Breaking News

Month: October 2018

ជួយស៊ែរ១ឲ្យបងប្អូនយើងបានឃើញផង៖ រូបភាពរបស់ប្រាសាទអង្គរវត្ត ដែលយើងទាំងអស់គ្នាកម្របានឃើញ …………………

October 31, 2018

ទស្សនាកម្រងរូបភាព របស់ប្រាសាទអង្គរវត្ត ដែលយើងទាំងអស់គ្នាកម្របានឃើញ ទាក់ទងប្រាសាទបុរាណខ្មែរ ជួយស៑ែរមួយ១ ទុកជាឯកសារ ។

Read More

ជួយស៊ែររកយុត្តិធម៏ជួនពួក​គាត់ផង៖ ប៉ូលិសនឹងប្រជាការពារ ព្រួតគ្នា​​វ៉ៃប្លន់យកលុយ ៧០ម៉ឺនរៀល ពីប្រជាពលរដ្ឋ …………….

October 31, 2018

ខេត្តពោធិ៍សាត់៖ ហេតុការណ៍ពលរដ្ឋប្តឹងសមត្ថកិច្ច និងប្រជាការពារភូមិខាងលើនេ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅសាលាដំបូងខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះជឹង ចាន់នី ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្នមានលំនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ជាជនរងគ្រោះ បានប្តឹង ទី១-ឈ្មោះម៉ែ រ៉ាន់ ភេទប្រុស អាយុប្រហែល៥៧ឆ្នាំ ជាប្រធានប្រជាការពារភូមិ ទី២-ឈ្មោះម៉ែ ណាង ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជាប្រជាការពារភូមិ ទី៣-ឈ្មោះឈន លីម អាយុប្រហែល៤៧ឆ្នាំ ជាប្រជាការពារភូមិ ទី៤-ឈ្មោះម៉ៅ វេន ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជាប្រជាការពារភូមិ ទី៥-ឈ្មោះយេន ដែនដី ភេទប្រុស អាយុប្រហែល២៨ឆ្នាំ ជានគរបាលប៉ុស្តិ៍រដ្ឋបាលប្រម៉ោយ ទី៦-ឈ្មោះហ៊ុន រ៉ែម ភេទប្រុស អាយុ៥០ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ ទី៧-ឈ្មោះជា ប៉ារីស ភេទប្រុស អាយុ២៨ឆ្នាំ ជានគរបាល […]

Read More

ក្រោយម្តាយស្លាប់អស់ ក្មេង៥នាក់ ត្រូវជីដូននិងមីងបង្កើត បណ្តេញចេញពីផ្ទះ ឲ្យរស់នៅព្រាត់ប្រាសគ្នា ព្រោះចង់បានកេរមរតក ………..

October 31, 2018

ក្រោយម្តាយស្លាប់អស់ ក្មេង៥នាក់ ត្រូវជីដូននិងមីងបង្កើត បណ្តេញចេញពីផ្ទះ ឲ្យរស់នៅព្រាត់ប្រាសគ្នា ព្រោះចង់បានកេរមរតក នេះបើតាមការរៀបរាប់ និងឡាយ តាមរយៈហ្វេសបុករបស់កូន ដែលមានឈ្មោះថា Pichi Real is ដោយបានសរសេរថា៖ ទ្រព្យរបស់គេហ្នឹងអីក៏ចង់បានម្ល៉េះ ពួកគាត់និយាយទាំងបំពានក្នុងតុលាការដោយគ្មានការអៀនខ្មាស់ សុខចិត្តលក់ផ្ទះខ្លួនឯងដេីម្បីមកយកទ្រព្យគេហ្នឹងគឺស្រួលនិងសប្បាយណាស់មែនទេ? ៤ឆ្នាំជាង ពួកខ្ញុំដែលជាទាយាទទាំង៥ ត្រូវរស់នៅយ៉ាងលំបាក ពួកគាត់មានដែលខ្វល់ទេ? អារម្មណ៍នៅពេលបាត់បង់ម្តាយជាទីស្រឡាញ់ គឺពួកខ្ញុំឈឺចាប់ណាស់ពេកហេីយ មិចក៏បន្ថែមទុក្ខ និងផ្តាច់ទំនាក់ទំនងពួកខ្ញុំជាមួយប្អូនទៀត តេីអ្នកមានបេះដូងជាមនុស្សខ្លះទេ រឺមួយគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ។ សម័យនេះអោយតែមានលុយ អាងអំណាចអាចធ្វេីអោយអាក្រក់ទៅជាល្អបាន។ បេីថាទ្រព្យទាំងអស់មិនមែនជារបស់ម្តាយពួកខ្ញុំ សូមស្បថយកទៅចុះ តែសុំណាមិនអោយលាងបាណន់វិញទេ បាបកម្មមានពិតមិនចាំជាតិក្រោយទេ🙏🙏

Read More

សឹងតែមិនជឿ ពេលឃើញចរិកពិតរបស់ ខេមរះ សេរីមន្ត ពេលជួបហ្វេនម្តងៗ…(មានវីដេអូ)

October 31, 2018

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ឃើញថាមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកខេមរៈ សិរីមន្ត បាននាំគ្នាចាប់អារម្មណ៍ទៅលើ គ្រួសាររបស់លោក ដែលបានបញ្ចេញ និងរៀបរាប់ពីស្ថានភាពជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ដោយឡែក បច្ចុប្បន្ននេះតារាប្រុសរូបស្រស់សង្ហារូបនេះ មានភាពមមាញឹកខ្លាំងនៅក្នុង ការងារសិល្បៈ លេចមុខនៅក្នុងតន្ត្រីតូចធំជាច្រើន មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេក ទៅមើលអ្នកគាំទ្ររបស់លោកវិញ ក៏កាន់តែច្រើនឡើងមិនថានៅក្នុង និងរស់នៅក្រៅប្រទេសនោះទេ។ជាក់ស្តែង រាល់ពេលដែលលោកឡើងច្រៀងម្តងៗ តែងតែមានអ្នកគាំទ្រស្រែកច្រៀងតាមសឹងតែគ្រប់បទ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកគាំទ្ររបស់លោកបានបង្ហោះវីដេអូមួយ ដែលបានបង្ហាញពីសកម្មភាព និងអត្តចរិតដ៏ រួសរាយរបស់លោក នៅពេលដែលជួបហ្វេនម្តងៗ។ដោយក្នុងនោះលោកបាន អោប និងបញ្ចេញនូវស្នាមញញឹមជាមួយនឹងកាយវិការសំពះ ទៅកាន់គ្រប់គ្នា ធ្វើឲ្យពួកគេកាន់តែរំភើបចិត្ត នៅពេលដែលឃើញលោក បង្ហាញភាពរាក់ទាក់ទៅកាន់អ្នកគាំទ្របែបនេះ ទោះបីទើបតែមកពីច្រៀងហត់យ៉ាងណាក្តី៕សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖

Read More

លោករដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលប្រាប់ថាកុំឲ្យជឿពាក្យ​ចចាមអារ៉ាមពេក ​ការពិតមិនមាន​​អ្នក​ជំងឺ​ទៅ​ព្យាបាល​នៅ​ក្រៅ​​ប្រទេស​ច្រើន​ទេ

