Breaking News

Month: June 2018

ស្រីស្រស់ វ៉ាន់ វល័ក្ខ ប៊ិះប្រឈមមុខនិងច្បាប់រឿងគេចវេសពីការថតរឿង

June 6, 2018

ភ្នំពេញ ៖ តារាសម្តែងកញ្ញាវ៉ាន់ វល័ក្ខ បានសុំទោសចាងហ្វាងផលិតកម្មLD និងតួសម្តែងពាក់ព័ន្ធ បន្ទាប់ពីបានប្រឈមមុខដាក់គ្នា និងមានការព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះករណីដែលនាងមិនចូលរួមសម្តែងតាមពេលវេលាកំណត់ក្នុងរឿង «គូស្នេហ៍បម្រុង»។ ការសុំទោសរបស់តារាសម្តែងដែលចូលចិត្តសម្ញែងភាពសិចស៊ីកញ្ញាវ៉ាន់ វល័ក្ខ បន្ទាប់ពីផលិតកម្មLD Picture បានទម្លាយលិខិតជូនដំណឹងមួយ បញ្ជាក់ពីការព្រមានលើវិធានការផ្លូវច្បាប់ ក្នុងករណីដែលនាងមិនបានចូលរួមថតតាមការកំណត់ ។ បើយោងតាមលិខិតជូនដំណឹងដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈពីផលិតកម្មLD បានឲ្យដឹងថា ផលិតកម្មបានចរចាផ្ទាល់មាត់ និងរៀបចំកិច្ចសន្យាជាមួយតារាសម្តែងវ៉ាន់ វលក្ខ័ ឲ្យចូលរួមសម្តែងក្នុងរឿងគូស្នេហ៍បម្រុង តែមិនទាន់មានកិច្ចសន្យាជាលាយលក្ខណ៍អក្សរនៅឡើយ។ នៅពេលដែលសាច់រឿងបានចាប់ផ្តើមផលិត តារារូបនេះបានចូលរួមថតជាបន្តបន្ទាប់តាមកាលវិភាគដែលបានកំណត់ពីក្រុមហ៊ុន ប៉ុន្តែនៅពេលដែលសាច់រឿងទាំងមូលបានថតប្រមាណ៧០ភាគរយហើយនោះ ក៏មានបញ្ហាកើតឡើង ។ បញ្ហានោះគឺដោយសារវ៉ាន់ វលក្ខ័ បានអវត្តមានដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ណាមួយឡើយ បើទោះបីជាក្រុមហ៊ុនបានព្យាយាមទាក់ទងក៏មិនមានការឆ្លើយតប ។ ការខកខាននេះបានបណ្តាលឲ្យតួសម្តែងជាមួយ និងក្រុមហ៊ុនមិនអាចបន្តការថតទៀតបាន ដែលនាំឲ្យក្រុមហ៊ុនខាតបង់ទាំងថវិកា និងពេលវេលា ហើយតម្រូវឲ្យពន្យារកាលវិភាគថតបន្តទៀត ។ ក្នុងករណីនេះផលិតកម្មLD ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ដល់តារាសម្តែងកញ្ញា វ៉ាន់ វល័ក្ខ ប្រសិនបើមិនចូលខ្លួនបញ្ជាក់ពីមូលហេតុណាមួយសមស្របអាចទទួលយកបាន និងមិនចូលរួមថតរឿង «គូស្នេហ៍បម្រុង» ឲ្យចប់សព្វគ្រប់នោះទេ ។ លោកលៀក លីណា អ្នកគ្រប់គ្រងការផលិតរបស់ផលិតកម្មLDបញ្ជាក់ថា តារាសម្ដែងសិចស៊ីវ៉ាន់ វល័ក្ខ បានគេចវេះមិនថតខ្សែភាពយន្តរបស់ខ្លួនឱ្យចប់រួចរាល់ […]

Read More

នារីវ័យ22ឆ្នាំម្នាក់ ខឹងប្តីញៀនថ្នាំនិងញៀនល្បែង សម្រេចចិត្តធ្វើអត្តឃាត្តចង.ក សម្លាប់ខ្លួន

June 4, 2018

ខេត្តសៀមរាប៖ ស្ត្រីវ័យ២២ឆ្នាំម្នាក់ ពេលមុនបានលេបថ្នាំសម្លាប់ខ្លួនតែមិនស្លាប់ ក៏ដើរទៅយកសម្រាប់ដាក់ព្យួរអាវពណ៌ខៀវទៅចងភ្ជាប់នឹងបង្អូចក្នុងបន្ទប់ដេករបស់ខ្លួនជាន់ទី២ឯងម្តងទៀតជាមួយកន្សែងពោះគោ ពណ៌.ស មកចង.កសម្លាប់ខ្លួនស្លាប់បានសម្រេច បង្កការភ្ញាក់ផ្អើលពេញភូមិ ស្ថិតនៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបដោយសារខឹងប្តីលេងល្បែងនិយាយគ្នាមិនស្តាប់ ហើយមិនចេះជួយការងារផ្ទះ ។ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គឹម លក្ស្មី (Kim Leaksmy) ហៅ ស្រីនុច អាយុ២២ឆ្នាំ ជាលក់ដូរ មានប្តីឈ្មោះទ្រី វណ្ណធី អាយុ២៤ឆ្នាំ ហើយមានកូនប្រុសម្នាក់អាយុ៣ឆ្នាំ ពួកគេមានទីលំនៅនៅចំណុចកើតហេតុ ។ បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានថា មុនពេលកើតហេតុ មានបងប្អូនខាងជនរងគ្រោះនិងប្រជាពលរដ្ឋដែលស្គាល់ បានមកប្រាប់សមត្ថកិច្ចថា មានករណីចង.កសម្លាប់ខ្លួន ពេលនោះសមត្ថកិច្ចជំនាញ ក៏បានចុះដល់កន្លែងកើតហេតុ ប៉ុន្តែត្រូវបងប្អូនបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ខ្លាចក្រែងអត់ទាន់ស្លាប់ តែខាងមន្ទីរពេទ្យបានប្រាប់ថា នាងបានស្លាប់បាត់ទៅហើយ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់ហើយ ព្រមទាំងធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា ស្ត្រីរងគ្រោះគឺពិតជាចង.ករសម្លាប់ខ្លួនឯងពិតប្រាកដមែន ៕

Read More

ភរិយា​ឯកឧត្ដម​ ប៉ាន​ សូរស័ក្តិ​ រដ្ឋមន្ត្រិី​ ក្រសួងពាណិជ្ជកម្ម​ សង់របងរំលោភលើចឹញ្ចើមផ្លូវសាធារណៈ​

June 3, 2018

ប្រភពពីប្រជាពលរដ្ឋនៅសង្កាត់ជ្រោយចង្វារ​បានអោយដឹងថា​ នៅព្រឹកថ្ងៃទី​ ៣​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ អាជ្ញាធរខណ្ឌជ្រោយចង្វារ​ បានចាត់មន្ត្រីអោយចុះទៅប្រាប់ឯកឧត្ដម​ ប៉ាន​ សូរស័ក្តិ​ និង​ លោកជំទាវ​ អោយផ្អាកការសាងសង់​សំណង់ខុសច្បាប់រំលោភលើចឹញ្ចើមផ្លូវសាធារណៈ​របស់រដ្ឋ​ ។​

Read More

គីម ជុងអ៊ុន ស្នើឲ្យ ដូណាល់ ត្រាំ ប៉ាវថ្លៃសណ្ឋាគារ ឲ្យប្រតិភូកូរ៉េខាងជើងក្នុងកិច្ចជំនួបកំពូល

June 3, 2018

ប្រធានាធិបតី អាមេរិក លោក ដូ ណា ល់ ត្រាំ បានប្រកាស កាលពី ថ្ងៃ សុក្រ ទី ១ ខែមិថុនា ថា កិច្ចប្រជុំ កំពូល រវាង លោក និង លោក គីម ជុង អ៊ុន នៅ សិង្ហ បុរី ថ្ងៃ ១២ មិថុនា នឹង កើតឡើង តាម ការគ្រោងទុក ។

Read More

ខ្លាំងដៃហើយ !! ផលិតផលរបស់ថៃតែដាក់រូបអង្គរវត្តធ្វើជាម៉ាកលើថង់អង្កររបស់ខ្លួន ឥលូវក្រសួងកំពុង…..

