Loading...
ក្តៅៗ៖ ផ្ទុះហ្គាសរថយន្ត​ Lexus RX300 របស់ជនជាតិចិន ឆាប​ឆេះ​របួសធ្ងន់៥នាក់ ​នៅលើស្ពានធ្លាម្អម ស្រុកក្រគរ……… – postkhnews
Breaking News

ក្តៅៗ៖ ផ្ទុះហ្គាសរថយន្ត​ Lexus RX300 របស់ជនជាតិចិន ឆាប​ឆេះ​របួសធ្ងន់៥នាក់ ​នៅលើស្ពានធ្លាម្អម ស្រុកក្រគរ………

Spread the love

ពោធិ៍សាត់៖ ​រថយន្ត១គ្រឿងម៉ាក Lexus RX300​ ពណ៌ស​ ពាក់ស្លាក​លេខ​ ភ្នំពេញ 2AB-4180​ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ​ឬពីបាត់ដំបងទៅភ្នំពេញ ស្រាប់តែផ្ទុះធុងហ្គាស បណ្ដាលឲ្យ​ឆាប​ឆេះពេញអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ​ រងរបួសធ្ងន់ស្រាលជនជាតិចិន​ចំនួន៥នាក់​​។


ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង​១២៖៤០នាទីយប់ ​ឈានចូលថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧០.១៧១ លើស្ពានធ្លាម្អម ​ស្ថិតនៅភូមិត្រាំ​ ឃុំត្នោត​ជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​។


ករណីខាងលើនេះរថយន្តត្រូវបានភ្លើងឆាបឆេះខ្ទេច​ទាំងស្រុង និង​បណ្ដាលឲ្យបុរសជនជាតិចិនចំនួន៥នាក់ បាន​រងរបួសធ្ងន់២នាក់​ និងស្រាល៣នាក់​ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់​។​ ហេតុការណ៍ដដែលនោះ គេឃើញសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ​ចំនួន១គ្រឿង ទើបគ្រប់គ្រងស្ថានភាពបាន។ បច្ចុប្បន្នរថយន្តដែលឆេះនោះ ​កម្លាំងនគរបាលស្រុក​ និងប៉ុស្តិ៍បានអូសដាក់ទុកនៅ​ ពីខាងមុខប៉ុស្តិ៍នគរបាលត្នោតជុំ។

សូមបញ្ជាក់ថា​ ជនជាតិ​ចិនទាំងនោះ​ មិនបានស្គាល់ឈ្មោះ​ទេ​ ព្រោះពួកគាត់ចេះតែភាសាចិន​ មិនចេះអង់គ្លេសទេ​ ទើបកម្លាំងនគរបាលសាកសួរព័ត៌មានមិនបាន​៕

Leave a Reply

Your email address will not be published. Required fields are marked *