October 31, 2018

ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​អះអាង​កាលពី​ម្សិលមិញ​ថា​​មិន​មាន​ពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​​ព្យាបាល​ជំងឺ​នៅ​បរទេស​ច្រើន​ទេ បើ​ទោះ​ជា​មាន​ការ​លើកឡើង​ថា​មាន​អ្នកជំងឺ​ជនជាតិ​ខ្មែរ​បាន​​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ជាច្រើន​ដូចជា ប្រទេស​ថៃ វៀតណាម សិង្ហបុរី ឥណ្ឌា ចិន និង​ប្រទេស​ផ្សេង​ទៀត​ក៏ដោយ​។ ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​នេះ​បាន​ធ្វើ​ឡើង​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ (​ពេទ្យ​លោកសង្ឃ​) ​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន និង​បាន​ដាក់​ឈ្មោះ​ទៅជា​ «​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ​» ដោយ​មាន​ការចូលរួម​ពី​ក្រុម​គ្រូពេទ្យ មន្ត្រី​រាជការ សិស្សានុសិស្ស និង​ពលរដ្ឋ​ប្រមាណ​ជាង​ ១០០០ ​នាក់​។ តាម​គម្រោង​អគារ​វេជ្ជសាស្ត្រ​ថ្មី​នេះ​មាន​ទំហំ​ ៣៣ ០០០ ​ម៉ែត្រការ៉េ​សង់​ក្នុង​បរិវេណ​ផ្ទៃដី​សរុប​ ១៣៧៤០ ​ម៉ែត្រការ៉េ​ និង​ត្រូវ​ប្រើ​ថវិកា​អស់​ ៥៥០ ​លាន​យន់​ (​ប្រហែល​ ៨១ ​លាន​ដុល្លារ​អាមេរិក​) ​ដោយ​ប្រើ​ពេល​សាងសង់​ ៤០ ​ខែ​ជាមួយ​នឹង​ការបំពាក់​គ្រឿង​បរិក្ខារ​​ពេទ្យ​ទំនើបៗ និង​មាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ថែម​ទៀត​។ ឆ្លើយតប​នឹង​សំណួរ​ដែល​ថា​ក្រោយ​សង់​រួច​នឹង​អាច​កាត់បន្ថយ​ ឬ​ជំរុញ​អ្នក​ជំងឺ​ឱ្យ​ងាក​មក​ប្រើ​សេវា​ក្នុង​ស្រុក​វិញ​ដែរឬទេ​ ខណៈ​មាន​ការ​លើកឡើង​ថា មាន​ខ្មែរ​ជាច្រើន​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​នោះ លោក ម៉ម ប៊ុនហេង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​បញ្ចប់​កម្មវិធី​ថា មិន​មាន​ពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​រក​សេវា​ព្យាបាល​ជំងឺ​ក្រៅ​ប្រទេស​ច្រើន​ទេ​។ លោក​បាន​តប​វិញ​ថា​៖ «​ប្អូនឯង​ដែល​ទៅ​ព្យាបាល​ក្រៅ​ប្រទេស​អត់​? ​អ្នក​ថា​ហ្នឹង​ដែល​ទៅ​អត់​? ​ប៉ុន្ដែ​អ្នក​ដែល​មើល​រាប់លាន​នាក់​ ឬ​ ១២ […]

Read More

គួរឲ្យសរសើរណាស់! លោកតាន់ គឹមសួរប្រកាសនឹងព្យាបាលប្អូនស្រីដែលមានជំងឺសើរស្បែកយ៉ាងធ្ងន់ធ្ងរ ដោយឥតគិតថ្លៃ

October 31, 2018

បន្ទាប់ពីគណនេយ្យមួយឈ្មោះ Man Tharath បានបង្ហាញនូវភាពអាណិតអាសូរជាខ្លាំងដល់ក្មេងស្រីម្នាក់ដែលមានជំងឺសើរស្បែកធ្ងន់ធ្ងរ និងប្រកាសរកពេទ្យជំនាញដែលមានចិត្តធម៌ជួយព្យាបាលប្អូនស្រី នៅពេលនេះលោកតាន់ គឹមសួរក៏បានប្រកាសដែរថា លោកនឹងពិគ្រោះជាមួយពេទ្យជំនាញមកពីប្រទេសអូស្ត្រាលី Sean Kate Ngov នៅថ្ងៃទី៤ ខែវិច្ឆិកា អំពីជំងឺក្មេងនេះ ហើយនឹងធ្វើការព្យាបាលដោយមិនគិតថ្លៃ។ គួរឲ្យសរសើរទឹកចិត្តលោក

Read More

ត្រៀមខ្លួននៅអ្នកកំពត ដំណឹងល្អមកដល់ទៀតហើយក្រុមហ៊ុនវិនិយោគចិន នឹងធ្វើសំណើសុំវិនិយោគដ៏ធំបំផុតមួយ ក្នុងទឹកដីខេត្តកំពត

