Breaking News

សិល្បៈ & កំសាន្ត

ក្តៅៗ! ទីបំផុត យាយសក់គ្រវីបានមកជួបទស្សនិកខ្មែរដូចការសន្យាហើយ

December 21, 2018

តារាហ្វេសប៊ុកល្បីប្រចាំប្រទេសថៃ Sitang Buathong ហៅ យាយ​គ្រវី​សក់ ដែល​មហាជន​ស្គាល់​តាម​រយៈ​​ការ​បង្ហាញ​ក្បាច់​រាំ​គ្រវី​​សក់​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ ព្រឹកនេះបាន​មក​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ហើយ ដោយមាន​តារា​សម្ដែង​រូប​ស្រស់​សង្ហា​​លោក Mike និងអ្នកគាំទ្រ មករង់ចាំទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែ​ម្តង។ គួររំលឹកផងដែលថា តារាល្បីឈ្មោះរូបនេះ បានបង្ហាញវត្តមានជាលើកដំបូងនៅកម្ពុជា ​ដើម្បី​ចូល​រួម​កម្មវិធី​មួយ​​ក្នុង​ក្លឹប​កម្សាន្ត​មួយ ព្រមទាំងជំនួបជួបជាមួយនឹងហ្វេនៗនៅ​កម្ពុជា​៕

Read More

លង់ហើយ! ក្មេងស្រីម្នាក់នេះអាយុត្រឹមតែ១៣ឆ្នាំ តែសម្រស់វិញស្អាតមិនធម្មតា

December 19, 2018

រូបថតជាច្រើនសន្លឹករបស់ក្មេងស្រីម្នាក់បានផុសជាច្រើនសន្លឹកចូលទៅក្នុងបណ្តាយសង្គមហ្វេសប៊ុកដោយមានគេចែករំលែកតៗគ្នាជាច្រើន ដោយគេបានស្គាល់ឈ្មោះថា Dexie Diaz ដោយធ្វើអោយអ្នកលេងហ្វេសប៊ុកកោតសរសើរយ៉ាងខ្លាំងនូវសម្រស់ដ៏ស្រស់ស្អាតរបស់នាង ស្អាតមិនចាញ់តារាពេញវ័យប៉ុន្មាននោះទេ។ អ្វីដែលពិសេសខ្លាំងបំផុតនោះដែលធ្វើអោយអ្នកលេងហ្វេសប៊ុកចាប់អារម្មគ្រប់ៗគ្នានោះ ជាពិសេសប្រុសៗ គឺនាងមានអាយុត្រឹមតែ១៣ឆ្នាំប៉ុនណោះ តែសម្រស់របស់នាងពិតជាស្រស់ស្អាតទាក់ទាញមែនទែន ដែលធ្វើអោយអ្នកលេងហ្វេសប៊ុកសរសើរមិនដាច់ពីមាត់ ជាពិសេសប្រុសៗលួចCrushលួចស្រឡាញ់លើនាងមិនស្ទើរទេ។ ចង់ដឹងសម្រស់របស់នាងស្រស់ស្អាតប៉ុនណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Read More

ភ្ញាក់ផ្អើលណាស់! លោកម៉ៃ សុគន្ធដែលធ្លាប់តែរិះគន់ប៊ុតសីហាមិនប្រណីដៃ ក៏ស្រាប់តែប្រកាសហៅប៊ុតសីហា មកច្រៀងរួមគ្នានៅផលិតកម្ម Zoom

December 17, 2018

(ភ្នំពេញ)៖ លោក ម៉ៃ សុគន្ធ ដែលកន្លងធ្លាប់តែផ្ទុះការរិះគន់មិនប្រណៃដៃលើលោក ប៊ុត សីហា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថាលោកនិងផ្តល់ឱកាសឲ្យ ប៊ុត សីហា ចូលច្រៀងផលិតកម្ម Zoom ជាមួយបើសិនលោក ប៊ុត សីហា យល់ព្រម។ លោក ម៉ៃ សុគន្ធ បានបញ្ជាក់ជាសាធារណៈនៅលើបណ្តាញសង្គមរបស់ខ្លួនថា ឭចឹងក្តៅចិត្តហ្មង ប៊ុត សីហា មក Zoom Music មកខ្ញុំនិងក្រុមការងារនឹងត្រៀមចេញជា MV ឱ្យ ទោះជាក្រុមការងារតូចតាចក៏មាន ២ ឬ ៣ MV អោយដែរ កុំឱ្យល្បីបានតែចម្រៀងគ្មាន MV មើល។ប៉ុន្តែគិតមកទល់ពេលនេះគេពុំទាន់ដឹងទេ ថាតើលោក ប៊ុត សីហា នឹងមានគម្រោងចូលច្រៀងក្នុងផលិតកម្មជាមួយរៀមច្បងលោក ម៉ៃ សុគន្ធ ឬមួយយ៉ាងណានៅឡើយ៕ ប្រភព៖ FreshNews

Read More

សារពត៏មានធំៗជុំវិញពិភពលោក កំពុងចាប់អារម្មណ៍និងចុះផ្សាយពី បវរកញ្ញាអាមេរិកដែលនិយាយមើលងាយបវរកញ្ញាខ្មែរ ថានិយាយភាសាអង់គ្លេសមិនបានល្អ (មានវីដេអូ)

December 16, 2018

បណ្តាសារពត៏មានធំៗជុំវិញពិភពលោកមានដូចជា 9gag, mirror.co.uk, bangkokpost, dailymail, yahoo, the sun និងសារពត៏មានធំៗជាច្រើនទៀត កំពុងតែចាប់អារម្មណ៍ អំពីបវរកញ្ញាអាមេរិកដែលនិយាយមើលងាយបវរកញ្ញាខ្មែរ ថានិយាយភាសាអង់គ្លេសមិនបានល្អ។ នៅក្នុងនោះមិនមែនមានតែបរវកញ្ញាអាមេរិកទេ គឺមានកូឡុំប៊ី និងអូស្រ្តាលីផងដែរ ដែលអ្នកទាំងបីនាំគ្នាជុំនុំនិយាយដើមពីបវរកញ្ញាខ្មែរ និងវៀតណាម ថាប្រើប្រាស់ភាសាអង់គ្លេសមិនបានល្អ។ បវរកញ្ញាអាមេរិកនិយាយបែបនេះថា ចំពោះបវរកញ្ញាវៀតណាម នាងស្អាតខ្លាំងណាស់ ប៉ុន្តែនាងធ្វើពុតហាក់ដូចជានាងចេះភាសាអង់គ្លេសខ្លាំង ហើយបើបវរកញ្ញាកម្ពុជាវិញ នាងមិនចេះនិយាយភាសាអង់គ្លេសទាល់តែសោះ​ ពិតជាគួរឲ្យសោកស្តាយមែន! បន្ទាប់ពីមានការនិយាយចំអកបែបនេះ ក៏មានអ្នករិះគន់យ៉ាងចាស់ដៃផងដែរចំពោះបវរកញ្ញាទាំងបីខាងលើ អ្នកខ្លះគេនិយាយថា គេមានការសោកស្តាយយ៉ាងខ្លាំងដោយមានវត្តមានបវរកញ្ញាទាំងបីខាងលើក្នុងកម្មវិធីប្រកួតប្រឡងប្រជែងតំណែងបវរកញ្ញចក្រវាលនេះ។ គួរបញ្ជាក់ដែរថាកម្មវិធីប្រលងបរវរកញ្ញាលំដាប់ថ្នាក់ពិភពលោក Miss Universe 2018 កំពុងធ្វើឡើងនៅក្នុងប្រទេសថៃ ដែលមានបេក្ខភាពមកពីប្រទេសជាច្រើនផ្សេងៗគ្នា ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ កំពុងតែប្រកួតគ្នាយ៉ាងក្តៅគគុក ដោយបវរកញ្ញាទាំងអស់ត្រូវមានទាំងសមត្ថភាព និងសម្រស់ស្រស់ស្អាត ដើម្បីឆ្លងពីវគ្គមួយទៅវគ្គមួយទៀត៕ សូមទស្សនាវីដេអូ

Read More

ថ្មីរហូត៖ ស្រលាញ់ឆ្កែពេក ខ្លាចវាដើវង្វេងផ្ទះបាត់រកមិនឃើញ ធ្វើខ្សែកដែលមានបណ្ដោងភ្ជាប់រូបថតរបស់គាត់ផ្ទាល់ ងាយស្រួលពេលបាត់ មន្ត្រីមូលដ្ឋានមិនពិបាក់ក្នុងការស្វែងរក…………..

