Loading...
Breaking News

ពត៌មានអន្តរជាតិ

ពុទ្ធោ!!! ដំរី​អាយុ ៤២ឆ្នាំ មួយក្បាល ជាប់​លើ​របង​ដល់​ដាច់ខ្យល់ ងាប់ បន្ទាប់ពី​ទៅ​ស៊ី​ដំណាំ​របស់​អ្នកភូមិ

December 24, 2018

(ឥណ្ឌា)៖ ពិតជារឿងមួយគួរឲ្យខ្លោចចិត្ត នៅពេលដែលបានឃើញសត្វដំរីមួយក្បាល អាយុ ៤២ ឆ្នាំ បានជាប់នៅលើរបង រហូតដល់ដាច់ខ្យល់ស្លាប់ ដែលហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងតំបន់សួនសត្វឧទ្យានជាតិ Nagarhole តំបន់ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការសារព័ត៌មាន Dailymail ដែលចេញផ្សាយកាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨។ អ្នកស្រុកបាននិយាយថា ពីដំបូងឡើយ សត្វដំរីខាងលើ បានចូលទៅស៊ីដំណាំ មិនមានបញ្ហាអ្វីឡើយ តែនៅពេលត្រឡប់ចេញពីរបងមកវិញ ខ្លួនដ៏ធំរបស់វាស្រាប់តែជាប់នៅលើរបង មិនអាចផ្លោះរបងរួច ដោយជាប់គាំងនៅទីនោះតែម្ដងដល់វាងាប់ តែម្តង។ នៅថ្ងៃដែលវាងាប់ ដំរីមួយក្បាលនេះ មានអាយុ ៤២ ឆ្នាំ ហើយវាក៏ជាប្រភេទសត្វដំរី ដែលត្រូវបាន WWF (អង្គការក្រៅរដ្ឋាភិបាល ធ្វើការទៅលើបរិស្ថាន) ចាត់ចូលថា ជាប្រភេទសត្វដំរីជិតផុតពូជផងដែរ។ ការសាងសង់របងនៅក្នុងចំការ ដើម្បីហ៊ុមព័ន្ធមិនឲ្យដំរីចូលបំផ្លាញដំណាំ មួយនេះ ត្រូវបានរិះគន់ ដោយក្រុមអ្នកអភិរក្សនិងអ្នកបរិស្ថានដែលបានអះអាងថាការហ៊ុមព័ទ្ធនឹងនាំឱ្យសត្វដំរីងាប់។ យោងទៅតាមមន្រ្ដីព្រៃឈើចូលនិវត្តន៍ម្នាក់ ដែលមានឈ្មោះថា H.C. Kantharaju បានឲ្យដឹងថា អ្នកភូមិបានធ្វើរបងការពារសត្វដំរីមិនឲ្យចូលលុកលុយចំការ […]

Read More

នាយករដ្ឋមន្ត្រីម៉ាលេសុីប្រាប់ប្រជាពលរដ្ឋខ្លួនត្រង់ៗថា បច្ចុប្បន្នម៉ាលេសុីត្រឹមតែជាកូនឆ្មាមួយនៅអាសុីប៉ុណ្ណោះ

December 22, 2018

លោក មហាម៉ាត់ មហាធៀ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​ថ្លែង​កាលពី​ដើម​សប្ដាហ៍​នេះ​ថា ម៉ាឡេស៊ី​ដែល​ត្រូវ​បាន​ស្គាល់​ជា​ខ្លា​អាស៊ី បច្ចុប្បន្ន​នេះ គឺ​នៅ​ត្រឹម​ជា​កូនឆ្មា​តូច​មួយ​ប៉ុណ្ណោះ។ លោក មហាធៀ ថា ម៉ាឡេស៊ី​ក្លាយជា​កូន​ឆ្មា​តូច​មួយ ដោយសារ​បំណុល​យ៉ាង​ច្រើន បន្សល់​ដោយ​រដ្ឋាភិបាល​មុន និង​ការ​គ្រប់គ្រង​មិន​ល្អ​របស់​លោក ណាជីប រ៉ាហ្សាក់ អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី។ ជាមួយ​គ្នា​នេះ លោក មហាធៀ ជឿជាក់​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ធ្វើឲ្យ​ម៉ាឡេស៊ី​អស្ចារ្យ​ម្ដង​ទៀត។ លោក​ថា “ខ្ញុំ​ច្បាស់​ណាស់​ថា ប្រទេស​នឹង​រីកចម្រើន ក្លាយជា​ខ្លា​ម្ដង​ទៀត”។ ប៉ុន្ដែ​ដើម្បី​សង​បំណុល​ដ៏ច្រើន លោក មហាធៀ បាន​លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​បង្កើន​ចំណូល​ពី​ពន្ធ​បន្ថែម​ទៀត និង​លក់​ទ្រព្យ​សម្បត្តិ​រដ្ឋាភិបាល​មួយ​ចំនួន។ លោក​ថា “ខ្ញុំ​មិន​គិត​ថា នោះ​គឺ​ជា​អ្វីដែល​ទទួល​ការ​ស្វាគមន៍​ដោយ​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្ដែ​យើង​ប្រហែល​បង្កើត​ពន្ធ​ថ្មី ក្នុង​គោលបំណង​យក​ប្រាក់​ទៅ​សង​បំណុល​របស់​យើង”។ បើតាម​លោក Lim Guan Eng រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​កំពុង​ជំពាក់​បំណុល​ចំនួន ២៤០,៥​ពាន់​លាន​ដុល្លារ។ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​នេះ លោក​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​រូប​នេះ​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ត្រូវការ​រយៈពេល ៣​ឆ្នាំ ដើម្បី​កែ​លម្អ​គោលនយោបាយ​សារពើពន្ធ៕ ប្រភព៖ Sabay

Read More

គួរឲ្យសរសើរណាស់! អតីតប្រធានាធិបតីអាមេរិក លោកអូបាម៉ា មិនប្រកាន់ខ្លួនតែងខ្លួនជាតាណូអែល ដើរចែកអំណោយដល់កុមារៗ នៅមន្ទីរពេទ្យ (មានវីដេអូ)

December 20, 2018

លោកបារ៉ាក់អូបាម៉ា បាននាំមកនូវក្ដីរីករាយដ៏ច្រើនសន្ធឹកសន្ធាប់ដល់កុមារក្រីក្រនៅមន្ទីរពេទ្យជាតិកុមារនៅវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃពុធនេះ។ អតីតប្រធានាធិបតីរូបនេះបានស្លៀកពាក់សំលៀកបំពាក់បុណ្យណូអែល ស្ពាយបង្វេចអំណោយពីក្រោយ ជាមួយនិងការច្រៀងចម្រៀង Christmas អមដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកាមន្ទីរពេទ្យ ឪពុកម្តាយនិងកូនក្មេងៗរាប់ពាន់នាក់ ក្នុងកំឡុងពេលធ្វើទស្សនកិច្ចរបស់លោក ហើយលោកត្រូវបានទទួលការស្វាគមន៍យ៉ាងរីករាយ និងកក់ក្តៅពីពួកគេ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅថ្ងៃនេះ អតីតប្រធានាធិបតីលោកអូបាម៉ាបានចូលស្វាគមន៍អ្នកជំងឺគ្រប់ៗគ្នានៅតាមបន្ទប់របស់ពួកគេ ហើយបានឱ្យអំណោយមួយចំនួនក្នុងឱកាសអបអរមុនថ្ងៃបុណ្យណូអែលនេះដល់ពួកគេមួយចំនួន។ ជាងនេះទៅទៀត គាត់បានចំណាយពេលខ្លះជាមួយឪពុកម្តាយ និងបងប្អូនរបស់កុមារដែលកំពុងចំណាយពេលថ្ងៃឈប់សម្រាកនៅក្នុងមន្ទីរពេទ្យនេះ ហើយគាត់ក៏បានថតសារខ្លីមួយ សម្រាប់ប្រព័ន្ធទូរទស្សន៍របស់មន្ទីរពេទ្យដែលជូនពរដល់អ្នកជំងឺផ្សេងៗដែលគាត់មិនអាចទៅទស្សនាបាននៅថ្ងៃនេះ៕ ប្រភព៖ KhmerNote

Read More

ពួកចិនទៅដល់ណាធ្វើបាបគេដល់ហ្នឹង ហើយនេះជាសកម្មភាពថៅកែចិនវាយធ្វើបាបកម្មករនៅទ្វីបអាហ្រិ្វក (ប្រទេសGarbon)

December 17, 2018

ហ្គាបុង Garbon ជាប្រទេសមួយដែលស្ថិតនៅតាមបណ្ដោយឆ្នេរអាត្លង់ទិចនៃទ្វីបអាហ្វ្រិកកណ្តាល។ ដែលនៅទីនេះមានពួកចិនមកវិនិយោគរកសុីច្រើន មិនខុសពីខ្មែរយើងនោះទេ។ ក្នុងវីដេអូមួយនេះយើងឃើញថា ថៅកែជនជាតិចិនបានវាយធ្វើបាបកម្មករដែលធ្វើការនៅតំបន់ព្រៃមួយកន្លែង ដែលកម្មករទាំងនោះមិនហ៊ានទាំងតដៃជាមួយថៅកែឡើយ។ គួរបញ្ជាក់ថា នៅទ្វីបអាហ្រិ្វកត្រូវបានគេមើលឃើញថា មានការវិនិយោគខ្លាំងពីសំណាក់ប្រទេសចិន ដែលច្រើនលើសសហរដ្ឋអាមេរិកដល់ទៅ១០ដងឯណោះ។ ចុចអាន៖ ជនជាតិចិនវាយខ្មែរ ព្រមានកុំឲ្យនិយាយអាក្រក់ពីវា ថែមទាំងចិត្តសឿងហុចដៃឲ្យប៉ូលីសខ្មែរវាយខ្នោះទៀត…(មានវីដេអូ) លើកនេះរឹតតែសាហាវ ជនជាតិចិនមួយក្រុម យកកាំភ្លើង ចាប់ជំរិតមនុស្ស នៅក្រុងព្រះសីហនុ ចំជាសាហាវមែន! អ្នកទេសចរជនជាតិចិន ជះទឹកក្តៅដាក់នារីអូតេសម្នាក់ ហើយថែមទាំងគំរាមបំផ្ទុះយន្តហោះចោលទៀត…(មានវីដេអូ)

Read More

ក្តៅហើយ! កូរ៉េខាងជើង ខឹងនឹងអាមេរិកដាក់ទណ្ឌកម្ម ព្រមានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ

December 17, 2018

​(សេអ៊ូល)៖ កូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មលើកចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ដោយព្រមានថានឹងរារាំងការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ​ ហើយត្រឡប់ទៅរកការធ្វើតេស្ដមីស៊ីលជាថ្មី​ឡើង​វិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។ ការខឹងសម្បាររបស់ទីក្រុងព្យុងយ៉ាង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង៣រូប ក្នុងនោះរួមមានទាំងដៃស្ដាំរបស់លោក គីម ជុងអ៊ុន គឺលោក Choe Ryong-hae ជុំវិញការរំលោភសិទ្ធិ​មនុស្ស។ ក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យដូច្នេះថា៖«បើសិនជា រដ្ឋបាលអាមេរិកគិតថាការដាក់ទណ្ឌកម្ម និងសម្ពាធអាចធ្វើឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន នោះវា គឺជាការយល់ខុសដ៏ធំបំផុត…ហើយវាមានតែរារាំងដល់ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េតែប៉ុណ្ណោះ»។ គួរបញ្ជាក់ថា ការសន្យារំសាយអាវុធនុយក្លេអ៊ែរត្រូវបានធ្វើឡើង នៅអំឡុងកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ។ ប៉ុន្តែ គេសង្កេតឃើញថាមិនមានភាពរីកចំរើនណា​មួយនោះទេ រីឯទីក្រុងវ៉ាស៊ីនតោនក៏មិនបានបន្ធូរបន្ថយការដាក់ទណ្ឌកម្មដែរ បើទោះជាលោកត្រាំ ធ្លាប់បានបង្ហាញពីចេតនា ជួបជាមួយលោក គីម ជាលើកទី២នៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះក៏ដោយ៕

