Breaking News

ថ្មីទៀតហើយ៖ អូនជា​ប្រពន្ធ​ល្អសម្រាប់បងតែម្នាក់​គត់ ទោះបីមា​នរឿងអី​ក៏ដោយ គឺ​បង​ស្រឡាញ់តែ​អូនមួយគត់ ហើយពួកយើងសន្យាថានិងស្រលាញ់គ្នាទល់ចាស់កោងខ្នង …..

Spread the love

កាលពីប៉ុន្មានថ្ងៃមុននេះ មានភាពភ្ញាក់ផ្អើលខ្លាំងមួយ ក្រោយពេលរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីភាពស្និទ្ធស្នាលយ៉ាងផ្អែមល្ហែម រវាងគូស្នេហ៍ភេទដូចគ្នា​មួយគូរ ត្រូវបានអ្នក​ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក​នាំគ្នាចុចស៊ែរដោយមិនសំចៃដៃ​នោះ។



ដោយពួកគេចាត់ទុកថាជារឿង​កម្រមួយខណៈក្រៅពីស្រលាញ់ភេទដូចគ្នា ​មើលទៅ​គូស្នេហ៍ទាំងពីរក៏មានវ័យក្មេងៗថែមទៀតផង។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Senoun Tk ដែលជាអ្នកបង្ហោះរូបភាពឈរសំឡឹងមុខ​គូ​ស្នេ​ហ៍​នោះ ក៏បា​ន​បញ្ចេ​ញសារផ្អែមព្រមដោយការហៅខ្លួនឯង​ប្រពន្ធ​ពេញ​ៗមាត់ស្តាប់​ហើយ​សឹង​​លើស​ជាតិស្ករផងនោះថា “អូនជា​ប្រពន្ធ​ល្អសម្រាប់បងតែម្នាក់​គត់ទោះបីមា​នរឿងអី​ក៏ដោយ គឺ​បង​ស្រឡាញ់តែ​អូនមួយគត់យើង​ទាំងពីរនាក់​សន្យា​​ថានឹងស្រលាញ់​គ្នាដល់​ចាស់កោងខ្នង»។


ក្រោយឃើញការបង្ហោះ​នេះអ្នកលេង​ហ្វេសប៊ុក​ជាច្រើន​ក៏មិន​បានពេប​ជ្រាយ​ដល់គូស្នេហ៍​វ័យក្មេងទាំងពីរនេះឡើយ ដោយបានធ្វើការជូនពរឲ្យ​ជួបស្នេហា​យូរ​អង្វែង និង​ជោគ​ជ័យ​ក្នុង​ជីវិតនាថ្ងៃអនាគតដ៏សែនវែងឆ្ងាយ” ៕

Leave a Reply

Your email address will not be published. Required fields are marked *