Loading...
October 12, 2018 – Page 2 – postkhnews
Breaking News

Day: October 12, 2018

យល់យ៉ាងណាដែរ បើមានច្បាប់ដាក់ទោសអ្នកចាក់ធុងបាស់ខ្លាំងៗដូចនេះ សុំយោបល់ម្នាក់មួយមក?

October 12, 2018

បើតាមរូបភាពពីហ្វេសប៊ុក ដែលប៉ូលីសបានចាប់វ៉ៃខ្នោះបុរសម្នាក់ដែលរំខានគេដោយសារចាក់ធុងបាស់ ហើយប្រភពដដែលក៏បានលើកឡើងដែរថា៖ ប្រធានបទ : ការរំខាន ដោយការចាក់ធុងបាស (Speaker) (អ្នកណាក៏មានតំរូវការសប្បាយ រឺកំសានអារម្មណ៏ដែរ ) ដោយសារតែ Speaker មានតំលៃធូថ្លៃជាងមុន ដូចនេះអ្នកណាក៏មានលទ្ធភាពទិញប្រើប្រាស់ ចាក់ភ្លេងកំសាន្តអារម្មណ៏ដែរ តែអ្នកគួរតែត្រូវពិចារណាអោយបានច្រើន សំរាប់ការចាក់ រួមមាន កំរិតសំឡេង ទីតាំង ព្រមទាំងពេលវេលា ដែលអ្នកចាក់កំសាន្តនោះផង ។ ផលប៉ះពាល់រួមមាន : បង្ករអោយមានការរំខានដល់អ្នកដ៏ទៃ បង្កេីតអោយមានអំពេីហិង្សារដោយការ រំខានអ្នកដទៃ បាត់បង់សេចក្តីថ្លៃថ្នូរ បំពុលបរិយាកាសជំុវិញ ដោយសំឡេងរំខាន ប៉ះពាល់ដល់សុខភាព អ្នកដែលត្រូវការសំរាក និង​លំហែ នៅកន្លែងលំហៃកាយ ពិសេសរម្មណីដ្ឋានធម្មជាតិ និងលំនៅដ្ឋាន នៅមានករណីជាច្រើនទៀតបេីអ្នកណាមានយោបល់ជួយ Comment ប្រាប់ផង​ ខាងលើនេះមិនសំដៅលើកម្មវិធីប្រពៃណីរបស់ខ្មែរយេីងនោះទេ ខ្ញុំផ្ទាល់បានជួបស្ថានភាព អាក្រក់ទាំងនេះដោយការរំខានពីអ្នកដ៏ទៃ . សូមចូលរួមទាំងអស់គ្នា ដើម្បីលប់បំបាត់ការរំខានទាំងនេះ!

Read More

ឱសថធម្មជាតិ ព្យាបាលជំងឺថ្លើម ឬខ្លាញ់រុំថ្លើម យ៉ាងស័ក្តិសិទ្ធ ….

October 12, 2018

ព្យាបាល​​៖ សម្អាតថ្លើម ព្យាបាលជំងឺថ្លើម ឬខ្លាញ់រុំថ្លើម។ * គ្រឿងផ្សំ​ ​ ​- ស្លឹក​ជីរអង្កាម​មួយ​ក្ដាប់​ ​ ​- ទឹក​ក្រូចឆ្មា​រ ​ ​- ទឹកក្រូច​ពោធិ៍សាត់ ​ ​ ទឹក ១ លីត្រ​ និងទឹកឃ្មុំ​ របៀប​ធ្វើ​ ​​-ដាក់​ទឹក​លើ​ចង្ក្រាន ដាំ​ឱ្យ​ពុះ​ រួចដាក់​ស្លឹក​ជីរអង្កាម​ក្នុង​ទឹក​ពុះ ៥ នាទី រួច​ដកចេញ​។ បន្ទាប់មក ដាក់​ទឹក​ក្រូចឆ្មារ ទឹកក្រូច ពោធិ៍សាត់ និង​ទឹកឃ្មុំ​ចូល​។​ វិធីប្រើប្រាស់ ​-អាច​ផឹក​វា​ទាំង​ត្រជាក់ ឬ​ក្ដៅ​ក៏បាន វា​នឹង​ជួយ​សម្អាត​ថ្លើម ជួយ​រំលាយ​អាហារ និង​ជួយ​ដល់​ក្រពះ​។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ ដោយ៖ អ៊ាង សុផល្លែត

Read More

គួរឲ្យសរសើរណាស់ សណ្ឋាគារមួយនៅសៀមរាប ហេតុតែស្រលាញ់បរិស្ថាន បាននឹកឃើញយកគល់ស្លឹកគ្រៃជំនួសទុយោប្លា​ស្ទីក

October 12, 2018

ដោយ​មើលឃើញ​ពី​ការបំពុល​បរិស្ថាន​តាម​រយៈ​ការប្រើប្រាស់​ប្លា​ស្ទីក​ដ៏​ច្រើនសន្ធឹក​នាពេល​បច្ចុប្បន្ន ថ្នាក់ដឹកនាំ​នៃ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប បាន​រកឃើញ​ពី​វិធីសាស្ដ្រ​ថ្មី​មួយ ជំនួស​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទីក​ក្នុង​សណ្ឋាគារ​ខ្លួន​។ សណ្ឋាគារ​នេះ​បាន​ច្នៃ​ស្រទាប់​គល់​ស្លឹកគ្រៃ ជា​បំពង់​បឺត ជំនួស​ឱ្យ​ការប្រើប្រាស់​បំពង់​បឺត​ជ័រ​។ ​សណ្ឋាគារ ម៉េ​ម័​រ ផា​ឡេស កំពុង​អន​វុត្ត​ន៍​គោលការណ៍​មិន​ប្រើប្រាស់​ប្លា​ស្ទីក​ដំបូង​គេ​នៅក្នុង​ក្រុង​សៀមរាប​។ អ្នកគ្រប់គ្រង​សណ្ឋាគារ​នេះ បានឱ្យដឹងថា ម៉េ​ម័​រ​បាន​បង្កើត​គល់​ស្លឹកគ្រៃ ជំនួស​ទុយោ​ប្លា​ស្ទីក ចាប់ពី​សណ្ឋាគារ​នេះ​បើក​ដំណើរការ​កាលពីដើមឆ្នាំ ២០១៨​មក​។ លោក ងួន ឆៃ បាន​បន្ថែមថា សណ្ឋាគារ​លោក​មិនមាន​ប្រើប្រាស់​ដប​ទឹក ហើយក៏​គ្មាន​ការទិញ​ទឹក​ពី​ក្រៅ​មក​ដែរ​។ ជំនួស​មកវិញ សណ្ឋាគារ​ម៉េ​ម័​រ បាន​ទិញ​ម៉ាស៊ីន​បន្សុទ្ធ​ទឹក​ដ៏​ធំ​មួយ ដើម្បី​ប្រើប្រាស់​ក្នុង​សណ្ឋាគារ​ផ្ទាល់ខ្លួន ក្នុង​បំណង​មិន​ចង់ឱ្យមាន​សំបក​ដប​ប្លា​ស្ទីក​ចរាចរ​ក្នុង​សណ្ឋាគារ​។​លោក ងួន ឆៃ បានឱ្យដឹង​ទៀតថា គោលការណ៍​នេះ ត្រូវបាន​ភ្ញៀវ​ភ្ញាក់ផ្អើល កោត​ស​សើរ និង​អ្នកខ្លះ​ចង់​រៀន​តាម​ផងដែរ​។ ​ក្រៅពី​ការ​បំពង់​បឺត​ស្លឹកគ្រៃ សណ្ឋាគារ​នេះ​ក៏មាន​ធុង​បរិច្ចាគ​មួយ ដែល​សម្រាប់​ដាក់​សម្ភារ​ចាស់ៗ លែង​ប្រើ ដែល​បាន​ពី​សាធារណជន ឬ​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​ផងដែរ​។ សម្ភារ​ទាំងនោះ នឹងត្រូវ​បាន​នាំទៅ​ចែកជូន​អ្នកភូមិ​ក្រីក្រ​ដាច់ស្រយាល​នៅក្នុង​ខេត្តសៀមរាប​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ងួន ឆៃ​៕ ប្រភព៖ thmeythmey

Read More

ខ្លាំងណាស់៖ មន្ត្រីប៉េអឹមផ្ទៃប្រទេស ស្រវឹងស្រាបាញ់ជាង១០គ្រាប់ រត់បាតជើងសព្រាត និងរបួសធ្ងន់រងរបួសម្នាក់ ផ្អើលអស់ …..

October 12, 2018

ភ្នំពេញ៖ ប្រជាការពារ និងកម្លាំងប៉ូលិសខណ្ឌឫស្សីកែវ ក៏ដូចជាក្រុមក្មេងស្ទាវ បានចែកជើងគ្នារត់បាតជើងសព្រាត បន្ទាប់ពីមន្ត្រីប៉េអឹមលើផ្ទៃប្រទេសម្នាក់ ស្ថិតក្នុងសភាពស្រវឹងជោកខ្លួន បានបើកការបាញ់បោះអស់ជាង១០គ្រាប់។ ជាលទ្ធផលក្រោយការបាញ់បោះនេះ ប្រជាការពារម្នាក់ បានរងរបួសធ្ងន់ នៅខណៈជនរងគ្រោះ និងសមត្ថកិច្ចខណ្ឌ ចុះល្បាតក្នុងមូលដ្ឋាន ពើបប្រទះក្រុមក្មេងស្ទាវកំពុងប្រយុទ្ធគ្នា។ ហេតុការណ៍មន្ត្រីប៉េអឹម បាញ់បោះអស់គ្រាប់១បង់នេះ បានបង្កជាការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុច​មុខផ្ទះល្វែងA4 តាមបណ្ដោយផ្លូវបេតុង ស្ថិតភូមិ​គង្គារ​ផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ចខណ្ឌឫស្សីកែវ ជនសង្ស័យ ដែលជាអ្នកបើកការបាញ់បោះខាងលើ មានឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ស្នាក់នៅជិតកន្លែងកើតហេតុ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ ប្រាប់ភ្នាក់ងារ​ខេមប៉ុស្តិ៍​ថា នៅមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលទួលសង្កែ២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ បានចេញល្បាតពួនស្ទាក់តាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន និងត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ​ បង្ក្រាប​បទល្មើសផ្សេងៗ […]

Read More