Breaking News

ប្លែករហូត៖ ចូលផឹកស៊ីសប្បាយក្នុងខារ៉អូខេ ឲ្យកង់បីចាំ ចេញមកវិញ គ្មានលុយឲ្យ ស្រាប់តែឲ្យកណ្តាប់ដៃ និងកាំបិតប៉័ងតោដេញកាប់…

Spread the love

ភ្នំពេញ៖ បុរស​ពី​នាក់​បាន​ហៅ​អ្នករត់​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​បាន​ឲ្យ​ដឹក​ខ្លួន​ចូល​ខារ៉ាអូខេ​មួយ​ន្លែ​ង​ដើម្បី​ចូលទៅ​ផឹកស៊ី​រួច​ឲ្យ​ម្ចាស់​ម៉ូតូ​កង់​បី​ចាំ​នៅ​ខាងក្រៅ​។​លុះ​ផឹកស៊ី​ចប់​ចេញ​មកវិញ​ម្ចាស់​ម៉ូតូ​កង់​បី​សុំ​លុយ​ថ្លៃ​ដឹក​បែ​ជា​មិន​ឲ្យ​រួច​វាយ​ម្ចាស់​ម៉ូតូ​កង់​បី​មួយ​ដៃ​ដេញ​កាប់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​


ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​មុខ​ខារ៉ាអូខេ​(​យីហោ​ម៉ូ​ន​)​តាម​បណ្តោយ​ផ្លូវ​២០០៤​ក្នុង​សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​ភាគី​បង្ក​និង​ភាគី​រងគ្រោះ​មក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​កា​កាប​១​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បុរសម្នាក់ចំណោមពីរនាក់ ដែលបានប្រើអំពើហិង្សាទៅលើម្ចាស់ម៉ូតូកង់បីឈ្មោះ​ ហេង ពេជ្រ​ អាយុ២៨​ឆ្នាំ មានទីលំនៅ​មិនពិតប្រាកដ​ ជាអ្នកដើរបបួលមិត្តភក្តិផឹកស៊ី។ ចំណែកជនរងគ្រោះ ត្រូវជាម្ចាស់ម៉ូតូកង់បីឈ្មោះ ខឿន ប៊ុណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះ ជាម្ចាស់ម៉ូតូកង់បី បានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកណ្តាល 1X-6208 ធ្វើដំណើរនៅលើដងផ្លូវ ២០០៤ លុះបើកមកដល់មូលដ្ឋានកងពទ័អាកាស តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ស្រាប់តែមានបុរសពីរនាក់ បានហៅគាត់ដឹកជូនទៅម្តុំអូដឹម រួចបន្តដំណើរមកទំនប់កប់ស្រូវ ដោយមិនបានឈប់និងឲ្យលុយនោះទេ បានជាឲ្យរូបគាត់ដឹកបន្តដំណើរមកចូលខារ៉ាអូខេនៅចំណុចកើតហេតខាងលើ ហើយបានឲ្យរូបគាត់ចាំដោយគិតតម្លៃ៣៥០០០រៀល ។


ហើយក៏បាននាំគ្នាចូលទៅផឹកស៊ី​បាត់ ដោយរង់ចាំរយៈពេលពីរម៉ោង លុះមកដល់ម៉ោងកើតហេតុ បុរសពីរនាក់បានចេញមកវិញ ហើយរូបគាត់បានសូមលុយក្នុងតម្លៃ៣៥០០០រៀល ដែលជាតម្លៃចរចាគ្នារួច ស្រាប់តែបុរសពីរនាក់នោះមិនបានឲ្យលុយនោះទេ ថែមទាំងបានវាយរូបគាត់មួយដៃ និងយកកាំបិតប៉័ងតោដេញកាប់គាត់​ថែមទៀត ទើប​មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនភ្លាមៗ៕

Leave a Reply

Your email address will not be published. Required fields are marked *