Loading...
October 10, 2018 – postkhnews
Breaking News

Day: October 10, 2018

ប្រទេសមហាមិត្ត VN ៖ មនុស្សមកខុសច្បាប់ហើយ ឆ្លៀតកំប្លោកអណ្តែតទឹកមកពេញលើឆ្នេរក្រុងកំពង់សោមទៀត

October 10, 2018

ក្រុងព្រះសីហនុ៖ ពលរដ្ឋប្រាប់មកថា ដុំកំប្លោកច្រើនណាស់ បានរសាត់អណ្តែតមកដល់ឆ្នេរអូរឈើទាល ទៀតហើយនៅវេលាម៉ោងជាង៧យប់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៨នេះ បន្ទាប់ពីរដ្ឋបាលខេត្ត,ក្រុងព្រះសីហនុប្រមូលកម្លាំងកើបសំអាតកាលពីព្រឹកមិញ ។ បើតាមឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ដុំកំប្លោកទាំងអស់នេះ មានប្រភពមកពីប្រទេសវៀតណាម ។ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំង ដោយមានការចូលរួម ពីរដ្ឋបាលក្រុងព្រះសីហនុ មន្ទីរបរិស្ថាន មន្ទីរព័ត៌មាន កម្លាំងប្រដាប់អាវុធ និងបុគ្គលិកអនាម័យក្រុង ព្រមជាប្រជាពលរដ្ឋ ធ្វើការបោសសំអាតកំប្លោក ដែលរសាត់តាមរលកសមុទ្រ ពីប្រទេសវៀតណាម ដើម្បីឲ្យឆ្នេរសមុទ្រកម្ពុជា មានសោភ័ណ្ឌភាព សម្រាប់ឲ្យអ្នកទេសចរជាតិ និងអន្តរជាតិ រីករាយកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ។ តាមរយៈការចូលរួមយ៉ាងសកម្ម ពីកម្លាំងមានសមត្ថកិច្ច ជាពិសេសអភិបាលខេត្ត និងក្រុងព្រះសីហនុ ឆ្នេរសមុទ្រដែលមានកំប្លោក និងសំរាម បង្កជាភាពកខ្វក់ បានប្រែក្លាយជាស្រស់ស្អាតឡើងវិញ ដែលអាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ រីករាយលេងកម្សាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈដែលសកម្មភាពបោសសំអាតនេះ ត្រូវបានអភិបាលក្រុងព្រះសីហនុ បាននិងកំពុងយកចិត្តទុកដាក់ និងដាក់ចេញនូវគោលការណ៍ ក្នុងការសម្អាតទីក្រុង​ ឲ្យមានភាពប្រសើរឡើងវិញ […]

Read More

ចប់ហើយ របាយការណ៍ចំនួនភ្ញៀវទេសចរទៅលេងកំពង់សោមដែលឯកឧត្តមខៀវកញ្ញារិទ្ធិបង្ហោះ ត្រូវអ្នកលេងហ្វេសប៊ុករិះគន់ព្រាត…

October 10, 2018

ថ្មីៗនេះឯកឧត្តមបានបង្ហាញរបាយការណ៍ស្តីភ្ញៀវទេសចរដែលបានទៅលេងនៅខេត្តព្រះសីហនុនាឳកាសបុណ្យភ្ជុំបិណ្ឌនេះមានចំនួនដូចខាងក្រោម៖ សូមគោរពរាយការណ៍ជូនជ្រាប.. ភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃក្នុងឱកាស បុណ្យភ្ជុំបិណ្ឌមានចំនួនសរុបប្រមាណ ៖ -ថ្ងៃទី០១នៃឱកាសភ្ជុំបិណ្ណប្រមាណ ១៨.០០០នាក់ (08 Oct 2018) -ថ្ងៃទី០២: ប្រមាណ ៣៥.០០០នាក់(09 oct 018) -ថ្ងៃទី០៣: ប្រមាណ ២៦.៥៨៧នាក់ * ភ្ញៀវសរុបប្រមាណ ៧៩.៥៨៧នាក់ ថយចុះ១៣,៤៩% *ជាតិៈ ៧៣.១៧៧នាក់ ថយចុះ ១៦,២៧% *អន្តរជាតិ ៦.៤១០នាក់ កើនឡើង៣៩,៣៤% *ភ្ញៀវមកកម្សាន្តតាមរមនីយដ្ឋាននានាមានចំនួនសរុប ៧.៩៣៩ នាក់ ក្នុងនោះ – រមនីយដ្ឋានក្បាលឆាយមាន ៥.៣១៩ នាក់ បរទេស១៥០នាក់ – រមនីយដ្ឋានថ្មរូងមាន ១.២៤០ នាក់ បរទេស ៤៨ នាក់ -រមនីយដ្ឋានពិកនិកមាន ១.៣៨០ នាក់ បរទេស ៣៩៤ នាក់ *សំរាប់ភ្ញៀវទៅទស្សនាតាមបណ្តាកោះនានារយៈពេលបីថ្ងៃមាន៖ -សរុប ២.៦៩៥នាក់ ( […]

Read More

អបអរសាទរ! ពេលនេះអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីរាជការចុះទៅសំអាតអនាម័យបរិស្ថានផ្ទាល់នៅឆ្នេរអូរឈើទាលហើយ

October 10, 2018

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៨ ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីរាជការនិងផ្នែកពាក់ពន្ធ័ចូលរួមសំអាតអនាម័យ បរិស្ថាននៅឆ្នេរអូរឈើទាល ក្រោយមានកំប្លោកនិងឫសរុក្ខជាតិសមុទ្រអណ្តែតមកទើលើឆ្នេរនានាក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ពន្យល់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានកំទេចកំប្លោក និងសំរាមឫសរុក្ខជាតិមួយចំនួនបានរសាត់អណ្តែតលើផ្ទៃសមុទ្រ ស្ទើរគ្រប់ទីកន្លែង រួចក៍មានការរសាត់អណ្តែតមកទើលើឆ្នេរនានាក្នុងខេត្តមានដូចជាឆ្នេរអូរឈើទាល ឆ្នេររាម និងនៅកោះរ៉ុងជាដើម ធ្វើអោយបាត់បង់សោភណ្ឌ័ភាពតំបន់ឆ្នេរ។ បញ្ហានេះហើយទើប ឯកឧត្តមអភិបាលខេត្ត ដឹកនាំមន្ត្រី និងបុគ្គលិកផ្នែកសំអាត ចុះទៅកើបប្រមូលយកកំទេចសំរាមទាំងអស់ដើម្បីសំអាតឆ្នេរខ្សាច់ឡើងវិញ ដែលតាមមន្ត្រីថា ការសំអាតនឹងធ្វើជាបន្តបន្ទាប់។ ជុំវិញបញ្ហានេះ ដែរឯកឧត្តមអភិបាលខេត្តព្រះសីហនុបានពន្យល់ថា កាកសំណល់ដែលអណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរខ្សាច់នេះ មិនមែនជាកាកសំណល់តាមផ្ទះនោះទេ គឺជាប្រភេទរុក្ខជាតិកំប្លោកនិងឫសរុក្ខជាតិផ្សេងៗមួយចំនួនទៀត ដែលឯកឧត្តមអភិបាលខេត្តសង្សយ័ថា កំប្លោកទាំងអស់នេះ មានប្រភពមកពីប្រទេសវៀតណាម។ទោះជាយ៉ាងនេះក្តី រដ្ឋបាលខេត្តកំពុងស្រាវជ្រាវ ករណីនេះបន្ថែមទៀត។ ជាមួយគ្នានេះឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុក៍បានអំពាបនាវដល់អាជីវករ និងពលរដ្ឋដែលមានអាជីវកម្មក្បែរឆ្នេរ ចូលរួមស្រង់កំប្លោកនិងឫសរុក្ខជាតិដែលរសាត់មកលើឆ្នេរទាំងអស់ រួមជាមួយរដ្ឋបាលខេត្តដើម្បីសំអាតបរិស្ថានឆ្នេរសមុទ្រអោយ ស្អាត ដូចដែលធ្លាប់បានធ្វើកន្លងមក៕

Read More

នោះល្បីហើយ កុំចង់ខ្លាំងជាមួយប៉ូលីសកំពង់សោមចេះចិនឡើងរលាយ ពេលទាលុយចិន១០០ដុល្លាផាកពិន័យ ត្រូវចិនលួចថតបានបង្ហោះខ្មាសគេព្រាត

October 10, 2018

ស៊យធំហើយប៉ូលីសចរាចរណ៏នៅក្រុងព្រះសីហនុជំរិតទាលុយជនជាតិដល់ទៅ១០០$នៅពេលផាកពិន័យ ជនជាតិចិនម្នាក់បានលួចថតសកម្មភាពរបស់ប៉ូលីសចរាចរណ៏ដែលបានចាប់ផាកពិន័យរថយន្តរបស់គាត់ ហើយថែមទាំងបង្ហោះចូលក្នុងបណ្តាញសង្គមកំពុងល្បីនិងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង៕

Read More

នេះបានហៅថាប្រែតស្រែកឃ្លានមែន ឃើញនារីវយ័១៧ឆ្នាំម្នាក់ត្រឡប់មកពីវត្តម្នាក់ឯង ចាប់អូសនាងចូលព្រៃរំលោភបានសំរេច

October 10, 2018

ខេត្តរតនគិរីៈ ហេតុការណ៍នេះ បានកើតឡើង​កាលពីវេលាម៉ោង​១១ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចព្រៃក្រោយ​វត្តសោភ័ណ្ឌ ហៅវត្តជំរុំបីស្រុក ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។ តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកាឡែង​​ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.ន.ន. ជ.វ. អាយុ១៧ឆ្នាំ ជនជាតិទំពួន (ជនរងគ្រោះជាមនុស្សសរសៃប្រសាទ) ។ រីឯជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។ ប្រភពបន្តថា នៅវេលាម៉ោងប្រហែល១១:០០នាទី ជនរងគ្រោះ ក្រោយពីរាប់បាត្រនៅវត្តរួច ក៏បានយកម្ហូប និងបាយដើរត្រឡប់មកផ្ទះវិញ តាមផ្លូវក្រោយវត្តម្នាក់ឯង (ជាផ្លូវស្ងាត់) ពេលដើរមកដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខជនមិនស្គាល់អត្តសញ្ញាណម្នាក់ មកចាប់ដៃជនរងគ្រោះទាញចូលទៅក្នុងព្រៃ មានចម្ងាយពីផ្លូវប្រហែល៣ម៉ែត្រ រួចចាប់រំលោភ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបម្រុងរត់គេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបណ្តឹងរាយការណ៍ផ្ទាល់មាត់ កម្លាំងនគរបាលប៉ុស្តិ៍បានចុះពិនិត្យ កន្លែងកើតហេតុ និងតាមរកជនសង្ស័យទាំងនោះគ្រប់កន្លែង តែរកមិនឃើញ ៕

Read More

សុំម្នាក់មួយម៉ាត់មក!! ឃាតករដៃឆៅធ្វើសកម្មភាពរំលោភសម្លាប់ក្រមុំឃ្វាលគោ រួចបោះសពអាក្រាតកាយចូលទៅក្នុងទឹកស្រះមួយកន្លែង

October 10, 2018

ខេត្តបាត់ដំបង៖ ជនជាឃាតករដៃឆៅ ដែលធ្វើសកម្មភាពរំលោភសម្លាប់ក្រមុំឃ្វាលគោ រួចបោះសពអាក្រាតកាយចូលទៅក្នុងទឹកស្រះមួយកន្លែង ក្នុងភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ បំណងបំបាត់ភ័ស្តុតាង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ទីបំផុត កម្មតាមទាន់ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខ្ទមស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅក្បែរទីតាំងកើតហេតុខាងលើ។ ជនសង្ស័យជាឃាតករចិត្តកំណាចឃោរឃៅ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆុន ឆាន អាយុ២៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (ស្នាក់នៅក្បែរផ្ទះនារីរងគ្រោះ)។ ដោយឡែកនារីរងគ្រោះមានឈ្មោះឆន សឿត អាយុ២៦ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ក្រោយពីចាប់ខ្លួនជនសង្ស័យបាន និងបន្ទាប់ពីសាកសួរយកចម្លើយពីជនសង្ស័យជាឃាតកររួចរាល់ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានបើកសន្និសីទកាសែតមួយ ដើម្បីបង្ហាញមុខជនសង្ស័យ និងបញ្ជាក់ពីដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ រហូតឈានដល់ការបំបែកសំណុំរឿងឃាតកម្មដ៏ឃោរឃៅមួយនេះ។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងបញ្ជាក់ថា ក្រោយពីកើតមានករណីឃាតកម្មទៅលើនារីរងគ្រោះឈ្មោះឆន សឿត អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ដែលត្រូវបានឃាតករមិនស្គាល់មុខ ចាប់រំលោភរួចសម្លាប់បោះសពចូលទៅក្នុងស្រះទឹកយ៉ាងសហាវព្រៃផ្សៃ កាលពីវេលាម៉ោង៧យប់ […]

Read More

ជួយស៊ែរប្រាប់តគ្នាផង នេះហើយផឹកស្រាអត់ហូបបាយ លទ្ធផល​បុរសម្នាក់ត្រូវដេកស្លាប់ក្នុងរថយន្តតែម្តង

October 10, 2018

ខេត្តបន្ទាយមានជ័យ៖ បុរស​ម្នាក់​ដេកស្លាប់​ក្នុង​រថយន្ត ហេតុការណ៍នេះបង្ករការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពី​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុច​មណ្ឌល៧ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។ ជនរងគ្រោះ​ឈ្មោះ​ថើ​ត ហ៊ាង ហៅ​អា​ខ្មៅ មុខរបរ​កម្មករ​ដឹក​ជ្រូក មាន​ទីលំនៅ ភូមិ​ក្បាលស្ពាន២ សង្កាត់/ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ឆយ័ លទ្ឋផល ជនរងគ្រោះ​ស្លាប់ដោយខ្យល់គ​​រ ព្រោះផឹកស្រា​មិន​ហូបបាយ​តាំងពី​ព្រលឹម​រហូតដល់​យប់៕

Read More

រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លើកទឹកចិត្តដល់អ្នកលួចចម្លងបទចម្រៀង …(មានវីដេអូ)

October 10, 2018

វីដេអូកំប្លែងមួយដែលផលិតឡើងដោយក្រុម SS Media TV ពិតជាធ្វើឲ្យអ្នកទប់សំណើចមិនបាននោះទេ មិនតែប៉ុណ្ណោះពិតជាមានន័យចាក់ដោតខ្លាំងណាស់ ពិសេសទាក់ទងនឹងបទចម្រៀងដែលយើងតែងតែនិយមចម្លងពីគេសព្វថ្ងៃ។ នៅក្នុងសំនួរមួយដែលអ្នកសំភាសន៍សួរទៅកាន់រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃថា តើឯកឧត្តមមានចំណាត់ការបែបណាចំពោះបទចម្រៀងដែលមានគេលួចចម្លងសព្វថ្ងៃនេះ? ហើយលោករដ្ឋមន្ត្រីក៏បានឆ្លើយទៅវិញថា ពួកគាត់បានដឹងជាយូរមកហើយថាមានអ្នកនិពន្ធមួយចំនួនបានលួចចម្លងបទចម្រៀងថៃ ហើយខាងភាគីថៃគេមានមោទនភាពទៅវិញទេដែលមានគេលួចចម្លងនោះ…ដូច្នេះដើម្បីចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Read More

ទីបំផុតលោកតាំងសារ៉ាដាប្រកាសចាកចេញពីវិទ្យុអាសុីសេរី អមជាមួយពាក្យពេជន៍ចាក់ដោតប៉ុន្មានឃ្លា…

October 10, 2018

(ភ្នំពេញ)៖ ពាក្យឈឺចាប់មួយឃ្លាដែលមានទំងន់ជាងគេរបស់លោក តាំង សារ៉ាដា គឺ «សុខចិត្តក្រជាមួយម្ចាស់ឆ្លាត ជាជាងមានបានជាមួយម្ចាស់ល្ងង់» ត្រូវបានបង្ហាញនៅលើបណ្តាញទំនាក់ទំនង Facebook របស់លោកក្នុងចំណោមពាក្យឈឺចាប់ជាច្រើនទៀត មុនពេលលោកសម្រេចប្រកាសលាឈប់ពីវិទ្យុអាស៊ីសេរី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ។ លោ តាំង សារ៉ាដា បុគ្គលិកសំខាន់មួយរូបរបស់វិទ្យុអាស៊ីសេរី ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅវេលាយប់ជ្រៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) ឲ្យដឹងថា លោកបានសម្រេចប្រកាសលាឈប់ចេញពីបុគ្គលិករបស់អាស៊ីសេរីហើយ នៅថ្ងៃទី០៩ ខែតុលានេះតែម្តង បន្ទាប់ពីបំពេញការងារនៅវិទ្យុនេះអស់ជាច្រើនឆ្នាំ។ លោក សារ៉ាដា បានថ្លែងថា មិនទាន់មានបំណងទៅធ្វើការនៅកន្លែងណានៅឡើយទេ​ ចង់សម្រាកខួរក្បាលបន្តិច។ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ លោកបានបង្ហោះសារថា «ចាប់ពីពេលនេះតទៅខ្ញុំលែងជាបុគ្គលិករបស់វិទ្យុអាស៊ីសេរីតទៅទៀតហើយ»។ នៅក្នុងចន្លោះខែសីហា និងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ លោក តាំង សារ៉ាដា បានបង្ហោះពាក្យឈឺចាប់ជាច្រើនឃ្លាថា ក្នុងនោះមានពាក្យមួយឃ្លាដែលត្រូវបានលោកអះអាងថា មានទំងន់ជាងគេគឺ «សុខចិត្តក្រជាមួយម្ចាស់ឆ្លាត ជាជាងមានបានជាមួយម្ចាស់ល្ងង់»។ ក្រៅពីនោះនៅមានពាក្យជាច្រើនទៀត ដូចជាពាក្យ […]

Read More

សមមុខហើយ ភ្ជុំភ្ជអត់នាំគ្នាទៅស្រុកធ្វើបុណ្យធ្វើទាន បែរជានំាគ្នាចេញឆក់ឥឡូវត្រូវប៉ូលីសចាប់បានហើយត្រូវបែកមុខបែកមាត់ទៀត…

October 10, 2018

នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោសប្រើហិង្សា(ជិះម៉ូតូឆក់ទូរស័ព្ទដៃ) នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២០នឹង៤០នាទី។ ជនសង្ស័យចំនួន០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកC100 កូរ៉េ ពណ៌ស្លាទុំ បានជិះតាមផ្លូវលេខ១៩ ពីទិសខាងជើងមកត្បូងមកដល់ចំណុចមុខផ្ទះលេខ១៥៣ ផ្លូវលេខ១៩ ភូមិទី៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ជនសង្ស័យឈ្មោះប៉ាត់ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ បានបើកម៉ូតូទៅជិតជនរងគ្រោះហើយជនសង្ស័យឈ្មោះទូច តុលា ភេទប្រុស អាយុ២២ឆ្នាំ ដែលអង្គុយពីក្រោយបានឆក់យកទូរស័ព្ទដៃពីដៃជនរងគ្រោះជាជនជាតិឆែក ភេទស្រី អាយុ២៣ឆ្នាំ ដែលកំពុងចុះពីលើម៉ូតូរឺម៉កកង់បីជាមួយមិត្តប្រុស បានសំរេចក៏ជិះម៉ូតូគេចខ្លួនហើយជនរងគ្រោះស្រែកឆោឡោត្រូវបានកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដែលកំពុងល្បាតឃើញអន្តរាគមន៍ដេញតាមជនសង្ស័យរហូតដល់ចំណុចម្តុំខាងលិចផ្សារធំថ្មី សង្កាត់ផ្សារថ្មីទី១ ក៏ឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់រួមជាមួយវត្ថុតាងម៉ូតូម៉ាកC100 កូរ៉េ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ1AP-0377 ជាមធ្យោបាយជិះធ្វើសកម្មភាពយកមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ចំណែកទូរស័ព្ទដៃម៉ាកអាយហ្វូន៦ ពណ៌ទឹកមាស របស់ជនរងគ្រោះត្រូវជនសង្ស័យបោះចោលតាមផ្លូវពេលកំពុងជិះម៉ូតូគេចខ្លួន រកពុំឃើញ។ ជនសង្ស័យឃាត់ខ្លួនបានទី១.ឈ្មោះ ប៉ាត់ សុធា ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលេខ១០៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទី២.ឈ្មោះ ទូច […]

Read More