Loading...
នារីវ័យ22ឆ្នាំម្នាក់ ខឹងប្តីញៀនថ្នាំនិងញៀនល្បែង សម្រេចចិត្តធ្វើអត្តឃាត្តចង.ក សម្លាប់ខ្លួន – postkhnews
Breaking News

នារីវ័យ22ឆ្នាំម្នាក់ ខឹងប្តីញៀនថ្នាំនិងញៀនល្បែង សម្រេចចិត្តធ្វើអត្តឃាត្តចង.ក សម្លាប់ខ្លួន

Spread the love

ខេត្តសៀមរាប៖ ស្ត្រីវ័យ២២ឆ្នាំម្នាក់ ពេលមុនបានលេបថ្នាំសម្លាប់ខ្លួនតែមិនស្លាប់ ក៏ដើរទៅយកសម្រាប់ដាក់ព្យួរអាវពណ៌ខៀវទៅចងភ្ជាប់នឹងបង្អូចក្នុងបន្ទប់ដេករបស់ខ្លួនជាន់ទី២ឯងម្តងទៀតជាមួយកន្សែងពោះគោ ពណ៌.ស មកចង.កសម្លាប់ខ្លួនស្លាប់បានសម្រេច បង្កការភ្ញាក់ផ្អើលពេញភូមិ ស្ថិតនៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបដោយសារខឹងប្តីលេងល្បែងនិយាយគ្នាមិនស្តាប់ ហើយមិនចេះជួយការងារផ្ទះ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គឹម លក្ស្មី (Kim Leaksmy) ហៅ ស្រីនុច អាយុ២២ឆ្នាំ ជាលក់ដូរ មានប្តីឈ្មោះទ្រី វណ្ណធី អាយុ២៤ឆ្នាំ ហើយមានកូនប្រុសម្នាក់អាយុ៣ឆ្នាំ ពួកគេមានទីលំនៅនៅចំណុចកើតហេតុ ។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានថា មុនពេលកើតហេតុ មានបងប្អូនខាងជនរងគ្រោះនិងប្រជាពលរដ្ឋដែលស្គាល់ បានមកប្រាប់សមត្ថកិច្ចថា មានករណីចង.កសម្លាប់ខ្លួន ពេលនោះសមត្ថកិច្ចជំនាញ ក៏បានចុះដល់កន្លែងកើតហេតុ ប៉ុន្តែត្រូវបងប្អូនបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ខ្លាចក្រែងអត់ទាន់ស្លាប់ តែខាងមន្ទីរពេទ្យបានប្រាប់ថា នាងបានស្លាប់បាត់ទៅហើយ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់ហើយ ព្រមទាំងធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា ស្ត្រីរងគ្រោះគឺពិតជាចង.ករសម្លាប់ខ្លួនឯងពិតប្រាកដមែន ៕

Leave a Reply

Your email address will not be published. Required fields are marked *