Loading...
October 12, 2018 – postkhnews
Breaking News

Day: October 12, 2018

ចប់៖ ជួយឲ្យយោបលម្នាក់មួយម៉ាត់មក ថ្ងៃបុណ្យភ្ជុំមកចែក ស្រាបៀ ហេីយយកក្លល់តំណាងព្រះពុទ្ធសាសនាមក …..

October 12, 2018

ថ្មីៗ នេះក្នុងបណ្តាញសង្គមហ្វេសបុកបានបង្ហោះ រូបចែកស្រាបៀចប់របង់វត្តដោយយកក្លស់តំណាងព្រះពុទ្ធសាសនាមកបាំងទៀត ដោយអាខោនហ្វេសបុកមួយបានផុសមានការរិះគន់ និងបានសរសេររៀបរាប់ថា៖ ឱ ! ប្រទេសខ្លាសេដ្ឋកិច្ចអើយ ! អ្នកអស្ចារ្យហើយ ! បន្តធ្វើវាចុះ បើអ្នកយល់ថាត្រឹមត្រូវ ។ ខ្ញុំយល់មិនដល់អ្នកទេ ។ យកក្លស់តំណាងពុទ្ធសាសនា មកប្រក់ចែក Beer ដល់កីឡាករទូក។ ស

Read More

អានហើយព្រឺសម្បុរណាស់! បងប្រុសម្នាក់ចែករំលែករឿងពិត ដើរឆ្ងាយហាមនិយាយមាត់កផ្តេសផ្តាស ព្រោះអីអាច… (មានវីដេអូ)

October 12, 2018

ថ្មីៗនេះប្រភពហ្វេសប៊ុកបងប្រុស Sochanvirak Khim បានចែករំលែករឿងព្រឺសម្បុរមួយទាក់ទងនឹងការនិយាយលេងផ្តេសផ្តាសពេលដែលដើរឆ្ងាយៗ​ ដើម្បីជាការដាស់តឿន និងជាការយល់ដឹងបន្ថែមក្នុងការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ទោះបីជាស្តាប់ទៅហាក់បីដូចជាអបិយជំនឿ ក៏ប៉ុន្តែនេះក៏ដូចជាគំនិតដែលយើងគួរស្វែងយល់បន្ថែមដែរ ដែលគាត់បានលើកឡើងយ៉ាងដូច្នេះថា៖ រឿងពិត មិនជឿក៏កុំប្រមាថ ( វែងបន្តិច តែគួរតែអាន ពេលទំនេរ) នេះជារឿងមួួយដែលអ្នកចូលចិត្តដំណើរផ្សងព្រេងក្នុងព្រៃគួរតែអាន ! ត្រូវចាំថា ក្នុងព្រៃពិតណាស់ មានអ្នកតាម្ចាស់ស្រុកដែលនៅចាំថែរក្សានិងការពារ គួរណាស់អ្នកដំណើរជៀសអោយបាននៅពាក្យសម្ដីប្រមាថរឺសន្យា ! ខ្ញុំធ្លាប់លឺចាស់ៗនិយាយពេលទៅដើរលេងតាមសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ គាត់ថាហាមមិនអោយនិយាយអ្វីទាំងអស់ ដូចជា ហត់ណាស់ អត់សប្បាយ តិចធ្លាក់ទៅ បែកកង់ឡាន ទុកហែងចោលលូវ រឺ ចង់ដេកនៅហ្នឹង មានច្រើនជាងហ្នឹងទៀត ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់លឺ តែខ្ញុំមិនដែលជឿសោះ តែខ្ញុំក៏មិនប្រមាថដែរ ! តែ ! ពេលនេះជួបខ្លួនឯងទើបច្បាស់នឹងភ្នែក បែកញើសទាំងគ្រាប់ រឿងនេះពីដំបូងវាកើតចេញពី….. ! [……] ព្រលឹមស្រាងៗ បងប្រុសរបស់ខ្ញុំបានដាស់ខ្ញុំនិងមិត្ត២អ្នកទៀត អោយក្រោកឡើង ហើយនិយាយថា តោះងើបមកទៅដើរលេងតទៀត ! រំលឹកឡើងវិញ ពួកយើងបានធ្វើដំណើរកំសាន្តដោយម៉ូតូមកលេងខេត្តកំពត ហើយបានសម្រាកនៅសហគមន៍ត្រពាំងសង្កែមួយយប់ […]

