ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយ មួយរយះពេលក្រោយៗនេះមានការភ្ជាក់ផ្អើលយ៉ាងខ្លាំងពាក់ព័ន្ធនឹងផែនទីរបស់ប្រទេសកម្ពុជាយើង។ ដោយឡែក ដោយយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sil Ming បានធ្វើការបង្ហោះថា៖ «កុំថាតែវៀតណាមចេញផែនទីមកចឹង សូម្បីតែកូរ៉េក៏គូអញ្ជឹងដែរ»។ បន្ទាប់ពីការបង្ហោះដូច្នេះមក មានបណ្តាមហាជនជាច្រើនមានការវែកញែក និងស៊ែរចែករំលែកយ៉ាងពាសពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ គួរបញ្ជាក់ផងដែរថា មួយរយះច្រើនថ្ងៃនេះយើងសង្កេតឃើញថាមានគណនីហ្វេសប៊ុកជាច្រើនបានចែករំលែកតៗគ្នានឹងមានចង្ងល់ថា តើផែនទីប្រទេសកម្ពុជាបាត់មួយដុំទៅណា? ជាបញ្ហាបច្ចេកទេសឬយ៉ាងណា?។ សូមបញ្ជាក់ថា ពាក្យសម្តីនេះត្រូវបានដកស្រង់ចេញពីគណនីហ្វេសប៊ុកដែលមានឈ្មោះដូចបានបញ្ជាក់ប្រាប់នៅខាងលើ៕
Read Moreភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះដោយសារយុវជនម្នាក់ដែលសុំលុយឪពុកមិនបាន ក៏ដុតផ្ទះខ្លួនឯងចោល រាលដាលឆេះដល់ផ្ទះគេផ្សេងតែម្ដង។ ប៉ុន្តែអ្វីជាអកុសលនោះ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវជាប្អូន និងបុរសម្នាក់ទៀត ត្រូវជាឪពុករបស់ជនបង្ក បានស្លាប់។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១២ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥។ 😡 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយយុវជនញៀនថ្នាំម្នាក់ បានសុំលុយឪពុករបស់ខ្លួន ដើម្បីយកទៅទិញថ្នាំពុំបាន ក៏កើតការខឹងសម្បារហូតដុតផ្ទះខ្លួនឯងចោល រាលដាលឆេះអស់ផ្ទះគេផ្សេងទៀតសរុបចំនួន១១ខ្នងតែម្ដង។ ប៉ុន្តែអ្វីជាការសោកសង្រេងបំផុតនោះ ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យឆេះស្លាប់ប្អូនប្រុសរបស់ខ្លួនអាយុ១៣ឆ្នាំម្នាក់, រលាករបួសបុរសម្នាក់ទៀត ដែលទៅជួយក្មេងប្រុស ដែលស្លាប់នោះ និងស្លាប់ឪពុករបស់ខ្លួន ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។ ប្រភពបន្តថា ក្រោយពីមានហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ និងស្នងការក្រុង រួមនឹងអាជ្ញាធរប៉ូលិសមូលដ្ឋានផងដែរ បានចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ហើយបានរលត់ជាស្ថាពរ ក្នុងរយៈពេល១ម៉ោង ក្រោយកើតហេតុ ដោយប្រើប្រាស់ឡានទឹកសរុប២៧គ្រឿង៕
Read Moreព្រះសីហនុៈ ជនជាតិចិន១ក្រុម មានគ្នាប្រហែល៧នាក់ទៅ១០នាក់ បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេយីហោ “បុកឃីងហូមផាលីស” រួចធ្វើសកម្មភាពវាយទៅលើបុរសជនជាតិចិនដូចគ្នា ហើយប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០$(ពីរពាន់ដុល្លារ)រួចគេចខ្លួនបាត់។ ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១៖៥៧នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងខារ៉ាអូខេ “បុកឃីងហូមផាលីស” (ជាប់របងមន្ទីរសុខាភិបាលថ្មី) ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រភពព័ត៌មាន បានឲ្យដឹងថា មុនដំបូងគេឃើញ ជនជាតិចិនមួយក្រុម បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុស ឆ្នាំកំណើត០២.