June 3, 2018

ភ្នំពេញៈ សហព័ន្ធ ស្រូវ អង្ករ កម្ពុជា (CRF) នឹង សហការ ជាមួយ ក្រសួង ពាណិជ្ជកម្ម ដើម្បី ស៊ើបអង្កេត ពី ការ កន្លែង បន្លំ ផលិតផល អង្ករ របស់ កម្ពុជា ដោយ ប្រើប្រាស់ រូប ប្រាសាទ អង្គរវត្ត ជា ឡូហ្គោ ។

Read More

ខ្លោចចិត្តណាស់ !! ឪពុកចិញ្ចឹមកូន5នាក់រស់ តែកូនចិញ្ចឹមឪពុកម្នាក់មិនរស់ឲ្យឪពុករស់នៅក្រោមតង់យ៉ាងវេទនា

June 2, 2018

មនុស្ស ជាច្រើន មានជីវិត រីករាយ ក្រុម គ្រួសារ ដ៏ មាន សុភមង្គល និង អ្វីៗ គ្រប់យ៉ាង ផ្សេង ទៀត ទៅ មុខ យ៉ាង រលូន ប៉ុន្តែ ក៏ មាន មនុស្ស មិន តិច ទេ ដែល មាន ជីវិត គួរឲ្យ អាណិតអាសូរ និង មិន សូវ សប្បាយ រីករាយ ដែរ រស់នៅ ទាំង លំបាក វេទនា រហូត ចុងបញ្ចប់ នៃ ជីវិត ។

Read More

ដឹងអត់ !! រដូវស្រ្តីមិនទៀង តើត្រូវធ្វើដូចមេ្តច?

June 2, 2018

នៅវ័យគ្រប់ការ ស្ដ្រីតែងតែមានការធ្លាក់ឈាមរដូវជារៀងរាល់ខែ ដែលខុសពីបុរសគ្មានឈាមរដូវ។ ការមករដូវនេះ គឺជាលក្ខណៈសម្គាល់សុខភាពរបស់នារី។ ហើយការមករដូវនេះ មានលក្ខណៈស្រដៀងគ្នាទាំងអស់ គឺមកជារៀងរាល់មួយខែម្ដងៗ មានរយៈពេល ពី៣ទៅ៤ថ្ងៃ ឬមួយសប្ដាហ៍។

Read More

លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បញ្ជាអោយហៅ​ ប្រធានគណនី​កាស៊ីណូ​ Queenco​ មកសុំទោសម្ដាយបុគ្គលិកកាសីណូ​វិញ

June 2, 2018

ព្រះសីហនុ​ ៖​ លោក​ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដែលមានប្រជាប្រិយភាពនោះ​ នៅព្រឹកថ្ងៃទី​ ២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​បានអោយ​ PVN News ដឹងថា​ បន្ទាប់ពីលោកបានមើលឃើញវីដេអូ​ ប្រធានគណនី​ កាស៊ីណូ​ នៅកំពង់សោម​ ជេរម្ដាយបុគ្គលិកដោយពាក្យអសុរស​ លោកឧត្ដមសេនីយ៍ទោ​ស្នងការ​បានបញ្ជាអោយ​ស្នងការរងទទួលបន្ទុក​ព្រហ្មទណ្ឌកោះហៅ​ប្រធានគណនី​ ឈ្មោះ​ ខេន​ ដារិន​ និង​ បុគ្គលិក​ សណ្ឋាគារ​ និង​ កាស៊ីណូ​ Queenco នៅខេត្តព្រះសីហុន​ មកដោះស្រាយ​ នៅស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ។​

Read More

ឳចុងចិត្តអប្រិយ៍ ចាប់រំលោភកូនស្រីចុងអាយុ 5ឆ្នាំ រួចយកទៅផ្ញើបងថ្លៃនៅភ្នំពេញ

June 1, 2018

ខេត្តកណ្តាល ៖ បុរសម្នាក់ដែលត្រូវជាឳពុកចុងឬប្តីចុង ត្រូវនគរបាលឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ត្រូវជាប្រពន្ធ ប្តឹងចោទប្រកាន់ពីបទចាប់ រំលោភកូនស្រីលើកូនស្រីចុងអាយុទើប៥ឆ្នាំ ។ ហេតុការឃាត់ខ្លួននេះកើតឡើងកាលពីម៉ោង១៤ជាងថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលរបស់ជនសង្សយ័ ក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

Read More