​ជាប់​ឈ្មោះ​ជា​ឈុត​តំណាង​ជាតិ​ដែល​ល្អផ្តាច់គេ ។ […]

Read More

ខ្លាំងបាត់ ផឹកស្រាជាមួយគ្នាសុខៗបបួលគ្នាវាយតែម្នាក់ទៀតសុំប្រើពូថៅវិញ មានអីកាប់រួចរត់បាត់ស្រមោល…

October 14, 2018

(​ពោធិ៍សាត់)​៖​ កាលពី​ថ្ងៃ​ចន្ទ​ ៧​រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៨​ នៅ​វេលា​ម៉ោង​១៣​និង​១០​នាទី​ មាន​ករណី​ហិង្សា​បង្ក​ឡើង​ដោយ​យុវជន​៣​នាក់​ផឹកស៊ី​ទំនាស់​ពាក្យ​សំដី​គ្នា​ហើយ​កាប់​គ្នា​បណ្តាល​រង​របួសធ្ងន់​២​នាក់​ រីឯ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ ស្ថិត​នៅ​ចំណុច​ភូមិ​កា​ប៉ះ​លើ​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​ ​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​១​ក្រុម​ផឹកស៊ី​នៅ​ចំណុច​កើតហេតុ​ខាងលើ​ លុះ​មក​ដល់​ម៉ោង​១៣​និង​០០​នាទី​ស្រាប់តែ​ឮ​សូ​ប្រកែក​គ្នា​ខ្លាំងៗ​ហើយ​ក៏​បបួល​វ៉ៃ​គ្នា​ រំពេច​នោះ​យុវជន​បង្ក​ឈ្មោះ​ ណែម​ តុលា​ អាយុ​២៣​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​កា​ប៉ះ​ ឃុំ​ឈើ​តុំ​ស្រុក​ក្រគរ​បាន​ទាញ​ពូថៅ​មក​កាប់​លើ​យុវជន​រង​គ្រោះ​ចំនួន​០២​នាក់​ ១-​ឈ្មោះ​ សាំង​ វិសាល​ អាយុ​២០​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ (​កាប់​២​ពូថៅ​ចំ​លើ​ត្រចៀក​ខាងស្តាំ​១​ពូថៅ​និង​ស្មារ​ខាងស្តាំ​១​ពូថៅ​)​ ២-​ឈ្មោះ​លី​ម​ កាត់​ អាយុ​២៩​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ (​កាប់​ចំ​២​ពូថៅ​ ក្បាល​ខាងស្តាំ​ ១​ពូថៅ​ និង​ឆ្អឹងជំនី​ខាងស្តាំ​ ១​ ពូថៅ​)​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ រស់នៅ​ភូមិ​កា​ប៉ះ​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេ​តុ​ពោធិ៍សាត់​។​ ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈើ​តុំ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​ កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ដែល​បង្ក​ហឹ​ង្សា​ដោយ​ជនសង្ស័យ​ម្នាក់​កាប់​មក​លើ​យុវជន​២​នាក់​បណ្តាល​រង​របួសធ្ងន់​ ក្រោយមក​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​។​ […]

Read More

ញាក់សាច់ ចាប់បានមេខ្លោងកំពុងជួញដូរគ្រឿងញៀនចំផ្ទះសំណាក់លោកស្នងការ​រង​ខេត្តកណ្តាលតែម្តង…

October 14, 2018

ខេត្តកណ្តាល ៖ ក្រុម​មេខ្លោង​ជួយ​ដូរ​គ្រឿងញៀន​ចំនួន​បួន​នាក់ រួម​នឹង​ថ្នាំ​ញៀន​១​ខាំ ប្រចាំ​ផ្ទះសំណាក់ «​សុខា​» ជា​ផ្ទះសំណាក់​របស់​លោក​វរសេនីយ៍ឯក ស្រេង សុខា ស្នងការ​រង​ទទួល​ផែន​ផ្សព្វផ្សាយ​អប់រំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ការិយាល័យ​ក​៨ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការ​ខេត្តកណ្តាល និង​កម្លាំង​នគរបាល​អធិការ​ក្រុង​តា​ខ្មៅ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល និង​លោក​មេឃុំ​បាន​ចុះ​បង្ក្រាប ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​«​សុខា​» ស្ថិត​នៅ​ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ក្រុម​ជនសង្ស័យ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយ ។ ​ប្រភព​ព័ត៌មាន​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ឈាន​ដល់​ចុះ​បង្ក្រាប​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មេខ្លោង​ក្នុង​ក្រុម​ជួញដូរ​គ្រឿងញៀន​នោះ​នៅ​រាជធានី រហូត​ឈាន​ដល់​ការ​បង្ក្រាប​នេះ ។​ ប្រភព៖ Koh Sontipheap