០៦.១៩៩០ កាន់លិខិតឆ្លងដែនEE២២៩៣១៣៨ មុខរបបុគ្គលិក ផ្នែកចិតផ្លែឈើ រួចបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០$(ពីរពាន់ដុល្លា)រួចគេចខ្លួនបាត់ តាមរថយន្តម៉ាកឡិចស៊ីស៥៧០ពណ៌ខ្មៅ មិនចាំស្លាកលេខ។ ក្រោយពីពួកក្រុមជនជាតិចិនធ្វើសកម្មភាពវាយប្លន់យកប្រាក់ពីហាងខារ៉ាអូខេខាងលើរួចមក មិនបានប៉ន្មានម៉ោងផង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមជនជាតិចិនវាយប្លន់ខាងលើ បានចំនួន៦នាក់។បច្ចុប្បន្នជនសង្ស័យជនជាតិចិនខាងលើ ត្រូវកម្លាំងកងរាជអាវុធហត្ថ កំពុងសហការជាមួយកម្លាំងមន្ទីរជំនាញធ្វើការស្រាវជ្រាវ និងអនុវត្តតាមនិតិវិធីច្បាប់ Credit : Amapapa ៕
Read Moreមណ្ឌលគិរី៖ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យសមត្ថកិច្ច ធ្វើការបំផ្ទុះកម្ទេចរថយន្តវេអងជាងម្ភៃគ្រឿង ត្រួតពិនិត្យរថយន្តបាកុង ដែលកម្លាំងបង្ក្រាបបានជាងម្ភៃគ្រឿង ដែលក្រុមការងារបានកាត់ជាកំណាត់ៗរួចរាល់ ត្រៀមធ្វើការបំផ្ទុះជាមួយម្សៅ TNT ដើម្បីបំផ្លាញចោល។ លោកអេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងថា កាលពីម្សិលមិញនេះ (ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៩) រយៈពេលពេញមួយថ្ងៃ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកក្រុមការងារអន្តរក្រសួង និងស្ថាប័នចម្រុះ ដែលមានការពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវការបង្ក្រាបបទល្មើសព្រៃឈើ ដែលក្រុមការងារបានបង្ក្រាបជាបន្តបន្ទាប់ នាពេលកន្លងទៅរួមមាន៖ ការឃាត់រថយន្តវេអងជាងម្ភៃគ្រឿង ត្រួតពិនិត្យរថយន្តបាកុង ដែលកម្លាំងបង្ក្រាបបានជាងម្ភៃគ្រឿង ដែលក្រុមការងារបានកាត់ជាកំណាត់ៗរួចរាល់ ត្រៀមធ្វើការបំផ្ទុះជាមួយម្សៅ TNT ដើម្បីបំផ្លាញចោល និងចុះត្រួតពិនិត្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួន នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕ ដោយ:កូឡាបCEN
Read Moreព្រះសីហនុ៖ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះ បានចុះរុះរើស្លាកយីហោរបស់ជនជាតិចិនមួយកន្លែង ដែលសរសេរឈ្មោះថា ” ភោជនីយដ្ឋានទ្វារមាស ” ដែលមានទីតាំងនៅខាងក្រោយស្ថានីយ៍ប្រេងតូតាល់ ក្នុងភូមិសាស្ត្រភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជាមួយគ្នានេះដែរ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុបានថ្លែងថា ករណីស្លាកយីហោ សរសេរឈ្មោះថា« ភោជនីយដ្ឋានទ្វារមាស នេះ អាជ្ញាធរបានចាត់វិធានការហើយ ទៅលើម្ចាស់ទីតាំង ដែលលើកស្លាកយីហោដោយមិនមានការសុំអនុញ្ញាត ឬអោយមន្ត្រីជំនាញពិនិត្យជាមុន ទៅលើខ្លឹមសារពាក្យពេចន៍មុននឹងលើកតាំង ៕
