គួរឲ្យកត់សម្គាល់ជាធម្មតាគេសង្កេតឃើញនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន ទៅណាមមណានៅក្នុងប្រទេសឬក្រៅប្រទេសក្នុងកិច្ចប្រជុំឬទៅពិនិត្យសុខភាពខាងក្រៅប្រទេសគេឃើញថាលោកនាយករដ្ឋមន្ត្រីតែងតែប្រើយន្តហោះ Air bus A320 ដែលមានសរសេរថា Kingdom of Cambodia 🇰🇭 របស់រដ្ឋាភិបាល ។ តែអ្វីដែលកត់សម្គាល់ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើតំណើរទៅចូលរួមកិច្ចប្រជុំជាមួយអង្កការសហប្រជាជាតិ ក្នុងទឹកដី សហរដ្ឋអាមេរិច នាពេលនេះ គេបានឃើញថាលោកនាយករដ្ឋមន្រ្តីបានប្រើប្រាស់យន្តហោះទំនើបថ្មីសន្លាងមួយដែលផលិតដោយក្រុមហ៊ុន Boeingដើម្បីទៅចូលរួមកិច្ចប្រជុំនៅ UN លើកនេះ ។ ចំពោះការចេញតំណើរទៅចូលរួមប្រជុំនៅ UN របស់សម្តេច ហ៊ុន សែន លើកនេះធ្វើឲ្យអ្នកការសែតជាតិនិងអន្តរជាតិចាប់អារម្មណ៍ទៅហ្នឹង យានជំនិះរបស់នាយករដ្ឋមន្រ្តីចាស់វស្សារបស់កម្ពុជាយ៉ាងខ្លាំង ដោយសារតែយន្តហោះដែលលោកជិះទៅជាប្រភេទយន្តហោះ VIP លំដាប់ខ្ពស់បំផុតលើលោក ។ បើតាមគេហៈទំព័រថៃ MGR Online បានចុះផ្សាយថា យន្តហោះដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិះទៅប្រជុំនៅ UN លើកនេះជួលក្នុងតម្លៃ១ម៉ោង ៧ម៉ឺនដុល្លារអាមេរិច ដែលជាយន្តហោះទំនើបបំផុតលើលោក ។ ដែលធ្វើឲ្យមហាជនមួយចំនួឮហើយចង់គាំងបេះដូង ព្រោះតម្លៃខ្ពស់កប់ពពក ។ ដែលធ្វើឲ្យមហាជាមួយចំនួនលើកឡើងថា […]
Read Moreភ្នំពេញ៖ ជនសង្ស័យកាន់ដាវសាំម៉ូរ៉ៃដើរសំញ៉ែង (កាន់កាប់អាវុធខុសច្បាប់) និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងយកសាំងច្រកលួចទៅដុតផ្ទះគេ ក្រោយពីឆែកកាមេរ៉ាសុវត្ថិភាពរកឃើញ សរុបទាំងអស់៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឬស្សីកែវ ខណ្ឌឬស្សីកែវ បង្ក្រាបឃាត់ខ្លួនបានជាក់ស្ដែង ដោយដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួន ក្នុង៣ករណីផ្សេងគ្នា។ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ របស់លោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌឬស្សីកែវ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមលោកវរសេនីយ៍ឯក គល់ យី បានបញ្ចាក់ថា ការបង្ក្រាបជនសង្ស័យទាំង៥នាក់ ខាងលើនេះ គឺបានអនុវត្តឡើងជាក់ស្ដែងនូវ៣ទីតាំងផ្សេងគ្នា ដោយប្រតិបត្តិការនោះ ក្នុងករណីទី១ កម្លាំងនគរបាលប៉ុស្ដិ៍ឬស្សីកែវ ខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងក្រុម១០ ភូមិសាមគ្គី បន្ទាប់ពីកាន់ដាវសាំម៉ូរ៉ៃដើរសំញ៉ែង យកមកពិនិត្យបានរកឃើញមានសារធាតុញៀនក្នុងខ្លួន និងដកហូតបានដាវសាំម៉ូរ៉ៃ២ដើម។ លោកវរសេនីយ៍ឯក គល់ យី បានបញ្ចាក់ទៀតថា ករណីទី២ (យកសាំងដុតផ្ទះធ្វើឲ្យខូចខាតដោយចេតនា) គឺមានជនរងគ្រោះឈ្មោះ អ៊ុន គ្រួច ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ […]
Read Moreភ្នំពេញ៖ បុរសម្នាក់បានយកកាតគ្រីរថយន្តចំនួន៩គ្រឿង ទៅដាក់បញ្ចាំជាមួយនឹងអ្នកស្គាល់គ្នាម្នាក់ ដោយទទួលបានប្រាក់ចំនួនជាង ១២ម៉ឺនដុល្លារ តែតាមពិតមិនមានរថយន្តទាំង៩គ្រឿងនោះទេ ពោលគឺម្ចាស់លុយបានកាន់ត្រឹមតែកាតគ្រីឡានប៉ុណ្ណោះ ទីបំផុតម្ចាស់លុយដាក់ពាក្យបណ្តឹងពីបទរំលោភលើទំនុកចិត្ត ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចការ៉ាស់សាំងសូគីមិច ផ្លូវលេខ១១០ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។ ជនសង្ស័យ បានប្រព្រឹត្តបទល្មើស នៅចំណុចយានដ្ឋានលាងរថយន្ត គ្មានយីហោ នៅផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីអំឡុងក្នុងឆ្នាំ២០១៥។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប្រាក់ ប៊ុណ្ណា អាយុ៤៧ឆ្នាំ មុខរបរទិញ-លក់រថយន្ត ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ មានឈ្មោះប្រាក់ ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវបើកថ្មី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ លោកវរសេនីយ៍ទោ សុខ ហេង អធិការខណ្ឌទួលគោក បានឱ្យដឹងថា ជនរងគ្រោះបានប្រគល់ប្រាក់សរុបចំនួន […]
Read Moreថ្មីៗនេះក្នុងបណ្តាញសង្គមហ្វេសបុកឃើញមានការបង្ហោះ វិដីអូ ដែលក្រុមក្មេងពាល់មួយក្រុមនាំគ្នាជិះម៉ូតូជ្រេពេញផ្លូវ ដែលអាចធ្វើអោយតម្លៃយុវជនផ្សេងធ្លាក់ចុះ និងត្រូវបរទេសមើលងាយ ។ សូមយុវជនដទៃទៀតមេត្តាកុំយកគំរូតាមក្មេងពាល់ដែលជាមេរោគធ្វើអោយតម្លៃជាខ្មែរធ្លាក់ចុះ ។
Read Moreភ្នំពេញៈ៖ ការដាក់ចេញនូវបទបញ្ជាទប់ស្កាត់រ៉ឺម៉កធ្យូង មិនឲ្យធ្វើចរាចរចែកចាយធ្យូង នៅ លើផ្លូវក្នុងទីក្រុងរបស់អភិបាលរាជធានីភ្នំពេញដើម្បីកាត់បន្ថយការកកស្ទះចរាចរ និង សោភ័ណភាពទីក្រុងភ្នំពេញ ត្រូវបានមហាជនជាច្រើនគាំទ្រតែក៏មានមជ្ឈដ្ឋានមួយ ចំនួន ធ្វើការរិះគន់ផងដែរ។ នៅក្នុងពិធីជួបសំណេះសំណាយជាមួយនឹងមន្ត្រីខណ្ឌដូនពេញ កាលពីថ្ងៃទី២៦ខែកញ្ញា លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានបញ្ជាដល់មន្ត្រីនៅមូលដ្ឋានឲ្យចូលរួមតាមដានក្នុងការហាមឃាត់រ៉ឺម៉កធ្យូងដែលបានចូលក្នុងទីក្រុងភ្នំពេញ ដើម្បីឲ្យសោភ័ណស្អាត។ ការលើកឡើងរបស់លោកអភិបាលរាជធានីភ្នំពេញនេះ មានមហាជនជាច្រើនបានគាំទ្រដោយសាររ៉ឺម៉កធ្យូង ដែលចូលដល់កណ្តាលក្រុងកន្លងមកនិងក៏ដូចជានៅពេលនេះជារ៉ឺម៉កកែច្នៃមានទំហំធំៗនិងវែង ដឹកធ្យូងសំពីងសំពោងដូចរទេះទើបចុះពីភ្នំ ។ ទោះជាយ៉ាងណាបទបញ្ជាខាងលើនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនធ្វើការរិះគន់ថា អាជ្ញាធរធ្វើបែបនេះ គឺធ្វើបាបអ្នកក្រីក្រដែលមានមុខរបរតូចតាច។មន្ត្រីនគរបាលចរាចរណ៍មួយរូបបានចេញខ្លួនមកអះអាងថាការអនុវត្តច្បាប់ គឺមិននិយាយរឿងអ្នកមានអ្នកក្រទេ ។យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសមិនអាចធ្វើចរាចរនៅលើផ្លូវសាធារណៈបានទេ និង រិតតែមិនបានទៅទៀត នៅលើផ្លូវក្នុងទីក្រុង ដែលកំពុងមានចរាចរមមាញឹកស្រាប់ដូចសព្វថ្ងៃនេះ។ លោកសែម គុន្ធា ប្រធានការិយាលយ័នគរបាលចរាចរណ៍ជើងគោក ស្នងការនគរបាលរាជធនីភ្នំពេញនិយាយឲ្យដឹងនៅថ្ងៃទី២៨ខែកញ្ញាថា មកដល់ពេលនេះមិនទាន់មានរ៉ឹម៉កធ្យូងណាមួយត្រូវបានឃាត់ទុកនៅឡើយទេ នៅការិយាលយ័ចរាចរណ៍ តែអាចមានការនៅតាមបណ្តាខណ្ឌជាយក្រុង។រ៉ឺម៉កធ្យូងដែលចូលមកដល់ក្នុងក្រុងជារ៉ឺម៉កកែច្នៃដូចជារ៉ឹម៉កដឹកអ្នកដំណើរតាមផ្លូវជាតិលេខ៥ដែរ ភាគច្រើនធ្វើចរាចរដើម្បីលក់ធ្យូងតាមផ្ទះលើផ្លូវតូចៗ។ លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៨ខែកញ្ញាថា រ៉ឺម៉កធ្យូង រ៉ឺម៉កលក់ក្អមឆ្នាំង ដែលជារ៉ឺម៉កកែច្នៃធំនិងវែង ធ្វើចរាចរគ្មានទិសដៅនៅលើផ្លូវក្នុងទីក្រុងបានបង្កឲ្យមានការទើសទែងនិងស្ទះចរាចរ ដោយសារការធ្វើចរាចរបណ្តើរលក់ដូរបណ្តើរ ធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពរបស់ទីក្រុងទៀតផង លោកអេម សម្បត្តិ ប្រធានការិយាល័នគរបាលសណ្តាប់ធ្នាប់សាធារណៈនៃស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់រស្មីកម្ពុជាថារ៉ឹម៉កដឹកធ្យូងនិងក្អមឆ្នាំងធ្វើចរាចរនៅលើផ្លូវក្នុងទីក្រុងសព្វថ្ងៃមិនមែនសំដៅទៅដេប៉ូទេ គឺធ្វើចរាចរបណ្តើរលក់បណ្តើរនៅគ្រប់ផ្លូវដែលគេចង់ទៅ មិនគិតថាផ្លូវតូចឬផ្លូវធំទេ ។ […]
Read Moreភ្នំពេញ៖ ថ្មីៗនេះមានមតិមួយចំនួនបានធ្វើការរិះគន់ដោយមិនសំចៃមាត់លើកូនស្រីរបស់លោក ថៃ នរៈសន្យា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺកញ្ញា ថៃ នារីសុជាតា បន្ទាប់ពីបែកធ្លាយរូបថតសិចស៊ីអំឡុងពេលទៅកម្សាន្តនៅឆ្នេរសមុត្រ។ ការរិះគន់បានកើឡើងស្របពេលដែលមានការបញ្ចេញទស្សនៈបែបផ្លែផ្កាថា ឪពុកទើបចេញលិខិតព្រមានតារាសិចស៊ី ៤ ដួងមិនបានប៉ុន្មានស្រាប់តែកូស្រីសិចស៊ីលើសគេទៀត។ ជាមួយគ្នានៃការរិះគន់និងបែកធ្លាយរូបភាពសិចស៊ីកូនស្រីរបស់លោក ថៃ នរៈសន្យា នេះដែរភ្លាមៗក៏មានតារាចម្រៀងស្រីម្នាក់ក្នុងចំណោម៤នាក់គឺកញ្ញា រតនៈ ពិសី បានចេញសារដោយមានចេតនាចំអកលោក ថៃ នរៈសន្យា ថាស្តោះលើទ្រូងឯងកំហុសអ្នកណា … មិនតូចចិត្ដទ ..។តែសូមបងប្អូនពិចារណាតាមការគួរ .. ព័ត៌មានផ្ដេសផ្ដាស ចុះបានបន្តិចលុបចោល។ចុះ ចុះ រឿងពិតផង កុំកាត់ត អញ្ចឹងសុំម្នាក់មួយម៉ាត់ ម៉ោរកយុត្ដិធម៌ឲ្យកូនស្រីគាត់ផង ។ ដោយសារតែកំពុងមានការរិះគន់លើភាពសិចស៊ីរបស់កូនស្រីលោក ថៃ នរៈសន្យា ព្រមជាមួយសារផ្លែផ្កាផងនោះតារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលកន្លងត្រូវបានគេដឹងថាជាតារាពូកែទិសនោះក៏ចេញមុខប្រតិកម្មប្រឆាំងចំពោះការរិះគន់នោះថា ជារឿងមិនគួរកើតឡើងនោះទេព្រោះជាសិទ្ធិឯកជនរបស់បុគ្គល ម្យ៉ាងទៀតនារីម្នាក់នេះពុំមែនស្ថិតក្នុងរង្វង់អ្នកសិល្បៈនោះឡើយ។ លោក ម៉ៃ សុគន្ធ បានបញ្ជាក់ថា មិនកាន់ជើងទេតែលោកអ្នករិះគន់ទាំងឡាយដូចលើសពេកហើយរួមទាំងអ្នកសិល្បៈខ្លះដែលរិះគន់កូនស្រីលោក ថៃន រៈសត្យា សួរថាកូនស្រីគាត់ជាអ្នកសិល្បៈមែន? ហើយគាត់ស្លៀកឈុតហែលទឹកហ្នឹងនៅលើឆាកតន្ត្រីមែន?ហើយចង់អោយគាត់ចងក្បិនស្លៀកសារុងមុជទឹកសមុទ្រមែន៕
Read Moreពោធិ៍សាត់៖ រថយន្ត១គ្រឿងម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-4180 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ឬពីបាត់ដំបងទៅភ្នំពេញ ស្រាប់តែផ្ទុះធុងហ្គាស បណ្ដាលឲ្យឆាបឆេះពេញអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ រងរបួសធ្ងន់ស្រាលជនជាតិចិនចំនួន៥នាក់។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២៖៤០នាទីយប់ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧០.១៧១ លើស្ពានធ្លាម្អម ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ករណីខាងលើនេះរថយន្តត្រូវបានភ្លើងឆាបឆេះខ្ទេចទាំងស្រុង និងបណ្ដាលឲ្យបុរសជនជាតិចិនចំនួន៥នាក់ បានរងរបួសធ្ងន់២នាក់ និងស្រាល៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ហេតុការណ៍ដដែលនោះ គេឃើញសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ទើបគ្រប់គ្រងស្ថានភាពបាន។ បច្ចុប្បន្នរថយន្តដែលឆេះនោះ កម្លាំងនគរបាលស្រុក និងប៉ុស្តិ៍បានអូសដាក់ទុកនៅ ពីខាងមុខប៉ុស្តិ៍នគរបាលត្នោតជុំ។ សូមបញ្ជាក់ថា ជនជាតិចិនទាំងនោះ មិនបានស្គាល់ឈ្មោះទេ ព្រោះពួកគាត់ចេះតែភាសាចិន មិនចេះអង់គ្លេសទេ ទើបកម្លាំងនគរបាលសាកសួរព័ត៌មានមិនបាន៕
Read Moreភ្នំពេញ៖ បុរសពីនាក់បានហៅអ្នករត់ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបានឲ្យដឹកខ្លួនចូលខារ៉ាអូខេមួយន្លែងដើម្បីចូលទៅផឹកស៊ីរួចឲ្យម្ចាស់ម៉ូតូកង់បីចាំនៅខាងក្រៅ។លុះផឹកស៊ីចប់ចេញមកវិញម្ចាស់ម៉ូតូកង់បីសុំលុយថ្លៃដឹកបែជាមិនឲ្យរួចវាយម្ចាស់ម៉ូតូកង់បីមួយដៃដេញកាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍បានកើតឡើងនៅចំណុចមុខខារ៉ាអូខេ(យីហោម៉ូន)តាមបណ្តោយផ្លូវ២០០៤ក្នុងសង្កាត់កាកាប១ខណ្ឌពោធិសែនជ័យកាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨។ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនភាគីបង្កនិងភាគីរងគ្រោះមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាប១ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បុរសម្នាក់ចំណោមពីរនាក់ ដែលបានប្រើអំពើហិង្សាទៅលើម្ចាស់ម៉ូតូកង់បីឈ្មោះ ហេង ពេជ្រ អាយុ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ជាអ្នកដើរបបួលមិត្តភក្តិផឹកស៊ី។ ចំណែកជនរងគ្រោះ ត្រូវជាម្ចាស់ម៉ូតូកង់បីឈ្មោះ ខឿន ប៊ុណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ តាមសម្តីជនរងគ្រោះ ជាម្ចាស់ម៉ូតូកង់បី បានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកណ្តាល 1X-6208 ធ្វើដំណើរនៅលើដងផ្លូវ ២០០៤ លុះបើកមកដល់មូលដ្ឋានកងពទ័អាកាស តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ស្រាប់តែមានបុរសពីរនាក់ បានហៅគាត់ដឹកជូនទៅម្តុំអូដឹម រួចបន្តដំណើរមកទំនប់កប់ស្រូវ ដោយមិនបានឈប់និងឲ្យលុយនោះទេ បានជាឲ្យរូបគាត់ដឹកបន្តដំណើរមកចូលខារ៉ាអូខេនៅចំណុចកើតហេតខាងលើ ហើយបានឲ្យរូបគាត់ចាំដោយគិតតម្លៃ៣៥០០០រៀល ។ ហើយក៏បាននាំគ្នាចូលទៅផឹកស៊ីបាត់ ដោយរង់ចាំរយៈពេលពីរម៉ោង លុះមកដល់ម៉ោងកើតហេតុ បុរសពីរនាក់បានចេញមកវិញ ហើយរូបគាត់បានសូមលុយក្នុងតម្លៃ៣៥០០០រៀល ដែលជាតម្លៃចរចាគ្នារួច ស្រាប់តែបុរសពីរនាក់នោះមិនបានឲ្យលុយនោះទេ ថែមទាំងបានវាយរូបគាត់មួយដៃ និងយកកាំបិតប៉័ងតោដេញកាប់គាត់ថែមទៀត ទើបមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនភ្លាមៗ៕
