Loading...
October 13, 2018 – postkhnews
Breaking News

Day: October 13, 2018

ស៊ែរឲ្យប្រុងប្រយ័ត្នគ្រប់គ្នា៖ មេរោគម្យ៉ាងកំពុងរាលដាល​ទៅលើ កូនក្មេង​ក្រោមអាយុ​ 7​ ឆ្នាំ មិនថា​នៅ​ ខ្មែរ​ ថៃ​ វៀតណាមទេគឺ …………….

October 13, 2018

បើស្រលាញ់កូនកុំភ្លេចអានអោយចប់​ តោះចែករំលែកសំរាប់ៗបងៗដែលមានកូនក្រោមអាយុ​ 7​ ឆ្នាំ​ ថ្ងៃសៅរ៍​ កន្លងទៅញុំបានយកកូនប្រុសញុំទៅ​ អ៊ីអន​កន្លែងក្មេងលេង​ ដោយមិនដឹងថាមេរោគម្យាងកំពុងរាលដាលមិនថា​នៅ​ ខ្មែរ​ ថៃ​ វៀតណាមទេ​។ ហ្វេសបុកឈ្មោះ Rosita Storee បានរៀរាប់ថា៖ កូនខ្ញុំក៍បានឆ្លងបានសំរេច​គឺ​ ពងបែកនៅលើស្បែក​ដែលក្នុងពងនឹងមានទឹកថ្លាៗពីក្នុង​ យកទៅពេទ្យឯកជនមួយនៅខ្មែរ​ គ្រាន់តែពេទ្យបើកមាត់មក​ ពងនៅពេញបំពង់ក​ ញុំភ័យណាស់​ គាត់បានប្រាប់ថាជំងឺនឹង​មាន​ 2​ ប្រភេទ​ មួយធម្មតា​ មួយកាច ។ ញុំសួរថាលូវមានអីពិនិត្យ​អត់ថាកូនញុំកាចរឺស្លូត​ . គាត់ប្រាប់ថាអត់មាន​ទេត្រូវចាំមើល​ ញុំមិនអាចចាំដូចគាត់ថាបានទេ​ ញុំព្យាយាមករសំបុត្រយន្តហោះ​ ដើម្បីទៅថៃ​ ពិតជាយំអត់ចេញថ្ងៃភ្ជុំ​ពេញ​ ទាំងអស់រកកន្លែងដូរលុយអត់បាន​ទៀតគេបិទទ្វារ​។ ញុំបានទៅដល់ថៃថ្ងៃចន្ទ័ម៉ោ​ង 8​:40​ យប់កូនញុំអាចត្រលប់មកវិញលឿនគឺ​ គាត់អាចញាំបាននឹង​មិនក្តៅខ្លួន​ បញ្ជាក់​ 💥កាចគឺពងទឹកនឹងវានឹងកើតពាសពេញគ្រឿងក្នុង​នឹងក្នុងខួរក្បាល​ ហើយកូនអ្នកដកដង្ហើមញាប់ហើយនៅពេលសួរអីគួរអីគាត់ស្តាប់ហើយឆ្លើយអត់កើត​ នឹងហើយប្រភេទខ្លាំង​ គ្រោះថ្នាក់ដល់ជីវិត​ 💥ស្លូត​គឺកូនអ្នកនៅលេងបាន​ ញុំបានខ្លះៗ​ក្តៅដាក់ថ្នាំទៅត្រជាក់វិញ។ 😘ហើយការជោះឈាមពិនិត្យ​ គឺរងចាំដល់​ 12ម៉ោងទើបដឹង​លទ្ធផល​ថាកាចរឺស្លូត​ហើយសូមកុំងូតទឹកអោយកូន​ ត្រូវជូតខ្លួនមួយមុខគត់​ រហូតដល់ជា​ 100%​ ។

Read More

សម្តេតថា៖ ចង់លើកកម្ពស់ទំនាក់ទំនងជាមួយអាមេរិកគ្រប់វិស័យវិញ …………….

October 13, 2018

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចង់លើកកម្ពស់ទំនាក់ទំនង ទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ជាមួយ សហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក។ យោងតាមលិខិរបស់លោកហ៊ុន សែន កាលពីម្សិលមិញផ្ញើទៅសមាជិកព្រឹទ្ធសភា អាមេរិក ២រូប បញ្ជាក់ពីការរុករកអដ្ឋធាតុឈ្លើយសឹកនិងទាហានអាមេរិក។ លិខិត៖«ខ្ញុំមានសេចក្តីរីករាយដោយបានទទួលលិខិតរួមគ្នារបស់ឯកឧត្តម សម្តែងនូវការ ពេញចិត្តចំពោះវឌ្ឍនភាព សេដ្ឋកិច្ច–សង្គម និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសព្វថ្ងៃ និង សេចក្តីប្រាថ្នារបស់ឯកឧត្តម ដែលចង់បន្តឡើងវិញនូវកម្មវិធីរុករកអដ្ឋធាតុឈ្លើយសឹក និង ទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។»​ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឆ្លើយតបនឹងសំណើរបស់សមាជិកព្រឹទ្ធសភាទាំងពីរ​ និង អង្គការពាក់ព័ន្ធដទៃទៀតរបស់អាមេរិក រដ្ឋាភិបាលកម្ពុជាព្រមអនុញ្ញាតឲ្យ មានការរុករកអដ្ឋ ធាតុឡើងវិញ បើទោះបីជាអាមេរិកនៅតែរឹតត្បិតទិដ្ឋការលើមន្ត្រីកម្ពុជាក៏ដោយ។ លិខិតនោះលោកក៏បានបញ្ជាក់ដែរថា លោកតែងតែងមានបំណងលើកកម្ពស់ទំនាក់ ទំនង ទ្វេភាគីជាមួយអាមេរិក។ លិខិត៖«ជាការពិតយើងតែងតែចង់លើកកម្ពស់ទំនាក់ទំនងទ្វេភាគីនិងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ជាមួយសហរដ្ឋអាមេរិក ដោយឈរ លើមូលដ្ឋានផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក។​» កម្ពុជាបានផ្អាកសកម្មភាពអាមេរិកមិនឲ្យរុករកអដ្ឋធាតុទាហានរបស់ពួកគេក្រោយពេលដែលអាមេរិកប្រកាសហាមអ្នកការទូតកម្ពុជាមួយចំនួនមិនឲ្យចូលទឹកដីអាមេរិក។ មូលហេតុដែលអាមេរិកហាមអ្នកការទូតកម្ពុជា បន្ទាប់ពីកម្ពុជាស្នើឲ្យអាមេរិកពិចារណា ផ្អាក ការបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាវិញចំពោះអ្នកដែលបានប្រព្រឹត្តបទល្មើសនិងដាក់ទោសហើយ៕

Read More

ពងមាន់កំពុងជល់និងថ្ម ! តាន់ គឹមសួរ កំពុងមានជម្លោះស្លាបប៉ាកាជាមួយ ឧកញ្ញ៉ា សុខ លីម រឿងថាសំរាមនៅខេត្តព្រះសីហនុមិនមែនរឿងពិតព្រោះគេកាត់ត

October 13, 2018

ភ្នំពេញ៖ លោកឧកញ្ញ៉ា សុខ លីម បានប្រកាស ឲ្យ លុយ ទៅ  លោកតាន់ គីមសួរ ចំនួន ៣ម៉ឺន ដុល្លារ ប់ហ៊ាន ទៅ ស្បថនៅមុខព្រះអង្គដង្កើ  រឿង ថា រូបភាពសំរាមនៅ ក្រុងព្រះសីហនុ ថាជារូប ភាពកាតត និង សុំឲ្យ លោកអភិបាលធ្វើតាមផ្លូវច្បាប់ទៅចំពោះជនដែលឆ្លៀតកាត់តវីដេអូនិងរូបភាពនេះមកវាយប្រហារ។ ការប្រកាសរបស់លោក ឧកញ្ញ៉ា សុខ លីម បាន ធ្វើឡើងកាលពីយប់ ថ្ងៃទី១២ តុលា  បន្ទាប់ពី  លោក តាន់ គីមសួរ  បាន សសេរសារ បង្ហោះនៅលើបណ្តាញសង្គម អបដោយរូបភាព សំរាម នៅតាមដងផ្លូវ  ថា « កុំចេះតែហ៊ានបញ្ចេញយោបល់ ប្រយ័ត្នលោកពេទ្យពកបញ្ចោរ។ ប្រាប់ហើយថានេះមិនមែនជាកំពង់សោមទេ នេះគ្រាន់តែជារូបភាពកាត់តតែប៉ុណ្ណោះ។ សូមលោកអភិបាលធ្វើតាមផ្លូវច្បាប់ទៅចំពោះជនដែលឆ្លៀតកាត់តវីដេអូនិងរូបភាពនេះមកវាយប្រហារលោកបែបនេះ ខ្ញុំពិតជាមិនសប្បាយចិត្តសោះដែលមានជនមួយចំនួនព្យាយាមធ្វើបាបលោក»។ បន្ទាប់ពីការសសេរសារបង្ហោះ  ថាមានជន  ដែលឆ្លៀតកាត់តវីដេអូនិងរូបភាពនេះមកវាយប្រហារ  លោកអភិបាល […]

Read More

ស៊ែរចែកគ្នាដឹងផង៖ វិធីកំចាត់ ឫសដុះ នៅលើស្បែកបានឆាប់រហ័ស ដោយវិធីធម្មជាតិងាយៗ និងស័ក្តិសិទ្ធ……………

October 13, 2018

នេះ គឺជាវិធីមួយចំនួនដែលអាចជួយឱ្យអ្នកព្យាបាលកំចាត់ឫសដុះនៅលើស្បែកបានឆាប់រហ័ស ដោយវិធីធម្មជាតិងាយៗ ។ វិធីព្យាបាល៖ -យកខ្ទឹមស មួយកំពឹស ដំឱ្យម៉ដ្ឋ យកមកបិទនៅកន្លែងដែលកើតឫសនោះ -យកក្រណាត់ស្អាត រុំពីលើ -ទុករយៈពេល ២០នាទី រួចលាងសំអាតទឹកចេញ ព្យាបាលតាមវិធីនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុង ១សប្តាហ៍ នឹងជួយកំចាត់ឫស នៅលើស្បែកឱ្យជាសះស្បើយ។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត ប្រភព៖ top10homeremedies

Read More

ជួយស៊ែរឲ្យម៉ាក់យាយភូបានឃើញផង តិចគាត់ភ្លេចទៅ! ដីដែលម៉ាក់យាយយកទៅចាក់នៅព្រែកត្រែងថ្ងៃមុន ឥឡូវពុំទាន់បានកាយចេញនៅឡើយទេ ហើយថែមទាំងធ្វើរបងបំាងទៀត…

October 13, 2018

ក្រោយពីមានការរកឃើញ ក្រុមហ៊ុន​ដែល​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង ដែលត្រូវបាន​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ អះអាងកន្លងមកថា​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់លោក​ស្រី ជឹ​ង សុភាព ហៅ​យាយ​ភូនោះ​ ក៏ត្រូវបានគណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​កម្ពុជា ដែលមាន​លោក ជា សុផារ៉ា ជា​ប្រធាន បាន​ពិនិត្យឃើញថា​ក្រុមហ៊ុន​ដែល​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង​នៅ​ខេត្ត​ព្រះសីហនុ បាន​បំពាន​ច្បាប់ ដែល​នឹងត្រូវ​ទទួលរង​ចំណាត់ការ​ពី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​។ ប៉ុន្តែជាក់ស្តែងថ្មីៗនេះ តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលទើបតែបង្ហោះដោយហ្វេសប៊ុក Ne Tra បានសរសេរលើកឡើងថា ប្រាប់អ្នកទាំងអស់គ្នាអោយដឹងទៅចុះ ជនជាតិខ្មែរ ឆាប់ភ្លេចណាស់។ ដីដែលម៉ាក់យាយដឹកយកមកចាក់លុបឆ្នេរព្រែកត្រែង មិនបានកាយចេញវិញនោះទេ បែបម៉ាក់យាយមិនឮការបញ្ជាពីសម្តេចទេមើលទៅ។ ហើយឥឡូវធ្វើរបងបាំងទៀតហើយបងប្អូន តិចភ្លេចបាត់ទៀតឥឡូវហើយ។ #ភ្លេចនៅ??? ដូច្នេះមើលឃើញថា ឆ្នេរព្រែកត្រែងពុំទាន់មានអាជ្ញាធរណាចាត់វិធានការធ្វើការសម្អាតកាយដីចេញនៅឡើយទេ។ ដូច្នេះសំណូមពរឲ្យភាគីពាក់ព័ន្ធមេត្តាជួយពិនិត្យមើលរឿងនេះឡើងវិញផង។

Read More

ចង់បួសដែរក្រែងបាន៥៧០ជិះ៖ ព្រះសង្ឃខ្មែរពីរអង្គ ប្រកាសលក់រថយន្ត Lexus 570 តាមហ្វេសប៊ុក ……..

October 13, 2018

មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​បន្ទាប់​ពី​ឃើញ ​ព្រះសង្ឃ​នៅ​រាជធានី​ភ្នំពេញ មាន​លទ្ធភាព​ប្រើ​រថយន្ត​ទំនើប​កប់​ស៊េរី និង​ប្រកាស​លក់​នៅ​លើ​បណ្ដាញ​សង្គម។ យ៉ាង​ណា​ក្ដី​ចង់​លម្អិត​អំពី​ការ​ប្រកាស​លក់​រថយន្ត​លំដាប់​កំពូល​នេះ សូម​ទៅ​ដឹង​សាច់​រឿង​ដូច​ខាង​ក្រោម​នេះ៖ ១) ព្រះសង្ឃនៅវត្តនាគវ័នប្រកាសលក់រថយន្ត Lexus 570 ពណ៌ស ​ព្រះសង្ឃ​មួយ​អង្គ ព្រះនាម ​ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត​ គង់​នៅ​វត្ត​នាគ​វ័ន​បាន​ប្រកាស​លក់​រថយន្ត​​​ Lexus 570​ លើបណ្ដាញសង្គមហ្វេសបុក ដើម្បី​សាង​សង់​កុដិ​ឲ្យ​ព្រះ​សង្ឃ​ក្រខ្សត់នៅក្នុង​វត្ត​មួយ ដែល​រឿងនេះធ្វើ​ឲ្យ​សាធារណជនមានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង។ រូបភាព៖ ហ្វេសប៊ុក ព្រះសង្ឃនាម នី សុវណ្ណមុនីរ៉េត​ ជុំវិញ​រឿងរ៉ាវ​នេះ ព្រះសង្ឃ​​ខាង​លើ​បក​ស្រាយ​ថា​ ​រថយន្ត​​នោះជា​ការ​ប្រគេន​របស់​ពុទ្ធបរិស័ទ​ម្នាក់​នៅ​ផ្សារ​ដី​ហ៊ុយ​ដោយ​​ដូរ​យក​រថយន្ត​ចាស់​ពី​ព្រះ​អង្គ​វិញ មិនមែនព្រះអង្គមានប្រាក់ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញរថយន្តនោះឡើយ។ រូបភាព៖ ហ្វេសប៊ុក ព្រះសង្ឃនាម នី សុវណ្ណមុនីរ៉េត​ និងឡានដែលប្រកាសលក់ ជុំវិញ​រឿងរ៉ាវ​នេះ ព្រះសង្ឃ​​ខាង​លើ​បក​ស្រាយ​ថា​ ​រថយន្ត​​នោះជា​ការ​ប្រគេន​របស់​ពុទ្ធបរិស័ទ​ម្នាក់​នៅ​ផ្សារ​ដី​ហ៊ុយ​ដោយ​​ដូរ​យក​រថយន្ត​ចាស់​ពី​ព្រះ​អង្គ​វិញ មិនមែនព្រះអង្គមានប្រាក់ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញរថយន្តនោះឡើយ។ ដោយ​ឡែក​បើ​តាម​តម្លៃ​​​រថយន្ត ​Lexus 570 ស៊េរីឆ្នាំ២០១៦ ​នៅ​លើ​ទីផ្សារ​ ​មាន​តម្លៃ​​ប្រមាណ​ខ្ទង់ជាង​ ២០ម៉ឺន​ដុល្លារ​។ ២) ព្រះសង្ឃនៅវត្តឧណ្ណាលោមប្រកាសលក់រថយន្ត Lexus 570 ពណ៌ខ្មៅ រូបភាព៖ ហ្វេសប៊ុក […]

Read More

ស៊ែរកុំឲ្យមានគំរូអាក្រក់ចឹងទៀត៖ ផ្ទុះការរិះគន់លេីអ្នកបេីកបរឡានស្លាក់លេខរដ្ឋមួយចំនួនដែលមិនគោរពច្បាប់ ហេីយបានប្រៀបធៀប រវាងរថយន្ត​រាស្ត្រ​ និង​ រថយន្ត​ទំនើប​របស់​មន្ត្រី​ ……

October 13, 2018

ស៊ែរកុំឲ្យមានគំរូអាក្រក់ចឹងទៀត៖ ផ្ទុះការរិះគន់លេីអ្នកបេីកបរឡានស្លាក់លេខរដ្ឋមួយចំនួនដែលមិនគោរពច្បាប់។ ថ្មីៗនេះ ប្រភពហ្វេសបុកមួយចំនួនបានផុសរិះគន់ទៅលេីអ្នកបេីកបរឡានដែល ដែលបេីកបញ្ជាស់ទិស ដែគ្មានរៀបរៀបរយ ។ ហេីយបានធ្វេីការប្រៀបធៀបគ្នាររវាង៖ រថយន្ត​រាស្ត្រ​ និង​ រថយន្ត​ទំនើប​របស់​មន្ត្រី​ !

Read More

ជួយស៊ែរកុំឲ្យជួបរឿងនេះ៖ ចង់ស្អាតតែ លទ្ធផលចុងក្រោយនៃការជ្រើសរើសឯកទេសខុស​ ….

October 13, 2018

សព្វថ្ងៃនេះ ការកែសម្ផស្សកំពុងតែពេញនិយមសំរាប់មនុស្សគ្រប់វ័យ ដោយសារតែវាប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជ្រើសរើសការកែសម្ផស្សបានត្រឹមត្រូវដូចអ្វីដែលខ្លួនចង់បាននោះទេ អ្នកខ្លះក៏មានការសោកស្តាយផងដែរដោយសារតែលទ្ធផលមិនសមតាមបំណង យ៉ាងណាមិញដូចហ្វេសបុកឈ្មោះ Kong Bunthorn MC បានផុស និងសរសេររៀបរាប់ទាំងការឈឺចាប់ថា៖ ចង់ស្អាតតែ លទ្ធិផលចុងក្រោយនៃការជ្រើសរើសឯកទេសខុស​ ទីបំផុតខ្ញុំមានតែការស្តាយក្រោយអស់មួយជីវិត ។ ហេីយសូមបងប្អូនដែលចង់បានសម្រស់ស្អាតត្រូវគិតពិចារណាមុនផង ។

Read More

ស៊ែរ Share ផង៖ ករណីចាប់ក្មេងវះពោះយកគ្រឿងក្នុង សូមអាណាព្យបាលទាំងឡាយ ដែលមានកូនធ្វើកាប្រុងប្រយ័ត្នឲ្យមែនទែន បើមានករណីនេះសូមរាយការណ៍បន្ទាន់មក …………