Read Moreប្តីជនជាតិកូរ៉េ ប្រពន្ធជនជាតិខ្មែរ លើកដៃសំពះ បុរសជើងខ្លាំងម្នាក់ ដែលដកកាំភ្លើងមកភ្ជង់គំរាមគាត់នៅក្នុងហាងមួយកន្លែងផ្អើលទាំងយប់,ជនរងគ្រោះ ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី បែរជារុញដាក់គ្នាមិនចុះអន្តរាគមន៍ឡើយ !!! ភ្នំពេញ៖ ស្ត្រីម្នាក់ បានមកកាន់ការិយាល័យTVFB នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ សុំឲ្យជួយឡាយផ្ទាល់ ដើម្បីបកស្រាយនិងរៀបរាប់ពីរឿងលម្អិត ក្រោយពីគាត់ត្រូវបានបុរសម្នាក់ ដកកាំភ្លើងមកភ្ជង់គំរាម ផ្អើលហាងមួយកន្លែងយីហោសេវិន ដេ កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ ។ ចង់ជ្រាបច្បាស់ សូមស្តាប់ការសម្ភាសន៍ពីលោក សុវណ្ណ រិទ្ធី ដូចតទៅ៖ ប្តីជនជាតិកូរ៉េ ប្រពន្ឋជនជាតិខ្មែរ លើកដៃសំពះ ប្តីជនជាតិកូរ៉េ ប្រពន្ធជនជាតិខ្មែរ លើកដៃសំពះ បុរសជើងខ្លាំងម្នាក់ ដែលដកកាំភ្លើងមកភ្ជង់គំរាមគាត់នៅក្នុងហាងមួយកន្លែងផ្អើលទាំងយប់,ជនរងគ្រោះ ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី បែរជារុញដាក់គ្នាមិនចុះអន្តរាគមន៍ឡើយ !!!ភ្នំពេញ៖ ស្ត្រីម្នាក់ បានមកកាន់ការិយាល័យTVFB នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ សុំឲ្យជួយឡាយផ្ទាល់ ដើម្បីបកស្រាយនិងរៀបរាប់ពីរឿងលម្អិត ក្រោយពីគាត់ត្រូវបានបុរសម្នាក់ ដកកាំភ្លើងមកភ្ជង់គំរាម ផ្អើលហាងមួយកន្លែងយីហោសេវិន ដេ កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ ។ […]
Read Moreម្តងនេះច្បាស់នៅ? លោក ណុប បញ្ញារិទ្ធ ធ្វើការបកស្រាយ អ្នកខ្លះដល់ថ្នាក់ចាប់កំហុស គណកម្មការ មិនអស់ចិត្ត រហូតទៅចាប់កំហុសពិធីករទៀត ថា….លោក ណុប បញ្ញារិទ្ធ ធ្វើការបកស្រាយ អ្នកខ្លះដល់ថ្នាក់ចាប់កំហុស គណកម្មការ មិនអស់ចិត្ត រហូតទៅចាប់កំហុសពិធីករទៀត ថា៖ នេះបើយោងតាមការខំមិនក្នុង ផុស មួយរបស់អាខោន គឹម ហួរ ដែលលោក បញ្ញា រិទ្ធបានធ្វើការចូលទៅខំមិន ដែលនិយាយបែបនេះ ថា៖ គ្នានិយាយតាំងពីវគ្គដំបូងjudge Audition ថាគ្នាក្រ តែគ្នាអត់លំបាកទេ គ្នាតស៊ូ បើចង់ជួយគាត់មែនគួរតែជួយតាំងពីពេលហ្នឹង ឬគិតថាគាត់មិនទាន់ល្បីដោយសារគ្មានអ្នកបំផុសបំផុល ដល់តែមានអ្នកផុសផលបានដណ្តើមគ្នាជួយ ។អ្នកខ្លះជួយពីចិត្តពីបេះដូងមែនតែខ្លះធាតុពិតដើម្បីតែផលប្រយោជន៍ខ្លួនឯងតែម្តង ផេកfacebookមួយចំនួនក៍ចឹង បំផុសបំផុលអោយបានតែlikeច្រើន។ មនុស្សសម័យនេះស្វែងរកឱកាសនិយមបន្ទាប់មកលោកក៏បានខំមិនបន្ថែមថា៖អស់ពីចាប់កំហុសថាពិធីកររើសអើស ដល់រឿងគណៈកម្មការប្រកាស ។ពិធីករភ្ញាក់ផ្អើលឃើញគាត់យំខ្លាំងព្រោះនៅលើឆាកគាត់មិនទាន់យំខ្លាំង ណាមួយគាត់ចុះមកបែរខ្នងដាក់កាម៉េរ៉ាពិធីកចាប់គាត់បង្វិលអោយចំកាម៉េរ៉ា ហើយអោយគាត់និយាយ ។ ឯគណៈកម្មការប្រកាស គេចង់អោយមានការរំភើប តក់ស្លុតចឹងហើយ កុនក្តី ប្រឡងក្តីអោយតែជាទស្សនីយភាព ត្រង់ៗមានអីល្អមើល មានអីចង់តាមដាន ។ត្រឹមតែអ្នកទើសមួយៗហ្នឹង ទៅsurprise ខួបកំណើតបងប្អូន […]