Read Moreកាលពីប៉ុន្មានថ្ងៃមុននេះ មានភាពភ្ញាក់ផ្អើលខ្លាំងមួយ ក្រោយពេលរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីភាពស្និទ្ធស្នាលយ៉ាងផ្អែមល្ហែម រវាងគូស្នេហ៍ភេទដូចគ្នាមួយគូរ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនាំគ្នាចុចស៊ែរដោយមិនសំចៃដៃនោះ។ ដោយពួកគេចាត់ទុកថាជារឿងកម្រមួយខណៈក្រៅពីស្រលាញ់ភេទដូចគ្នា មើលទៅគូស្នេហ៍ទាំងពីរក៏មានវ័យក្មេងៗថែមទៀតផង។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Senoun Tk ដែលជាអ្នកបង្ហោះរូបភាពឈរសំឡឹងមុខគូស្នេហ៍នោះ ក៏បានបញ្ចេញសារផ្អែមព្រមដោយការហៅខ្លួនឯងប្រពន្ធពេញៗមាត់ស្តាប់ហើយសឹងលើសជាតិស្ករផងនោះថា “អូនជាប្រពន្ធល្អសម្រាប់បងតែម្នាក់គត់ទោះបីមានរឿងអីក៏ដោយ គឺបងស្រឡាញ់តែអូនមួយគត់យើងទាំងពីរនាក់សន្យាថានឹងស្រលាញ់គ្នាដល់ចាស់កោងខ្នង»។ ក្រោយឃើញការបង្ហោះនេះអ្នកលេងហ្វេសប៊ុកជាច្រើនក៏មិនបានពេបជ្រាយដល់គូស្នេហ៍វ័យក្មេងទាំងពីរនេះឡើយ ដោយបានធ្វើការជូនពរឲ្យជួបស្នេហាយូរអង្វែង និងជោគជ័យក្នុងជីវិតនាថ្ងៃអនាគតដ៏សែនវែងឆ្ងាយ” ៕
Read Moreកំពង់ចាម៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន២ករណី នៅក្នុងមូលដ្ឋានខេត្តកំពង់ចាម ដោយមួយករណី ដួលទានវស្សាឆេះព្រះវិហារ វត្តស្រង៉ែ ស្រុកព្រៃឈរ បំផ្លាញសម្ភារអស់មួយចំនួន និងមួយករណីទៀត ឆ្លងចរន្ដអគ្គិសនី បណ្ដាលឲ្យឆេះសាលាឃុំសូរគង ស្ថិតក្នុងស្រុកកងមាស។ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ចំពោះករណីឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរនេះ បានកើតឡើងនៅវេលាម៉ោងជិត៥ល្ងាច ដោយសារតែដុតទានវស្សាទុកចោល ដោយគ្មានអ្នកមើលខុសត្រូវ ស្រាប់តែដួលក៏បង្កជាគ្រោះអគ្គិភ័យតែម្ដង។ ក្រោយពីទទួលបានព័ត៌មានភ្លាម បានចាត់បញ្ជាឲ្យលោកអធិការនគរបាលស្រុកព្រៃឈរ និងលោកអធិការនគរបាលស្រុកជើងព្រៃ ដឹកនាំកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ ចុះជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា និងគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកចំនួន០២ស៊ឺទែន។ គ្រោះថ្នាក់សង្គមនេះ បានបំផ្លាញសម្ភារតុបតែង បាល័ង្កព្រះ, ខូចខាតផ្ទាំង គំនូរពិដាមួយចំនួន, ខូចខាតការូមួយចំនួន និងសម្ភារមួយចំនួនទៀត តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។ ដោយឡែកមួយករណីទៀត គឺឆេះសាលាឃុំសូរគង ស្ថិតក្នុងភូមិកោះង៉ោទី២ ឃុំសូរគង ស្រុកកងមាស ដោយសារតែឆ្លងចរន្ដអគ្គិសនី។ ក្រោយទទួលបានព័ត៌មាន លោកបានចាត់ឲ្យរថយន្តនគរបាលពន្លត់អគ្គីភ័យរបស់ស្រុកកងមាស ចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ប៉ុន្តែដោយអំណាចភ្លើងខ្លាំងពេក […]
Read More