Loading...
ជួយស៊ែរបងប្អូន !! ជួយរកយុត្តិធម៌ឲ្យបុរសម្នាក់ដែលសមត្ថកិច្ចចាប់វាយស្ទើរស្លាប់ហើយយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃផង – postkhnews
Breaking News

ជួយស៊ែរបងប្អូន !! ជួយរកយុត្តិធម៌ឲ្យបុរសម្នាក់ដែលសមត្ថកិច្ចចាប់វាយស្ទើរស្លាប់ហើយយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃផង

Spread the love

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៣០នាទីស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមនមានហេតុការណ៍សមត្ថកិច្ចមួយក្រុមធ្វើសកម្មភាពចាប់ និងវាយលើបុរសម្នាក់ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់

រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ បង្កឲ្យភ្ញាក់ផ្អើលសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក ត្រូវបានសមត្ថកិច្ចមានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលីសសុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ។

 

សាក្សីបន្តថា ពេលនោះសមត្ថកិច្ចទាំងនោះបានធ្វើសកម្មភាព ចាប់ និងវាយយុវជនរូបនោះ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ។

Image may contain: 2 people, people standing

ស្ត្រីឈ្មោះ វត្តី អាយុ២៨ឆ្នាំ ជាបងស្រីបង្កើតរបស់យុវជនរងគ្រោះបញ្ជាក់ថា រូបនាង និងស្វាមីបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថា ប្អូនប្រុសរបស់នាងត្រូវ បានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងម្នាក់ពាក់ឯកសណ្ឋានប៉ូលិសមានគ្នាប្រមាណ៤ទៅ៥នាក់ វាយ រួចហើយប្អូនប្រុសរបស់នាងបានរត់ចូលទៅក្នុងហាងមួយដែលនៅក្បែរកន្លែងកើតហេតុ ក៍ត្រូវសមត្ថកិច្ចទាំងនោះ ចូលទៅចាប់ដល់ក្នុងហាងនោះទៀត។

ស្ត្រីឈ្មោះ វត្តី ជាបងស្រីជនរងគ្រោះបន្តថា គ្រាន់តែឮដំណឹងនេះភ្លាម នាង និងស្វាមីបានជិះម៉ូតូមកដល់ កន្លែងកើតហេតុ ប៉ុន្តែមិនឃើញប្អូនប្រុសនោះទេ ដោយគេប្រាប់ថា សមត្ថកិច្ចទាំងនោះយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ រួចហើយនាង និងស្វាមីក៏បានទៅកាន់ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ តែសមត្ថកិច្ចប៉ុស្តិ៍ម្នាក់នៅទីនោះ និយាយដោយខ្លីថា រឿងនេះការងាររបស់ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ។

ស្ត្រីឈ្មោះ វត្តី បានបញ្ជាក់ទៀតថា ពេលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣និយាយដូច្នេះ រូបនាង និងស្វាមី ក៍បានទៅដល់ក្រសួងមហាផ្ទៃ ប៉ុន្តែពេលទៅដល់ ឃើញតែប្អូនប្រុសរបស់នាងប៉ុណ្ណោះ កំពុងដេកហូរឈាមនៅលើម៉ូតូកង់បីឥណ្ឌាម្នាក់ឯង តែមិនឃើញសមត្ថកិច្ចដែលចាប់ខ្លួនប្អូនប្រុស របស់នោះទេ។

Image may contain: one or more people

ខណៈនោះរូបនាង និងស្វាមីបាននាំប្អូនប្រុសមកសង្គ្រោះបន្ទាន់នៅឯមន្ទីរព្យាបាលបាយ័ន ដែលនៅជិតស្ពានអាកាសក្បាលថ្នល់។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងពេលកើតហេតុនោះ បើកុំតែបានប្រជាពលរដ្ឋនៅទីនោះជួយឃាត់ កុំអីប្រហែលជាសមត្ថកិច្ចទាំងនោះវាយបុរសរូបនោះស្លាប់បាត់ទៅហើយ។

សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំ មកដល់មន្ទីរពេទ្យ។ បន្ទាប់ពីគ្រូពេទ្យធ្វើការព្យាបាលរួច ក្រុមគ្រួសារយុវជនរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យផ្សេងដែលនៅក្បែរផ្ទះនៅឯចោមចៅ។ ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេច ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ព្រោះក្រុមសមត្ថកិច្ចទាំងនោះ វាយជនរងគ្រោះរួច យកទៅដាក់ក្នុងក្រសួងមហាផ្ទៃ តែម្ដង ។

Image may contain: one or more peopleImage may contain: 1 person

Image may contain: one or more people

Image may contain: one or more people

ពិសេសសូមជួយស្វែងរកមុខសមត្ថកិច្ចទាំងនោះយកមកដោះស្រាយតាមផ្លូវច្បាប់ផង កុំឲ្យអាងខ្លួនមានអំណាចបុណ្យស័ក្កិ ចង់វាយធ្វើបាបប្រជាជនតូចតាចស្រេចតែក្បាលចិត្តបែបនេះទៀត៕

សមត្ថកិច្ចដែលបង្ករបួសស្នាមលើជនរងគ្រោះ

Image may contain: 1 person

Image may contain: 1 person, selfie and closeup

សូមទស្សនាវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *