Loading...
October 4, 2018 – postkhnews
Breaking News

Day: October 4, 2018

ក្តៅៗ លោកឧកញ៉ា ឌួងឆាយចេញមុខទំលាយ ពីមនុស្សម្នាក់ដែរតែងតែមើលងាយគាត់រហូតមកដល់សព្វថ្ងៃ…

October 4, 2018

ភ្នំពេញ៖ លោក​អ្នក​ប្រហែល​ជា​មិន​ភ្លេច​ទេមើលទៅ តាមរយៈរឿង​រ៉ាវ​ជាច្រើន​ដែល​បាន​កើតឡើង​នាពេលថ្មីៗ​នេះ ជាពិសេស​ ការ​ចូលខ្លួន​ចូលរួម​ជួយ​ដល់​សង្គម​ដោយ​ផ្ទាល់​ពីសំណាក់​លោក ឧកញ៉ា វ័យក្មេង​ចិត្ដធម៌ ឌួង ឆាយ ដែល​តែង​តែ​រំលែក​ទុក្ខដល់​ប្រជាជន​ក្រីក្ររងការ​លំបាកនាពេលកន្លងមក​។ ថ្មីៗនេះផងដែរលោកឧកញ៉ា បានចេញមុខទម្លាយពីមនុស្សម្នាក់ដែលលោកបានប្រាប់ថាតែងតែមើលងាយរូបលោកតាំងពីដើមរហូតមក ដូច្នេះសូមមេត្តាទស្សនាវីដេអូខាងក្រោមដើម្បីឲ្យជ្រាបកាន់តែច្បាស់៖

Read More

គ្រោះថ្នាក់ចរាចរណ៍ទៀតហើយ៖ បុរសម្នាក់បានស្លាប់ក្រោយពីររថយន្តហាយឡែនឌ័របុកនៅម្តុំ ផ្សារអូរស្សី…

October 4, 2018

ភ្នំពេញ៖ ពិតជាអកុសលខ្លាំងណាស់ ដោយបុរសម្នាក់ត្រូវបានរថយន្តហាយឡែនឌ័រមិនចាំស្លាកលេខបើកបុកពីចំហៀងម៉ូតូពេញទំហឹង បណ្ដាលឲ្យស្លាប់ពេលបញ្ចូនជិតដល់មន្ទីរពេទ្យ ។ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរផ្សារអូឬស្សី តាមបណ្ដោយផ្លូវលេខ១៨២ កែងនិងផ្លូវ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ទូច ច័ន្ទថន អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌជ្រោយចង្វារ ដោយជនរងគ្រោះជិះម៉ូតូម៉ាក click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-3904 ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ឯង។ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មមខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានឆ្លងផ្លូវលេខ១៨២ ស្របពេលនោះស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ស មិនចាំស្លាកលេខ បានបើកបរតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន។ ហើយក៏ជ្រុលបុកម៉ូតូជនរងគ្រោះចំពីចហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូអូសជាង២០ម៉ែត្ររងការខូចខាតយ៉ាងដំណំ រីឯជនរងគ្រោះបានខ្ទាតពីម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្តដឹកត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំប្រគល់ជូនសាច់ញាតិពេលក្រោយ ។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏ប្រគល់ឲ្យសាច់បងប្អូនយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Read More

បង្ករអោយមានភាពភ្ញាក់ផ្អើល ពេញភូមិដោយសារតែឃើញ……………

October 4, 2018

នៅរូបភាពនេះ៖ យើងសង្កេតឃើញមានពស់មួយក្បាលដែលស្រដៀងគ្នានឹងពស់ថ្លាន់មែនទែនដោយវាមានទំហំសឹងតែប៉ិនដើមចេកទៅហើយដែលវាបានជាប់នៅនឹងមាត់លូដ៏តូចមួយពាក់កណ្តាលខ្លួនទៅណាមិនរួចតែម្តង។ ឃើញដូច្នេះក្រុមអ្នកភូមិក៏មានការភ្ញាក់ផ្អើលនិងប្រញាប់ទូរស័ព្ទហៅក្រុមអ្នកជំនាញអោយមកជួយសង្រ្គោះសត្វពស់នោះចេញពីមាត់លូយ៉ាងលំបាកលំបិនតែម្តង។ ទោះជាយ៉ាងណាក៏ដោយ ចុងក្រោយសត្វពស់ដ៏ធំមួយក្បាលនោះត្រូវបានជួយសង្រ្គោះបានជោគជ័យ និងត្រូវបានបញ្ជូនទៅដាក់ក្នុងសួនសត្វដើម្បីមើលថែរក្សាផងដែរ។ ចង់ដឹងកាន់តែច្បាស់ថាសត្វពស់នោះមានទំហំធំប៉ុណ្ណានោះ បងប្អូនអាចតាមដានទស្សនារូបភាពខាងក្រោមនីមួយៗបាន។​

Read More