Breaking News

សុខភាព & កីឡា

សូមប្រុងប្រយ័ត្នផង! កុមារីម្នាក់ត្រូវវះកាត់ភ្នែក ដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយ ឲ្យកូនប្រើទូរស័ព្ទតាំងពីអាយុ២ឆ្នាំ

December 21, 2018

Dachar Nuysticker Chuayduang ជាឈ្មោះនៅលើហ្វេសប៊ុក បានចែករំលែកបទពិសោធន៍ផ្ទាល់របស់គាត់ដើម្បីព្រមានដល់ឪពុកម្ដាយដទៃទៀតថា កុំឱ្យកូនរបស់ពួកគាត់ប្រើឧបករណ៍អេឡិចត្រូនិកខ្លាំងពេក។ ដូចករណីរបស់ឪពុកជនជាតិថៃនេះផ្ទាល់ គាត់បានចាប់ផ្ដើមអនុញ្ញាតឱ្យកូនស្រីរបស់គាត់ប្រើស្មាតហ្វូន និង iPad ចាប់តាំងពីនាងមានអាយុ ២ ឆ្នាំ។ បន្ទាប់មក កូនស្រីរបស់គាត់បានបង្ហាញសញ្ញាញៀននឹងការប្រើប្រាស់ឧបករណ៍ទាំងនោះ។ ហើយនៅពេលណា Dachar យកទូរស័ព្ទចេញពីដៃរបស់កូនគាត់ នាងខឹងច្រឡោតយ៉ាងខ្លាំង។ ហើយចាប់តាំងពីពេលនោះមក កូនស្រីរបស់គាត់មានបញ្ហាភ្នែក។ Dachar ក៏បានឱ្យវ៉ែនតានាងពាក់ដោយសង្ឃឹមថា វានឹងជួយដោះស្រាយបញ្ហាភ្នែក។ យ៉ាងណាមិញ នៅអាយុ ៤ ឆ្នាំ នាងត្រូវបានវះកាត់ភ្នែក។ វេជ្ជបណ្ឌិតបាននិយាយថា កូនស្រីរបស់គាត់ពិការភ្នែក ឬគេហៅថា “Lazy eyes” នៅពេលដែលភ្នែកមិនដំណើរការជាមួយគ្នា ដែលបណ្តាលឱ្យភ្នែកម្ខាងមើលឃើញ ខណៈដែលភ្នែកម្ខាងទៀតមិនមើលឃើញ។ ជាលទ្ធផល នាងមិនត្រឹមតែពិការភ្នែកម្ខាងនោះទេ ថែមទាំងវៀចភ្នែកទៀតផង។ យ៉ាងណាមិញ ក្មេងស្រីវ័យ ៤ ឆ្នាំរូបនេះបានធ្វើការវះកាត់ ហើយការវះកាត់ក៏បានអនុញ្ញាតឱ្យនាងតូចអាចប្រើភ្នែកទាំង២បានធម្មតាវិញ៕ ប្រភព​៖ (khmeread)

Read More

ជួយស៊ែរឲ្យប្រុសៗដែលចូលចិត្តគេងស្រាតផង​​ ដឹងទេថាវាមានអត្ថប្រយោជន៍ច្រើនប៉ុណ្ណា?

December 14, 2018

អត្ថប្រយោជន៍​ដែល​បុរស​អាច​ទទួល​បាន​ពី​ការ​គេង​ស្រាត ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​នៅ​ពេល​ដែល​មនុស្ស​គេង ស្បែក​ក៏​ត្រូវការ​ដកដង្ហើម​ដែរ ។ ដូចនេះ​នៅ​ពេល​ដែល​ស្បែក​​អ្នក​គ្របដណ្តប់​ដោយ​សម្លៀក​បំពាក់ នោះ​ស្បែក​នឹង​ពិបាក​ដកដង្ហើម ដោយ​ធ្វើ​ឲ្យ​ស្បែក​ថ្មី​ពិបាក​ដុះ​ឡើង​មក​ជំនួស​ណាស់ ថែម​ទាំង​ធ្វើ​ឲ្យ​ជាតិពុល​មិន​អាច​បញ្ចេញ​បាន​ទៀត​ផង ប៉ុន្តែ​បើ​អ្នក​គេង​ដោយ​មិន​ស្លៀក​សម្លៀក​បំពាក់ នោះ​ស្បែក​អ្នក​នឹង​ប្រែជា​ម៉ដ្ឋ និង​មាន​សំណើម​ទៀត​ផង ។ 2.​ឈាម​អ្នក​នឹង​អាច​ដើរ​បាន​ស្រួល​នៅ​ពេល​ដែល​អ្នក​គេង​ស្រាត ព្រោះ​គ្មាន​អ្វី​ដែល​គាប់សង្កត់​រាង​កាយ​អ្នក​ឡើយ ។ ដូចនេះ ឈាម​នឹង​ដើរ​បាន​ល្អ ដោយ​អាច​ធ្វើ​ឲ្យ​ជាតិ​ពុល​ទាំងឡាយ​អាច​បញ្ចេញ​បាន​យ៉ាង​ងាយ និង​លឿន​ទៀត​ផង ។ 3.​ស្ពែម៉ាតូសូអ៊ីត​នឹង​ប្រែជា​ច្រើន និង​រឹង​មាំ ក្រោយ​ពេល​ដែល​អ្នក​គេង​ដោយ​មិន​ស្លៀក​ខោ​ក្នុង ព្រោះ​គ្មាន​អ្វី​ជា​សម្ពាធ​ឡើយ​។ ដូចនេះ​វា​នឹង​អាច​ល្អ​ចំពោះ​ការ​បង្ក​កំណើត​របស់​បុរស ។ 4.​នៅ​ពេល​ដែល​អ្នក​អាច​គេង​លក់​ស្រួល ដោយ​គ្មាន​ខោអាវ​ជា​សម្ពាធ នោះ​អ្នក​នឹង​អាច​មាន​អារម្មណ៍ល្អ ព្រោះ​អ្នក​គេង​បាន​គ្រប់គ្រាន់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សុខភាព​អ្នក​នឹង​ល្អ​គ្រប់​ផ្នែក​ក្រោយ​ពេល​ដែល​អ្នក​មិន​ស្លៀកពាក់​គេង​។ ដូចនេះ​អ្នក​អាច​គេង​បែប​នេះ​បាន ព្រោះ​ប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​គឺ​ច្រើន៕

Read More

ជួយស៊ែរតគ្នាផង អ្នកចូលចិត្តលេងបាល់បើសុខភាពមិនសូវល្អ ហើយលេងទាល់តែហត់ពេក អាចនឹងគ្រោះថ្នាក់ដល់ស្លាប់ដូចបុរសម្នាក់នេះ

December 14, 2018

កីឡាបាល់ទាត់ជា កីឡាមួយដែលពេញនិយមខ្លាំងបំផុតនាពេលបច្ចុប្បន្ន ព្រោះថាកីឡានេះអាចលេងបានមិនថាកុមារ​ រឺមនុស្សចាស់ទេ។ ប៉ុន្តែបើសិនជាយើងលេងដោយមិនគិតពីកំលាំង និងសុខភាពមិនសូវល្អទេ យើងក៏អាចជួបប្រទះនឹងបញ្ហាដែលអាចកើតមានគ្រប់ពេលជាមួយគ្នា។ ជាក់ស្តែងកីឡាករម្នាក់នេះ ក៏ព្រោះតែប្រឹងលេងពេក រហូតទាល់តែអស់កម្លាំងក៏សន្លប់បាត់ស្មារតី ប៉ុន្តែត្រឹមតែមួយប៉ព្រិចភ្នែកគេមិនអាចសង្គ្រោះគាត់បាន ក៏ស្លាប់តែម្តង។ នេះជាការដាស់តឿនដល់អ្នកដែលចូលចិត្តលេងបាល់ផងដែរ​ ដែលការប្រើប្រាស់កំលាំងហួសពេក អាចបង្កឲ្យមានហានិភ័យដល់ខ្លួនដោយមិននឹកស្មាន៕

Read More

មិនញាុំអាហារពេលព្រឹក វាអាចនឹងប៉ះពាល់អ្វីខ្លះដល់អ្នក?

