Breaking News

ប្លែកៗ

សាហាវមែន! ប្តីខំទៅធ្វេីការនៅកូរ៉េ ដេីម្បីរកលុយមកចិញ្ចឹមគ្រួសារ បែរជាប្រពន្ធលួចមានប្រុសថ្មីហេីយថតរូបផ្ញេីឲ្យប្តីមើលទៀត….!!

December 19, 2018

នា​ពេល​ថ្មីៗ​នេះ​មាន​ករណី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​ហួស​ចិត្ត​​មួយ​កើត​ឡើង​ ខណៈ​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​ផិត​ក្បត់​លួច​​មាន​អ្នក​ថ្មី​ យក​ទៅ​ដេក​ដល់​ក្នុង​ផ្ទះ​ជួល ​ព្រម​ទាំង​យក​រូប​ថត​មក​បញ្ឈឺ​ចិត្ត​ប្តី​ទៀត។ យោង​តាម​គណនី​ហ្វេសប៊ុក​មួយអះអាង​ថា​ជា​ប្ដី​របស់​ស្ត្រី​ខាង​លើ​មាន​ឈ្មោះ A Tev Zin Copy ​ ​បាន​សរសេរ​រៀប​រាប់​ថា៖ « ចែក​រំលែក​មួយ​អ្នក​ទាំង​អស់​គ្នា​ សុំ​ម្នាក់​មួយ​ម៉ាត់​មក ​តើ​គួរ​ត្រូវ​គិត​ដូច​ម្តេច​វិញ​បើ​សិន​ជា​រឿង​នេះ​ធ្លាក់​លើ​ប្រុសៗ​ដទៃ​ទៀត? ខ្លួន​មាន​ប្តី​ មាន​កូន​ហើយ​ បែរ​ជា​លួច​មាន​ប្រុស​សាហាយ​ស្មន់​ជា​មួយ​គ្នា​ យក​ប្រុស​មក​ដេក​ដល់​ផ្ទះ​ជួល​ហើយ ​ថត​យក​មក​ឲ្យ​មើល​ទៀត​ បើ​អ្នក​បាន​ជា​អីចឹង​ហើយ​ខ្ញុំ​អត់​ចង់​បាន​អ្វី​ច្រើន​ទេ។ ខ្ញុំ​នឹង​ប្តឹង​យក​កូន​ប្រុស​របស់​ខ្ញុំ​វិញ​ ព្រោះ​អ្នក​បាន​ធ្វើ​វា​រួច​ហើយ អីចឹង​សូម​ចប់​ត្រឹម​នេះ​ទៅ​ ស៊ែរ​ម្នាក់​មួយ​ផង» ។ ក្រោយ​ពី​បាន​ឮ​ពាក្យ​ដែល​បាន​សរសេរ​រៀប​រាប់​ខាង​លើ បង្ក​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​ មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​លើ​ស្រី​ម្នាក់​នោះ​ ព្រម​ទាំង​បាន​សរសេរ​ពាក្យ​រិះគន់​ជា​ច្រើន​ថា៖ «ចប់​ហើយ​បង​ស្រី​អត់​អាណិត​ចិត្ត​ប្តី​ខំ​ទៅ​ធ្វើ​ការ​ស្រុក​គេ​ ហត់​រងា​គេ​ថា ​គេ​ជេ​ស្តី​ គ្រប់​យ៉ាង​បាន​លុយ​ពាន់ៗ ឲ្យ​យក​ជីវិត​ផ្ញើ​ស្រុក​គេ​ណា​ បង​យល់​ផង ​រូប​ខ្ញុំ​មាន​ការ​អាណិត​ប្តី​ បាន​ជា​ខ្ញុំ​ថា​ ឬ​បង​គ្មាន​ប្តី​មើល​ថែ​កូន​ឬ? បាន​ជា​បង​ស្រី​ធ្វើ​បែប​នេះ​ យក​ពេល​ទៅ​មើល​ថែ​កូន​ទៅ ​មិន​មែន​យក​ពេល​ទៅ​មាន​ប្រុស​អីចឹង​ទេ​ ស្អប់​មនុស្ស​ស្រី​ចរិត​ឆ្កែ​អីចឹង​ណាស់​ ទោះ​ខ្ញុំ​ជា​មនុស្ស​ស្រី​ដូច​គ្នា​ដ៏​ដោយ​សុំ​ទោស​ផង​និយាយ​អាក្រក់​បន្តិច​ហើយ។» «​រក​ថ្មី​ទៅ​បង​ប្រុស​កុំ​គិត​ពិបាក​ចិត្ត​ពេក​យើង​ជា​មនុស្ស​ប្រុស​ទេ ​បើ​គេ​មិន​ស្មោះ​នឹង​យើង​ទៅ​ហើយ ហើយ​កុំ​បង្ក​ហិង្សា ដោះ​ស្រាយ​ដោយ​សន្តិវិធី​។ នាម​ជា​ប្តី ប្រពន្ធ​ត្រូវ​ចេះ​ថែ​រក្សា​គ្នា​មិន​ត្រូវ​លួច​លាក់​មាន​​ថ្មី​អីចឹង​ទេ​​ ចេះ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​មាន​រឿង​អ្វី​តិច​តួច​ចេះ​សន្តោស​ប្រណី​ឲ្យ​គ្នា​ មិន​ប្រកាន់​គ្នា​ច្រើន​ទោះ​ឈ្លោះ​គ្នា​តិច​តួច​ក៏​ដោយ។ រឿង​ដែល​មិន​ប្តី​ប្រពន្ធ​ធ្វើ​ទាល់​តែ​សោះ​នោះ​គឺ​ជា​ការ​ក្បត់​គ្នា​តែ​ម្តង។ គួរ​បញ្ជាក់​ផង​ដែរ​ថា […]

Read More

ជនបរទេសម្នាក់ ត្រូវចិននៅកំពង់សោម ព្រួតគ្នាវាយបែកមាត់ ល្បីដល់សារព័ត៌មានបរទេសចុះផ្សាយ​ ព្រោះតែ…

December 17, 2018

បុរសជនជាតិបរទេសម្នាក់មានឈ្មោះ Paul Farrell ត្រូវបានជនជាតិចិនមួយក្រុមព្រួតគ្នាវាយរហូតដល់បែកមុខបែកមាត់នៅ ក្លិប មួយកន្លែងនៅក្នុងខេត្តព្រះសីហុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស។ ក្រុមជនជាតិចិន ដែលជាជនបង្ក បានអង្គុយនៅជិតជនរងគ្រោះឈ្មោះ Paul ហើយក្រោយមកពួកចិនទាំងនោះបានឃើញនៅលើថ្ងាសរបស់ជនរងគ្រោះមានសាក់ជាអក្សរតៃវ៉ាន់ ទើបធ្វើឲ្យជនជាតិចិនទាំងម្នាក់ក្នុងចំណោមគ្នីគ្នាប្រមាណ១០នាក់បានស្រែកថា “Taiwan, China” (ដែលពាក្យនេះចង់បានន័យថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន) ។ ប៉ុន្តែជនរងគ្រោះបានស្រែកតបវិញថា “Taiwan, Taiwan” (ចង់សំដៅថា តៃវ៉ាន់ជាកោះឯករាជ្យខ្លួនឯង) ដែលនេះហើយទើបធ្វើឲ្យក្រុមពួកចិនទាំងនោះខឹងសម្បារ ហើយនាំគ្នាព្រួតវាយជនរងគ្រោះយ៉ាងដំណំតែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះ Paul Farrell បានឲ្យដឹងនៅលើបណ្តាញសង្គមរបស់ខ្លួនថា ខ្លួនសាកអក្សរតៃវ៉ាន់នៅលើថ្ងាសបែបនេះតាំងពីខែតុលា ឆ្នាំ២០១៧ មកម្ល៉េះ ដោយសារតែពេលនោះស្រវឹងខ្លាំង។ ក្រោយកើតមានហេតុការណ៍នេះ លោកមានការសោកស្តាយយ៉ាងខ្លាំង ដោយនិយាយថា ការសាក់រូបនៅលើមុខមិនមានជារឿងល្អឡើយ ហើយលោកនឹងលុបស្នាមសាក់នោះចេញ៕ ចុចអាន៖ ជនជាតិចិនវាយខ្មែរ ព្រមានកុំឲ្យនិយាយអាក្រក់ពីវា ថែមទាំងចិត្តសឿងហុចដៃឲ្យប៉ូលីសខ្មែរវាយខ្នោះទៀត…(មានវីដេអូ) លើកនេះរឹតតែសាហាវ ជនជាតិចិនមួយក្រុម យកកាំភ្លើង ចាប់ជំរិតមនុស្ស នៅក្រុងព្រះសីហនុ ចំជាសាហាវមែន! អ្នកទេសចរជនជាតិចិន ជះទឹកក្តៅដាក់នារីអូតេសម្នាក់ ហើយថែមទាំងគំរាមបំផ្ទុះយន្តហោះចោលទៀត…(មានវីដេអូ)

Read More

ជួយស៊ែរផង! នារីៗចូលចិត្តស្លៀកខ្លីប្រយ័ត្នជួបមនុស្សរោគចិត្តបែបនេះ (មានវីដេអូ)

December 16, 2018

មើលតាមវីដេអូនេះគឺបង្ហាញពីទង្វើរបស់បុរសម្នាក់ដែលថោកទាបអោនមើលក្រោមសំពត់ខ្លីរបស់នារីម្នាក់ ។ បើគ្មានកាមេរ៉ាសុវត្ថិភាពមើលទេប្រហែលជាមិនជឿថាមានមនុស្សប្រភេទនេះនោះទេ ។ ដូចនេះសូមបងប្អូនមិត្តនារីប្រយ័ត្នពេលស្លៀកពាក់ខ្លី ឬសុិចសុី ។

Read More

ការពិត iPhone XS គឺជាទូរស័ព្ទដ៏គួរឱ្យខ្លាចដល់ថ្នាក់នេះ!!!

December 15, 2018

កាលពី​ថ្ងៃទី ១២ ខែកញ្ញា​កន្លងទៅក្រុមហ៊ុន Apple បានប្រកាសចេញលក់ទូរស័ព្ទ iPhone សេរ៊ីថ្មីចុងក្រោយចំនួនបីបន្ថែមទៀតគឺ iPhone XR, iPhone XS និង XS Max។ ជាមួយនឹងការបំពាក់បច្ចេកវិទ្យាថ្មីៗ នឹងចុងក្រោយ គេជឿជាក់ថា iPhone ប្រាកដជាទទួលការគាំទ្រកាន់តែខ្លាំងឡើងៗ ជាក់ជាមិនខាន។ ដោយសារតែវាពិសេសបែបនេះ ទើបឥឡូវនេះទូរស័ព្ទiPhone ក៏ត្រូវបានគេយកមកត្រូលលេងសើចពីលក្ខណៈសម្បត្តិដ៏សម្បូរបែបរបស់វា ដូច្នេះសូមវីដេអូខាងក្រោម៖ ស្រោមស្រោបមាសសុទ្ធដែលអាចចាំងភ្នែកដល់ខ្វាក់😂 កាម៉េរាក្រោយកម្រាស់១២មែត្រជាមួយអំពូលភ្លើង៣គ្រាប់😂 កាម៉េរាខាងមុខ មុខអាក្រក់គឺនៅតែអាក្រក់ មិនអាចកែប្រែលោកអ្នកបានឡើយ😂

Read More

ញាក់សាច់ ! ប្តីប្រពន្ធមួយគូនេះ លេងប្រលែងគ្នាសុទ្ធតែកាំភ្លើង និងដាវ

December 14, 2018

ជីវិតប្តីប្រពន្ធពេលខ្លះសើចពេលខ្លះក៏កើតទុក្ខ ប៉ុន្តែប្តីបើក្រលេកមើលប្រពន្ធទាំងពីរនេះវិញមិនធម្មតាទេ ស្រលាញ់គ្នាពេក ប្រលែងគ្នាលេងសុទ្ធតែកាំភ្លើង និងដាវ។ ថ្វីត្បិតតែមើលទៅដូចជា ព្រឺព្រួចបន្តិច ប៉ុន្តែប្រហែលជាពួកគាត់គិតថា ដើម្បីប្លែកអារម្មណ៍ផង ណាមួយចង់ក្រេបទឹកឃ្មុំផង ទាល់តែធ្វើចឹងបានមានន័យ៕

Read More

សុំខ្លាចក្មេងស្រីៗឥឡូវ ឃើញប្រុសស្អាតមិនបានតាហ្មង ទោះគ្នាជាប់គុកហើយក៏មិនលើកលែងដែរ

December 14, 2018

គួរឲ្យអស់សំណើចណាស់ ពីមុនធ្លាប់តែឃើញប្រុសៗសរសើរស្រីពេលដែលឃើញគេស្អាត ប៉ុន្តែរឿងមួយនេះវិញពិតជាប្លែកណាស់ ពួកគាត់ស្រីៗពេលនេះទប់អារម្មណ៍លែងបានហើយដោយសារតែឃើញបងចោរដ៏ស្រស់ស្អាតម្នាក់នេះ។ ដូចជារឿងមួយនេះអញ្ចឹង ក្មេងប្រុសម្នាក់ដែលជាប់គុកទៅហើយក្តី ក៏មានស្រីៗសរសេរតាមហ្វេសប៊ុកសរសើរថាស្អាត គួរឲ្យស្រលាញ់ទោវិញឆ្កុយ មានអ្នកខ្លះចាំទទួលគ្នាដៃពីរទៀត ពេលចេញពីគុកវិញ គិតៗទៅមានអញ្ចឹងទៀតន៎។ យល់យ៉ាងណាដែរអ្នកទាំងអស់គ្នា!!!

Read More

ថ្មីចែស៖ អ្នកលក់ម្នាក់វាយអ្នកទិញបែកមាត់ព្រោះពូកែតថ្លៃខ្លាំងពេក

December 14, 2018

ផ្អើលទាំងព្រឹកអស់មួយផ្សារ ព្រោះតែហេតុការណ៍អ្នកលក់ហ៊ានលើកដៃវាយអ្នកទិញរហូតដល់បែកមាត់ ដោយហេតុផលអ្នកទិញនោះតថ្លៃច្រើនពេក។ សាក្សីនៅកន្លែងកើតហេតុដែលចូលចិត្តចេះដឹងរឿងគេ បានឱ្យក្រុមការងារដឹងថា ដំបូងឡើយមានស្ត្រីម្នាក់ចូលមករើសខោអាវនៅក្នុងហាងរបស់អ្នកលក់ខោអាវម្នាក់នោះ។ ស្ត្រីម្នាក់នោះនោះរើខោអាវអស់ជាច្រើន ហើយបានកកូរកកាយខោអាវជាច្រើនម៉ូដ។ តែនាងបែរជាមិនត្រូវចិត្ត ដោយខុសនេះខុសនោះ តែពេលរើសបានម៉ូដដែលត្រូវចិត្តហើយ បែរជាសុំតថ្លៃជ្រុលហួសហេតុ។ ក្រោយដែលតថ្លៃបានសម្រេចហើយ បែរជាដូចចិត្តមិនទិញទៅវិញ ដែលជាហេតុធ្វើឱ្យអ្នកលក់ផ្ទុះកំហឹងទ្រាំមិនបាន ក៏ស្ទុះទៅទះកំផ្លៀងនាងមួយដៃបណ្ដាលឱ្យបែកមាត់ចេញឈាម។ ជនរងគ្រោះក៏បានឱ្យដឹងដែរថា ទម្លាប់របស់នាងគឺចូលចិត្តតថ្លៃ ហើយតថ្លៃរាល់ដងមិនដែលមានអ្នកលក់ណាខឹងនាងទេ តែអ្នកលក់ម្នាក់នេះកាចហួសហេតុ។ ក្រោយមកភាគីទាំងសងខាងក៏បានដោះស្រាយគ្នា ហើយភាគីខាង ជនរងគ្រោះព្រមទទួលសំណង 500 ដុល្លារដើម្បីបញ្ចប់រឿងដោយសន្ដិវិធី។ នេះក៏ជាសារដាស់តឿនរំលឹកដល់អ្នកដែលចូលចិត្តតថ្លៃគេហើយមិនយក គួរយល់អារម្មណ៍អ្នកលក់ខ្លះផង។ អ្នកលក់ក៏ជាមនុស្សដែរ តែអ្នកលក់ក៏គួរយល់ពីអ្នកទិញខ្លះផង អ្នកទិញក៏គាត់ចង់ចំណេញលុយខ្លះផងដែរ។ យោគយល់អធ្យាស្រ័យគ្នាទើបមិនមានរឿងរ៉ាវកើតឡើង។ ហេតុការណ៍នេះកើតឡើងនៅប្រទេសចិន កាលពីម្សិលម៉ិញ។ នាងខ្ញុំ TEAV ពីកម្មវិធី LEE BUZZ!

