Loading...
អានហើយព្រឺសម្បុរណាស់! បងប្រុសម្នាក់ចែករំលែករឿងពិត ដើរឆ្ងាយហាមនិយាយមាត់កផ្តេសផ្តាស ព្រោះអីអាច… (មានវីដេអូ) – postkhnews
Breaking News

អានហើយព្រឺសម្បុរណាស់! បងប្រុសម្នាក់ចែករំលែករឿងពិត ដើរឆ្ងាយហាមនិយាយមាត់កផ្តេសផ្តាស ព្រោះអីអាច… (មានវីដេអូ)

Spread the love

ថ្មីៗនេះប្រភពហ្វេសប៊ុកបងប្រុស Sochanvirak Khim បានចែករំលែករឿងព្រឺសម្បុរមួយទាក់ទងនឹងការនិយាយលេងផ្តេសផ្តាសពេលដែលដើរឆ្ងាយៗ​ ដើម្បីជាការដាស់តឿន និងជាការយល់ដឹងបន្ថែមក្នុងការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ទោះបីជាស្តាប់ទៅហាក់បីដូចជាអបិយជំនឿ ក៏ប៉ុន្តែនេះក៏ដូចជាគំនិតដែលយើងគួរស្វែងយល់បន្ថែមដែរ ដែលគាត់បានលើកឡើងយ៉ាងដូច្នេះថា៖

រឿងពិត មិនជឿក៏កុំប្រមាថ ( វែងបន្តិច តែគួរតែអាន ពេលទំនេរ)
នេះជារឿងមួួយដែលអ្នកចូលចិត្តដំណើរផ្សងព្រេងក្នុងព្រៃគួរតែអាន ! ត្រូវចាំថា ក្នុងព្រៃពិតណាស់ មានអ្នកតាម្ចាស់ស្រុកដែលនៅចាំថែរក្សានិងការពារ គួរណាស់អ្នកដំណើរជៀសអោយបាននៅពាក្យសម្ដីប្រមាថរឺសន្យា ! ខ្ញុំធ្លាប់លឺចាស់ៗនិយាយពេលទៅដើរលេងតាមសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ គាត់ថាហាមមិនអោយនិយាយអ្វីទាំងអស់ ដូចជា ហត់ណាស់ អត់សប្បាយ តិចធ្លាក់ទៅ បែកកង់ឡាន ទុកហែងចោលលូវ រឺ ចង់ដេកនៅហ្នឹង មានច្រើនជាងហ្នឹងទៀត ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់លឺ តែខ្ញុំមិនដែលជឿសោះ តែខ្ញុំក៏មិនប្រមាថដែរ !
តែ ! ពេលនេះជួបខ្លួនឯងទើបច្បាស់នឹងភ្នែក បែកញើសទាំងគ្រាប់
រឿងនេះពីដំបូងវាកើតចេញពី….. !

[……] ព្រលឹមស្រាងៗ បងប្រុសរបស់ខ្ញុំបានដាស់ខ្ញុំនិងមិត្ត២អ្នកទៀត អោយក្រោកឡើង ហើយនិយាយថា តោះងើបមកទៅដើរលេងតទៀត ! រំលឹកឡើងវិញ ពួកយើងបានធ្វើដំណើរកំសាន្តដោយម៉ូតូមកលេងខេត្តកំពត ហើយបានសម្រាកនៅសហគមន៍ត្រពាំងសង្កែមួយយប់ ! ដំណើរកំសាន្តមិនមានគម្រោងច្បាស់លាស់ ធ្វើអោយពួកយើងប្រកែកគ្នាតាំងពីយប់ រហូតដល់ពេលព្រឹក ក៏មិនដឹងថាត្រូវទៅណា ! ក្រោយពីដើរតាមចាប់ក្ដាមពេញមួយរាត្រីក្នុងសហគម ពួកយើងក៏ដេកយ៉ាងស្ងប់ស្ងាត់ ហិហិ ! លុះព្រឹកឡើងបងប្រុសរបស់ខ្ញុំបានដាស់ពួកយើង ហើយនិយាយថា តោះទៅបូកគោ ! ហើយចាំទៅកែប គាត់ចង់ញុំាគ្រឿងសមុទ្រស្រស់ៗ ពួកនៅតែប្រកែកគ្នា ម្នាក់ចង់ដេកកោះ ម្នាក់ចង់ទៅនេះ ម្នាក់ចង់ទៅនោះ ! ចុងក្រោយគាត់ថា ចង់ដេកនៅភ្នំបូកគោ ខ្ញុំក៏ថា ប្រហែលអត់កន្លែងដេកទេ “” ដេកវត្ត ហាសហាស ចង់ដេកវត្ត “” សម្លេងរបស់បងប្រុសខ្ញុំបានបន្លឺឡើង ក្នុងកាយវិការលេងសើច ! ខ្ញុំក៏មានអារម្មណ៍មិនសូវល្អ ហើយក៏បបួលគ្នាទៅកែបសិន ហើយពេលញុំាបាយថ្ងៃ ខ្ញុំក៏បានប្រាប់គាត់ថា លូវបើចង់ទៅបូកគោ ក៏ទៅៗ តែត្រូវត្រលប់មកវិញអត់ដេកទេ ហើយក៏អត់កំពតដែរ មកភ្នំពេញវិញ គាត់ក៏យល់ព្រម !

តាមផ្លូវឡើងភ្នំ ខ្ញុំមានអារម្មណ៍មិនសូវស្រួលសោះ ក្នុងចិត្ត មិនដឹងកើតអី ហើយងាកទៅឃើញតែគេដួលម៉ូតូ មានបញ្ហា ! ខ្យល់អាកាសបរិសុទ្ធធ្វើអោយខ្ញុំស្រលះខ្លួនបានខ្លះ ហើយពួកយើងក៏មកដល់គោលដៅ ! ហើយក៏នាំគ្នាមើលទឺកជ្រោះ ហើយរកផ្លូវដើរចុះទៅខាងក្រោម ចុះៗ​ៗ រហូតដល់អស់ផ្លូវ ទៅដល់ខាងក្រោម ! ចំនុចខាងក្រោម អ្នកទាំង៣ក៏បានចុះ ដោយដើរឆ្លងកាត់តាមឈើ ខ្ញុំតែម្នាក់ដែលមិនចុះ ! ខណះដែលខ្ញុំនៅម្នាក់ឯង ខ្យល់បក់ ត្រជាក់ៗ ធ្វើអោយអាម្មណ៍ហាក់ភ័យ ប្លែកៗ ខ្ញុំក៏បានដើរឡើងមកលើបណ្ដើរៗ ហើយអ្នកទាំង៣ក៏ដើរមកតាមក្រោយ ! យើងក៏នាំគ្នាមកយកម៉ូតូ ហើយគិតថាទៅលេងកាស៊ីណូចាស់ រឿងដែលកើតឡើងគឺ មិត្តម្នាក់បាត់សោម៉ូតូ !

ពួកយើងក៏ដើរសួរគេសួរឯង សន្តិសុខ មីងអនាម័យ អ្នកដំណើរ តែគ្មានចម្លើយ ! ទាំងក្រុម ក៏បានធ្វើដំណើរទៅរកសោរតាមកន្លែងដែលខ្លួនបានដើរ ! អស់១ម៉ោងជាងក្នុងព្រៃ រកមិនឃើញ ហើយក៏វាមិនអាចនឹងរកឃើញដែរ ! ទាំង៣អ្នកបានអោយខ្ញុំនៅចាំកាតាប ហើយគេដើររកបន្ត ! ខ្យល់ត្រជាក់បក់មកម្ដងទៀត ចេអ៊ឺមហើយ ! ញ័រប្លោក នៅម្នាក់ឯង ! ខ្ញុំក៏ងាកមើលជុំវិញខ្លួន គឺខ្ញុំកំពុងឈរនៅចំនុចកណ្ដាលនៃផ្លូវបំបែកជា៣ ! ដៃអើយដៃ ញ័រអស់ ! ខ្ញុំក៏នឹកឃើញរឿងដែលបងប្រុសខ្ញុំថា ចង់ដេកនៅបូកគោ ដេកវត្ត ហើយមិត្ត២អ្នកទៀតចង់ដេកនៅកំពត៣យប់ ! ខ្ញុំកាន់តែភ័យ រួចក៏ដកទឹកសុទ្ធ ហើយជ្រោចកន្លះដប ហើយដាក់នៅក្រោមដើមឈើ១ ហើយបួងសួងសុំខមាលទោសដល់អ្នកតាម្ចាស់ស្រុក អោយលោកជួយបើកផ្លូវអោយកូនចៅរកឃើញវិញ កូនចៅនឹងមានសំណែនថ្វាយ ! ក្រោយពីនិយាយរួច អាម្មណ៍ខ្ញុំក៏រាងស្រលះបន្តិច ហើយមិនដឹងអារម្មណ៍ពីណា បណ្ដាលអោយខ្ញុំ ស្ពាយកាតាបទាំង៤ ទៅរកពួកគាត់ ហៅគាត់ឡើងមកវិញ ! ពួកយើងបានមកដល់ខាងមុខផ្លូវចេញវិញ ក៏នាំគ្នាដើរសួរមីងអានាម័យ និងពូសន្តិសុខម្ដងទៀត តែនៅតែគ្មានចម្លើយ ! ម្នាក់ៗហាក់អស់សង្ឃឹម ! និយាយមែនភ័យណាស់ ! ខលអស់អ្នកស្គាល់នៅកំពតអោយហៅជាងមកពីកំពតឡើងមកធ្វើ ! អារម្មណ៍មួយដែលមិនមែនជាខ្ញុំ បានអោយខ្ញុំដើរទៅសួរបុគ្គលិកម្នាក់ បងហា បងមានបានឃើញសោរម៉ូតូមួយអត់បង រឺ មានគេរើសបានយកមកផ្ញើរ ! គាត់ក៏ថា នេះមែនអូន ! អូហ្ហ ព្រះពុទ្ធ ព្រះធម៌ ព្រសង្ឃ អ្នកចាស់ម្ចាស់ស្រុក ពិតជាជួយកូនចៅមែន !
ពួកយើងក៏បានរៀបមាន់ជាសំណែនថ្វាយអ្នកតាម្ចាស់ស្រុកតាមការសន្យា ! រួចពួកយើងក៏ប្រញាប់ចេញដំណើរមកវិញ រហូតដល
ភ្នំពេញ !

ជាចុងក្រោយ ជាសារសម្រាប់អ្នកដើរព្រៃ គួរតែប្រយត្ន័មាត់បន្តិច ! បើមិនកើតវាខ្លួនឯង ខ្ញុំនៅតែមិនជឿ !

Leave a Reply

Your email address will not be published. Required fields are marked *