Loading...
យីក្មេងៗសម័យនេះ មិនចង់និយាយទេ! អាយុទើប១៣ឆ្នាំ មកបបួលគ្នារួមភេទ បាន២ដង ចុងក្រោយ ជាប់ទោសព្រោះស្នេហ៍ ……… – postkhnews
Breaking News

យីក្មេងៗសម័យនេះ មិនចង់និយាយទេ! អាយុទើប១៣ឆ្នាំ មកបបួលគ្នារួមភេទ បាន២ដង ចុងក្រោយ ជាប់ទោសព្រោះស្នេហ៍ ………

Spread the love

ភ្នំពេញ៖ យុវជនម្នាក់ ក្រោយពីបង្កាត់ភ្លើងស្នេហ៍ ជាមួយក្មេងស្រីអាយុទើប១៣ឆ្នាំ ជាអនីតិជន បានសម្រេចបាន២ដង បែកធ្លាយរឿងដឹងដល់ឪពុកម្តាយខាងស្រី ប្តឹងប៉ូលិសឲ្យចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ បញ្ជូនពីស្រុកកំណើត មកអនុវត្តន៍ច្បាប់ នៅមូលដ្ឋានកើតហេតុ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនជាប់ចោទក្លាយជាអ្នកទោសស្នេហាឈ្មោះ ឆេង ម៉ុក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកក្មេងស្រី រងគ្រោះ ឈ្មោះ ធ គ ល អាយុទើប១៣ឆ្នាំ ជាអនីតិជន មានទីលំនៅខេត្តកណ្តាល ។

Loading...

យោងតាមបណ្តឹងរបស់ភាគីក្មេងស្រី បានឲ្យដឹងថា ជនសង្ស័យ ទោះជាស្រឡាញ់ ទំនាក់ទំនងគ្នាជាមួយក្មេងស្រីខាងលើ តែបានបបួលនាំក្មេងរងគ្រោះ មកដេកនៅជាមួយគ្នា ឈានដល់រួមភេទ បាន២ដងនៅយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងមក នៅបន្ទប់ជួលក្នុងភូមិទួលពង្រ
សង្កាត់ចោមចៅ១ លុះបែកធ្លាយរឿងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឪពុកម្តាយក្មេងស្រីដឹងរឿង ប្តឹងសមត្ថកិច្ចស្រុកអង្គស្នួល មិនបានប្តឹងនៅកន្លែងកើតហេតុឡើយ តែតាមរកមិនឃើញ ដោយសារជនសង្ស័យ មកសំងំនៅក្នុងបន្ទប់ជួល ទើបថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ប្រើល្បិញបញ្ឆោត ឲ្យជនសង្ស័យចេញទៅនិយាយគ្នា លុះនៅល្ងាចថ្ងៃទី០៥ ខែសីហា នេះ លេចមុខទៅផ្ទះ សមត្ថកិច្ចចាប់ខ្លួន ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ១ តែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពឲ្យដឹងថា ខ្លួនស្រឡាញ់គ្នាជាមួយនាង អស់រយ:ពេល១ឆ្នាំមកហើយ ទើបតែនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ បបួលនាងមកនិយាយគ្នាលេង ដល់យប់នាំទៅដេកសម្រាក បន្ទប់ជួល អ្នកស្គាល់គ្នា ក្នុងភូមិទួលពង្រ
សង្កាត់ចោមចៅ១ គ្រាដែលម្ចាស់បន្ទប់មិននៅ បានដៃសុំរួមមេត្រី បានសម្រេចម្តង លុះនៅថ្ងៃទី២០ បន្ទាប់បានសម្រេចម្តងទៀត ស្រាប់តែមកដល់ល្ងាចថ្ងៃទី០៥ ខែសីហានេះ ឪពុកម្តាយខាងស្រីប្តឹងប៉ូលិសចាប់ខ្លួន នាំមកសាកសួរនៅផ្នែងជំនាញខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងតាមនីតិវិធី ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *