Loading...
ទស្សនា បណ្តុំរូបភាពដែលឈ្មួញលួច នាំជ្រូកចូលដោយខុសច្បាប់ គិតមកដល់ពេលនេះខេត្តចំនួន ៥ហើយ ដែលផ្ទុះជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក…………… – postkhnews
Breaking News

ទស្សនា បណ្តុំរូបភាពដែលឈ្មួញលួច នាំជ្រូកចូលដោយខុសច្បាប់ គិតមកដល់ពេលនេះខេត្តចំនួន ៥ហើយ ដែលផ្ទុះជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក……………

Spread the love

ភ្នំពេញ៖ ចាប់តាំងពី​ផ្ទុះជំងឺ​ប៉េស្ដជ្រូកអាហ្រ្វិកមកដល់ពេលនេះ មានជ្រូកចំនួន​មិនតិច​ជាង៣.០០០ក្បាលទេ ដែល​បានឈឺ និងងាប់ ហើយបានយកទៅសម្លាប់ ដែលខាតបង់​ថវិកាប្រមាណជាងកន្លះ​លាន​ដុល្លារអាម៉េរិក។ នេះបើគិតជ្រូកមួយក្បាល​តម្លៃជាមធ្យម​២០០ដុល្លារ។


នេះបើតាមការអះអាងរបស់តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយក​​ដ្ឋានសុខ​ភាពសត្វ និង​ផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្នុង​​សន្និសីទ​សារព័ត៌មានស្ដីពីបញ្ហាផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិក ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
គិតមកដល់ពេលនេះ មានខេត្តចំនួន ៥ហើយ ដែលផ្ទុះជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​​នេះ ក្នុង​​នោះ ខេត្តរតនគិរីជាខេត្តផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិកមុនគេ កាលពីថ្ងៃទី០២ មេសា ដែល​បានបណ្តាលឱ្យជ្រូកជាង២.៤០០ក្បាល បានឈឺ និងងាប់ ហើយមួយចំនួន​ត្រូវបាន​មន្ត្រី​យកទៅសម្លាប់។

បន្ទាប់មក គឺខេត្តត្បូងឃ្មុំ ដែលបានផ្ទុះកាលពីថ្ងៃទី០២ ខែកក្កដា ហើយគិត​មកដល់ពេលនេះ​មានសត្វជ្រូកជាង៣៣៧ក្បាលបានឈឺ និង​​ងាប់។
ចំពោះ​​ខេត្តស្វាយរៀង​បានផ្ទុះ កាលពីថ្ងៃទី០៨ ខែកក្កដា គឺមានជ្រូក៨៧​​ក្បាល និងនៅក្នុង​​ខេត្តតាកែវ មានចំនួន២៧​ក្បាល។ ចំណែកការផ្ទុះចុងក្រោយនេះ​គឺនៅក្នុង​​ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដែលទើបនឹងផ្ទុះបណ្តាលឱ្យជ្រូក​ងាប់ជាង៥០០​​ក្បាល។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា មកដល់ពេលនេះ​កម្ពុជានៅមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជំងឺប៉េស្ដជ្រូកអាហ្រិ្វកនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *