Breaking News

បច្ចេកវិទ្យា

បច្ចេកវិទ្យាវៀតណាមកំពុងតែបោះជំហាន រហូតធ្វើឲ្យក្រុមហ៊ុនយក្សអាមេរិក Google ចង់បង្កើតស្នាក់ការមួយនៅទីនោះ

December 12, 2018

(ហាណូយ)៖ រដ្ឋាភិបាល​ទីក្រុងហាណូយ​ បាននិយាយនៅថ្ងៃពុធនេះថា ក្រុមហ៊ុនយក្ស​របស់សហរដ្ឋអាមេរិក Google កំពុងសិក្សា​ពីលទ្ធភាពនៃការបើក​ការិយាល័យតំណាង​របស់ខ្លួន​ ប្រចាំនៅក្នុងប្រទេស​វៀតណាម។ នេះបើ​តាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។ រដ្ឋាភិបាល​វៀតណាម ធ្វើការអះអាងបែបនេះ​ នៅលើគេហទំព័រ​របស់ខ្លួន ដោយផ្អែកលើ​ប្រភពបានមកពីអនុប្រធា​នជាន់ខ្ពស់ ក្រុមហ៊ុន Google លោក ខែន វ៉កខឺ (Kent Walker)។ គេហទំព័រដដែល​បានបញ្ជាក់ដោយយោង​លើសម្ដីលោក Walker យ៉ាងដូច្នេះថា «ក្រមហ៊ុន Google កំពុងសិក្សា​ពីការបើកការិយាល័យ​តំណាង នៅក្នុងប្រទេស​វៀតណាម​ ជាមួយការ​ទទួលបានគោលការណ៍​ធានាពិសេសមួយ​ ដែលស្របតាម​ច្បាប់​អន្តរជាតិ»។ គួរបញ្ជាក់ថា ព័ត៌មានខាងលើ​កើតមានឡើង ខណៈច្បាប់ស្ដីពីសន្តិសុខ​ព័ត៌មានវិទ្យាដ៏ចម្រូង ចម្រាស់របស់​វៀតណាម នឹងត្រូវចូលជាធរមាន​ដើមឆ្នាំក្រោយ ជាមួយការតម្រូវ​ឱ្យក្រុមហ៊ុនបច្ចេកវិទ្យា​ទាំងអស់​ ត្រូវបើក​ការិយាល័យតំណាង និងផ្ទុកទិន្នន័យ​នៅក្នុង​ប្រទេស ដោយសារតែទីក្រុងហាណូយ បានមើលឃើញនូវ​ការវាយប្រហារ​ផ្នែកព័ត៌មានវិទ្យា​​កាន់តែខ្លាំង​ឡើងៗ​ នៅទូទាំង​សកលលោក៕ ប្រភព៖ FreshNews

Read More

មិនគួរឲ្យជឿសោះ អ្នកលេងហ្គេមPUBG កំពុងជួយឲ្យក្រុមហ៊ុននេះរកចំណូលបានវាល់លានដុល្លា

November 21, 2018

វិស័យកីឡាអេឡិចត្រូនិក ឬហៅម្យ៉ាងទៀតថា ហ្គេម បាននឹងកំពុងក្លាយជាល្បែងដ៏មានប្រជាប្រិយសម្រាប់យុវវ័យមួយចំនួន ដែលការវក់លេងហ្គេមដ៏ល្បីមួយនេះ ហាក់ដូចជា ជួយរកចំណូលអោយក្រុមហ៊ុនផលិតហ្គេម ដែលមានលោក​ Brendan Greene ជាស្ថាបនិក ហើយសព្វថ្ងៃលោកមានចំណូលប្រមាណជា ៥ ពាន់លានដុល្លារអាមេរិក។ PubG ជាឈ្មោះGameដ៏ពេញនិយមមួយ ដែលក្មេងៗនៅកម្ពុជាមួយចំនួនកំពុងតែជក់ចិត្ត ភ្លេចបាយភ្លេចទឹក ដោយសារតែហ្គេមនេះមានភាពទាក់ទាញខ្លាំងទៅលើទម្រង់ និងរបៀបនៃការលេង គួរអោយចាប់អារម្មណ៍ពីសំណាក់យុវវ័យ។ តែមានមនុស្សភាគតិចណាស់ដែលដឹងថា អ្នកណាជាអ្នកបង្កើតហ្គេម PubG ហើយរកចំណូលបានច្រើប៉ុណ្ណាពីហ្គេមមួយនេះ។ លោក Brendan Greene ជាស្ថាបនិកមួយរូប ដែលបានបង្កើតហ្គេមជាលក្ខណៈផ្សងព្រេងមួយ ដែលមានឈ្មោះថា PubG ដែលមានឈ្មោះពេញថា “Player Unknown’s Battlegrounds” ដែលហៅកាត់ថា PubG ហើយចាប់រីកសាយចូលទៅក្នុងតំបន់អាស៊ី និងអឺរ៉ុបយ៉ាងខ្លាំងក្លារបំផុត។ ស្ថាបនិកហ្គេមដ៏ល្បីរូបនេះមានកំណើតនៅលើទឹកដីរដ្ឋ Bally shannon សាធារណៈរដ្ឋអៀឡង់ ហើយមកទល់បច្ចុប្បន្ននេះអាចរកចំណូលបានប្រមាណជា ៥ ពាន់លានដុល្លារអាមេរិកពីការលក់ហ្គេមដ៏ល្បីរបស់ខ្លួន ទៅកាន់អ្នកដែលចូលចិត្តលេង​ នៅទូទាំងពិភពលោក។ សព្វថ្ងៃនេះអ្នករកស៊ីបច្ចេកវិទ្យាហាក់ដូចជាមានទីផ្សារ ខ្លាំង ដោយសារតែភាពជឿនលៀន និងទំនោររបស់មនុស្សភាគច្រើនចូលចិត្តវិស័យបច្ចេកវិទ្យា មិនថាជាវិស័យកីឡាអេឡិចត្រូនិក ឬប្រភេទហ្គេមផ្សេងៗទៀតនោះទេ […]

Read More

អស់បារម្មណ៍ជាមួយនឹងវិធីធម្មជាតិងាយៗ៖ ខ្ទឹមអាចព្យាបាលការប៉ោងសសែរឈាមបាន….

October 18, 2018

សរសៃប៉ោង គឺជាប្រភេទនៃការហើម និងប៉ោងក្នុងសរសៃឈាម ដែលជាធម្មតាកើតនៅលើជើង និងមុខ។ សុភាពនារីគ្រប់រូបស្អប់ជាងគេនៅពេលកើតសរសៃប៉ោងនេះ ព្រោះវាមិនត្រឹមតែធ្វើឱ្យបាត់បង់សម្រស់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យបាត់បង់ទំនុកចិត្តថែមទៀតផង។ ទោះយ៉ាងណា លោកអ្នកនឹងភ្ញាក់ផ្អើលចំពោះវិធីព្យាបាលដ៏មានប្រសិទ្ធភាពមិនគួរឱ្យជឿដូចខាងក្រោមនេះ។ វិធីធ្វើនិងប្រើប្រាស់ ៖ •យកខ្ទឹមស ៦កំពិសចិញ្ច្រាំឲ្យម៉ដ្ឋ បន្ថែមទឹកអាកុល (អាកុលសម្រាប់លាងឬជូតស្បែក) ២ទៅ៣ដំណក់ ច្របល់ចូលគ្នាឲ្យសព្វ យកមកម៉ាស្សាលើបរិវេណស្បែក ដែលមានសរសៃពីងពាង ពី១៥ទៅ២០នាទី •គួរធ្វើបែបនេះ រៀងរាល់ថ្ងៃ ដើម្បីឆាប់ទទួលបានលទ្ធផល។

Read More

ស៊ែរចែកគ្នាដឹងផង៖ វិធីកំចាត់ ឫសដុះ នៅលើស្បែកបានឆាប់រហ័ស ដោយវិធីធម្មជាតិងាយៗ និងស័ក្តិសិទ្ធ……………

October 13, 2018

នេះ គឺជាវិធីមួយចំនួនដែលអាចជួយឱ្យអ្នកព្យាបាលកំចាត់ឫសដុះនៅលើស្បែកបានឆាប់រហ័ស ដោយវិធីធម្មជាតិងាយៗ ។ វិធីព្យាបាល៖ -យកខ្ទឹមស មួយកំពឹស ដំឱ្យម៉ដ្ឋ យកមកបិទនៅកន្លែងដែលកើតឫសនោះ -យកក្រណាត់ស្អាត រុំពីលើ -ទុករយៈពេល ២០នាទី រួចលាងសំអាតទឹកចេញ ព្យាបាលតាមវិធីនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុង ១សប្តាហ៍ នឹងជួយកំចាត់ឫស នៅលើស្បែកឱ្យជាសះស្បើយ។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត ប្រភព៖ top10homeremedies

Read More

ឱសថធម្មជាតិ ព្យាបាលជំងឺថ្លើម ឬខ្លាញ់រុំថ្លើម យ៉ាងស័ក្តិសិទ្ធ ….

October 12, 2018

ព្យាបាល​​៖ សម្អាតថ្លើម ព្យាបាលជំងឺថ្លើម ឬខ្លាញ់រុំថ្លើម។ * គ្រឿងផ្សំ​ ​ ​- ស្លឹក​ជីរអង្កាម​មួយ​ក្ដាប់​ ​ ​- ទឹក​ក្រូចឆ្មា​រ ​ ​- ទឹកក្រូច​ពោធិ៍សាត់ ​ ​ ទឹក ១ លីត្រ​ និងទឹកឃ្មុំ​ របៀប​ធ្វើ​ ​​-ដាក់​ទឹក​លើ​ចង្ក្រាន ដាំ​ឱ្យ​ពុះ​ រួចដាក់​ស្លឹក​ជីរអង្កាម​ក្នុង​ទឹក​ពុះ ៥ នាទី រួច​ដកចេញ​។ បន្ទាប់មក ដាក់​ទឹក​ក្រូចឆ្មារ ទឹកក្រូច ពោធិ៍សាត់ និង​ទឹកឃ្មុំ​ចូល​។​ វិធីប្រើប្រាស់ ​-អាច​ផឹក​វា​ទាំង​ត្រជាក់ ឬ​ក្ដៅ​ក៏បាន វា​នឹង​ជួយ​សម្អាត​ថ្លើម ជួយ​រំលាយ​អាហារ និង​ជួយ​ដល់​ក្រពះ​។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ ដោយ៖ អ៊ាង សុផល្លែត

Read More

ជួយចែករំលែកដឹងគ្រប់គ្នាផង៖ ឱសថធម្មជាតិអាច ព្យាបាលជំងឺ ឈឺសន្លាក់ឆ្អឹង និងឈឺបាតជើង …………

October 6, 2018

ព្យាបាល៖ ឈឺសន្លាក់ឆ្អឹង និងឈឺបាតជើង ធាតុផ្សំ៖ -ក្រូចឆ្មារ ៣ផ្លែ -ប្រេងអូលីវ។ វិធីធ្វើ៖ – ចិតសំបកក្រូចយកផ្នែកសខាងក្នុងចេញ រួចចិតជាចំណិតតូចៗស្តើងៗ ដាក់ចូលក្នុងក្រឡកែវមួយ – ចាក់ប្រេងអូលីវចូលឲ្យលិចសំបកក្រូចនោះ រួចបិទគម្របរក្សាទុករយៈពេល២អាទិត្យ។ វិធីប្រើ៖ – យកទឹកប្រេងរបស់វាមកលាបរិត ម៉ាស្សា ១៥នាទី ត្រង់កន្លែងដែលឈឺ ហើយទុករយៈពេល២ម៉ោងទើបសម្អាតចេញ – យកកាករបស់វាមកបិតរួចយកស្បៃរុំត្រង់បាតជើង ឬកន្លែងឈឺទុក១យប់ រួចយកវាចេញ និងលាងសម្អាត។ ធ្វើបែបនេះបានរយៈពេល ២ឬ ៣ថ្ងៃអ្នកនឹងទទួលបានធូរស្បើយ។

Read More

ស៊ែរ​​យកលាភ៖ អ្នក​កើត​ឆ្នាំ ជូត ឆ្លូវ ថោះ មមី រកា និង​ កុរ ក្រោយ​ភ្ជុំ​បិណ្ឌ​នេះ និងមានលាភសំណាង …….

October 6, 2018

តាម​រយៈ​ការ​ទស្សន៍​ទាយ​កន្លង​ទៅ ឃើញ​ថា ចង្វាក់​ខ្សែ​ជោគ​រាសី​នៃ​ឆ្នាំ ជូត ឆ្លូវ ថោះ មមី រកា និង កុរ គឺ​មាន​ចំណង​លាភ​គ្រាន់​បើ​ជាង​គេ ប៉ុន្តែ​តាម​លោក​គ្រូ​ Xiao Lixin បាន​ធ្វើ​ការ​ទស្សន៍​ទាយ ដោយ​បង្គុំ​ធាតុ​ទឹក​ ដី ភ្លើង​ និង ខ្យល់​ ចូល​បន្ថែម បាន​លាត​ត្រដាង​អោយ​ឃើញ​កាន់​តែ​ច្បាស់​អំពី ជោគ​រាសីល្អៗ ជា​ច្រើន​ទៀត ដែល​ឆ្នាំ​ទាំង ៦ ខាង​លើនឹង​ទទួល​បាន នៅ​ក្រោយ ពេល ៧ ថ្ងៃ​ទៀត ដែល​ក្នុង​ប្រពៃ​ណី​ខ្មែរ​យើង គឺ​ចំ​ក្រោយ ពីធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ តែ​ម្តង ។ ដើម្បី​អោយ​កាន់​តែ​ជ្រាល​ជ្រៅ​ច្បាស់​លាស់​ជាង​នេះ ទៅ​ទៀត សូម​អាន​ការ​ទស្សន៍​ទាយ​ខាង​ក្រោម ពី​សំណាក់ លោក​គ្រូ​ទស្សន៍ទាយ​ នៃ​ Taiiwan Secret ឈ្មោះ Xiao Lixin ដូច​តទៅ៖ ១. បុគ្គល​ឆ្នាំ​ជូត៖ នា ៧ ថ្ងៃ​ក្រោយថ្ងៃភ្ជុំបិណ្ឌប្រពៃណីខ្មែរ អ្នក​នឹង​អស់​ទុក្ខ​កង្វល់ អស់​រឿង​ស្មុគស្មាញ […]

Read More

ស៊ែរចែកគ្នាដឹង៖ ឈប់ខ្វល់រឿងបញ្ហាក្អក វិធីធ្វើថ្នាំធម្មជាតិព្យាបាលក្អកយ៉ាងមានប្រសិទ្ធភាព …..

October 6, 2018

ស៊ែរចែកគ្នាដឹង៖ ឈប់ខ្វល់រឿងបញ្ហាក្អក វិធីធ្វើថ្នាំធម្មជាតិព្យាបាលក្អកយ៉ាងមានប្រសិទ្ធភាព +គ្រឿងផ្សំដែលត្រូវមាន៖ -ក្រូចឆ្មារ(១ផ្លែ)-ខ្ទឹមស(១គ្រាប់)-ខ្ញី(១ដុំតូច)-អំបិលបន្តិច +របៀបធ្វើ និងប្រើ -ហានខ្ញីនិងខ្ទឹមសជាដុំតូច លាយជាមួយទឹកក្រូចឆ្មារ អំបិលនិងទឹកឃ្មុំ -កូរវាបន្តិច ញាំវាជារៀងរាល់ព្រឹក សម្រួលអត្ថបទដោយ : ផ្សារកសិកម្មយើង

Read More

ស៊ែរចែកគ្នាដឹងផង៖ វិធីបន្ថយកំដៅក្នុងខ្លួន ពេលគ្រុនក្តៅ បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ….