October 31, 2018

កំពតៈ គណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន ក្រោយពីបានពិភាក្សាស្វែងយល់អំពីភូមិសាស្ត្រ និងសត្តានុពលនៃខេត្តកំពតរួចមក បានបញ្ហាអំពីជំហរខ្លួនថា នឹងស្វែងរកលទ្ធភាពទាំងការរៀបចំផែនការវិនិយោគ និងការសម្របសម្រួលផ្នែកផ្លូវច្បាប់នៃប្រទេសទាំងពីរ(កម្ពុជា-ចិន) ដើម្បីដាក់សំណើធ្វើការវិនិយោគដ៏ធំបំផុតមួយនៅក្នុងទឹកដីនៃខេត្តកំព ពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានលក្ខណៈទំនើបរីកចម្រើន​ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា។ នៅក្នុងកិច្ចសម្ភាសន៍ក្រោយជំនួបពិភាក្សាជាមួយរដ្ឋបាលខេត្តកំពត ក្រោមកិច្ចដឹកនាំ និងស្វាគមន៍ដ៏កក់ក្តៅពីសំណាក់លោក​ ជាវ តាយ អភិបាលខេត្តកំពត នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ លោក ហុង ងៀន ប្រធានប្រតិភូចិន និងជាស្ថាបនិកក្រុមហ៊ុន សៀងហៃ ហុងងៀន ក៏បានប្រាប់ឲ្យដឹងអំពីគោលបំណង នៃទស្សនៈកិច្ច និងកិច្ចពិភាក្សារបស់ខ្លួនថា គឺដើម្បីសិក្សាស្វែងយល់ អំពីភូមិសាស្ត្រ សក្ដានុពល និងស្វែងលទ្ធភាពដែលខេត្តកំពតមានដើម្បីធ្វើការវិនិយោគដ៏ធំបំផុតមួយ។ លោកបានបញ្ជាក់ថា ក្រោយបានជួបពិភាក្សា ក្រុមហ៊ុនមានបំណងមកដាក់ទុនរកស៊ីនៅខេត្តកំពត និងមានមហិច្ឆតា ចង់ប្រែក្លាយខេត្តកំពត ជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំបំផុត មិនធ្លាប់មាននៅកម្ពុជា និងខ្លាំងផ្នែកសេដ្ឋកិច្ច ពោលគឺចង់អោយមានការអភិវឌ្ឍជឿនលឿន ដូចនៅក្នុងខេត្តស៊ិនចូវ ប្រទេសចិន ឬក៏ដូចនៅសិង្ហបុរី ដែលតាមការសម្លឹង​មើលឃើញ​នៅកម្ពុជា ពុំទាន់មានគម្រោងដូចនេះនៅឡើយទេ។ ក្រៅពីនេះ លោក ហុង ងៀន ក៏បានចាប់អារម្មណ៍លើការវិនិយោគវិស័យគមនាគមន៍ ដូចជាការធ្វើកំពង់ផែ ទីលានយន្តហោះ ផ្លូវរថភ្លើងល្បឿនលឿន កំពតភ្នំពេញ-កំពតខេត្តព្រះសីហនុ […]

Read More

សាហាវណាស់ ចូលលួចមាន់គេមិនអស់ចិត្ត ឆ្លៀតទាញកាំបិតផ្គាក់កាប់ម្ចាស់មាន់ស្លាប់យ៉ាងអណោចអធ័ម

October 31, 2018

ភ្នំពេញ ៖ ក្មេងស្ទាវចំនួន៣នាក់ បានធ្វើសកម្មភាពលបចូលទៅលួចមាន់របស់ប្រជាពលរដ្ឋម្នាក់ លុះម្ចាស់មាន់ភ្ញាក់ដឹងខ្លួនទាន់ ស្ទុះចេញចាប់ ស្រាប់តែត្រូវក្រុមជនដៃដល់ទាញកាំបិតផ្គាក់របស់ជនរងគ្រោះ ដែលទុកនៅក្រោមគ្រែមកកាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យដាច់កញ្ចឹងក រយះមុខមាត់ និងក្បាល រងរបួសយ៉ាងធ្ងន់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកក្រុមជនដៃដល់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់ ខណៈដែលបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់អស់ទៅហើយ។ ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍ចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ជនដៃដល់ឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា ហៃ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើត ហេតុខាងលើ។ ចំណែកបកពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន រួមមាន ទី១-ឈ្មោះតួ និងទី២-មិនស្គាល់ឈ្មោះ។ ដោយឡែក ជនរងគ្រោះជាម្ចាស់មាន់ដែលត្រូវក្រុមឃាតករដៃឆៅកាប់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះមាស ចន្ថា ហៅឌៀប អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ លោកម៉ៅ សឿត អធិការស្តីពីនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង៤០នាទីយប់ […]