December 12, 2018

មនុស្សមួយចំនួនតែងតែកាត់បន្ថយការទទួលទានអាហារពេលព្រឹក ព្រោះតែយល់ថាខ្លួនមិនមានពេលគ្រប់គ្រាន់ និងអ្នកខ្លះយល់ថាជាវិធីដើម្បីសម្រកទម្ងន់។ ប៉ុន្តែការគិតទាំងនេះខុសហើយ តាមពិតការមិនទទួលទានអាហារពេលព្រឹកមិនបានជួយឲ្យអ្នកស្គមជាងមុនទេ ថែមទាំងអាចធ្វើឲ្យអ្នកធាត់ទៀតផង ព្រោះការមិនទទួលទានអាហារពេលព្រឹក ធ្វើឲ្យរាងកាយបន្ថយការដុតបំផ្លាញថាមពល។ លើសពីនេះវាអាចប្រឈមមុខនឹងបញ្ហាមួយចំនួនទៀតដូចខាងក្រោម៖ ១.អាចនឹងធ្វើឲ្យការចងចាំរបស់អ្នកចុះខ្សោយ។ ដូចនេះអ្នកអាចនឹងភ្លេចភ្លាំងច្រើន ២. វានឹងធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកធ្លាក់ចុះ ដូចនេះអ្នកនឹងគ្មានកម្លាំងក្នុងការបំពេញការងារឡើយ ៣. វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង ៤. វាក៏អាចធ្វើឲ្យអ្នកកើតគ្រួសក្នុងតម្រង់នោមយ៉ាងងាយដែរ

Read More

លោក ហុងដា ឆេះដុំខ្លាំង បោក laptopចោល ក្រោយកម្ពុជាប្រកួតចាញ់វៀតណាម

November 26, 2018

លោក Keisuke Honda អ្នកគ្រប់គ្រង ក្រុមជម្រើសជាតិកម្ពុជា បានគប់កុំព្យូទ័រយួរដៃ( Lap top ) ទៅនឹងជញ្ជាំង នៅក្នុងបន្ទប់របស់គាត់ នៅប្រទេស អូស្រ្តាលី។ លោក Keisuke Honda បានប្រត្តិកម្មយ៉ាងខ្លាំងជាមួយទំរង់លេងក្រោយ ក្រុមជម្រើសជាតិកម្ពុជា បង្កើតកំហុសអោយក្រុមជម្រើសជាតិវៀតណាមរកបានគ្រាប់ទី៣ ដោយលោកបានផ្ដាច់ការទាក់ទាងតាមប្រព័ន្ទអិុនធឺណេតភ្លាមៗ ។ ថ្វីថ្វិតតែក្រុមជម្រើសជាតិកម្ពុជា អស់ឪកាសឪកាសដើម្បីឡើងទៅវគ្គបន្តក្ដី ឯអ្នកគាំទ្រកម្ពុជាមួយចំនួនធំ មិនពេញចឹត្តនឹងទម្រង់លេងកាលពីម្សិលមិញនេះផងដែរ។ ប្រភព៖ Anarchak

Read More

ជួយស៊ែរ! ញាុំអាហាររាល់ថ្ងៃគួរតែដឹងខ្លះដែរថា តើប្រភេទអាហារនីមួយៗត្រូវការរយៈពេលប៉ុន្មានដើម្បីរំលាយ

