Loading...
ប្អូនស្រីនាយករដ្ឋមន្រ្តីលោកស្រីហ៊ុន ស៊ី ណាត កំពុងចេញមុខគាំទ្រប៉ូលីសចរាចរណ៍ពុករលួយដែលផាកជនជាតិចិន១០០$ ដោយស្នើរសុំឲ្យ លោក ជួន ណារិន្ទ ផ្តល់ឪកាសឲ្យ មន្ត្រី ចរាចរណ៍ទាំងនោះផង – postkhnews
Breaking News

ប្អូនស្រីនាយករដ្ឋមន្រ្តីលោកស្រីហ៊ុន ស៊ី ណាត កំពុងចេញមុខគាំទ្រប៉ូលីសចរាចរណ៍ពុករលួយដែលផាកជនជាតិចិន១០០$ ដោយស្នើរសុំឲ្យ លោក ជួន ណារិន្ទ ផ្តល់ឪកាសឲ្យ មន្ត្រី ចរាចរណ៍ទាំងនោះផង

Spread the love

ខេត្តព្រះសីហនុ៖  លោកស្រីហ៊ុន ស៊ី ណាតប្អូនស្រីបង្កើតសម្តេចតេជោ  បានសសេរសារ បង្ហោះ នៅលើបណ្តាញសង្គមហ្វេកបុក ដោយ ស្នើរសុំឲ្យ ស្នងការ នគរបាលខេត្តព្រះសីហនុ ឯកឧត្តម ជួន ណារិន្ទ  ផ្តល់ឪកាស ឲ្យ មន្ត្រី ចរាចរណ៍៣នាក់  ទាលុយចិន  អប់រំ កែប្រែខ្លួនម្តងសិន កុំឲ្យគេចោទ ផ្កាប់ចិត្តចិនបណ្ដេញប៉ូលីសខ្មែរ។តែទោះបីជាយ៉ាងណាលោកស្រី អះអាង ថាមិនកាន់ជើងអ្នកខូចទេ ។

ការ ស្នើរសុំទៅស្នងការ ខេត្តនេះធ្វើឡើង បន្ទាប់ពី  ស្នងការ នគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ  បានឃាត់ខ្លួន  មន្ត្រីនគរបាលចរាចរណ៍៣នាក់ កាលពី ថ្ងៃទី១១ ខែតុលាឆ្នាំ២០១៨យកមកសួរនាំ  ដើម្បី ឲ្យ ក្រុមប្រឹក្សាវិន័យរបស់ស្នងការ នគរបាលខេត្តព្រះសីហនុ កំពុងពិនិត្យមើល ទៅលើវិន័យរបស់កងកម្លាំង ០០៦ ថាតើពួកគេប្រព្រឹត្តល្មើសវិន័យទំហំប៉ុណ្ណា? ទទួលពិន័យប៉ុណ្ណា? នឹងអនុវត្តន៍វិធានការណ៍យ៉ាងម៉ឺងម៉ាត់បំផុត ទៅតាមវិន័យរបស់កងកម្លាំង ០០៦ ។

អ្នករិះគន់បញ្ហាសង្គមមិនប្រណីមាត់ លើ ករណីអសកម្មរាល់ទង្វើមន្ត្រីខិលខូចលោកស្រីហ៊ុន ស៊ី ណាត បានសសេរសារពីឯនាយសមុទ្រ  បង្ហោះតាមបណ្តាញសង្គម  ហ្វេសប៊ុកកាលពីម្សិលម៉ិញថា ញថា «ខ្ញុំគិតថាមន្ត្រីចរាចរណ៍ធ្វើខុសច្បាប់ពិតមែនហើយតែដាក់ទោសត្រឹមស្ដីបន្ទាសបានហើយ បើដល់ថ្នាក់បណ្ដោញចេញខ្ញុំបារម្ភខ្លាចចូលគន្លងពួកបក្សប្រឆាំងមុខតែចោទយើងថាផ្កាប់ចិត្តចិនបណ្ដេញប៉ូលីសខ្មែរ »។

លោកស្រីបន្តថា នេះជាការគិតរបស់ខ្ញុំទុក្ខឱកាសអោយគាត់កែខ្លួនម្ដងសិនទៅឯកឧត្តម ជួន ណារិន ពីខ្ញុំយាយចាស់ ឯនាយសមុទ្រមិនកាន់ជើងមនុស្សខូចទេតែ ។ ជាមួយគ្នានេះ លោកស្រីក៏បាន ឆ្លើយតបនិងខាំមន មហាជនថា «ខ្ញុំយល់តែធ្វើជាម៉ែត្រូវតែឲ្យឱកាសកូនខុសម្ដងបើយើងគិតតែខុសដេញចោលអស់កូនហើយ»។« លោកនិយាយអញ្ចឹងចេះតែបានហើយតែផ្ដល់ឱកាសកែខ្លួនមនុស្សណាមិនចេះខុស បើយើងមិនផ្ដល់ឱកាសកែខ្លួនថ្ងៃក្រោយយើងមានវិប្បដិសារី មនុស្សណាមិនចេះខុសលោក។     ចាសសូមអរគុណច្រើនយើងជាមេកើយត្រូវតែផ្ដល់ឱកាសអោយកូនចៅកែខ្លួនទើបយើងមិនមានវិប្បដិសារីថ្ងៃក្រោយ»។

មន្ដ្រីនគរបាលដែលទារលុយពីជនជាតិចិន នៅខេត្តព្រះសីហនុនោះ ឈ្មោះ សំ ពិសិដ្ឋ ឋានន្តរសក្ដិ ថ្នាក់អនុសេនីយ៍ត្រី ឋានៈមន្ត្រីនៅផ្នែកអន្តរាគមន៍ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ប៉ុន្មានថ្ងៃនេះ មានករណី គណនី Facebook ជាច្រើន បានបង្ហោះ ផ្សព្វផ្សាយ ចែកចាយបន្ដគ្នា អំពីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ បានឃាត់រថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន ទារលុយចំនួន១០០ដុល្លារ ក្រោយមកតថ្លៃសល់៥០ដុល្លារ ជាថ្នូរនឹងការមិនអនុវត្តច្បាប់ ។

ក្រោយពី មានហេតុការណ៏នោះកើតឡើង លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា លោកបានកោះហៅមន្ត្រីនគរបាលចរាចរ ដែលយកតួនាទី ទៅជំរឹតទារលុយជនជាតិចិន បើកបរល្មើសច្បាប់ចរាចរមកសួរនាំហើយ ។ បន្ទាប់ពីសាកសួររួចលោកឧត្ដមសេនីយ៍ទោ ស្នងការ នឹងស្នើសុំថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ ដើម្បីដាក់វិន័យអោយបានធ្ងន់ធ្ងរបំផុត ។

លោកឧត្ដមសេនីយ៍ទោ ជួន ណារិនបានបន្ថែមអោយដឹងទៀតថា បើតាមជំហររបស់លោក ទង្វើរបស់មន្ត្រីចរាចររូបនោះ សមតែបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិទើបត្រូវ ព្រោះធ្វើអោយបាត់បង់កិត្តិយសមន្ត្រីនគរបាលជាតិទូទាំងប្រទេស ៕

Leave a Reply

Your email address will not be published. Required fields are marked *