Loading...
ស៊ែឲ្យសម្តេច ហ៊ុន សែន ដឹងផងព្រោះសម្តេចចង់ស្គាល់មុខណាស់ ! មេក្លោង រត់ការឲ្យថៅកែវៀតណាម នាំឈើចេញតាមច្រកទ្វារភាគីដាក់ដាំ គឺ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៣០៣ – postkhnews
Breaking News

ស៊ែឲ្យសម្តេច ហ៊ុន សែន ដឹងផងព្រោះសម្តេចចង់ស្គាល់មុខណាស់ ! មេក្លោង រត់ការឲ្យថៅកែវៀតណាម នាំឈើចេញតាមច្រកទ្វារភាគីដាក់ដាំ គឺ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៣០៣

Spread the love

ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ថៅ កែជនជាតិវៀតណាមចំនួន២នាក់ ឈ្មោះ ទិន និងឈ្មោះ ហ៊ួង  បានយកលុយ រាប់សិបម៉ឺន លានដុល្លារ  ឲ្យ លោក ទិន ស៊ីន មេ បញ្ជាការនគរបាលវរការពារព្រំដែនលេខ ៣០៣ យក ចាត់ចែងរត់ការទៅ កាន់អាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ ព័ន្ធ ដើម្បីឲ្យពួកខ្លួនមានឱកាសចរាចរណ៍ ឈើឆ្លងទៅប្រទេសវៀតណាមច្រកទ្វេភាគី ដាក់ដាំ ។

ប្រភព ដដែល បានបង្ហើបថា អ្នកចេញមុខ រត់ការឲ្យជនជាតិវៀតណាម លោក ទិន ស៊ីន មេ បញ្ជាការនគរបាលវរការពារព្រំដែនលេខ ៣០៣ ជាមេក្លោង   នឹង អ្នកពាក់ពន្ធ័ជា ច្រើនទៀត ដូចជា នាយរងនាយក រដ្ឋបាលសាលាខេត្ត មានសាចឈាមលោក អភិបាលខេត្ត   លោកស័ក្តិ៥យោធា ឈ្មោះ សុផាត សេរីវុទ្ធី  យោធាខាងព្រំដែន និងមន្រ្តីតុលាការម្នាក់ទៀត ក៏បានចូលរួម ធ្វើកិច្ចការនេះ គ្រាន់តែការសម្រេចលទ្ធ ផលបែបណានោះ គេមិនទាន់ទម្លាយនៅ ឡើយទេ ។
ប្រភពដដែលបន្តថា កាលពីថ្មី ៗ កន្លងមក នេះ លោក ទិន ស៊ីន មេបញ្ជាការនគរបាលវរ ការពារព្រំដែនលេខ៣០៣ ជិះ រថយន្តឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ ស្លាកលេខ៩៩៩៩ (រថយន្តស្លាកប្រទេស ឡាវ)  ជាមួយ ថៅកែ វៀតណាម មកធ្វើការកិច្ចការនេះ យ៉ាង ស្រាស្រស្រាំ បំផុតរត់ការពីថ្នាក់ក្រោម រហូត ដល់ ថ្នាក់លើ អស់ហើយ  ។

ចំណែក ថៅកែវៀតណាម ឈ្មោះ ទិន និយាយក្តែងៗ ថាខ្លួនអាចនឹង ធ្វើការងារនេះដោយរលូន ព្រោះលោកស្នង ការ និងអភិបាលខេត្តគឺជាមនុស្សរបស់ គាត់  ដោយ គេ  បាន ចំណាយ លុយ រហូតដល់ ១លានដុល្លារ ធ្វើយ៉ាងណាឲ្យគេ បាននាំឈើចេញ  បាន  ។

ពាក់ព័ន្ធនឹងករណីនេះ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោក ទិន ស៊ីន មេបញ្ជាការនគរបាល វរការពារព្រំដែនលេខ៣០៣ ដោយគ្មាន លេខទូរស័ព្ទ ។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលនៃអភិបាលខេត្តមណ្ឌល គិរី ទូរស័ព្ទចូលគ្មានអ្នកទទួល មិនអាចសុំការពន្យល់អំពីបញ្ហាខាង នេះបាន ។

ប្រភព ដដែលបញ្ជាក់ថា ប្រសិនបើមានករណី រត់ការចំណាយប្រាក់ទៅកាន់អាជ្ញាធរ សមត្ថ កិច្ចជំនាញពាក់ព័ន្ធ ដើម្បីឲ្យបទល្មើសឈើ នៅខេត្តមណ្ឌលគិរី អាចដំណើរការ បានរលូនមែន   មានការន័យថា អភិបាលនៃគណៈ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បាន កំពុង ផ្គើនទៅនឹងការស្តីបន្ទោសពី សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ដែល កន្លងមក  សម្តេចបានធ្វើការ ស្តីបន្ទោស លោក ស្វាយ សំអ៊ាង ដែល មិនបង្ក្រាបបទល្មើស ព្រៃឈើ   អាចនិងមានបញ្ហា  ។