Read More

ប្រទេសទាំង៨ដែលស្ថិតក្រោមអន្ទាក់បំណុលរបស់ចិន តែសំណាងល្អខ្មែរឆ្លាតគេចផុតនៅក្នុងនោះ

December 16, 2018

កាលពីឆ្នាំមុនដោយសារតែមានបំណុលច្រើនជាង 1 ពាន់លានដុល្លារទៅលើប្រទេសចិន ស្រីលង្កាបានប្រគល់កំពង់ផែមួយទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ ឥឡូវនេះ Djibouti ដែលជាមូលដ្ឋានសំខាន់របស់យោធាអាមេរិកនៅទ្វីបអាហ្វ្រិកកំពុងសម្លឹងមើលដើម្បីប្រគល់សិទ្ធិគ្រប់គ្រងកំពង់ផែសំខាន់មួយផ្សេងទៀតទៅឱ្យក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំងដែលសហរដ្ឋអាមេរិកមិនសប្បាយចិត្តអំពីរឿងនេះ។ អ្នកខ្លះហៅវាថាជា “អន្ទាក់បំណុលការទូត” ដែលផ្តល់ជូនប្រាក់កម្ចីសំរាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានការប្រាក់ទាប។ ប៉ុន្តែនៅពេលដែលប្រទេសទាំងនោះមិនមានលទ្ធភាពសងត្រលប់នូវបំណុលទៅកាន់ប្រទេសចិន លទ្ធផលគឺដូចជាប្រទេសស្រីលង្កាអញ្ចឹង។ គួរបញ្ជាក់ផងដែរថាប្រទេសទាំង៨ដែលកំពុងតែជាប់បំណុលចិនវ័នកខ្លាំងបំផុតនោះគឺរួមមាន៖ ប្រទេស ជីប៊ូទី, តាជីគីស្ថាន, គីហ្សីស្ថាន, ឡាវ, ម៉ាល់ឌីវ, ម៉ុងហ្គោល, ប៉ាគីស្ថាន និងម៉ុងតឺនេហ្រ្គោ ដែលឃើញថាក្នុងនោះមិនមានកម្ពុជាទេ៕

Read More

កាន់តែក្តៅហើយ! ក្រុមចលនាអាវកាក់ពណ៌លឿង ត្រៀមប្រមូលកម្លាំងជាង១០ម៉ឺននាក់ធ្វើមហាបាតុកម្មទាមទារឲ្យលោក ម៉ាក្រុង ចុះចេញពីតំណែង