Read More

អាណិតណាស់ព្រះអើយ ឪពុក​កំពុង​តែ​រាស់​ដីស្រែ​ព្រូស​ស្រូវ​ ២​នាក់​បងប្អូន​លេង​ទឹក​ប្រឡាយ​ស្លាប់​ទាំង​២

October 14, 2018

បន្ទាយ​មាន​ជ័យ​៖​ គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់​ ដែល​ឪពុក​ម្តាយ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ មិន​ត្រូវ​បណ្តែតបណ្តោយ​ ឲ្យ​កូនចៅ​លេង​ទឹក​ដោយ​គ្មាន​មនុស្ស​ចាស់​ទៅ​ជាមួយ​នោះ​ឡើយ​។​ ជាក់ស្តែង​កុមា​រា​២​នាក់​បងប្អូន​ ឪពុក​កំពុង​តែ​រាស់​ដីស្រែ​ព្រួស​ស្រូវ​ ២​នាក់​បងប្អូន​លេង​ទឹក​ប្រឡាយ​ស្លាប់​ទាំង​២​។​ ហេតុ​ការ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​ នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ នៅ​ត្រង់​ចំណុច​បឹង​មាឃ​នៅ​ខាងត្បូង​ភូមិ​គោ​កប​ល្ល័​ង្គ​ ឃុំ​គោ​កប​ល្ល័​ង្គ​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ចំងាយ​ពី​ភូមិ​៥០០​ម៉ែត្រ​។​ ​លោក​វរសេនីយ៍ឯក​ស៊ិ​ន​ ណា​រ៉ា​ក់​ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​ បាន​ឲ្យ​ដឹង​ថា​កុមា​រាជា​បង​ ឈ្មោះ​កោះ​ លាង​ភេទ​ប្រុស​ អាយុ​០៧​ឆ្នាំ​ និង​កុមា​រាជា​ប្អូន​ឈ្មោះ​ កោះ​ ឡា​ង​ ភេទ​ប្រុស​ អាយុ​០៤​ឆ្នាំ​ ដែល​មាន​ ឪពុក​ឈ្មោះ​ កើត​ នី​ អាយុ​៣៩​ឆ្នាំ​ ម្តាយ​ឈ្មោះ​ យី​ ស៊ី​ឡុ​ង​ អាយុ​៣១​ឆ្នាំ​ នៅ​ភូមិ​គោ​កប​ល្ល័​ង្គ​ ឃុំ​គោ​កប​ល្ល័​ង្គ​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។​ ​លោក​អធិការ​បាន​បញ្ជាក់​ថា​មុន​ពេល​កើតហេតុ​ តាម​ការ​សាកសួរ​ព័ត៌មាន​ពី​ឪពុក​បាន​និយាយ​ថា​ កូនប្រុស​របស់​គាត់​ទាំង​២​នាក់​ បាន​ទៅ​តាម​គាត់​ភ្ជួរ​រាស់​ដីស្រែ​ ដើម្បី​ព្រួស​ស្រូវ​ ពេល​កំពុង​តែ​ភ្ជួរ​រាស់​ ភ្លេចខ្លួន​មួយ​ភ្លេ​ត​ក៏​ស្រាប់តែ​បាត់​ពួក​គេ​ទាំង​២​នាក់​ ដោយ​មិនដឹង​ទៅ​ណា​ ហើយ​គាត់​ក៏​ដើរ​រក​មើល​កូន​តាម​ប្រឡាយ​ ស្រាប់តែ​ប្រទះ​ឃើញ​កូន​គាត់​លង់ទឹក​ស្លាប់​ទាំង​២​នាក់​ មិនដឹង​ពី​ពេល​ណា​នោះ​ទេ​។​ […]

Read More

ត្រៀមខ្លួនធ្វើអ្នកមានទៅអ្នកដាំស្វាយចន្ទី ! ក្រុមហ៊ុនបោះទុន១០០លានដុល្លារ ដើម្បីយកស្វាយចន្ទីកម្ពុជាទៅលក់នៅកូរ៉េ

October 14, 2018

ក្រុមហ៊ុនចំនួន៣ បានសម្រេចចិត្តវិនិយោគរួមគ្នាបោះទុនទឹកប្រាក់ប្រមាណ១០០លានដុល្លារ ដើម្បីធ្វើផលិតផលកម្មនិងនាំចេញគ្រាប់ស្វាយចន្ទីរទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំក្រោយ។ ក្រុមហ៊ុន វិនិយោគទុន កម្ពុជា-ម៉ាឡេស៊ី ខេ ម ឃេ ស៊ូ និង ក្រុមហ៊ុន របស់ កូរ៉េ ណា រូ ម៉ា រី ន បានចុះ អនុស្សរណៈ វិនិយោគប្រមាណ ១០០លាន ដុល្លារ អាមេរិក ដើម្បីធ្វើផលិកម្មនិងនាំចេញ គ្រាប់ស្វាយចន្ទីរ ទៅប្រទេសកូរ៉េ។ កិច្ចព្រមព្រៀង ពេលនេះ គឺមាន រយៈពេល១ឆ្នាំ ហើយ ក្រុមហ៊ុន នឹង សម្លឹងមើល ទៅលើ ផលិតផល កសិកម្មផ្សេងៗទៀត ផងដែរ បន្ទាប់ពី គ្រាប់ស្វាយចន្ទីរ។ ក្រុមហ៊ុនបាន ចុះ កិច្ចព្រមព្រៀង ជាមួយ សមាគម កសិករ ដាំ ស្វាយចន្ទីរ ដែលមាន ទំហំ ផ្ទៃដី ដាំ ដុះ […]

Read More

ស៊ែរឲ្យថ្នាក់លើដឹងផង៖ ធ្វើដល់ទៅអធិការស្រុក តែកាងកូនជាក្មេងទំនើងដែល​ប្រើអំពើហិង្សាវៃគេនៅក្នុវត្តថ្ងៃភ្ជុំ ត្រូវកងរាជអាវុធហត្ថនិងប្រជាការពារចាប់កូនបាន, ខឹងចាប់កូនវៃទាំងកងរាជអាវុធហត្ថ និងប្រជាការពារ ………………

October 14, 2018

កំពង់ធំ៖ កាលពីរយប់ថ្ងៃអង្គារ ទី9ខែតុលាឆ្នាំ2018 នៅវេលាម៉ោង10និ20នាទី មានក្មេងទំនើងមួយក្រុមបានប្រើអំពើហិង្សានៅក្នុវត្តក្តីអណ្តែត (ក្តីក្នុង) ស្ថិតនៅភូមិស្រយូវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ប្រភពពត៌មានដដែលបានអោយដឹងថា ពេលដែលមានអំពើហិង្សាកើតឡើងភ្លាមកំលាំងប្រជាការពារមានគ្នា 18នាក់ បូករួមជាមួយមន្ត្រីកងរាជអវុធហត្ថក្រុងស្ទឹងសែន 3នាក់ ដែលដឹកនាំដោយលោកអនុស្នេន៍ឯក ស៊ុំ គង់ បានធ្វើកាបំបែកក្មេងទុំនើងតែពួកគេបានវៃតបតទៅលើប្រជាកាពារយ៉ាងចាស់ដៃធ្វើឲលោក ហូរ នីម ជាប្រធានប្រជាការពារត្រូវរបួសស្រាល។ ឃើញសភាពបែបនេះទើបលោកអនុស្នេន៍ឯក ខា សុគន្ធ ជាជំនួយការអវុធហត្ថក្រុងស្ទឹងសែន បានស្ទុះទៅជួយ ទើបចាប់បានជន់សង្សយ័ម្នាក់ឈ្មោះ ណាក់ ដែលគេស្គាល់ថាកូនបង្កើតរបស់លោក ពេជ្រ ថាល់ ជាអធិការនគបាល ស្រុកសន្ទុក រស់នៅភូមិម្នៀវ សង្កាត់ស្រយូវក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ បំរុង និងយកទៅបញ្ជាការដ្ឋានអវុធហត្ថក្រុងស្ទឹងសែន តែត្រូវបានបក្សពូករបស់គេបានមក វៃរំដោះយកឈ្មោះ ណាក់ ទៅទាំងដៃជាប់ខ្នោះគេចខ្លួនបាត់ ស្រាប់តែមួយសន្ទុះក្រោយមកក៏លេចមុខលោក ពេជ្រ ថាល់ ដែលគេស្គាល់ថាជា អធិការនគបាល ស្រុកសន្ទុក រួមជាមួយនិងបក្សពួករបស់ខ្លួនមានគ្នាប្រមាណ30ទៅ40នាករួមទាំងឡានសេរ៉ែនរបស់អធិករនគបាលស្រុកសន្ទុក បានមកដល់។ ភ្លាមៗនោះស្រាប់តែលេចមុខឈ្មោះ ចេង អេម បានស្រែកជេម៉ែ […]