December 15, 2018

ប្លែកទៀតហើយបងប្អូន រាល់ដងយើងធ្លាប់តែដឹងថា នៅពេលដែលមានបុណ្យជាតិធំៗ​ ដែលមានមនុស្សច្រើន គេតែងប្រកាសប្រាប់បងប្អូនទាំងអស់គ្នាថា បើមានកូនតូចយកទៅជាមួយអីសូមសរសេរលេខទូរសព្ទ័របស់បងប្អូនដាក់ចូលក្នុងហោប៉ៅអាវឬខោររបស់ពួកគេទៅដើម្បីពេលវង្វេងងាយស្រួលរក។ តែពិតជារឿងមួយដែលចម្លែក កាលពីពេលថ្មីៗនេះបុរសជនជាតិថៃម្នាក់បានធ្វើឲ្យអ្នកប្រើប្រើប្រាស់បណ្ដាញសង្គម នាំគ្នាភ្ញាក់ផ្អើល នឹងហួសចិត្ត ក្រោយបង្ហោះរូបថតឆ្កែរបស់គាត់ពាក់នូវខ្សែកដែលមានបណ្ដោងភ្ជាប់ជាមួយនឹងរូបថតរបស់គាត់ផ្ទាល់។ មើលទៅពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ប៉ុន្តែទង្វើនេះអាចនឹងមានប្រយោជន៍នៅថ្ងៃណាមួយ គឺនៅពេលដែលឆ្កែនេះវង្វេង ឬ បាត់។ តាមរយៈរូបថតនោះអ្នកដែលប្រទះឃើញវានឹងអាចរកម្ចាស់វាឃើញដោយងាយស្រួលបើសិនជាស្គាល់គាត់ ឬក៏ងាយស្រួលដល់មន្ត្រីមូលដ្ឋានក្នុងការស្វែងរកផងដែរ៕

Read More

សុំជួយស៊ែរលើកទឹកចិត្តពួកគាត់ផងបងប្អូន៖ ផ្លូវស្រុកខ្មែរយើង សាងសង់ឡើងតាមបច្ចេកវិទ្យាស្តង់ដាលំដាប់អន្តរជាតិ iSO 9001 ប្រទេសណាក៏ខ្លាចញញើតដែរ ពីព្រោះលាបកៅស៊ូបានល្អ…….(មានវីដេអូ)

December 15, 2018

សុំសសើហើយ ផ្លូវស្រុកខ្មែរយើង សាងសង់ឡើងតាមបច្ចេកវិទ្យាស្តង់ដាលំដាប់អន្តរជាតិ iSO 9001 ប្រទេសណាក៏ខ្លាចញញើតដែរ ពីព្រោះលាបកៅស៊ូបានល្អ ។ តើបងប្អូនយល់យ៉ាងណាដែរ ?

Read More

ទីបំផុតសូម្បីតែសិល្បករអ្នកនាង ឌួង ហ្សូរីដាហ៊ានចេញមុខរិះគន់ថា ចោរនិងប៉ូលិស ជាមនុស្សតែមួយ

December 14, 2018

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី កញ្ញា ឌួង ហ្សូរីដា ជាថ្មីម្តងទៀត បានលើករំឭកអំពីរឿងរ៉ាវរបស់ខ្លួន ដែលត្រូវចោរ លួចដោះយកស្លាកលេខរថយន្ត ទាំងកណ្តាលអាធ្រាត្រ កាលពីពេលថ្មីៗកន្លងមកនេះ។ ការរំឭកលើករណីចោរលួច​ ស្លាកលេខរថយន្តនេះបានធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយដំណឹង នៃការលួចស្លាកលេខរថយន្តស្រដៀងគ្នា នឹងករណីរបស់នាងផងដែរ។ ពិធីការិនីចាស់វស្សា ឌួង ហ្សូរីដា ត្រូវបានគេកត់សម្គាល់ថា នាងមិនត្រឹមតែលើឡើង អំពីករណីដែលខ្លួនសង្ស័យថា ក្រុមចោរដែលលួចស្លាកលេខរថយន្ត របស់នាង គឺជាបក្សពួកតែមួយនៃចោរ ជិះម៉ូតូរ៉ឺម៉កកង់បីឥណ្ឌា មកលួចរបស់ប្រជាពលរដ្ឋនោះទេ គឺតារាស្រីរូបនេះថែមទាំងបាន ធ្វើការរិះគន់យ៉ាងចំៗចំពោះភាពអសកម្ម លើការអនុវត្តច្បាប់របស់មន្រ្តីប៉ូលិសនៅតាម មូលដ្ឋានខណ្ឌ​នីមួយៗទៀតផង។ តារាស្រី ឌួង ហ្សូរីដា បានលើកឡើងថា «សង្ស័យតែអាពួកចោរតែមួយ ដែលលួចស្លាកលេខឡានខ្ញុំហ្នឹងឯង ..!។ គួរអញ្ជើញគាត់ចូលសំរាន្ត ​ក្នុងគុកម្តងទៅ លោកប៉ូលីសដូចជា មិនបានធ្វើការសោះ ប្តឹងបានតែប្តឹង តែគ្មានចំណាត់ការ តើឲ្យប្រជាជនរំពឹងលើអ្វីទៅ? អ៊ីចឹងហើយបានជា មានប្រជាជនមួយចំនួននាំគ្នា និយាយថា ចោរនិងប៉ូលិស រកស៊ីតែជាមួយគ្នា​ហ្នឹងឯង»។ តារាសម្ដែង ដែលហាក់កើតទុក្ខមិនសុខចិត្ត នឹងលោកចោរហារយទាំងនោះ កញ្ញា […]