Read More

បុរសម្នាក់ខំធ្វើការ6ឆ្នាំ មិនហ៊ានសំរាក គឺដើម្បីសង្សារ!! តែថ្ងៃមួយឃើញ ស្រាប់តែគាត់ឃើញស្រោមអនាម័យទើបប្រើថ្មីៗ…

December 5, 2018

អូនសំលាញ់..! បងហៅអូនថាអូនសំលាញ់ជាលើកចុងក្រោយ ហើយបងដឹងថាអូនមកនៅជាមួយបង ព្រោះអូនខ្ជិលធ្វើការ តែបងទទួលយកបាន បងរាប់រងចញ្ចឹមអូន ព្រោះបងមិនមែនជាប្រុសស្អាត បងមិនមានសាច់ដុំធំៗ បងមិនសូវចេះនិយាយផ្អែម បែបរ៉ូមេទិក តែបងស្រលាញ់អូន។ អូនជាមនុស្សខ្លួនតូចរាងស្វេលគួឲ្យស្រលាញ់ អូនពូកែតែងខ្លួន អូនពូកែធ្វើខ្លួនអោយចូលក្នុងចំណោមគេចុះ យើងស្រលាញ់គ្នាតាំងពីនៅរៀនរហូតដល់រៀនចប់។ អូនសុំបែកបងជិត 50ដង មកហើយ តែបងនៅតែអត់ឳនអោយអូនជានិច្ច ព្រោះបងស្រលាញ់អូន ហើយការត្រូវគ្នាលើកនេះអូនបានសុំបងមកនៅជាមួយទាំងដែលមិនទាន់រៀបការ បងសប្បាយចិត្តណាស់រកអ្វីប្រៀបផ្ទឹមបាន។ បងសុខចិត្តធ្វើការថែមម៉ោង មិនបានសំរាកដើម្បីបានលុយអោយចាយទិញស្បែកឡើងល្អៗ ទិញអ្វីដែលអូនចង់បានម៉ាក់ហាមក៏បងមិនស្ដាប់។ បងគិតថាលើកនេះបងបានបំពេញ នៅអ្វីដែលអូនចង់បានហើយអូន នឹងមិនទៅចោលបងទៀតទេ មែនអូនមិនទៅចោលបងទេ តែអូនចាយលុយបង ហើយទៅដើលេងសប្បាយជាមួយប្រុសផ្សេង បងចូលក្នុងបន្ទប់បងឃើញ សោមអនាម័យទើបប្រើថ្មីៗ ទាំងដែលបងទើបមកពីធ្វើការ មកចឹងហើយបានជាបងឆាតមករកអូន អូនដូចជាមិនសូវយកចិត្ត ថ្ងៃអាទិត្យបងបបួលអូនដើលេងអូនមិនទៅព្រោះអូនដើលេងជាមួយគេឆ្អែតហើយ។ ពេលនេះបងភ្ញាក់ខ្លួនហើយ បងឈប់ងុបនឹងអូនហើយ កំលាំងញើសឈាមដែលបងរកបានអូនចាយចុះ បងលាហើយ មិនបាច់សុំបងបែកទៀតទេលើកនេះបងជាអ្នកសុំបែកម្ដង។ នេះជាសារមួយដែលបុរស់ម្នាក់បានសរសេផ្ញើជូនសង្សារបស់គាត់ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះអត្ថបទនេះ..?

Read More

មិនដឹងជាប្ដីអ្នកណាទេលោកលេងចឹងហ្មងហ្អី បានសុីចុកហើយថតផុសអួតគេទៀត បានចូលktvយ៉ូៗម្ដងលេងមួយឈ្នះដៃមងហ្អីលោកប្ដី

December 3, 2018

មិនដឹងជាប្ដីអ្នកណាទេលោកលេងចិងមងហ្អីបានសុីចុកហើយថតផុសអួតគេទៀត😂😂😂😂😂😂បានចូលktvយ៉ូៗម្ដងលេងមួយឈ្នះដៃមងហ្អីលោកប្ដី😂😂😂😂😂

Read More

ស្នេហ៍ពិតមិនគិតលើសម្រស់!! រំភើបណាស់ពេលដឹងមូលហេតុដែល នារីក្មេងស្រស់ស្អាតម្នាក់សម្រេចចិត្តរៀបការជាមួយប្តីមុខអាក្រក់…

December 3, 2018

នាពេលថ្មីៗមានរឿងមួយដែលគួរអោយភ្ញាក់ផ្អើលមួយតាមរយះបណ្តាញសង្គមហ្វេសប៊ុក ដោយនារីរូបស្រស់ស្អាតម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហោះរូបជាមួយនឹងគូរស្នេហ៏របស់នាងយ៉ាងបើកចំហរតែម្តងដោយមិនខ្លាចមានមតិរិះគន់ពីអ្នកណាទាំងអស់ ហើយបានសរសេរថា បុរសម្នាក់នេះ បើទោះបីគាត់ជាមិនស្អាត មិនសង្ហារ មិនមានដូចគេក៏ពិតមែន តែគាត់ជាមនុស្សម្នាក់ដែលតែងតែនៅក្បែរខ្ញុំជានិច្ចពេលដែលខ្ញុំលំបាក ហត់នឿយគ្រប់បែបយ៉ាង។ គាត់គឺជាបុរសម្នាក់ដែលតែងតែធ្វើអោយខ្ញុំសប្បាយរីករាយ អស់ក្តីកង្វល់ កើតទុក្ខ ពេលខ្លះខ្ញុំដូចជាធ្វើបាបគាត់ពេកហើយដោយមានសម្តីអាក្រក់ថាអោយគាត់យ៉ាងណាក៏ដោយ ក៏គាត់នៅតែស្រឡាញ់ខ្ញុំ នៅក្បែរខ្ញុំមិនដូចប្រុសផ្សេងទេ ស្អាតតែសំបកក្រៅ មានលុយតែចរិតអន់ សាវ៉ា មិនប្រៀបបាននឹងចរិតនឹងភាពស្មោះត្រង់គាត់បន្តិចឡើយ។ អស់រយះពេល៥ឆ្នាំទៅហើយដែលគាត់នៅក្បែររូបខ្ញុំ គាត់មិនដែលធ្វើអោយខ្ញុំពិបាកចិត្តឡើយ ពេលខ្ញុំជួបរឿងពិបាកចិត្ត គាត់តែងតែលួងលោមអោយខ្ញុំកម្លាំងចិត្ត អោយខ្ញុំសប្បាយចិត្តឡើងវិញ គាត់យល់ពីអារម្មណ៏ខ្ញុំទាំងអស់នេះហើយជាហេតុផលដែលធ្វើអោយខ្ញុំស្រឡាញ់គាត់ ទោះបីជាគាត់មិនសង្ហារ ក្រ មិនមានដូចគេ តែចង់ប្រាប់ថាបុរសម្នាក់នេះពិតជាសំខាន់សម្រាប់ខ្ញុំជាទីបំផុត នេះជាស្នេហ៏ពិតប្រាកដែលគាត់មានចំពោះខ្ញុំ ហើយខ្ញុំនឹងសន្យាថានឹងរៀបការជាមួយគាត់ ព្រមទាំងរស់នៅជាមួយគ្នាអស់មួយជីវិត ហើយខ្ញុំនឹងធ្វើឲ្យអ្នកដ៏ទៃដែលមើលងាយបុរសរូបអាក្រក់ទាំងអស់ដែរថា គេអាក្រក់តែមុខមាត់ តែចិត្តរបស់គេបរិសុទ្ធណាស់។ បន្ទាប់បានផុសរូបនឹងសារទាំងនេះធ្វើអោយអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៏នឹងចែករំលែកតៗគ្នាជាច្រើន ដែលសរសេើរនូវគូរស្នេហ៏មួយនេះ ដែលបានស្រឡាញ់គ្នាមិនគិតពី រូបសម្បត្តិមានរក្រឡើយ នេះហើយជាស្នេហ័ពិត សុភមង្គលពិតប្រាកដ ហើយអ្នកខ្លះក៏ជូនពរអោយពួកគេទាំង២នាក់ស្រឡាញ់គ្នារៀងរហូតផងដែរ។ តើអ្នកទាំងអស់គ្នាយល់បែបណាដែរចំពោះសេចក្តីស្រលាញ់ពោរពេញដោយភាពបរិសុទ្ធរបស់គាត់នោះ?

Read More