Read More

ម្ចាស់ថ្លៃអើយអាណិតណាស់ ! ចេញពីប្រទេសកំណើតទៅធ្វើពលករគេនៅថៃដើម្បីយកលុយ បែជាត្រូវខ្សែរភ្លើងឆក់ស្លាប់ខ្លោចលើបង្គោលភ្លើង សូមបងប្អូនខាងអគ្គីសនីប្រយ័ត្នផង

October 14, 2018

កាលពីព្រឹកមិញនេះមានគណនីហ្វេសប៊ុកមួយបានបង្ហោះសារនិងវីថ៊ដេអូឃ្លីបជាមួយរូបថត៣ ៤សន្លឹកដោយសរសេររៀបរាប់ថា «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមដល់ប្អូនChomno Chhoeurដែលជាពលរកធ្វេីការនៅថៃដែលត្រូវបានខ្សែភ្លេីងឆក់ស្លាប់នៅប៉ុន្មានម៉ោងមុននេះ នៅស្រុក ផាណាត់ និខុម ប្រទេសថៃ ដែលពេលនេះសាកសប់ឋិតនៅមន្ទីពេទ្យក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរថៃនៅឡេីយ ដោយមិនទាន់ដឹងថានឹងត្រូវបញ្ជូនសាកសប់ទៅខ្មែរឬអត់នោះទេ បញ្ជាក់ប្អូនជុំនោ​ ត្រូវជាសាច់ញាតិខ្ញុំ ពលករ ស្មោះស្នេហ៍នៅភូមិជាមួយគ្នា» ។ ក្នុងនាមជាខ្មែរជាតិសាសន៍តែមួយសូមឲ្យវិញ្ញាណខ័ណ្ខលោកទៅកាន់សុគតិភព ។ ហើយក៏ចែករំលែកនិងសុំផ្តាំទៅបងប្អូនដែលធ្វើការខាងអគ្គីសនីមេត្តាប្រុងប្រយ័យ័ត្នខ្ពស់ចៀសវាងកើតមានជាយដ្ឋាហេតុណាមួយ ៕ Posted by ពលករ ស្មោះស្នេហ៍ on Sunday, October 14, 2018 Posted by ពលករ ស្មោះស្នេហ៍ on Sunday, October 14, 2018

Read More

ចាំមើលតើសមត្ថកិច្ចនឹងចាត់ការយ៉ាងណា ចំពោះអភិបាលរងស្រុកដងទង់ដែលបើកបរទាំងស្រវឹងទៅបុកក្មេងស្រី២នាក់ស្លាប់បាត់បង់ជីវិត

