Loading...
អាណិតណាស់សូម្បីតែទឹកដោះគោកូនក៏គ្នានលុយទិញដែរ តែបែរទៅជាធ្វើរឿងបែប…. – postkhnews
Breaking News

អាណិតណាស់សូម្បីតែទឹកដោះគោកូនក៏គ្នានលុយទិញដែរ តែបែរទៅជាធ្វើរឿងបែប….

Spread the love

អានហើយច្បាស់ជាហួសចិត្ត មូលហេតុដែលខ្ញុំប្រកបមុខរបរបែបនេះ គឺដោយសារតែខ្ញុំអត់ពេករត់មិនរួចថ្លៃផ្ទះ និងថ្លៃទឹកដោះគោកូន
បញ្ហាគ្រឿងញៀន គឺជារឿងដ៏សំខាន់បំផុតមួយដែលប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី ព្រះរាជណាចក្រកម្ពុជា បានកំពុងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង ហើយក្នុងមួយរយៈពេលខ្លីៗនេះ កងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ដែលមានឯកឧត្ដម ឧត្ដមសេនីយឯក ស ថេតអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានបើកប្រតិបត្ដិការណ៏ចុះបង្រ្កាប ក្លឹបកម្សាន្ដរ៉ុក និងក្លឹបកម្សាន្ដ លុច្យសារី ដែលបានរកឃើញគ្រឿងញៀនជាច្រើនគីឡូ។
ដោយឡែកក្នុងថ្ងៃនេះផងដែរ ទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលកាលពីព្រឹកមុិញនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក K01 បានចុះទៅផ្ដិតយកទិដ្ឋភាព សមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ បានបើកយុទ្ធនាការណ៏ចុះទៅបង្រ្កាបមេខ្លោងគ្រឿងញៀនដ៏ធំមួយ នឹងធ្វើការឃាត់ខ្លួន ពីរនាក់ប្ដីប្រពន្ធ១គូរ ដើម្បីបញ្ចូលទៅកាន់តុលាការ។ក្នុងនោះផងដែរ លោក K01 ក៏បានភ្ជាប់សារមួយឃ្លាថា៖”ជួយគាំទ្រ ម្នាក់មួយៗមកបាទ ផ្អើលខណ្ឌពោធិ៍សែនជ័យ តោះស្តាប់សម្តីលោក យឹម សារ៉ាន់អធិការ ខណ្ឌពោធិ៍សែនជ័យ មួយម៉ាត់ មានន័យគ្រប់គ្រាន់”។ ក្នុងសម្ដីលោក អធិការ យឹម សារ៉ាន់ បាននិយាយថា៖”ប្រសិនបើខ្មាស់គេ កុំប្រព្រឹត្ដបទល្មើស”។ សម្ដីមួយម៉ាត់នេះហើយ ដែលបានធ្វើឲ្យមហាជនមានការគាំទ្រជាខ្លាំង។

Leave a Reply

Your email address will not be published. Required fields are marked *