Read More

អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ…អ្នកនាង ចាន់ កែវនិមល ខំហាត់ប្រាណ ដើម្បីសុខភាព និងរូបរាងស្រស់ស្អាត មិនចាញ់ក្រមុំៗឡើយ

December 14, 2018

ភ្នំពេញ៖ ពិធីការិនីដ៏ឆ្នើមប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ចាន់ កែវនិមល កាន់តែមានសន្ទុះខ្លាំងឡើងក្នុងអាជីពជាពិធីការិនី ដោយមានវត្តមាននៅតាមកម្មវិធីលំដាប់ជាច្រើន មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននេះ អ្នកនាងកាន់តែមានភាពមហាញញឹកខ្លាំងមិនធម្មតាឡើយ។ ទោះបីជាការងាររវល់យ៉ាងណា ពិធីការិនីរូបនេះ មិនដែលភ្លេចថែបំប៉នសុខភាពខ្លួនឯងឡើយ ដោយអ្នកនាងតែងតែចំណាយពេលក្នុងការហាត់ប្រាណជាប្រចាំ។ ជាលទ្ធផលនៃការខិតខខំរបស់អ្នកនាង ក៏មិនអត់នោះដែរ ដោយរូបរាងរបស់អ្នកនាង ហាក់ដូចជាប្រែប្រួលខ្លាំង ជាពិសេត្រង់ចំណុចក្បាលពោះតែម្តង គឺមានភាពរាបស្មើរ និងស្រឡូន មិនចាញ់ក្រមុំៗប៉ុន្មាននោះទេ។ ប្រភព៖ isharetoday

Read More

នោះ លោកម៉ៃ សុគន្ធ ព្រលះក្រុមក្មេងខ្មែរខ្លាំងៗព្រោះតែច្រៀងរ៉េបភ្លាត់មាត់ថា សៀមរាបប្រទេសថោកទាប (មានវីដេអូ)

December 14, 2018

ថ្មីៗនេះលោកម៉ៃសុគន្ធបានបង្ហោះសាររិះគន់យ៉ាងខ្លាំងទៅលើក្រុមក្មេងខ្មែរ យ៉ាងដូច្នេះថា៖ អាមហាថ្លៃថ្នូរ😏លោកអែងទៅលេងបុណ្យភូមិ សុទ្ធតែប្រទេសថោកទាប មានបំនង រឺ គ្មានបំនង រឺគិតទុកយូរហើយ ដែលមើលងាយប្រទេសខ្លួនឯង (ឈ្មោះប្រើសុទ្ធតែភាសាខ្មែរតែខួរប្រហែលបរទេសចូលពេញថឹងហើយទេដឹង😏) ក្មេងពីរនាក់ហ្អា កុំឆាប់ភ្លេចកំនើតពេកណា 👬 #សៀមរាបប្រទេសថោកទាប 😡លឺហើយក្អួតឈាម #Shareអោយអាពន្លឺឆាប់ភ្លឺខួរផង #TeamMohaTers😈😈

Read More

រន្ធត់ណាស់ មុននេះបន្តិចលោក អឹុម​ជីវ៉ានឹងក្រុមការងារជួបគ្រោះថ្នាក់ចរាចរ ស្លាប់មនុស្សម្នាក់ ពេលត្រលប់មកពីបុណ្យសមុទ្រវិញ

December 14, 2018

តារាសម្តែងលោកអុឹមជីវ៉ា មុននេះបន្តិចបានឲ្យដឹងថាលោកបានជួបគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ រហូតធ្វើឲ្យបាត់បង់សមាជិកការងារម្នាក់ស្លាប់ បន្ទាប់ពីត្រលប់មកពីបុណ្យសមុទ្រវិញ លោកបានឲ្យដឹងយ៉ាងដូច្នេះថា៖ បងប្អូនអើយពេលនេះខ្ញុំមានបញ្ហាធំហើយ😭😭ឡានខ្ញុំជួបញ្ហាគ្រោះថ្នាក់ចររាចរណ៍ 😭😭ក្រឡាប់ឡាននៅស្រុកស្រែអំបិល ពេលធ្វើដំណើរ ទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង 😭😭😭បណ្តាលអោយមានមនុស្សស្លាប់ម្នាក់តើខ្ញុំបាទនិងក្រុមការងារបួនាកទៀតមិនអីទេ😭😭😭 លើកទី១ហើយខ្ញុំជួបរៀងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿងនិងទេទុកសំរាប់ទៅណាមកណាពេលនេះជាពិសេសកម្មវិធីសិល្បៈពេលនេះចប់ហើយ😭😭

Read More