Read More

សាហាវអីយ៉ាងនេះ ខឹងរថយន្តបើកបុកម៉ូតូ អ្នកផឹកម្នាក់ចាប់អ្នករត់តាក់ស៊ី វាយសម្លាប់…

October 12, 2018

ខេត្តស្វាយរៀងៈ អ្នករត់តាក់ស៊ីម្នាក់ បានបើករថយន្តបុកអ្នកជិះម៉ូតូម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ក៏ត្រូវអ្នកផឹកចាប់​វាយ រហូតដល់ស្លាប់បាត់បង់ជីវិត ទើបយកសាកសពទៅប្លុងចោល ហើយ​សាកសពត្រូវគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង​២ ​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ២០១៨ នៅ​ក្នុង​ព្រៃ​ដើម​ប្រេងខ្យល់ ស្ថិតក្នុង​ភូមិ​គ​ម្ពោ​ធ​ជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុន​ពេលកើតហេតុ​ មាន​អ្នក​ផឹកស៊ី​៧​ទៅ​៨​នាក់ បាននាំគ្នាផឹក នៅជិតកន្លែងកើតហេតុ។ លុះមកដល់​វេលា​ម៉ោង​ប្រមាណ​ជា​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែតុលា ក៏មានរថយន្តតាក់ស៊ីមួយគ្រឿង ម៉ាកឡិច​ស៊ី​ស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-3952 បើកបរបោះពួយយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ១។ ប៉ុន្តែនៅពេលរថ​យន្តនោះបើកមកដល់ក្នុងភូមិគុម្ពោធលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ក៏ជ្រុលចង្កូទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុង​ដាឌ្រីម ពណ៌ក្រហម ដែលកំពុងបើកឆ្លងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ បែកក្បាល និងបាក់ភ្លៅ។ ប្រភពព័ត៌មានដដែល បានបន្តថា ស្ថិតក្នុងហេតុការណ៍បែបនេះ អ្នកបើកបររថយន្តមិនបានបើករថយន្តរត់គេចខ្លួននោះឡើយ ពោលគឺគេបានឈប់រថយន្ដចុះទៅទទួលខុសត្រូវ។ ប៉ុន្តែជាអកុសល ត្រូវអ្នកផឹកទាំងនោះដេញតាមវាយ និងស្ងាត់បាត់សំឡេងទៅ […]

Read More

ទៀតហើយអាដូល ទើបតែផុតរឿងគ្រឿងញៀនឥឡូវចូលក្លឹប​ដាច់យប់ អត់ខ្លាចចិត្តប្រពន្ធកូននៅផ្ទះអីតិច!!!

October 12, 2018

ភ្នំពេញ៖ តារាម្ចាស់ពានរងរឿងអាស្រូវជាប់កាយរហូតក្លាយជាអ្នកចម្រៀងបែកហ្វូង ប៊ុត សីហា លេចមុខក្នុងក្លឹបរាត្រី បង្កឲ្យស្រីៗ​ក្នុងក្លឹបមានការភ្ញាក់ផ្អើល​ភ្នែកធំៗ និងលាន់មាត់ថា «បង សីហា មកដែរ?» តែរំពេចក្រោយមក​អ្នកគាំទ្ររត់ទៅរាំអស់ទុកឲ្យលោកអង្គុយជាមួយមិត្តភក្រប្រុសស្រីញ៉ាំស្រាបណ្តែតអារម្មណ៍​ជាមួយបទភ្លេង ដែលប្រភពលោក ភួង ថា «ដាច់យប់ហើយបង»។យ៉ាងណាការឡាយវីដេអូ​ចេញពីក្លឹបរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។ របស់តារាប្រុសស្រុកកំណើតខេត្តកំពង់ស្ពឺ ប៊ុត សីហា ម្តងនេះ មិនសូវមានអ្នកគាំទ្រសម្រុកចូលទស្សនានោះទេ ហើយអ្នកបានចូលទស្សនាការឡាយ​មួយចំនួនក៏ដកខ្លួនចេញដែរ ព្រោះសកម្មភាពទាំងនោះ មិនមែនបង្ហាញពីភាពចាស់ទុំ និងរឹងមាំទេ តែបែរជាបង្ហាញពីភាពទន់ខ្សោយទៅវិញ ពេលមានបញ្ហា និងការលំបាកមិនប្រឹង​ដោះស្រាយ​ បែរជាយកស្រាមកបំបាត់ទុក្ខ។ ផ្ទុយទៅវិញប្រភពខ្លះ ខមមិន សួរលោក សីហា ថា «​ក្លឹបនៅឯណា?» ក្នុងគោលបំណងចង់ចូលរួមដែរ ដើម្បីសប្បាយទាំងអស់គ្នា។​ ដំណើរដាច់យប់ ប៊ុត សីហា ប្រភពស្រលាញ់ចម្រៀងបទ «គ្មានអ្នកណាកែប្រែចិត្តបងទេ» ប្រាប់ថា «ចូលក្លឹប​តិចលោក បងស្រីខឹងទៅ»។ ប្រភព៖ Dara News

Read More

ស្រីៗសម័យឥឡូវទុកចិត្តមិនបានទេ៖ តាមទាន់ប្រពន្ធមានសាហាយ ហើយសាហាយជាមនុស្សដែលប្តីធ្លាប់ …………….

October 12, 2018

ភ្នំពេញ៖ កាលពីវេលាម៉ោង១១ៈ៤០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួល ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលជាជនរងគ្រោះ (ប្តី) បានរៀបការចាប់ដៃគ្នារកស៊ីតាំងពីយូរណាស់មកហើយ។ ហើយថែមទាំមានកូនប្រុស ស្រី ក្រមុំ កំលោះទៀតផង ប៉ុន្តែមួយរយះពេលប្រហែល៦ខែចុងក្រោយនេះ រូបគាត់តែងតែទាស់ទែងនៅពាក្យសម្តីជាមួយគ្នា ធ្វើឲ្យមានភាពរកាំរកូស នៅក្នុងគ្រួសារ ទើបសម្រេចចិត្តរស់នៅបែកគ្នាបណ្តោះអាសន្នសិន ហើយពេលដែលរស់នៅបែកគ្នានោះ ភាគីខាងប្តី ក៏បានសុំភាគីខាងប្រពន្ធលែងលះគ្នាដែរ តែខាងប្រពន្ធមិនព្រម ទើបទ្រាំរស់នៅបែកគ្នាសិនទៅ ហើយអំឡុងពេលដែលបែកគ្នានោះ បុរសដែលជាប្តីតែងតែឃើញប្រពន្ធខ្លួន ជិះម៉ូតូជាមួយប្រុសផ្សេងជាញឹកញាប់ ទើបមានការសង្ស័យ រូបខ្លួនចេះតែតាមដានរហូតមកលុះមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ទើបរូបគាត់ជាប្តីតាមទាន់ជាក់ស្តែង នៅក្នុងបន្ទប់ជួលតែម្តង ហើយអ្វីដែលហួសចិត្តនោះ ប្រុសដែលជាសាហាយស្មន់នោះ គឺជាមនុស្សដែលខ្លួន (ប្តី) ស្គាល់ទៀត ទើបរត់ទៅប្តឹងសម្ថិតកិច្ចប៉ុស្តិ៍ចោមចៅ៣ ចុះទៅជួយអន្តរាគម៍ និងនាំភាគីទាំងប្រុស (សាហាយ) និងប្រពន្ធ ដែលខ្លួនខំទុកចិត្តរាប់ខែឆ្នាំនោះ មកប៉ុស្តិ៍រដ្ឋបាលនរគបាលចោមចៅ៣ ដើម្បីឲ្យជួយដោះស្រាយដល់រូបគាត់ ដែលជាជនរងគ្រោះផងដែរ។ ករណីនេះ យើងនៅមិនទាន់ដឹងថា តើនគរបាលសម្រេចបែបណា នៅឡើយទេ […]

Read More

ជួយស៊ែរឲ្យសមត្ថកិច្ចដឹងផង ហួសចិត្តណាស់ មិនដឹងខួរក្បាលគាត់ធ្វើពីស្អីទេ បានជាចោលសំរាមគ្មានគិតដូច្នេះ (មានវីដេអូ)

October 12, 2018

ថ្មីៗនេះវីដេអូមួយត្រូវបានគេចែកចាយព្រោងព្រាត អំពីសកម្មភាពដ៏ហួសចិត្តមួយដែលបុរសម្នាក់ចោលសំរាមចូលទៅក្នុងទឹក ហាក់បីដូចជាគ្មានគិតអ្វីឲ្យបានវែងឆ្ងាយបន្តិចសោះ។ ហេតុការនេះត្រូវបានគេឲ្យដឹងថាស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ដូច្នេះសូមអំពាវនាវដល់សមត្ថកិច្ចមេត្តាស្រាវជ្រាររកមុខជនអត់ខួរមួយនេះមកធ្វើការណែនាំ រឺអនុវត្តទៅតាមច្បាប់ផង៕

Read More

តោះជួយលើកទឹកចិត្តគាត់ម្នាក់មួយម៉ាត់ទៅ គួរឲ្យមេដៃ រឺឲ្យប័ណ្ណសរសើរ បើជ្រុលជាថោកចាំបាច់ឲ្យគេឃើញធ្វើអី!!!

October 12, 2018

ថ្មីៗនេះតាមប្រភពហ្វេសប៊ុក ចៅអធិការ វត្តសោម បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីអ្នកទៅលេងរមណីយដ្ឋានពុទ្ធគិរីដែលជាន់ឈ្លីលើរូបសំណាកព្រះពុទ្ធ និងចោលសម្រាមពាសវាលពាសកាល ដោយលោកបានសរសេរយ៉ាងដូច្នេះថា មនុស្សទៅលេងច្រើនណាស់ភ្ជុំបិណ្ឌនេះ គួជាទីជ្រះថ្លាណាស់ញាតិញោម 😡 គួណាគិតឡើងវិញមិនទានហួសពេលទេ កំហុសគ្រប់យ៉ាងមកពីអ្នកដឹកនាំនៅទីនោះ ព្រះពុទ្ធរូបសម្រាប់គោរពបូជា មិនមែនយកមកតាំងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍នោះទេ គួណាស់តែរៀបចំអោយមានសណ្តាប់ធ្នាប់ មិនមែនបង្អាប់បន្ទោសឡើយ រិះគន់ក្នុងន័យស្ថាបនា ពេលដែលឃើញរូបភាពបែបនេះខ្ញុំសង្វែកក្នុងចិត្តណាស់។ សូមពិចារណាតាមការគួរ!

Read More

អាណិតណាស់ខំទុកចិត្តពេទ្យ ! បុរសម្នាក់ផ្ញើប្រពន្ធឲ្យពេទ្យជួយមើលមួយភ្លែត ខ្លួនចេញទៅទិញបាយត្រឡប់មកវិញឃើញ ប្រពន្ធធ្លាក់ពីលើគ្រែផ្កាប់មុខស្លាប់ក្នុង មន្ទីរពហុព្យាបាល ណារិទ្ធ

October 12, 2018

ភ្នំពេញ ៖មន្ទីរពហុព្យាបាល ណារិទ្ធ ដែលមានទីតាំង ស្ថិតនៅ ផ្ទះលេខ២១ CD តាមផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានរងនូវការចោទប្រកាន់ ពីបុរសជាប្តីថាគ្រូពេទ្យ ធ្វើប្រហេសបណ្តាលឲ្យ ប្រពន្ធគាត់ ធ្លាក់ពីលើគ្រែផ្គាប់មុខហូរឈាមចេញពីមាត់រហូតបាត់ជីវិតស្លាប់ យ៉ាងអណោ ចអធម៌បំផុត។ ហេតុការនេះបាន កើតហេតុ កាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ១២ ខែ តុលា ឆ្នាំ ២០១៨នៅចំណុចមន្ទីរពហុព្យាបាល ណារិទ្ធ ផ្ទះលេខ២១ CD តាមផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ស្ត្រី រងគ្រោះមានឈ្មោះ គៀត យ៉ាន់ អាយុ ៤៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ បើតាមបុរសជាប្ដីមានឈ្មោះ លី ផាត់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ បានប្រាប់សមត្ថកិច្ចថាគាត់បាននាំប្រពន្ធចូលមកសំរាកនៅមន្ទីរពេទ្យខាងលើនៅម៉ោង១០៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០១៨ ដោយ គ្រូពេទ្យពិនិត្យថាមានទឹកដក់នៅតំរងនោមហើយក៏សំរាកនៅបន្ទប់ជាន់ទី១បន្ទប់លលេខ១០១ […]

Read More

ស៊ែឲ្យសម្តេច ហ៊ុន សែន ដឹងផងព្រោះសម្តេចចង់ស្គាល់មុខណាស់ ! មេក្លោង រត់ការឲ្យថៅកែវៀតណាម នាំឈើចេញតាមច្រកទ្វារភាគីដាក់ដាំ គឺ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៣០៣

October 12, 2018

ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ថៅ កែជនជាតិវៀតណាមចំនួន២នាក់ ឈ្មោះ ទិន និងឈ្មោះ ហ៊ួង  បានយកលុយ រាប់សិបម៉ឺន លានដុល្លារ  ឲ្យ លោក ទិន ស៊ីន មេ បញ្ជាការនគរបាលវរការពារព្រំដែនលេខ ៣០៣ យក ចាត់ចែងរត់ការទៅ កាន់អាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ ព័ន្ធ ដើម្បីឲ្យពួកខ្លួនមានឱកាសចរាចរណ៍ ឈើឆ្លងទៅប្រទេសវៀតណាមច្រកទ្វេភាគី ដាក់ដាំ ។ ប្រភព ដដែល បានបង្ហើបថា អ្នកចេញមុខ រត់ការឲ្យជនជាតិវៀតណាម លោក ទិន ស៊ីន មេ បញ្ជាការនគរបាលវរការពារព្រំដែនលេខ ៣០៣ ជាមេក្លោង   នឹង អ្នកពាក់ពន្ធ័ជា ច្រើនទៀត ដូចជា នាយរងនាយក រដ្ឋបាលសាលាខេត្ត មានសាចឈាមលោក អភិបាលខេត្ត   លោកស័ក្តិ៥យោធា ឈ្មោះ សុផាត សេរីវុទ្ធី  យោធាខាងព្រំដែន និងមន្រ្តីតុលាការម្នាក់ទៀត […]

Read More

ប្អូនស្រីនាយករដ្ឋមន្រ្តីលោកស្រីហ៊ុន ស៊ី ណាត កំពុងចេញមុខគាំទ្រប៉ូលីសចរាចរណ៍ពុករលួយដែលផាកជនជាតិចិន១០០$ ដោយស្នើរសុំឲ្យ លោក ជួន ណារិន្ទ ផ្តល់ឪកាសឲ្យ មន្ត្រី ចរាចរណ៍ទាំងនោះផង

October 12, 2018

ខេត្តព្រះសីហនុ៖  លោកស្រីហ៊ុន ស៊ី ណាតប្អូនស្រីបង្កើតសម្តេចតេជោ  បានសសេរសារ បង្ហោះ នៅលើបណ្តាញសង្គមហ្វេកបុក ដោយ ស្នើរសុំឲ្យ ស្នងការ នគរបាលខេត្តព្រះសីហនុ ឯកឧត្តម ជួន ណារិន្ទ  ផ្តល់ឪកាស ឲ្យ មន្ត្រី ចរាចរណ៍៣នាក់  ទាលុយចិន  អប់រំ កែប្រែខ្លួនម្តងសិន កុំឲ្យគេចោទ ផ្កាប់ចិត្តចិនបណ្ដេញប៉ូលីសខ្មែរ។តែទោះបីជាយ៉ាងណាលោកស្រី អះអាង ថាមិនកាន់ជើងអ្នកខូចទេ ។ ការ ស្នើរសុំទៅស្នងការ ខេត្តនេះធ្វើឡើង បន្ទាប់ពី  ស្នងការ នគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ  បានឃាត់ខ្លួន  មន្ត្រីនគរបាលចរាចរណ៍៣នាក់ កាលពី ថ្ងៃទី១១ ខែតុលាឆ្នាំ២០១៨យកមកសួរនាំ  ដើម្បី ឲ្យ ក្រុមប្រឹក្សាវិន័យរបស់ស្នងការ នគរបាលខេត្តព្រះសីហនុ កំពុងពិនិត្យមើល ទៅលើវិន័យរបស់កងកម្លាំង ០០៦ ថាតើពួកគេប្រព្រឹត្តល្មើសវិន័យទំហំប៉ុណ្ណា? ទទួលពិន័យប៉ុណ្ណា? នឹងអនុវត្តន៍វិធានការណ៍យ៉ាងម៉ឺងម៉ាត់បំផុត ទៅតាមវិន័យរបស់កងកម្លាំង ០០៦ ។ អ្នករិះគន់បញ្ហាសង្គមមិនប្រណីមាត់ លើ ករណីអសកម្មរាល់ទង្វើមន្ត្រីខិលខូចលោកស្រីហ៊ុន ស៊ី […]

Read More