October 13, 2018

កុំរំលងត្រូវតែអានហើយជួយ ស៊ែរ Share ផង នេះជារឿងពិត ករណីចាប់ក្មេងវះពោះយកគ្រឿងក្នុង ។ សូមអាណាព្យបាលទាំងឡាយនៅទូរទាំងប្រទេស ដែលមានកូន សូមបង្កាប្រុងប្រយ័ត្នឲ្យមែនទែន និងយកចិត្តទុកដាក់ចំពោះកូនៗរបស់អស់លោកអ្នកជាទីស្រលាញ់ កុំមានការធ្វេសប្រហែសឲ្យសោះ។ សូមមាតា បិតា ទាំងឡាយត្រូវឆ្លាតឱកាស ជូនកូនៗទៅសាលារៀន និងទៅទទួលកូនមកផ្ទះវិញ ពេលដល់ម៉ោងចេញពីសាលា មិនត្រូវបណ្ដោយឲ្យពួកគាត់ត្រឡប់មកវិញដោយខ្លួនឯងនោះទេ។ 👉👉សូមបញ្ជាក់ផងដែរថា៖ ក្រុមដែលមកចាប់ក្មេងនៅមិនទាន់អាចបញ្ជាក់ប្រភពច្បាស់លាស់នៅឡើយទេ ប៉ុន្តែករណីចាប់បានអ្នកចាប់ក្មេងកន្លងមក ឃើញមានតែជនជាតិយួនប៉ុណ្ណោះ  ៕

Read More

ឲ្យរាងថ្ងៃក្រោយ ! ទីបំផុតអាជ្ញាធរឃើញមុខបុរសបោះសំរាមចូលក្នុងព្រែក ស្ពានដែកប៉ាកខ្លងហើយ (មានវីដេអូ)

October 13, 2018

ថ្មីៗនេះវីដេអូមួយត្រូវបានគេចែកចាយព្រោងព្រាត អំពីសកម្មភាពដ៏ហួសចិត្តមួយដែលបុរសម្នាក់ចោលសំរាមចូលទៅក្នុងទឹក ហាក់បីដូចជាគ្មានគិតអ្វីឲ្យបានវែងឆ្ងាយបន្តិចសោះ។ ហេតុការនេះត្រូវបានគេឲ្យដឹងថាស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ខណៈនោះដែលពលរដ្ឋនិងអ្នកប្រើប្រាស់បណ្រាញសង្គមហ្វេសប៊ុកក៏សូមអំពាវនាវដល់សមត្ថកិច្ចមេត្តាស្រាវជ្រាររកមុខបុរសចោលសំរាមនេះផងដែរ តែមិនយូរប៉ុន្មានអាជ្ញាធរស្រុក កម្លាំងនគរបាលស្រុក សហការជាមួយ មន្ទីរបរិស្ថានខេត្តកោះកុង បានហៅប្រជាពលរដ្ឋដែលបោះសំរាមចូលក្នុងព្រែក (ស្ពានដែកប៉ាក់ខ្លង)កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មកធ្វើកិច្ចសន្យា ។ តាមរយះហ្វេសប៊ុករបស់រដ្ឋបាល ស្រុកមណ្ឌលសីមា ខេត្តកោះកុង សរសេរបង្ហាញបញ្ជាក់ថា «អាជ្ញាធរស្រុក កម្លាំងនគរបាលស្រុក សហការជាមួយ មន្ទីរបរិស្ថានខេត្តកោះកុង បានហៅប្រជាពលរដ្ឋដែលបោះសំរាមចូលក្នុងព្រែក (ស្ពានដែកប៉ាក់ខ្លង)កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ១.ណែនាំគាត់ និងធ្វើកិច្ចសន្យាជាមួយសម្ថកិច្ច ២.អោយរើសសំរាមដែលគាត់បានចោលដែលនៅសេសសល់ ៣.អោយសុំទោសជាសាធារណៈ ថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ »៕ Posted by Vanny Seven on Friday, October 12, 2018

Read More