October 6, 2018

គ្រុន ឬក្តៅខ្លួនជាអាការម្យ៉ាងដែលធ្វើឲ្យសីតុណ្ណភាពក្នុងរាងកាយឡើងខ្ពស់ជាងធម្មតា នៅពេលដែលការឆ្លងមេរោគ ឬមានការឈឺចាប់មុខរបួសដោយសារមូលហេតុអ្វីម្យ៉ាង។ វាអាចកើតឡើងក្នុងរយៈពេលខ្លីនៃការឆ្លងមេរោគ ឬកើតពីការឈឺចាប់មុខរបួសប៉ុណ្ណោះ ហើយនៅពេលនោះ ស្ទើរតែគ្រប់ផ្នែកទាំងអស់នៃរាងកាយយើងអាចឡើងកំដៅបាន មិនថាក្បាល ដងខ្លួន ឬដៃជើងនោះទេ។ ចំណែកឯរយៈពេលនៃការគ្រុនក៏ខុសពីគ្នាដែរ ទៅតាមប្រភេទនៃមេរោគ ឬមូលហេតុបង្ក។ មនុស្សជាច្រើនបានងាកទៅរកប្រភេទថ្នាំផ្សេងៗ ដើម្បីបន្ថយសីតុណ្ហភាពរបស់ពួកគេ នៅពេលពួកគេគ្រុនក្តៅ ។ ប៉ុន្តែ ការប្រើប្រាស់ថ្នាំហួសប្រមាណទាំងនេះ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក ដែលមួយចំនួនក្នុងនោះអាចកើតឡើងភ្លាមៗតែម្តង ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់មានឈ្មោះថា Jolisha Sharay បានចែករំលែកវិធីយកដំឡូង អាចជួយអ្នកដទៃកាត់បន្ថយគ្រុនក្តៅ និងផ្តាសាយ ។ យោងតាមនាង កូនប្រុសរបស់នាង កំពុងមានជំងឺគ្រុនផ្តាសាយ អស់រយៈពេល ២ ថ្ងៃ ក្នុងកម្រិតក្តៅខ្លាំងមែនទែន ។ នាងបានចាប់ផ្តើមផ្តល់ប្រភេទថ្នាំ Tylenol និង Motrin ដើម្បីព្យាបាល ពិតណាស់ វាបានជួយកាត់បន្ថយតែ១រយៈខ្លីប៉ុណ្ណោះ និងជំងឺគ្រុនក្តៅរបស់កូនប្រុសនាង ក៏ត្រឡប់មកវិញយ៉ាងឆាប់ តាមរយៈវិធីខាងក្រោម៖ រុក្ខជាតិ៖ដំឡូងបារាំង វិធីធ្វើ និងប្រើប្រាស់៖ -កាត់ដំឡុងជាចំណិតធំមួយ ដាក់បិទក្រោមបាតជើងទាំងសងខាងរបស់កូន ដោយស្រោបនឹងស្រោមជើង គួរបញ្ជាក់ថា […]

Read More

ស៊ែរដឹងគ្រប់គ្នាផង៖ ទឹកទៀបបារាំងក្រឡុកអាចសម្រកទម្ងន់ យ៉ាងមានប្រសិទ្ធភាព ….

October 6, 2018

វិធីធ្វើទឹកទៀបបារាំងក្រឡុកសម្រកទម្ងន់ គ្រឿងផ្សំ៖ ផ្លែទៀបបារាំង ស្ករស អំបិល ទឹកកក វិធីធ្វើ៖ ១-ដាក់សាច់ទៀបបារាំង ក្នុងថូក្រឡុក ដាក់ទឹកដាំ ទឹកស្ករ អំបិល ក្រឡុក ឲ្យសព្វ។ ២-ដួសទឹកកក ដាក់កែវ ចាក់ទឹកផ្លែទៀបក្រឡុកចូល ពិសា ឬអាចទឹកកកឈូស ពេលកិនក្រឡុកក៏បាន។ +គុណប្រយោជន៍ផ្នែកអាហារ៖ផ្លែទៀបសម្បូរដោសារធាតុអាហារផ្សេងៗ ជាពិសេស ថាមពល ការបូអ៊ីដ្រាត ប្រូតេអ៊ីន កាកសរសៃអាហារ វីតាមីន រ៉ែខនិជ កាល់ស្យូមនិងជាតិដែក។ ប្រភពអត្ថបទ៖ ផ្សារកសិកម្មយេីង

Read More