December 16, 2018

(បារាំង)៖ មិនមែន​ជា​ពេលដើរកម្សាន្ត​​នាចុងសប្តាហ៍នេះ​​ឡើយ​សម្រាប់​ប្រជាជន និងអ្នក​ចង់ទៅលំហែកាយ​នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយក្រុមចលនា​អាវកាក់ពណ៌​លឿង បាននិងកំពុង​ត្រៀមខ្លួនរួចទៅ​ហើយ ដើម្បីបង្កមហាបាតុកម្ម​ក្នុងសប្តាហ៍ទី ៥ ហើយ​លើកនេះ​​ពួកគេក៏មានគោលដៅ ទាមទារឲ្យប្រធានាធិបតី​បារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ចុះចេញ​ពី​តំណែង។ នេះបើ​តាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​​ព័ត៌មាន RT នាព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។ បើតាម​បណ្តាញសង្គម Facebook នៅប្រទេស​បារាំង ដែលកំពុង​តែផុសផុលខ្លាំង​ក្នុងចលនា​អំពាវនាវឲ្យប្រមូលផ្តុំគ្នា​នោះ ក្រុមចលនា​អាវកាក់ពណ៌លឿង​បាន​សន្យាថា ពួកគេនឹងប្រមូល​ផ្តុំកម្លាំង​រហូតដល់ ១០០,០០០នាក់ ហើយចាប់ផ្តើម​ដង្ហែរក្បួននៅ​វិថី Champs-Élysées ក្នុងរដ្ឋធានី​ប៉ារីស។ យ៉ាង​ហោចណាស់​ក៏មានក្រុមធំ​ចំនួន ១៥ ដែរ​នៅក្នុង​បណ្តាញ​សង្គម Facebook ដែលបានបង្ហាញ​ជំហររបស់ពួកគេទៅ​កាន់​រដ្ឋាភិបាល​បារាំង ដោយពួកគេ​ទាំងនោះអះអាងថា នឹងបន្តការតវ៉ាទៅមុខ​ទៀត​រហូតដល់​ការទាមទារ​របស់ពួកគេ​គ្រប់ចំណុច ត្រូវបានរដ្ឋាភិបាល​បារាំងយល់ព្រម​។ គួរបញ្ជាក់ថា សាររួមរបស់​ក្រុមបាតុករអាវកាក់ពណ៌លឿង សម្រាប់​ទាមទារក្នុងមហាបាតុកម្ម​នៅថ្ងៃសៅរ៍ចុង​សប្តាហ៍នេះ​គឺ «ការប្រមូល​ផ្តុំដើម្បីយុត្តិធម៌សង្គម និងពន្ធដារសមស្រប, ប្រជាធិបតេយ្យ​ពិតប្រាកដ, សិទ្ធិ​ស្មើភាព និងការផ្លាស់ប្តូរ​ជារួមដ៏ពិតប្រាកដ​មួយ»។ ទោះបី​ជាលោក ម៉ាក្រុង បានធ្វើជារឿង​ជាច្រើន​មកហើយ​ក៏ដោយ ដូចជា​ការកាត់បន្ថយពន្ធ ប្រេង-សាំង និងការលើកលែងការបង់ពន្ធ​ចំពោះអ្នកមាន​ប្រាក់ខែទាប ក៏​ក្រុមបាតុករ​នៅតែមិន​សុខចិត្តដដែល […]

Read More

ថ្មីរហូត៖ ស្រលាញ់ឆ្កែពេក ខ្លាចវាដើវង្វេងផ្ទះបាត់រកមិនឃើញ ធ្វើខ្សែកដែលមានបណ្ដោងភ្ជាប់រូបថតរបស់គាត់ផ្ទាល់ ងាយស្រួលពេលបាត់ មន្ត្រីមូលដ្ឋានមិនពិបាក់ក្នុងការស្វែងរក…………..

December 15, 2018

ប្លែកទៀតហើយបងប្អូន រាល់ដងយើងធ្លាប់តែដឹងថា នៅពេលដែលមានបុណ្យជាតិធំៗ​ ដែលមានមនុស្សច្រើន គេតែងប្រកាសប្រាប់បងប្អូនទាំងអស់គ្នាថា បើមានកូនតូចយកទៅជាមួយអីសូមសរសេរលេខទូរសព្ទ័របស់បងប្អូនដាក់ចូលក្នុងហោប៉ៅអាវឬខោររបស់ពួកគេទៅដើម្បីពេលវង្វេងងាយស្រួលរក។ តែពិតជារឿងមួយដែលចម្លែក កាលពីពេលថ្មីៗនេះបុរសជនជាតិថៃម្នាក់បានធ្វើឲ្យអ្នកប្រើប្រើប្រាស់បណ្ដាញសង្គម នាំគ្នាភ្ញាក់ផ្អើល នឹងហួសចិត្ត ក្រោយបង្ហោះរូបថតឆ្កែរបស់គាត់ពាក់នូវខ្សែកដែលមានបណ្ដោងភ្ជាប់ជាមួយនឹងរូបថតរបស់គាត់ផ្ទាល់។ មើលទៅពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ប៉ុន្តែទង្វើនេះអាចនឹងមានប្រយោជន៍នៅថ្ងៃណាមួយ គឺនៅពេលដែលឆ្កែនេះវង្វេង ឬ បាត់។ តាមរយៈរូបថតនោះអ្នកដែលប្រទះឃើញវានឹងអាចរកម្ចាស់វាឃើញដោយងាយស្រួលបើសិនជាស្គាល់គាត់ ឬក៏ងាយស្រួលដល់មន្ត្រីមូលដ្ឋានក្នុងការស្វែងរកផងដែរ៕

Read More

សុំសរសើរ ក្មេងប្រុសម្នាក់នេះហ៊ានបបួលបុរសខ្លាំងហ្វីលីពីន ចាក់ក្បាច់ទល់គ្នា​ ផ្ទុះសំណើចពេញវេទិកា!