Read Moreភ្នំពេញ ៖ ប្តីប្រពន្ធ២គូត្រូវមិត្តភក្តិហៅទៅចូលរួមកម្មវិធីជប់លៀងបង្កក់កូនភ្លោះស្រី លុះផឹកស៊ីបានបន្តិចក៏សុំម្ចាស់កម្មវិធីត្រឡប់ទៅផ្ទះ វិញ ស្រាប់តែត្រូវភ្ញៀវដែលអង្គុយតុក្បែរនោះ ព្រួតវាយបណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំង៤នាក់ ដោយក្នុងនោះបុរសជាប្តី២នាក់ រងរបួសរយះក្បាល។ ចំណែកស្ត្រីជាប្រពន្ធទាំង២នាក់រងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជាប់ផ្លូវវេងស្រេង ខាងកើតរង្វង់មូលចោមចៅ ប្រមាណ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ។ជនរងគ្រោះជាប្តីប្រពន្ធ២គូ ដែលទទួលរងរបួសធ្ងន់ស្រាលទាំង៤នាក់ មិនបានប្រាប់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ប្តីប្រពន្ធទាំង ២គូនេះ ត្រូវជាមិត្តភក្តិម្ចាស់កម្មវិធីបង្កក់កូនភ្លោះស្រីខាងលើ។ប្រភពដដែលបន្តថា នៅពេលទៅដល់ ពួកគាត់ទាំង៤នាក់ ក៏បាននាំគ្នាចូលទៅអង្គុយផឹកស៊ីជាមួយនឹងភ្ញៀវផ្សេងទៀត ដែលម្ចាស់កម្មវិធី អញ្ជើញឱ្យចូលរួម។ លុះពេលហូបចុកបានមួយសន្ទុះ ដោយសារតែពួកគាត់ទាំង៤នាក់ មានការរវល់ប្រញាប់ទៅផ្ទះវិញ ទើបនាំគ្នាក្រោកទៅចងដៃ កូនភ្លោះស្រីហើយក៏សុំលាម្ចាស់កម្មវិធីត្រឡប់ទៅផ្ទះមុន។ ខណៈពេលដែលពួកគាត់ កំពុងនាំគ្នាអូសម៉ូតូចេញរៀបឡើងជិះ ស្រាប់តែភាគីបង្កមាន គ្នាជាង១០នាក់ អង្គុយផឹកស៊ីនៅតុផ្សេង បាននិយាយថា ហេតុអីនិយាយមើលងាយអ្នករោងចក្រម៉េះ? ពេលនោះ ពួកគាត់ក៏ឆ្លើយទៅវិញថា និយាយមើលងាយអី ខ្ញុំមិនដឹងទេ ខ្ញុំក៏ធ្លាប់ជាអ្នកដើររើសអេតចាយដែរកន្លងមកនេះ ស្រាប់តែភ្លាមនោះ បក្សពួកភាគីបង្កបានទាញកែវស្រាស្ទុះ មកវាយក្បាលជនរងគ្រោះម្នាក់ […]
Read More(ក្រចេះ)៖ ករណីឃាតកម្មមួយ បានកើតឡើងដោយប្តីកាប់ប្រពន្ធខ្លួនឯងបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបាត់ តែកម្លាំងនគរបាលកំពុងចាប់ខ្លួន។ អំពើឃាតកម្មនេះ បានកើតឡើងនៅយប់ថ្ងៃទី៥ ខែសីហារ ស្ថិតនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ។ មន្រ្តីនគរបាលប៉ុស្ដិ៍សង្កាត់អូរឬស្សី បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គង់ ស្រីតូច អាយុ២៧ឆ្នាំ រីឯជនដៃដល់ជាប្ដីឈ្មាះ សំ សុភ័ក្រ្តា រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ បើតាមមន្រ្តីនគរបាលមូលដ្ឋាន កន្លងមកជនរងគ្រោះ និងជនរងគ្រោះ មានជម្លោះរហូតដល់ជនរងគ្រោះ សម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែជនដៃដល់ពុំយល់ព្រមឡើយ។ លុះនៅថ្ងៃកើតហេតុ វេលាម៉ោងជាង ៧យប់ ជនរងគ្រោះជិះម៉ូតូទៅទិញបង្អែម ស្រាប់តែពេលត្រឡប់មកផ្ទះវិញ ត្រង់ចំណុចផ្លូវលំច្រកចូលផ្ទះត្រូវបានជនសង្ស័យ បានកាន់កាំបិតផ្គាក់កាប់ជនរងគ្រោះ ជាច្រើនកាំបិតត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។ ក្រោយកាប់ប្រពន្ធរួចហើយ ជនដៃដល់បានរត់គេចខ្លួនបាត់។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងតាមស្វែងរកចាប់ជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
Read More(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញដីកាមួយកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ។ តាមលិខិត ដែលចេញដោយ ឧត្តមសេនីយ៍ឯក ហុង វីណុល កាលពីថ្ងៃទី០២ ខែសីហា ហើយដែលទើបធ្លាយមកដល់ បណ្តាញព័ត៌មាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហាញថា ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងផងដែរ។ ការកោះហៅ ឧកញ៉ា គង់ គ្រឹង […]
Read More