November 26, 2018

រាល់ពេលដែលយើងទទួលទានចំនីអាហារ គឺវាមានមុខងារ និងអត្ថប្រយោជន៍ផ្សេងៗគ្នាទៅក្នុងរាងកាយយើង។ ដូច្នេះយើងចាំបាច់ត្រូវតែស្វែងយល់បន្ថែមពីចំនីអាហារទាំងនោះដើម្បី ឲ្យយើងទទួលទានទៅប្រកបដោយប្រសិទ្ធភាព និងជៀសវាងបញ្ហាផ្សេងៗដែលអាចកើតឡើង។ ខាងក្រោមនេះជាកំរងរូបភាពដែលប្រភេទចំនីអាហារនីមួយៗ ប្រើប្រាស់ពេលវេលាដែលវារំលាយ ដូច្នេះសូមជួយចែករំលែកបន្តផង៖

Read More

មិនគួរឲ្យជឿ បុរសសង្ហាអាយុ៥០ឆ្នាំម្នាក់នេះ ធ្វើឲ្យកំលោះ ២០ឆ្នាំល្មមៗសុំខ្មាស! ចង់ដឹងថាតើគាត់មានអាថ៌កំបាំងយ៉ាងណាទៅ?

November 25, 2018

លោក Chuando Tan គឺជាជាងថតរូបដ៏ជំនាញម្នាក់របស់ប្រទេសសិង្ហបុរី ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សទូទាំងពិភពលោកមែនទែន គឺមិនមែនត្រឹមតែជាអ្នកជំនាញថតរូបដ៏អស្ចារ្យទេ តែលោក Chuando ត្រូវបានគេដាក់រហ័ស្សនាមថាបុរសសង្ហាសាច់ចាំមិនចេះចាស់ថែមទៀតផង។ នោះគឺដោយសារតែលោក កើតនៅក្នុងឆ្នាំ ១៩៦៧ ហើយបើគិតមកទល់ឥឡូវលោកមានអាយុ ៥១ហើយ តែកុំមើលសម្រស់លោកឱ្យសោះ ក្មេងៗប្រុសៗអាយុជាង ២០ល្មមៗសុំចាញ់។ ដូច្នេះចង់ដឹងថាបុរសសង្ហាវ័យ ៥០មានគន្លឹះបែបណា និងរស់នៅយ៉ាងម៉េចខ្លះរាល់ថ្ងៃនេះ យើងមកតាមដានទាំងអស់គ្នា៖ # ទទួលទានស៊ុត ៦គ្រាប់ជារៀងរាល់ព្រឹក លោកជឿថាអ្វីៗគ្រប់យ៉ាងដែលធ្វើឱ្យលោកមានរូបរាងសង្ហាបែបនេះកត្តាចម្បងគឺមកពីអាហារ។ដូច្នេះលោកតែងតែទទួលទានស៊ុតស្ងោរ៦គ្រាប់ជាអាហារពេលព្រឹក ដោយ២គ្រាប់ជាស៊ុតជ័រព្នៅ។ ជាពិសេសលោកទទួលទានទឹកដោះគោ១កែវជារៀងរាល់ព្រឹក ហើយពេលខ្លះលោកក៏ទទួលទានអាហារពេលព្រឹកបន្ថែមជាមួយនឹងផ្លែប័រ និងផ្លែបឺរីផងដែរ។ក្រៅពីទទួលទានស៊ុតជាអាហារចម្បងសម្រាប់អាហារព្រឹកនោះ អាហារបន្ទាប់របស់លោក គឺជាការទទួលទានបាយ ជាមួយសាច់មាន់ ដោយលាយជាមួយនឹងបន្លែអាំង និងស៊ុបត្រី។ លោកចូលចិត្តញ៉ាំការ៉េមណាស់ តែលោកតែងតែហាមចិត្តខ្លួន ហើយពេលឃ្លានខ្លាំងលោកទទួលទានក្នុងពេលពាក់កណ្តាលថ្ងៃត្រង់ប៉ុណ្ណោះ។ អ្វីដែលលោកតមជាទីបំផុតនោះ គឺកាហ្វេ និងតែ ហើយលោកជំនួសដោយការទទួលទានទឹកសុទ្ធធម្មតាឱ្យបានច្រើន ហើយសូម្បីតែគ្រឿងអាល់កុល (ស្រា និងបៀរ) និងការជក់បារី គឺលោកមិនប៉ះពាល់សោះតែម្តង។ អ្វីដែលសំខាន់អាហារពេលល្ងាចរបស់លោក គឺជាសាឡាត់ ដែលធ្វើពីបន្លែពណ៌បៃតងស្រស់ប៉ុណ្ណោះ។ # ហាត់ប្រាណ ៩០នាទីក្នុងមួយថ្ងៃ លោក តែងតែធ្វើលំហាត់ប្រាណ ៤ដងក្នុង១សប្តាហ៍ […]