December 14, 2018

មិនធម្មតាទេ ជាមួយក្មេងប្រុសម្នាក់នេះ ហ៊ានលេងកំប្លែងជាមួយលោកប្រធានាធិបតេយ្យចិត្តឆៅភីលីពីន លោក Rodrigo Duterte ទៀត។ តាមរយៈសកម្មភាពដែលលោក​ប្រធានាធិបតេយ្យរូបនេះធ្វើការបង្ក្រាបទៅលើអំពើពុករលួយគ្រប់ប្រភេទ ឃើញថាគាត់ពិតជាមនុស្សម្នាក់ដែរមុឺងម៉ាត់នឹងការងារ ជាពិសេសត្រូវគេឲ្យរហ័សនាមថា បុរសដៃឆៅផងដែរ ដោយសារតែគាត់បញ្ចេញកំដាប់ដៃខ្លាំងៗ មិនបន្ធូរបន្ថយទេអ្នកដែលល្មើសច្បាប់ជាពិសេសពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ប៉ុន្តែបើក្រលេកមើលឬកពារខាងក្រៅវិញ គាត់ជាមនុស្សម្នាក់ដែលចូលចិត្តលេងសើច និងមិនចេះប្រកាន់ទេ។ ជាក់ស្តែងដូចជាវីដេអូមួយនេះ ដែលលោកអញ្ចើញទៅចែកសញ្ញាបត្រ ប៉ះចំក្មេងប្រុសកំពូលកូរម្នាក់ លេងសើចកប់ជាមួយលោក ផ្ទុយទៅវិញលោកថែមមិនប្រកាន់ក៏ធ្វើត្រាប់តាមដែលក្មេងប្រុសម្នាក់នោះស្នើឲ្យលោកធ្វើដូចធម្មតា៕

Read More

ឃើញហើយក្អួត3យប់3ថ្ងៃ!! កាហ្វឿង ប្រើជើងធ្វើបង្អែមលតនិងចាហ៊ួយខ្មៅលក់

December 14, 2018

ការ​រក​ឃើញ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង ក្រោយ​ការ​តាម​ដាន​រក​ឃើញ​ថា​បង្អែម​ដែល​ពេញ​និយម​មួយ​ប្រភេទ ត្រូវ​បាន​ផលិត​ដោយ​គ្មាន​អនាម័យ និង​គួរ​ឲ្យ​ខ្ពើម​បំផុត ។ នៅ​តាម​ផ្លូវ An Duong Vuong នៃ​ទីក្រុង​ហាណូយ គេ​ឃើញ​មាន​សង្វាក់​ផលិតកម្ម​បង្អែម​ដែល​ធ្វើ​នៅ​លើ​ដី​ផ្ទាល់​ដោយ​គ្មាន​អនាម័យ។ លើស​ពី​នេះ​ទៀត ម្ចាស់​កន្លែង​ផលិត​បង្អែម​ឈ្មោះ Linh បាន​យក​ជើង​ជាន់​បង្អែម​ដែល​លាយ​ជាមួយ​វត្ថុ​ធាតុ​មួយ​ចំនួន​មើល​ទៅ​គួរ​ឲ្យ​រអើម​បំផុត ។ យោង​តាម​គណនា​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​ពី​ការ​ផលិត​បង្អែម​ដែល​គ្មាន​អនាម័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។គួរ​បញ្ជាក់​ថា ចំពោះ​បង្អែម​ប្រភេទ​នេះ ត្រូវ​បាន​ចែក​ចាយ និង​លក់​នៅ​ពេញ​ទីក្រុង​ហាណូយ​ដែល​ជា​ធម្មតា​មាន​តម្លៃ ១៧​ម៉ឺន​ដុង (ជាង ៧​ដុល្លារ) ក្នុង​មួយ​គីឡូក្រាម ឬ​ចន្លោះ​ពី ២ ០០០ ទៅ ៥ ០០០ ដុង​ក្នុង​មួយ​ប្រអប់ ៕

Read More