ជុំវិញករណី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ការនគរបាលខេត្តមណ្ឌលគិរីបានអះអាង ប្រាប់ កាសែត ក្នុងស្រុក កាលពី រសៀល ថ្ងៃសុក្រ ទី១២ តុលា ឆ្នាំ២០១៨ នេះថា ៖ មិនមានករណីរត់ការរឿងបទ ល្មើសឈើនេះទេ តែបើខ្ញុំដឹងនឹងមានភ័ស្តុ តាង ដាច់ខាតមិនយោគយល់ ។ ទី១ ខ្ញុំ ត្រូវតែដកតួនាទី, ទី២ត្រូវចាប់ដាក់គុក ។ ពីព្រោះថា ក្នុងនាមខ្លួនឯងជាសមត្ថកិច្ច មិនទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ បែរ ជាមករត់ការបទល្មើស?។

លោកស្នងការបន្តថា ឲ្យតែមានចេញ នៅច្រកណា កន្លែងណា មន្រ្តីនៅទីនោះ ត្រូវទទួលខុសត្រូវ ជាមួយខ្ញុំគឺមិនបានដាច់ ខាត មានតែចាប់ដាក់គុក និងដកតួនាទី។ ពិសេសខ្ញុំត្រេកអរច្រើនរាល់ការសួរព័ត៌ មាន ក៏ដូចជាការផ្តល់ព័ត៌មាន ដើម្បីវិធាន ការទប់ស្កាត់បទល្មើស ។  មន្រ្តីមួយចំនួនបានលើកឡើងថា ប្រសិន បើលោកផ្កាយពីរ ឡោ សំណាង ស្នងការ នគរបាលខេត្តរឹតបន្តឹងបែបនេះ ឈ្មួញពិត ជាមិនអាចដំណើរការបាន មិនតែប៉ុណ្ណោះ គាត់ថែមទាំងចេញបទបញ្ជាឲ្យតាមច្រក ទទួលខុសត្រូវ មិនមែនតែច្រកដាក់ដាំនោះ ទេ បើមានបទល្មើសដឹកជញ្ជូនឈើឆ្លង ដែនប្រឈម និងដកតំណែងហើយចាប់ ដាក់គុកនេះជាដើម ។

នៅខេត្តមណ្ឌលគិរី ជាខេត្តមួយ មាន បទល្មើសព្រៃឈើ  រសើបបំផុត ដែលថ្នាក់លើយក ចិត្តទុកដាក់ តាមដានបំផុត ក្នុងនោះសូម្បី តែសម្តេចក្រឡាហោម ស ខេង ក៏ធ្លាប់ស្តី បន្ទោសចំៗទៅលើលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីមិនបង្រ្កាបបទ ល្មើសព្រៃឈើ បណ្តោយឲ្យបទល្មើសនេះ កើតមានដដែល ទើបមួយរយៈនេះឃើញ ថា ច្រកមួយចំនួនរៀងរួញខ្លួនបន្តិចរហូត ដល់មានមេសមត្ថកិច្ចៗខ្លះហ៊ានយកលុយ ខ្លះទៀតដកខ្លួនចេញពីសំណូក ព្រោះខ្លាច មានរឿងធ្លាក់មកដល់ខ្លួន ។

ដូច្នេះទោះ ជាថៅកែវៀតណាមឈ្មោះ ទិន និងហ៊ួង ចំណាយលុយក្នុងកម្រិតណាក៏ដោយ គេ ទទួលស្គាល់ថា ប្រហែលជាមិនអាចទៅរួច ខណៈបច្ចុប្បន្នថ្នាក់លើរឹតបន្តឹង ហើយក្រុម អាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធជា ច្រើនស្ថាប័នមានទម្លាប់ កន្ទេលធំបន្លំដេក ក៏ពិបាកនឹងទទួលសំណូក ខណៈបច្ចុប្បន្ន នេះ មិនសូវជាទទួលប្រយោជន៍ជាលក្ខណៈ ប្រព័ន្ធ ដូច្នេះងាយនឹងបែកពាងប្រហុកអស់ បុណ្យ អស់ស័ក្តិ អស់តួនាទី ក្នុងរឿងពុក រលួយបទល្មើសព្រៃឈើនេះជាក់ជាមិន ខាន ៕

Leave a Reply

Your email address will not be published. Required fields are marked *