Loading...
ម្តាយ ប្រើហិង្សា ចាប់​វាយ​ធ្វើបាប បង្ខាំង ចង​នឹង​ច្រវាក់ឃុំខ្លួន ព្រោះ​ចង់​បំបែកបំបាក់​កូន​ពី​គូដណ្ដឹង​ ដើម្បី​បង្ខំឲ្យ​យក​ប្ដី​អ្នកភ្នំពេញ ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ ​និង​មាន​………. – postkhnews
Breaking News

ម្តាយ ប្រើហិង្សា ចាប់​វាយ​ធ្វើបាប បង្ខាំង ចង​នឹង​ច្រវាក់ឃុំខ្លួន ព្រោះ​ចង់​បំបែកបំបាក់​កូន​ពី​គូដណ្ដឹង​ ដើម្បី​បង្ខំឲ្យ​យក​ប្ដី​អ្នកភ្នំពេញ ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ ​និង​មាន​……….

Spread the love

ឧត្ដរមានជ័យ​៖ ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ នារី​ម្នាក់​ឈ្មោះ ស៊ុន ស្រី​និ​ច​ អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​តា​សំ ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​ បាន​រៀបរាប់​ថា​ នាង​ត្រូវ​បាន​ម្ដាយ​បង្កើត​ឈ្មោះ ហៀ​ង មុំ អាយុ​ជាង​៤០​ឆ្នាំ​ ​​បង្ក​ហិង្សា​ បង្ខាំង ចង​នឹង​ច្រវាក់ នៅផ្ទះ​លោក​រ៉ាត់ ឈ្មោះ​ហៅ​ក្រៅ​ជា​មេ​ប៉ុស្តិ៍​បាក់​អន្លូង។

​តាមការឲ្យដឹងពីនារីរងគ្រោះបានបញ្ជាក់ថា ​ម្ដាយបង្កើត​របស់​ខ្លួន បាន​ប្រើ​ហិង្សា​មកលើ​រូបគាត់​ជា​ខ្លាំង និង​ចាប់គាត់​ចង​នឹង​ច្រវាក់ ឃុំខ្លួន​អស់​រយៈពេល​៧​ម៉ោង ​គឺ​ពី​ម៉ោង៣​រសៀល​ ដល់​ម៉ោង​១០​យប់ ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​នឹង​ផ្ទះ​តា​រ៉ាត់ មេ​ប៉ុស្តិ៍​នគរបាល​បាក់​អន្លូង។

នារី​ខាងលើ​បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​ម្ដាយ​បាន​ចាប់​វាយ​ធ្វើបាប​ និង​បង្ខាំង​ខ្លួននោះ ក៏​ព្រោះតែ​ចង់​បំបែកបំបាក់​ខ្លួន​ពី​គូដណ្ដឹង​ ក្រោយ​ភ្ជាប់ពាក្យ​រួច​បាន​មួយថ្ងៃ ដើម្បី​ចង់ឲ្យ​ខ្លួន​ទៅ​យក​ប្ដី​នៅ​ទីក្រុង ភ្នំពេញ ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ ​និង​មាន​ការងារ​ល្អ​ធ្វើ​។ តែ​នាង​មិន​ព្រម ​ទោះ​ស្លាប់​ ក៏​មិន​បែក​គ្នា​ជាមួយ​បុរស​ជា​គូដណ្ដឹង​របស់ខ្លួន​ដែរ ព្រោះ​នាង​បាន​ទុំ​មុន​ស្រគាល រហូតដល់​មាន​ផ្ទៃពោះ​ទៅ​ហើយ​។​

នារី​ខាងលើ​បញ្ជាក់ថា ពេលដែល​ម្ដាយ​ឃុំខ្លួន​នាង​ចង​នឹង​ច្រវាក់​នៅ​លើផ្ទះ​តា​រ៉ាត់​មេ​ប៉ុស្តិ៍​នោះ ​លោក​មេ​ប៉ុស្តិ៍​ក៏បាន​និយាយ​ទៅកាន់​ម្ដាយ​ថា ធ្វើ​ចឹ​ង​ឃោរឃៅ​ណាស់ តែ​មេ​ប៉ុស្តិ៍​ក៏​មិនអាច​ជួយ​អ្វី​នាង​បាន ព្រោះ​លោក​មេ​ប៉ុស្តិ៍ ​និង​ម្ដាយ​របស់ខ្លួន​ជា​ដន្លង​នឹង​គ្នា​។

លោក​អ៊ិន កាយ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​បានឲ្យ​ដឹងថា រឿង​នោះ​ លោក​បាន​ជួយ​អន្តរាគមន៍​នៅ​ពេល​ម្ដាយ​​នាង​តាម​យាយី​ពិត​ប្រាកដ​មែន ហើយ​ឲ្យ​សម្រាក​នៅ​នឹង​កន្លែង​មួយ​យប់​ទៀតផង​ ដើម្បី​ការពារ​សុវត្ថិភាព។

លោក​បាន​បន្ត​ថា លោក​ក៏បាន​កោះ​អញ្ជើញ​ម្ដាយ​នារី​ខាងលើ​ដែរ តែ​ពួកគាត់​មិនបាន​ចូល​បំភ្លឺ​ទេ​។​

មេ​ប៉ុស្តិ៍​នគរបាល​បាក់​អន្លូង បញ្ជាក់​​ថា ពេល​នារី​ខាង​លើ​ត្រូវ​ម្ដាយ​ចាប់ ចង​នឹង​ច្រវាក់​នៅ​ផ្ទះ​របស់​ខ្លួន ​​​លោក​មិនបាន​ដឹង​រឿង​អ្វី​ទាំងអស់ ព្រោះ​​រវល់​ការងារ​នៅ​ប៉ុស្តិ៍៕ ប្រភព៖ កម្ពុជាថ្មី

Leave a Reply

Your email address will not be published. Required fields are marked *