Loading...
មិនធម្មតា! ខឹងសុំលុយ ឳពុកទិញថ្នាំញៀន អត់បាន ដុតផ្ទះចោល បណ្ដាលអោយឆេះផ្ទះ១១ខ្នង និងមនុស្សស្លាប់២នាក់… – postkhnews
Breaking News

មិនធម្មតា! ខឹងសុំលុយ ឳពុកទិញថ្នាំញៀន អត់បាន ដុតផ្ទះចោល បណ្ដាលអោយឆេះផ្ទះ១១ខ្នង និងមនុស្សស្លាប់២នាក់…

Spread the love

ភ្នំពេញ​ ៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះដោយសារយុវជនម្នាក់ដែល​សុំ​លុយ​ឪពុក​មិន​បាន ​ក៏​ដុត​ផ្ទះ​ខ្លួន​ឯង​ចោល​ រាលដាល​ឆេះ​ដល់​ផ្ទះ​គេ​ផ្សេង​តែម្ដង។ ប៉ុន្តែ​អ្វី​ជា​អកុសល​នោះ ​ក្នុង​ហេតុការណ៍​នេះ ​បណ្ដាល​ឲ្យ​​ ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ ​ត្រូវ​ជា​ប្អូន ​និង​បុរស​ម្នាក់​ទៀត ត្រូវ​ជា​ឪពុក​របស់​ជន​បង្ក​ បាន​ស្លាប់។ ហេតុការណ៍​នេះ ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ទី​១៧ ខែ​​កញ្ញា ឆ្នាំ​២០១៩​​ ​​​ នៅ​ចំណុច​ភូមិឃ ​សង្កាត់​ច្រាំង​ចំរេះ២ ​ ខណ្ឌ​ឫស្សីកែវ​​​​ តាមបណ្ដោយផ្លូវជាតិលេខ៥។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

😡 តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ ​បាន​ឲ្យដឹង​ថា ដំបូង​ឡើយ​យុវជន​ញៀន​ថ្នាំ​ម្នាក់ ​បាន​សុំ​លុយ​ឪពុក​របស់​ខ្លួន ​ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ពុំ​បាន ក៏​កើត​ការ​ខឹងសម្បា​រហូត​ដុត​ផ្ទះ​ខ្លួន​ឯង​ចោល ​រាលដាល​ឆេះ​អស់​ផ្ទះ​​គេ​ផ្សេង​ទៀត​សរុប​ចំនួន១១​ខ្នង​តែម្ដង។ ប៉ុន្តែ​​អ្វី​ជា​ការ​សោកសង្រេង​បំផុត​នោះ ​ក្នុង​ហេតុការណ៍​នេះ ​បាន​បណ្ដាល​ឲ្យ​ឆេះ​​ស្លាប់​ប្អូន​ប្រុស​របស់​ខ្លួន​អាយុ​១៣​ឆ្នាំ​ម្នាក់, ​​រលាករបួស​បុរស​ម្នាក់​ទៀត ដែល​ទៅ​ជួយ​ក្មេង​ប្រុស ដែល​ស្លាប់​នោះ និង​ស្លាប់​ឪពុក​របស់​ខ្លួន​ ក្រោយ​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ។ ប្រភព​បន្ត​ថា ក្រោយ​ពី​មាន​​ហេតុការណ៍​នេះ ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌ​ឫស្សីកែវ និង​ស្នងការ​ក្រុង​ ​ រួម​នឹង​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន​ផង​ដែរ​ បាន​ចុះ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ​ហើយ​បាន​រលត់​ជា​ស្ថាពរ ​ក្នុង​រយៈពេល​១​ម៉ោង​ ក្រោយ​កើតហេតុ ​ដោយ​ប្រើប្រាស់​ឡាន​ទឹក​សរុប​២៧​គ្រឿង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *