Loading...
October 8, 2018 – postkhnews
Breaking News

Day: October 8, 2018

ស្តាប់តែសម្រែកឈឺចាប់យ៉ាងវេទនារបស់ពលរដ្ឋខេត្តព្រះសីហ​នុក៌ដឹងថាគ្មានយុត្តិធម៌ដែរ ព្រោះតែការសម្រេចរបស់តុលាការឲ្យម្ចាស់ដីជាប់គុកយ៉ាងឲ្យអាណោចអធ័ម…

October 8, 2018

តុលាការខេត្តព្រះសីហនុនៅថ្ងៃនេះ បានសម្រេចផ្តន្ទាទោសតំណាងប្រជាសហគមន៍មានជម្លោះដីធ្លីចំនួន៤នាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន១ឆ្នាំ តាមបណ្តឹងរបស់ឧកញ៉ាពីររូបមានឈ្មោះតាន់ តាប់ និងលោក ឡុញ វណ្ណ:។​ តំណាងសហគមន៍ចំនួន៤នាក់នោះមានលោកស្រី ឡុច ទូច លោក ញ៉ាញ់ ជាតិ លោក មែន ខេន និងលោក កៅ ហេង ត្រូវបានតុលាការខេត្តព្រះសីហនុ ឃុំខ្លួនជាង៤ខែហើយជុំវិញមានវិវាទដីធ្លី។​ បន្ទាប់ពីសវនាការពេញមួយព្រឹកហើយបន្តដល់រសៀលថ្ងៃពុធនេះ ចៅក្រមនៃអង្គជំនុំជម្រះបានសម្រេចឲ្យតំណាងប្រជាសហគមន៍ជាប់ទោសជាប់ទោសម្នាក់ៗ១ឆ្នាំ ក្រោមបទចោទប្រើប្រាស់ហិង្សារលើអ្នកកាន់កាប់អចលនៈវត្ថុដោយសុចរិត [ចូលទៅកាន់កាប់លើដីឯកជនមានប័ណ្ណកម្មសិទ្ធ] ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ។​ ក្រោយការសម្រេចរបស់ចៅក្រមភ្លាមៗនោះ ប្រជាសហគមន៍រាប់រយនាក់ដែលប្រមូលផ្តុំនៅមុខតុលាការគាំទ្រតំណាងរបស់ពួកគេនាំគ្នាទ្រហោយំ ខ្លះផ្តួលខ្លួនទៅនឹងដី ខ្លះយំរហូតដល់គាំង។​ ពួកគេចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌ហើយអំពាវនាវឲ្យលោក ហ៊ុន សែន​ជួយរកយុត្តិធម៌។​ នេះបើតាមវីឌីឡាយតាមហ្វេសប៊ុកពីកន្លែងប្រមូលផ្តុំ។​ អនុប្រធានគណៈកម្មការគ្រប់គ្រងសហគន៍មានជម្លោះដីធ្លីខេត្តព្រះសីហនុ លោក យូរវាសនា ដែលចូលស្តាប់ សវនាការនោះឲ្យដឹងថា តុលាការសម្រេចកាត់ទោសតំណាងពលរដ្ឋទាំង៤នោះឲ្យជាប់ពន្ធនាគារ១ឆ្នាំ ដោយអនុវត្តទោស៧ខែ និងផាកពិន័យជា២០លានរៀល។ លោកបន្ថែមថា«សម្រាប់ខ្ញុំជាប្រជាពលរដ្ឋ និងប្រជាសហគមន៍ទាំង១៣នេះមានការខកចិត្តជាខ្លាំងចំពោះតុលា ការដែលធ្វើការចោទប្រកាន់ពួកគាត់បែបនេះ ពីព្រោះយើងមើលឃើញថា នៅក្នុងសវនាការគឺមេធាវីការពារក្តីឲ្យ តំណាងពលរដ្ឋអ្នកស្រីឡុចទូច និងពលរដ្ឋ៣នាក់ទៀត គឺគាត់មានសំណួរដេញដោលធ្វើឲ្យខាងតុលាការក៏ដូចមេធាវីដើមបណ្តឹងហ្នឹងគាំងម៉ាស៊ីនហ្មងគ្មានអ្វីតបតនោះទេ»។ មេធាវីការពារក្តីឲ្យតំណាងពលរដ្ឋទាំង៤នាក់គឺលោក ស៊ុយ ឈុនហាក់ […]

Read More

ប្រយ័ត្នចាញ់បោកគេចឹងណាស្រីៗហើយ ហេតុតែចង់បានលុយ២មុឺន បើកឲ្យគេមើលខ្ទេច…

October 8, 2018

ហេតុតែចង់បានប្រាក់២មុឺនធ្វើឲ្យនារីដ៏ស្រស់ស្អាតម្នាក់ហ៊ានឲ្យគេមើលដងខ្លួនខ្ទេចខ្ទី។ គួរឲ្យអស់សំណើចដែរ ស្រីស្អាតម្នាក់នេះត្រូវបានបុរសប្រមឹកម្នាក់ត្រូវជាមិត្តភក្តិប្តីនិយាយលួងលោមថា បើសិនជាឲ្យបងមើលដើមទ្រូងចាំបងឲ្យ២មុឺន។ មិនបង្អង់យូរនាងក៏យល់ព្រម បន្ទាប់ពីឲ្យបុរសនោះមើលរួចនាងក៏កញ្ឆក់ប្រាក់យ៉ាងលឿនដោយក្តីរំភើប។ រំពេចនោះប្តីនាងក៏បានសួរនាងថា តើអូនមានបានឃើញមិត្តភក្តិបងយកលុយ២មុឺនមកសងបងទេ…!

Read More

មានសង្ឃឹមហើយ ឯកឧត្តម ហ៊ុន ម៉ាណែត បង្ហាញការប្តេជ្ញាថា​ មិនឱ្យ​កំពង់សោម​ក្លាយ​ជាម៉ាកាវ ម៉ាគាំង អីឡើយ!

October 8, 2018

កាលពីពេលថ្មិៗនេះប្រភពព័តមានមួយបានចុះផ្សាយថា លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់ពីជំហររបស់លោកយ៉ាងច្បាស់​ថា ​លោក​មិនព្រមជាដាច់ខាត និង​ឯកភាព​ឱ្យ​ខេត្ត​ជាប់​មាត់​សមុទ្រ​កម្ពុជា(កំពង់សោម) ​ក្លាយ​ទៅ​ជា​ម៉ាកាវ បាលី ​ឬ​ឡាំង​កា​វី ដូចទៅនឹងអ្វីដេលគេបាយចុះផ្សាយនោះ​ទេ ព្រោះ​វា​ជា​របស់​ខ្មែរ ក្រុង​ព្រះ​សីហនុ​នៅ​តែ​ក្រុង​ព្រះ​សីហនុ។ ជាមួយគ្នានេះដែរនៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សណ្ឋាគារ ជី​ង​កាន ក្នុង​ខេត្ត​ព្រះសីហនុ ​ នាយរង​សេវា​ធិ​ការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​ថា​ខេត្ត​ព្រះ​សីហនុ ​មិន​អាច​បាត់​បង់​អត្តសញ្ញាណ​របស់​ខ្លួន​បាន​ឡើយ ​បើ​ទោះ​ជា​មាន​ការ​បង្កើន​សក្តានុពល​អភិវឌ្ឍ​យ៉ាង​ណា​ក៏​ដោយ។ គួរបញ្ជាក់ផងដែរថា លោក​យល់​ស្រប​​ថា​ការ​យក​គំរូ​ល្អ​ៗ​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ម៉ាកាវ ​ឬ​កោះ​បាលី ដើម្បីបង្កើនបន្ថែមទៅលើលសេដ្ឋកិច្ចរបស់របស់កម្ពុជា ​គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​បំបាត់​អត្តសញ្ញាណ​របស់​ខេត្ត​ខ្មែរ​មួយ​នេះ​ទេ។ យ៉ាងណាមិញសម្រាប់តម្លៃ​ខេត្ត​ព្រះ​សីហនុ ​ពិត​ជា​ខ្ពស់​ខ្លាំង​សម្រាប់​កម្ពុជា។ ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​មាន​លក្ខណៈ​ពិសេស​ស្រាប់ ​ទៅ​ថ្ងៃ​អនាគត​វា​នឹង​ផ្ដល់​សេដ្ឋកិច្ច​ខ្លាំង​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស៕

Read More

លោកម៉ៃសុគន្ធសម្តែងភាពតក់ស្លុត ចំពោះគ្រោះថ្នាក់ចរាចរដ៏រន្ធត់ ដែលស្លាប់មួយឡានសល់តែក្មេងតូចមួយ

October 8, 2018

ថ្មីៗនេះលោកម៉ៃសុគន្ធបានជួបឧបទ្ទវហេតុដ៏គួរឲ្យរន្ធត់មួយដោយបានសរសេរលើហ្វេសប៊ុកលោកថា ថ្ងៃនេះខ្ញុំបានឃើញផ្ទាល់ព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ស្លាប់3នាក់ភ្លាម សល់តែក្មេងប្រុសតូចម្នាក់ដែលសំណាងក្នុងហេតុការនេះ😔😭ម្តាយគាត់ប្រហែលជានឹងស្លាប់ហើយ😭😭😭 ហើយសូមសរសើរដ៏ស្មោះដល់លោកអភិបាលខេត្តកំពង់ចាម លោក គួច ចំរើនដែលយកចិត្តទុកដាក់ខ្ពស់😍និងអន្តាគមន៍ភ្លាមៗក្នុងហេតុការនេះ😘នូវទឹកចិត្តដ៏ប្រពៃរបស់លោកខ្ញុំឃើញផ្ទាល់ហើយ រួសរាយគួរអោយគោរពស្រឡាញ់ណាស់🙏🙏🙏❤️❤️❤️❤️

Read More

សូមបងប្អូនប្រុងប្រយ័ត្ន អ្នកចូលចិត្តប្រើpower bankសាកថ្ម តាមកាបូបឬ..ហោប៉ៅ..

October 8, 2018

សព្វថ្ងៃនេះការប្រើប្រាស់ទូរស័ព្ទដៃក៏អាចបង្កឲ្យយើងមានគ្រោះថ្នាក់ដោយមិននឹកស្មានផងដែរ ជាពិសេសការសាកថ្មដែលយើងធ្លាប់បានឃើញកន្លងមកហើយជារឿយៗ។ ការសាកថ្មនៅពេលដែលយើងកំពុងតែប្រើប្រាស់វាបណ្តើរ អាចបណ្តាលឲ្យវាផ្ទុះបាន ប៉ុន្តែករណីមួយនេះវិញគឺថ្មីទៀតហើយដែល បុរសម្នាក់ត្រូវឆេះខ្លួនដោយសារតែផ្ទុះទូរស័ព្ទកំពុងតែសាកថ្មនឹងpower bankដែលដាក់ហ្នឹងហោប៉ៅ។ នេះជាសារមួយក្រើនរំលឹកដល់អ្នកទាំងអស់គ្នា ឲ្យប្រុងប្រយ័ត្នចំពោះឧបករណ៍អេឡិចត្រូនិចដែលយើងប្រើប្រាស់ប្រចាំថ្ងៃទាំងនេះ៕

Read More

ជួយមើល ចរិកបើកឡានរបស់មន្ត្រីខ្ពស់មុខខ្ពស់មាត់ខ្មែរ គ្មានត្រង់ណាឲ្យសមជាអ្នកដឹកនាំគេសោះ

October 8, 2018

កាលពីពេលថ្មីៗនេះមានការចែកចាយក៏ដូចជារូបភាពនិងវីដេអូជាច្រើនដែលបង្ហាញពីការល្មើសច្បាប់ចរាចរណ៍របស់ម​ន្ត្រីខ្មែរមួយចំនួន។ គួរឲ្យសោកស្តាយណាស់ ដែលក្នុងនាមជាអ្នកដឹកនាំគេ ធ្វើការធំខ្ពស់មុខខ្ពស់មាត់ ប៉ុន្តែបែរជាបង្ហាញសកម្មភាពមិនសមជាគំរូដល់ប្រជាពលរដ្ឋទាល់តែសោះ។ ដូចជាក្នុងវីដេអូដែលគេថតបានមួយនេះ ដែលរថយន្តរាជការមួយគ្រឿងកំពុងតែរំលោភលើគន្លងផ្លូវអ្នកដែលបើកបរម្ខាងទៀត សឹងតែរកកន្លែងជិះមិនឃើញ។ ដូច្នេះសូមអំពាវនាយដល់លោកមន្ត្រីធំៗមួយចំនួនមេត្តាគោរពសិទ្ធិអ្នកដែលគេបើកបរដូចគ្នាផង កុំអាងតែខ្លួនមានឡានល្អ មានយសសក្តិ បែរជាមករំលោភលើច្បាប់បែបនេះ មិនមែនជាការសមរម្យឡើយ៕

Read More

មិនធម្មតាមែន ! នាយ ចយ និងភរិយា ការមិនទាន់បានមួយឆ្នាំស្រួលបួលផង បង្ហាញមុខកូន ដ៏ស្រស់ស្អាតមួយបាត់

October 8, 2018

ភ្នំពេញ៖ នាយ ចយ ដែល​ដឹក​ដៃ នារីវ័យ​ក្មេង​រូប​ស្អាត កូន​អ្នកនាក់​ពោធិសាត់​ចូល​រោង​ការ​ជាង​មួយឆ្នាំ​ហើយ ។ ក្នុង​សុភមង្គលស្នេហ៍​ភរិយា​រូបស្អាត ទាំង​នារីជាប្រពន្ធ​មិន​ខ្វល់​ការរិះគន់​យកប្តីមុខ​អាក្រក់​ ឳកាស​​បុណ្យភ្ជុំ​នេះ នាយ ចយ និង​ភរិយាយ បង្ហាញ​កាដូរមហាជន​ ធ្វើ​ឲ្យម្នាក់ឃើញ​ហើយ​ស្រឡាំង​កាំង​ នឹងសម្រស់កូននាយ ចយ​។​ ក្នុង​ហ្វេសប៊ុកប្រពន្ធនាយ ចយ បង្ហាញ​ថ្ងៃ​ទី​៨ខែតុលា​នេះ ក្នុងពាក្យ​ពេចន៍​ថា «ឆ្នាំនឹងមិនដូចឆ្នាំមុនទេ។ភ្ជុំឆ្នាំនឹងអត់បានទៅណាទេ ព្រោះសរសៃមិនទាន់ចាស់»។  បន្ទរ​និង​ពាក្យពេចន៍​បែបចំអកខ្លួន​ឯង ប្រពន្ធនាយ ចយ ក៏​បង្ហាញ​បន្ត​ថា «បាត់មុខមួយ​រយះឥឡូវ​មក​វិញហើយកុំអោយបងប្អូនឆ្ងល់យូរ.បង្ហាញអោយហើយថាមិនមែននៅក្រមុំកម្លោះទៀតទេ»។តោះមើល​សម្រស់កូននាយ ចយ ថា តើ​កូន​ដំបូង​នាយ ចយ និង​ភរិយា​ រូបស្អាតកាត់​ទៅ​រកខាងណា ? …………. រឿងទាក់ទងនាយចយ ខាងក្រោម……. នាយចយស្រក់ទឹកភ្នែកក្នុងថ្ងៃមង្គលការ ភ្នំពេញ : ចំណង ស្នេហ៍ ដែលបាន ជម្នះ ឧបសគ្គ រនាំង រូប សម្ផស្ស និង សម្ដី ប្រមាថ រិះគន់ រវាង នាយ ចយ […]

Read More

ពួកនរក! មកក្លាហានអីពេលហ្នឹង ខែបុណ្យទាននំាគ្នាដេញកាប់គ្នាផ្អើលពេញវត្ត

October 8, 2018

ខេត្តពោធិ៍សាត់ ៖ ក្មេង​ស្ទាវ​២​ក្រុម​ ប្រដាប់ដោយ​ដាវកាំបិត និង​ដំបង បាន​បើក​ឆាកប្រយុទ្ធគ្នា​ផ្អើល​ពេញ​វត្ត ក្នុង​ពិធី​រាំ​ធុងបាស់​កំដរ​វេនកាន់បិណ្ឌ​ទី​៧ ។ ករណី​នេះ​ កើតឡើង​នៅ​ក្នុង​បរិវេណ​វត្ត​អន្លង់​រាប ស្ថិត​ក្នុង​ភូមិ​ចំការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង កាលពី​ថ្ងៃ​ទី​១ ខែតុលា វេលា​ម៉ោង​៩​យប់ ។ ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ប៉ុស្ដិ៍ និង​នគរបាល​ស្រុក​វាល​វែង បាន​ចុះ​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​ក្នុង​ចំណោម​ជិត​២០​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​កាំបិត​ចុង​ស្រួច​១​ផង​ដែរ ។ អធិការ​នគរបាល​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​មាន ១-​ឈ្មោះ សួន វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ ផ​ន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៣-​ឈ្មោះ សូត្រ ណុ​ប ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ ទាំង​៣​នាក់ រស់នៅ​ភូមិ​ក្រាំងរ​ងៀង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ។ ទាក់ទិន​នឹង​ហេតុការណ៍​នេះ លោក​អធិការ​បញ្ជាក់​ថា ល្ងាច​សម្រាប់​វេន​កាន់បិណ្ឌ​ទី​៧​នោះ គេ​បាន​សូត្រ​មន្ត​ពី​យប់​ដោយ​មាន​ដាក់​ធុងបាស់រាំ​កម្សាន្ត​ផង ។ លុះ​នៅ​វេលា​ម៉ោង​៩​យប់ ខណៈ​កំពុង​រាំ​លេងសប្បាយ​រីករាយ ស្រាប់តែ​មាន​ក្មេង​ទំនើង​២​ក្រុម​រាំ​ជាន់​ជើង​គ្នា បង្ក​ជា​ទំនាស់​រហូត​ទាញ​ដាវកាំបិត […]

Read More

ឆ្លាតម្ល៉េះទេ គួរឲ្យសរសើរណាស់ ក្មេងប្រុសអាយុជាង២ឆ្នាំចូលចិត្តដើររើសសំរាម បើមិនឲ្យរើសយំទៀត

October 8, 2018

មិនសរសើរមិនបាន ក្មេងប្រុសម្នាក់អាយុទើបតែជាង២ឆ្នាំសោះបែរជាចូលចិត្តសំអាតបរិស្ថាន ដោយគាត់ដើរប្រមូលសំរាមទៅដាក់នៅក្នុងធុងសំរាមយ៉ាងមានរបៀប នេះបើតាមប្រភពហ្វេសប៊ុក Chea Thyrith បានសរសេរថា ក្មេងប្រុស(អាយុជាងពីរខួប)ម្នាក់នេះ មាននិស្ស័ុយនឹងសំរាមណាស់។ ពេលនាំទៅមាត់ទន្លេម្តងៗ ដេីររេីសតែសំរាម ហេីយបេីឃាត់មិនអោយរេីសយំ។ សង្ឃឹមថា នាថ្ងៃអនាគត គេនឹងក្លាយជាអ្នកបោសសម្អាតសំរាមដ៏ឆ្នេីម!

Read More

ជាបន្ទុករបស់ កូនរូបណាទៅ ? ហេតុអ្វីទុក្ខម៉ែឲ្យក្លាយជាបែបនេះ ?

October 8, 2018

ថ្មីៗនេះ ប្រភពហ្វេសបុកមួយចំនួនបានផុសរូបដ៏កំសត់ដែលស្រ្តីចំណាស់ម្នាក់ស្គមសល់តែឆ្អឹង ហេីយបានរៀបរាប់ថា៖ ជាបន្ទុករបស់ កូនរូបណាទៅ ? ដែលទុកអ្នកម្តាយរបស់ខ្លួនឲ្យនៅក្រៀមស្វិតបែបនេះ! ហេតុអ្វីមិនអាចចិញ្ចឹមលោក បានដូចចេ្នះ? តើលោកខុសអ្វីមែនទេ ពេលលោកបានផ្តល់កំណើតឲ្យបែរជាទុកឲ្យរូបកាយក្នុងសភាពបែបនេះ? សូមកុំផ្តល់ទោសចំពោះអ្នកមានគុណ ចូលផ្តល់ស្នាមញញឹមដល់លោកដល់ជីវិតចុងក្រោយរបស់លោកផង…

Read More