Read More

ជួយចែករំលែកតគ្នាផង ទីបំផុតរកឃើញហើយ ត្រយ៉ូងចេក ជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពូកែលើសគេ

November 15, 2018

ត្រយ៉ូងចេក ត្រូវគេរកឃើញថា មានផ្ទុកសារជាតិកាល់ស្យូម ផូស្វ័យ វីតាមីនA វីតាមីនC ហើយវាជាឱសថបុរាណប្រចាំត្រកូលនៅក្នុងប្រទេសឥណ្ឌាសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម និងកាត់បន្ថយជាតិស្ករនៅក្នុងឈាម។ ហេតុនេះហើយ អ្នកដែលមានជំងឺទាំងពីរមុខនេះ មិនចាំបាច់ព្រួយបារម្ភទៀតឡើយ ដោយគ្រាន់តែអនុវត្តតាមវិធីខាងដូចខាងក្រោមនេះ នឹងជាសះស្បើយ៖ របៀបអនុវត្ត៖ ១.អ្នកត្រូវយកត្រយ៉ូងចេកមួយ ទៅឆ្អើរឲ្យក្រៀមសំបកខាងក្រៅ។ ២.បន្ទាប់មកបកយកស្រទាប់ខាងក្រៅនោះ ហាន់ឲ្យបានមួយក្តាប់។ ៣.យកស្រទាប់ត្រយ៉ូងចេកដែលហាន់នេះទៅដាក់ក្នុងឆ្នាំងមួយ ព្រមទាំងទឹកចំនួន៣កែវ។ ៤.រំពុះរយៈពេល ៣០នាទី ហើយលើកចុះឲ្យត្រជាក់សិន។ ៥.អ្នកត្រូវទទួលទានមួយថ្ងៃមួយកែវ នៅពេលព្រឹកមុនញ៉ាំអាហារ។ ក្រៅពៅប្រើយកត្រយ៉ូងចេកទៅដាំទឹកផឹក អ្នកអាចបន្ថែមទៅក្នុងរបបអាហារដូចជាញាំ ស៊ុប ឬធ្វើជាបន្លែផ្សេងៗទៀត ក៏អាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពដែរ៕

Read More

មិនធម្មតាទេ កីឡាករខ្មែរឥឡូវ អ្នកគាំទ្ររិះគន់តិចតួច បែរមើលងាយគេរថា គាត់ទើបចេះមើលបាល់ ទៅប្រកាន់ធ្វើ..

November 10, 2018

បន្ទាប់ពីផេក Football News Sport បានផុសនៅរូបភាពមួយ វាបានធ្វើអោយពួកយើង ដែលជាអ្នកគាំទ្របាល់ទាត់កម្ពុជា ពិតជាហួសចិត្តខ្លាំងណាស់ ។ ក្នុងនាមជាកីឡាករ គួរទទួលយកការរិះគន់ពីអ្នកគាំទ្រ និងនៅអោយស្ងៀម មិនគួរនិយាយអញ្ជឹងទៅអ្នកគាំទ្រនោះទេ ។ ផេក Football News Sport បានសរសេរថា ៖ ថ្នាក់ដឹកនាំក្លឹប ដៀលអ្នកគាំទ្រថាតែស្ករ ចំណែកឯកីឡាករ មើលងាយអ្នកគាំទ្រថា ទើបចេះមើលបាល់! * Where is Professional? ដោយភ្ជាប់ជាមួយរូបភាពខាងក្រោម ៖ បន្ទាប់ពីឃើញរូបភាពខាងលើហើយ មានអ្នកគាំទ្របាល់ទាត់កម្ពុជាជាច្រើន បាននាំគ្នាចូល Comment យ៉ាងខ្លាំងៗផងដែរ ដែលយើងនិងលើកយក Comment របស់បងប្អូនមួយចំនួនមកបង្ហាញ ក្រែងលោលោកកីឡាករ គាត់បានឃើញហើយភ្ញាក់ខ្លួនខ្លះ ៖ ប្រភព ៖ Football News Sport