October 14, 2018

កាលពីរសៀលថ្ងៃទី១២ខែតុលាឆ្នាំ២០១៨ វេលាម៉ោង០៣:៣០នាទី ត្រង់ចំណុចផ្លូវជាតិលេខ០៣Aភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូកខេត្តកំពត មានករណីគ្រោះថ្នាក់ចររាចរណ៍ដ៏គួអោយរន្ធត់មួយបានកើតឡើងរវាងរថយន្ត Lexus RX300 និងម៉ូតូមួយគ្រឿងដែលបើកបញ្ច្រាស់ទិសគ្នា បណ្តាលអោយក្មេងស្រី២នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថាម្ចាស់រថយន្ត LexusRX300ដែលត្រូវគេស្គាល់ថាជាលោកហ៊ុន សុភ័ក្រ អភិបាលរងស្រុកដងទង់ ក្នុងស្ថានភាពស្រវឹងជោគគ្រប់គ្រងការបើកបរលែងបាន បានបើកទៅបុកម៉ូតូហុងដាទ្រីមព៌ណខ្មៅស្លាកលេខ កំពត2AN 4365ដែលនៅម្ខាងផ្លូវយ៉ាងកំរោលបណ្តាលអោយស្លាប់ យុវតី២នាក់ដែលរួមដំណើរជាមួយគ្នា។ ក្រោយកើតហេតុលោក ហ៊ុនសុភ័ក្រ បានយករថយន្តទៅថតនៅផ្ទះរបស់ខ្លួនតែបានដោះផ្លាកលេខចេញបាត់។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានទៅវាស់វែងនិងប្រគល់សាកសពជូនដល់គ្រួសារសព តែក្នុងស្ថានភាពដូចជាចង់ជួយលាក់បាំងជនបង្ករហេតុ លោក ពុធ សុឺង ប្រធានការិយាល័យចររាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននរគរបាលខេត្តកំពត បានមានប្រសាសន៍ថា តាមរបាយការណ៍គ្រោះថ្នាក់ចររាចរណ៍នេះមិនបានបញ្ជាក់ថារថយន្តបង្ករជារបស់លោកហ៊ុយ សុភ័ក្រ ទេ។ ពលរដ្ឋទូទាំងប្រទេសរងចាំមើលចំណាត់ការផ្លូវច្បាប់របស់សមត្ថកិច្ចជំនាញខេត្តកំពតដើម្បីរកយុត្តិធម៌អោយក្មេងស្រីទាំង២ដែលបានបាត់បង់ជីវិត យ៉ាងគួរអោយសោកស្តាយ ។ដោយសារតែការធ្វេសប្រហែសនិងសប្បាយមួយពេលរបស់មន្ត្រីដែលចេះដឹងមួយរូបនេះ។ ក្មេងស្រីដែលបានបាត់ជីវិត ១.ឈ្មោះសេង ស្រីនិច អាយុ ១៩ឆ្នាំ មានទីលំនៅភូមិត្រពាំងផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត ២.ឈ្នោះឡឹងស្រីលាភ អាយុ ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ មតិជាច្រើនចង់សួរទៅ លោក ហ៊ុយ សុភ័ក្រ ថាបើជារូបគេវិញផឹកស្រវឹងហើយបើកបរបង្ករអោយគ្រោះថ្នាក់បុកកូនស្រីលោកស្លាប់វិញតើលោកមានអារម្មណ៍យ៉ាងណាដែរ?

Read More

អាណិតណាស់៖ ​ប្រជា​ការពារ​ភូមិម្នាក់ បានស្លាប់បាត់បង់ជីវិតគ្រា​ចូល​ព្រៃ​រុករក…………….

October 14, 2018

ខេត្តស្ទឹងត្រែង៖ សព​ប្រជា​ការពារ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​សាច់​ញាតិ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី​១២ តុលា ២០១៨ ក្រោយ​ស្លាប់​ដោយ​មិនដឹង​មូលហេតុ គ្រា​ចូល​ព្រៃ​រក​អុស​នៅ​ភូមិ​ខ្សាច់​ណ​ន ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង នា​ថ្ងៃ​ទី​១១ កញ្ញា​។ លោក អន ជួន មេ​ភូមិ​ខាំ​ផា​ន់​សង្កាត់​សាមគ្គី ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ តុលា​នេះ​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ខាត់ ធន់ អាយុ​៤៥​ឆ្នាំ បច្ចុប្បន្ន​ជា​ប្រជា​ការពារ​ភូមិ​-​ឃុំ​ខាង​លើ​។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​បាន​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ទៀត​ក្នុង​គោលបំណង​ចូល​ព្រៃ​រក​អុស​តែ​ជា​អកុសល​បាន​ស្លាប់​នៅ​វេលា​យប់​រំលង​អធ្រាត្រ​ដោយ​មិនដឹង​មូលហេតុ​។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​បុរស​រួម​ដំណើរ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ម៉ោង​២​យប់ ថ្ងៃ​ទី​១១ តុលា ក្រោយ​ពេល​ទៅ​រក​អុស​នៅ​ចំណុច​ភូមិ​ខ្សាច់​ណ​ន ក្នុង​ឃុំ​ស្តៅ​ស្រុក​សេ​សាន​។ បុរស​ដដែល​បន្ត​ថា ពួក​គេ​បាន​រួម​ដំណើរ​ចូល​ព្រៃ​ក្នុង​គោលបំណង​រក​អុស​ដើម្បី​ទុក​ស្ងោរ​ពោត​លក់​នា​រដូវ​ពោត ដែល​ជិត​ឈាន​ចូល​ដល់ ដោយសារ​នៅ​ភូមិ​ខាំ​ផា​ន់ ប្រជា​ពលរដ្ឋ​បាន​ដាំពោត​វិល​ជុំ​។ តាម​ការ​ឱ្យ​ដឹង​បន្ត​ថា ក្រោយ​ពី​រក​អុស​គ្រប់គ្រាន់​ហើយ ពួក​គេ​នាំ​គ្នា​ដឹក​មក​ដល់​ខ្ទម​ស្រែ​អ្នកស្រុក​មួយ​កន្លែង​ស្ថិត​នៅ​ឃុំ​ស្តៅ ដោយសារ​យប់​ពួក​គេ​សម្រេចចិត្ត​សម្រាក​នៅ​ខ្ទម​នោះ​ជាមួយ​ម្ចាស់​ចំការ​តែ​ម្តង​។ លុះ​ដេក​ដល់​ម៉ោង​ប្រមាណ​២​យប់ ជន​រង​គ្រោះ​ហៅ​ឱ្យ​ជួយ និង​ប្រាប់​ថា ហាក់ដូច​ថប់ដង្ហើម​។ ភ្លាម​នោះ​អ្នក​នៅ​ជាមួយ ក៏​ជួយ​គក់​ច្របាច់ តែ​មិន​ធូរស្បើយ រហូត​ដល់​ស្លាប់​តែ​ម្តង​។ ក្រោយមក​នៅ​ពេល​ទៀប​ភ្លឺ ទើប​អ្នក​រួម​ដំណើរ​រៀបចំ​ដាក់​រទេះគោ​យន្ត​ដឹក​មក​ផ្ទះ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​។ តាម​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ សូ អូន […]

