Loading...
Ja Son – postkhnews
Breaking News

Author: Ja Son

ម៉ែអាថ្លែន៖ បងចិននៅខេត្តព្រះសីហនុ លេងដាក់សុទ្ធតែ “ភោជនីយដ្ឋានទ្វារមាស” ចឹងម៉ង …………

August 7, 2019

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះ បានចុះរុះរើស្លាកយីហោរបស់ជនជាតិចិនមួយកន្លែង ដែលសរសេរឈ្មោះថា ” ភោជនីយដ្ឋានទ្វារមាស ” ដែលមានទីតាំងនៅខាងក្រោយស្ថានីយ៍ប្រេងតូតាល់ ក្នុងភូមិសាស្ត្រភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជាមួយគ្នានេះដែរ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុបានថ្លែងថា ករណីស្លាកយីហោ សរសេរឈ្មោះថា« ភោជនីយដ្ឋានទ្វារមាស នេះ អាជ្ញាធរបានចាត់វិធានការហើយ ទៅលើម្ចាស់ទីតាំង ដែលលើកស្លាកយីហោដោយមិនមានការសុំអនុញ្ញាត ឬអោយមន្ត្រីជំនាញពិនិត្យជាមុន ទៅលើខ្លឹមសារពាក្យពេចន៍មុននឹងលើកតាំង ៕

Read More

ប្តី‪‎ប្រើកាំបិតផ្គាក់ កាប់សម្លាប់ប្រពន្ធ ច្រើនកាំបិតចំបំពង់កនិងកញ្ចឹងក រួចអូសសពទម្លាក់ទឹកប្រឡាយផ្លូវ‬លំ ហើយ……….

August 6, 2019

(ក្រចេះ)៖ ករណីឃាតកម្មមួយ បានកើតឡើងដោយប្តីកាប់ប្រពន្ធខ្លួនឯងបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបាត់ តែកម្លាំងនគរបាលកំពុងចាប់ខ្លួន។ អំពើឃាតកម្មនេះ បានកើតឡើងនៅយប់ថ្ងៃទី៥ ខែសីហារ ស្ថិតនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ។ មន្រ្តីនគរបាលប៉ុស្ដិ៍សង្កាត់អូរឬស្សី បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គង់ ស្រីតូច អាយុ២៧ឆ្នាំ រីឯជនដៃដល់ជាប្ដីឈ្មាះ សំ សុភ័ក្រ្តា រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ បើតាមមន្រ្តីនគរបាលមូលដ្ឋាន កន្លងមកជនរងគ្រោះ និងជនរងគ្រោះ មានជម្លោះរហូតដល់ជនរងគ្រោះ សម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែជនដៃដល់ពុំយល់ព្រមឡើយ។ លុះនៅថ្ងៃកើតហេតុ វេលាម៉ោងជាង ៧យប់ ជនរងគ្រោះជិះម៉ូតូទៅទិញបង្អែម ស្រាប់តែពេលត្រឡប់មកផ្ទះវិញ ត្រង់ចំណុចផ្លូវលំច្រកចូលផ្ទះត្រូវបានជនសង្ស័យ បានកាន់កាំបិតផ្គាក់កាប់ជនរងគ្រោះ ជាច្រើនកាំបិតត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។ ក្រោយកាប់ប្រពន្ធរួចហើយ ជនដៃដល់បានរត់គេចខ្លួនបាត់។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងតាមស្វែងរកចាប់ជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Read More

គេចពីគុករួចអត់មើលទៅ ក្តៅៗ៖ ឧកញ៉ា គង់ គ្រឹង មេឈ្មួញព្រៃឈើ ត្រូវកោះហៅឱ្យចូលបំភ្លឺ នៅគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ………

August 6, 2019

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញដីកាមួយកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ។ តាមលិខិត ដែលចេញដោយ ឧត្តមសេនីយ៍ឯក ហុង វីណុល កាលពីថ្ងៃទី០២ ខែសីហា ហើយដែលទើបធ្លាយមកដល់ បណ្តាញព័ត៌មាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហាញថា ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងផងដែរ។ ការកោះហៅ ឧកញ៉ា គង់ គ្រឹង ជាឈ្មួញឈើម្នាក់ដែរនោះ ត្រូវបានបញ្ជាក់ក្នុងលិខិតកោះហៅរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថា ដើម្បីដំណើរការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។ គណៈកម្មការជាតិដើម្បីទប់ស្កាត់ […]

Read More

យីក្មេងៗសម័យនេះ មិនចង់និយាយទេ! អាយុទើប១៣ឆ្នាំ មកបបួលគ្នារួមភេទ បាន២ដង ចុងក្រោយ ជាប់ទោសព្រោះស្នេហ៍ ………

August 6, 2019

ភ្នំពេញ៖ យុវជនម្នាក់ ក្រោយពីបង្កាត់ភ្លើងស្នេហ៍ ជាមួយក្មេងស្រីអាយុទើប១៣ឆ្នាំ ជាអនីតិជន បានសម្រេចបាន២ដង បែកធ្លាយរឿងដឹងដល់ឪពុកម្តាយខាងស្រី ប្តឹងប៉ូលិសឲ្យចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ បញ្ជូនពីស្រុកកំណើត មកអនុវត្តន៍ច្បាប់ នៅមូលដ្ឋានកើតហេតុ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ជនជាប់ចោទក្លាយជាអ្នកទោសស្នេហាឈ្មោះ ឆេង ម៉ុក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកក្មេងស្រី រងគ្រោះ ឈ្មោះ ធ គ ល អាយុទើប១៣ឆ្នាំ ជាអនីតិជន មានទីលំនៅខេត្តកណ្តាល ។ យោងតាមបណ្តឹងរបស់ភាគីក្មេងស្រី បានឲ្យដឹងថា ជនសង្ស័យ ទោះជាស្រឡាញ់ ទំនាក់ទំនងគ្នាជាមួយក្មេងស្រីខាងលើ តែបានបបួលនាំក្មេងរងគ្រោះ មកដេកនៅជាមួយគ្នា ឈានដល់រួមភេទ បាន២ដងនៅយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងមក នៅបន្ទប់ជួលក្នុងភូមិទួលពង្រ […]

Read More

ភ្ញាក់ផ្អើលជាខ្លាំង ប្រទះឃើញរូបសំណាកប្រាសាទអង្គរវត្ត នៅប្រទេសហ្វីលីពីនតាំងពីឆ្នាំ…

August 5, 2019

ប្រជាពលរដ្ឋមួយចំនួន ដែលបានទៅដល់ទឹកដីនៃប្រទេស ហ្វីលីពីន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលពួកគាត់បានឃើញ រូបប្រាសាទអង្គរវត្តខ្មែរ ត្រូវបានគេសាងសង់ នៅក្នុងតំបន់ដាច់ស្រយាលមួយ នៃប្រទេសហ្វីលីពីននោះ។ តាមពិត ប្រាសាទនោះត្រូវបានគេសាងសង់ពីអតីតកាល នៅពេលដែលប្រទេសខ្មែរមានសង្គ្រាមក្នុងស្រុក ដោយសំណង់នេះសាងសង់នៅជំរុំជនភៀសខ្លួនខែ្មរមួយ នៅក្នុងប្រទេសហ្វីលីពីន​ នៅក្នុងឆ្នាំ ១៩៨២ នៅពេលដែលមាន​ជនភៀសខ្លួនខែ្មររត់គេចពីសង្គ្រាមក្នុងស្រុក​ ទៅរស់នៅប្រទេសជិត​ខាង និង ប្រទេសទី៣​ ដោយមានអ្នកខ្លះត្រូវឆ្លងកាត់ជំរុំនេះ។ សំណង់ទាំងនេះ ត្រូវបានគេសាងសង់ក្នុងន័យរំលឹកនូវកេរ្ត៍មរតកវប្បធម៌របស់ខ្លួន​ ហើយវាបានក្លាយទៅជាសំណង់ភស្តុតាងនៃការបែកបាក់ព្រាត់ប្រាស់សង្គមគ្រួសារ និង សង្គមជាតិដោយសារសង្គ្រាម។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC) ៕popular

Read More

ថាមែនៗ គុកហើយ៖ ឧកញ៉ា គង់ ក្រឹង មេឈ្មួញព្រៃឈឺ ត្រូវបានឯកឧត្តម សៅ សុខា កំពុងចុះបង្ក្រាបផ្ទាល់ទ្រង់ទ្រាតធំ ៩ទីតាំងក្នុងខេត្តក្រចេះ………

August 5, 2019

ក្រចេះ៖ នៅថ្ងៃត្រង់ទី៥ ខែសីហា ឆ្នាំ២០១៩ នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងជាច្រើននាក់ ថែមទាំងមានការចូលរួមពី តំណាង​ ក្រសួងស្ថាប័ន ចំនួន១៦អង្គភាព​ ចុះបង្ក្រាបបទល្មើសបទល្មេីសព្រៃឈើទ្រង់ទ្រាយធំ របស់ឧកញ៉ា គង់​ ក្រឹង ។ ប្រតិបត្តិការនេះ កំពុងធ្វើឡើងនៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ដែលឃ្លាតពីព្រំដែនវៀតណាមតែប៉ុន្មានគីឡូដីតែប៉ុណ្ណោះ ហើយទោះបីជាយ៉ាងណា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ សមត្ថកិច្ចពុំទាន់បង្ហើបលម្អិតនោះឡើយ គ្រាន់តែដឹងថា ចុះត្រួតពិនិត្យចំនួន៩ទីតាំងរបស់ ឧកញ៉ា គង់ ក្រឹង ដែលពលរដ្ឋស្គាល់ថា ឧកញ៉ារូបនេះ ជាឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីខេត្តក្រចេះ ៕

Read More

តួនាទីជំនួយការ រកលុយមិនសូវបាន បង្កើតមុខរបរថ្មី ចេញឆក់ ខ្សែកនារីម្នាក់ តាមផ្លូវតែត្រូវ………..

August 5, 2019

ភ្នំពេញ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០៧នាទី សមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីឆក់ខ្សែក នៅចំនុចសួនមនោរម្យផ្លូវសហពន្ធរុស្សី ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ជនសង្ស័យឈ្មោះ ប៊ាន ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមុរបរជំនួយការជាងថតរូប ស្នាក់នៅផ្ទះអត់ស្គាល់លេខ ផ្លូវ ២០០៤ សង្កត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន។ ជនរងគ្រោះឈ្មោះ ថាយ យ៉ុម ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក ស្កុបពីពណ៌ស គ្មានស្លាកលេខ លេខតួ.5175257លេខម៉ាស៊ីន .5175257 អាវពណ៏ស ដៃវែងចំនួន១និង កាបូបស្ពាយចំនួន១ ទូរស័ព្ទ១ គ្រឿង ម៉ាកអាហ្វូន សេវែនផ្លាសពណ៏ខ្មៅ […]

Read More

ជួយស៊ែរផង៖ វត្តក្រីក្រ និងកំពុងតែជួបការលំបាកខ្លាំង ថែមទាំងត្រូវភ្លើងឆេះសាលាឆាន់ម៉ត់សល់តែផេះ ………

August 4, 2019

ហ្វេសបុក៖​ នៅកាលពីពេលថ្មីៗនេះបានកើតមានករណីអគ្គីភ័យមួយបានលេបត្របាក់យកសាលាឆាន់មួយខ្នងបណ្តាលឲ្យខ្ទេចម៉ត់សល់តែផេះទេ ហើយព្រះសង្ឃនៅទីនោះកំពុងតែជួបការលំបាកខ្លាំងណាស់ វត្តនេះ ក្រីក្រណាស់ និង ស្ថិតនៅលើភ្នំដែរជាទីដាច់ស្រយ៉ាលថែមទៀតផង ។ នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក សុីម ចាន់សុី បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “មានករណីឆាបឆេះសាលាឆាន់ខ្ទិចអស់គួអោយសង្វែកដល់លោកនេនតូចៗនឹងព្រះសង្ឃនៅទីនោះណាស់😥😥សូមបងប្អូនទាំងអស់មេត្តាចូលបុណ្យតាមសធ្ធាជ្រះថ្លាផងព្រោះវត្តនេះក្រីក្រណាស់.. បើបងប្អូនចង់ជួយសូមទាក់ទងលេខចៅអធិការផ្ទាល់0966296060 , 0964485050រឺ ទាក់ទងមកលេខបងប្រុស (ហ៊ុយឧត្តម)ក៏បាន 015 30 28 02 បញ្ជាក់ = ហេតុការនេះកើតឡើងកាលពីយប់ថ្ងៃទី៣១.០៧.២០១៩ នៅភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឈន៍ស្រុកឈូក ខេត្តកំពត នៅវត្ពង្រកជុំតេជោ.”៕

Read More

លើសពីអាណិត៖ ជីវិតអើយជីវិត គ្មានផ្ទះស្នាក់នៅ ដើរដេកតាមវត្ត ខំដើររើសអេតចាយជាមួយកូនទាំងពីរ កណ្តាលភ្លៀងរលឹមស្រិចៗ និងមានផ្ទៃពោះជិតសម្រាលកូនទៀត ទឹកចិត្តម្ដាយទោះជាលំបាកយ៉ាងណាក៏នៅតែទ្រាំ ……

August 3, 2019

ហ្វេសប៊ុក៖ អាណិតគាត់បងប្អូនអើយ😭ខំដើររើសអេតចាយជាមួយកូនទាំងពីរកណ្តាលភ្លៀងរលឹមស្រិចៗគ្មានស្បែកជើង😭គាត់គ្មានផ្ទះដើរស្នាក់នៅតាមវត្ត😭 នេះហេីយទឹកចិត្តម្ដាយទោះជាលំបាកយ៉ាងណាក៏នៅតែទ្រាំដែរ😭 ហេីយគាត់កំពង់តែមានផ្ទៃពោះជិតសម្រាលកូនទៀត មិនដឹងប្តីគាត់ទៅណាទេ 😭មិនដឹងថាបានលុយឯណាដេីម្បីសម្រាលកូន😭ទោះបីជាមានភ្លៀងខ្យល់យ៉ាងណាក៏ដោយក៏គាត់តស៊ូរដេីម្បីរកលុយទុកសម្រាលកូននៅថ្ងៃខាងមុខដែរ😭ហើយគាត់លំបាក់ខ្លាំងណាស់សូមជួយគាត់ផង😭 បើបងប្អូនណាចង់ជួយគាត់អាចទាក់ទងទៅលេខទូរស័ព្ទបងប្រុស( រ៉ាហ្វីន 081641318​\0972445739 ) ឫក៏បងប្អូនអាចអញ្ចើញទៅផ្ទាល់ក៏បានដែរណា😭បញ្ចាក់៖ គាត់ឧស្សាហ៍ទៅរើសអេតចាយនៅម្តុំ ភូមិបួន សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ៕ សូមអរគុណ 🙏🙏🙏។ សូមទស្សនាវីដេអូខាងក្រោម៖

Read More

ពួកចិននេះ ខ្លាំងពេកហើយ៖ បើកបរល្មើសច្បាប់បំពានសញ្ញាភ្លើងស្តុប សមត្ថកិច្ចហៅឈប់ផាកពិន័យ រកបុក និងរុញសមត្ថកិច្ច បញ្ចេញកាយវិការ កោងកាច ចង្អុលមុខសមត្ថកិច្ចចរាចរណ៍ដែល………

August 3, 2019

ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយឃ្លីបវីដេអូមួយ បានថតពីសកម្មភាពរបស់កឺកឺ ដែលជាជនជាតិចិន មួយក្រុម បើកបរល្មើសច្បាប់បំពានសញ្ញាភ្លើងស្តុបនៅប្រទេសកម្ពុជា ហើយត្រូវបានសមត្ថកិច្ចឃាត់រថយន្តដើម្បីធ្វើការផាកពិន័យតាមច្បាប់ បែរជាក្រុមជនជាតិចិនទាំងនេះ បញ្ចេញកាយវិការ កោងកាច ចង្អុលមុខសមត្ថកិច្ចចរាចរណ៍ដែលជាអ្នកអនុវត្តន៍ច្បាប់ ហាក់បីដូចជាចង់បង្កបញ្ហាថែមទៀត តែត្រូវជនជាតិចិនដែលជាបក្ខពួករួមដំណើរជាមួយគ្នានោះឃាត់ទាន់។ ក្នុងនោះ យោងតាមគណនីFacebook Cambodia Traffic TV បានបង្ហោះវីដេអូមួយ បានបង្ហោះថា កឺកឺ សាហាវម៉េះ រកវៃប៉ូលីសទៀត ជិះបំពានភ្លើងក្រហម ហៅឈប់ រកបុកប៉ូលីសទៀត WTF Mafia China ដែលសកម្មភាពនេះត្រូវបានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក រិះគន់យ៉ាងខ្លាំងទៅអត្តចរិកបុគ្គលជនជាតិចិនម្នាក់ផងដែរ ៕

Read More