Read More

គ្រូបង្វឹកក្រុមការពារជាតិ ក្តៅស្លឹកត្រចៀកងាង ពេលឃើញអតីតតារាចម្រៀងមួនម៉ារ៉ា រិះគន់កូនក្រុមខ្លួនថា…

November 9, 2018

(ភ្នំពេញ)៖ ក្រោយចប់ការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ាឡេស៊ីយប់មិញ គេឃើញអ្នកគាំទ្រមួយចំនួនបាននាំគ្នាធ្វើការរិះគន់ទៅលើខ្សែប្រយុទ្ធកម្ពុជាម្នាក់ គឺកីឡាករ រ៉ឹង ប៊ុនហៀង ក្នុងនោះសូម្បីអតីតតារាចម្រៀងលោក មួន ម៉ារ៉ា ក៏បានបង្ហោះសាររិះគន់រហូតបបួលកីឡាករមកពីក្លឹបក្រសួងការពារជាតិ (ទ័ព) រូបនេះ ទៅលេងជាមួយក្រុមបាយបានរបស់ខ្លួន ដែលបង្កឲ្យក្ដៅស្លឹកត្រចៀកដល់ថ្នាក់ដឹកនាំក្លឹបក្រសួងការពារជាតិ និងផ្ទុះប្រតិកម្មឆ្លើយឆ្លងផ្អើលបណ្ដាញសង្គមតែម្ដង។ ដោយបានចូលរួមទស្សនាផ្ទាល់ការប្រកួតបើកឆាកពាន AFF Suzuki Cup 2018 យប់មិញលោក មួន ម៉ារ៉ា បានសរសេរបង្ហោះថា «សុំទោសដែលខ្ញុំតែងតែក្រេវក្រោធ និងស្រែកលឺៗពេលមើលបាល់ទាត់ជម្រើសជាតិម្តងៗ ព្រោះមិនចង់ដាច់សរសៃឈាម! កុំប្រកាន់អីសុំនិយាយត្រង់ ប្អូនលេខ១៤ ឈ្មោះ ប៊ុនហៀង បើប្អូនទំនេរមកលេងបាយបានជាមួយក្រុមវ័ចាស់បងវិញសប្បាយជាង និងមានឱកាសរកគ្រាប់បានច្រើន ព្រោះពួកបងក៏ទាត់បាល់ខុស និងទប់ខូចៗដូចប្អូនដែរ ហើយរត់ឆ្លេឆ្លាប្រហែលគ្នា។ គាំទ្រជានិច្ចបាល់ជម្រើសជាតិយើងដែលទទួលបាននូវបទពិសោធន៍ថ្មីបន្ថែមរហូត»។ បន្ទាប់មកគេឃើញលោក ភា សុភ័ក្ដ្រា គ្រូបង្វឹកទ័ព បាន Share និងសរសេរឆ្លើយតបថា «ចាំពេលមកហាត់ជាមួយខ្ញុំវិញខ្ញុំលត់គាត់អោយ ហើយកែតំរូវគាត់ កុំអោយខូចបាល់មុខទីខ្លួនឯងច្រើន ចុះយកបាល់មុខទីខ្លួនច្រើន ហើយដេញយកបាល់ពេលខូច ទុកកំលាំងស៊ុតទីអោយចូល បើលោកមិនពេញចិត្តទៀត ចាំខ្ញុំដេញគាត់ចេញពីក្លឹបទៀត ព្រោះដើម្បីអោយគាត់បានទៅចូលរួមជាមួយក្រុមបាយបានរបស់លោក»។ […]

Read More