Read More

​ថ្លើមធំពាសមេឃ៖ ហ៊ាន​ក្លែងបន្លំ​ហត្ថលេខាអភិបាលស្រុក និងឯកសារនានា ដើម្បី​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ផង

October 14, 2018

ខេត្តព្រះសីហនុ៖ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បានបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកដោយបដិសេធ និងថ្កោលទោសដល់ជនខិលខូចដែលរដ្ឋបាលស្រុកថា បានក្លែងបន្លំឯកសារ ហត្ថលេខាក្លែងក្លាយ របស់រដ្ឋបាលស្រុកព្រៃនប់ ពាក់ព័ន្ធលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលមានខ្លឹមសារខាងក្រោម​ថា៖ «ក្នុងនាមរដ្ឋបាលស្រុកព្រៃនប់ និងក្នុងនាមរូបខ្ញុំផ្ទាល់ សូមធ្វើការបដិសេធលិខិតផ្ទេរសិទ្ធិកាន់កាប់ដីនៅភូមីគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលជនខិលខូចបានក្លែងបន្លំដើម្បីបោកប្រាស់អ្នកដទៃ(ហត្ថលេខា និងត្រាក្លែងក្លាយ) ។ ដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន ក្នុងតួនាទីជាអភិបាលស្រុកខ្ញុំពុំដែលចុះហត្ថលេខា ឬអនុញ្ញាតឲ្យអភិបាលរងស្រុកណាម្នាក់ចុះហត្ថលេខាជំនួសលើការផ្ទេរអចលនទ្រព្យមិនទាន់ចុះបញ្ជី(ប្លង់ទន់) ដែលមិនបានអនុវត្តត្រឹមត្រូវតាមនីតិវិធីឡើយ ។ រដ្ឋបាលស្រុកនឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ទៅស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការ​លើ​ជនខិលខូចដែលក្លែងបន្លំឯកសារសាធារណៈមកផ្តន្ទាទោស។ សូមសាធារណជនទាំងអស់ដែលមានបំណងទិញដីធ្លីនៅក្នុងភូមិសាស្ត្រស្រុកព្រៃនប់មានការប្រុងប្រយ័ត្ន ពិនិត្យឲ្យបានល្អិតល្អន់​ទៅលើឯកសារដែលពាក់ព័ន្ធ មុននឹងឈានទៅដល់ការសម្រេចចិត្ត ជៀសវាងការចាញ់​បោកជនខិលខូចធ្វើឲ្យខាតបង់ថវិកា និងប្រឈមនឹងទោសទណ្ឌមួយចំនួន។ ដើម្បីធានាបាននូវការទិញ-ដូរបានដោយស្របច្បាប់ សាធារណជនទាំងអស់អាចមកទំនាក់ទំនងសាកសួរព័ត៌មានពីរដ្ឋបាលស្រុកព្រៃនប់ នៅរៀងរាល់ម៉ោងធ្វើការ» ៕

Read More