Read More

អាសូរណាស់ ! ក្មេងប្រុសម្នាក់ច្នៃព្រួញយកទៅបាញ់ត្រី តែបែរជាភ្លាត់ស្នៀតមកប្រល័យជីវិតខ្លួនឯងទៅវិញ

October 31, 2018

កោះកុង ៖ ក្មេងប្រុសម្នាក់បានឆ្នៃព្រួញបាញ់ត្រី តែចៃដន្យ ផ្លែព្រួញបានវាត់មកទម្លុះឆ្អឹងជំនីរបស់ខ្លួន បណ្តាលឱ្យស្លាប់តែម្តង នៅចំណុចពាមបាក់អង្រុត ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល នាវេលាម៉ោង២និង៣០នាទី ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨ ។ បើតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា សពរងគ្រោះមានឈ្មោះ សៀង អាន អាយុ ១៣ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវផ្លែព្រួញបាញ់ត្រូវចំឆ្អឹងជុំនីខាងស្តាំ ធ្លាយទៅម្ខាង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។ តាមការបញ្ជាក់របស់ ឪពុកម្តាយ ជនរងគ្រោះបានឲ្យដឹងថា នៅគ្រាដែល កូនរបស់គាត់ បានទៅបាញ់ត្រីនៅ ក្នុងស្ទឹង ពេលនោះ ក៏បានជ្រមុជទឹក បាញ់ត្រី តែពុំឃើញត្រី ក៏ឡើងមកជ្រាំងវិញ ហើយបានយកឧបករកែច្នៃបាញ់ត្រីនោះ ច្រត់ដៃប៉ះចំគន្លឹះកៃវា បណ្តាលអោយ ផ្លែព្រួញមុតទម្លុះដងខ្លួន ចំចុងឆ្អឹងជំនីខាងស្តាំធ្លាយទៅម្ខាងស្លាប់ភ្លាមៗតែម្តងទៅ ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សហការការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះធ្វើកោសល្យវិច្ច័យសព។ ក្រោយពិនិត្យរួច កម្លាំងជំនាញបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារភ្លាត់ ព្រួញឧបករកែច្នៃបាញ់ត្រីបង្កដោយខ្លួនឯងពិតប្រាកដមែន ។បច្ចុប្បន្ន […]

Read More

មហាជនរិះគន់យ៉ាងចាស់ដៃ ពេលសមត្ថកិច្ចចុះចាប់តែវង់ល្បែងតូចៗដែលមានសុទ្ធតែចាស់ៗ ហើយថែមទាំងឲ្យលើកស្លាកថតដូចធំដំទៀត…

October 31, 2018

ខេត្តកណ្តាល៖ កាលពីថ្ងៃអាទិត្យ ២៨ខែតុលាឆ្នាំ២០១៨ វេលាម៉ោង១៥.២០នាទី ចំណុច ផ្ទះឈ្មោះយ៉ុម ភេទស្រី ស្ថិតភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៤នាក់កំពុងនាំគ្នាលេងល្បែងសុីសងនៅចំណុចផ្ទះកើតហេតុខាងលើ បន្ទាប់ពីទទួល បានព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលភ្នំបាតចុះបង្ក្រាបឃាត់អ្នកលេង ០៤នាក់ រីឯអ្នកលេងមួយចំនួនទៀតបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកបៀរចំនួន០៤ហ៊ូ,កំរាលភួយចំនួន ០២,ប្រាក់រៀលចំនួន១.០០០រៀល រួចសមត្ថកិច្ចក៏បានបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ៕ ***ជនសង្ស័យ ឃាត់ខ្លួនបាន ០៤នាក់ ១-ឈ្មោះប៉េង សុខភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅភូមិ ស្រះពោធិ៍ ឃុំភ្នំបាតស្រុកពញាឮ ខេត្តកណ្តាល (អ្នកលេង)។ ២-ឈ្មោះតី យ៉ុមភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ល មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (អ្នកលេងនិងម្ចាស់ផ្ទះ)។ ៣-ឈ្មោះនី សំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរដាំបាយឲ្យគេ មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (អ្នកលេង)។ […]

Read More